ជាល្បែងម្យ៉ាងដែលពួកកុមារាកុមារីជំទង់ៗគ្រប់ភូមិស្រុក ទូទាំងកម្ពុជរដ្ឋ តែងលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុសមានស្រីច្រើននាក់មិនកំនត់។ ពេលលេងគេចែកគ្នាជាពីរពួក ប្រុស១ពួក ស្រី១ពួក។ ក្នុងបណ្ដាបអ្នកទាំង២ ពួកនោះគេតាំងប្រុសរឺស្រីម្នាក់អោយធ្វើជាសេ្ដច អោយអង្គុយ នៅទីមួយចំកណ្ដាលទី លើកៅអីរឺលើវត្ថុអ្វីមួយ មានត្បាល់ជាដើម។ កាលអ្នកធ្វើស្ដេចអង្គុយ លើទីដ៏ សមគួរមួយហើយខាងស្រីគេអោយស្រីម្នាក់ដើរចូលទៅខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧុបមាថាឈ្មោះ ក រឺ ខ ខ្សឹបហើយគេថយទៅអង្គុយ រឺមកឈរនៅកន្លែងដើមវិញ។ខាងប្រុសគេអោយម្នាក់ដើរចូលទៅរកស្ដេច ដែរ ប្រសិនជាមិនចំឈ្មោះ ដែលគេខ្សឹប ទុកមុនទេក៏ ហីទៅ តែបើប្រុសដែលមកនោះចំ លើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា «អៀវៗ» ហើយអោយស្រីនោះទៅជិះប្រុសនោះតំរង់ទៅរកកន្លែងគេ កំពុងជិះគេស្រែក ថា «អៀវៗ» ហើយគេបញ្ជិះទៅចុះខាងស្រី។ រួចហើយខាងប្រុសគេអោយប្រុសខាងគេម្នាក់ចូលទៅ ខ្សឹបម្ដង បើប្រុស នោះចូលទៅខ្សឹបថា «ខ្ញុំស្រលាញ់នាងណាមួយ អុបមាថាឈ្មោះ «ខ» ខ្សឹបហើយ គេថយ ទៅវិញ បើស្រីម្នាក់ឈ្មោះ «ខ» ចូលទៅមែនស្ដេច ស្រែកថា «អៀវៗ» ហើយអោយប្រុសនោះ ជិះស្រីនោះ ស្រែកថា «អៀវៗ» ដូចគ្នា។ បានសេចក្ដីថា បើខាងណាចូលទៅខ្សឹប ថា ខ្លួនស្រឡាញ់ ឈ្មោះ «ក» ហើយបែរជា ឈ្មោះ «ខ» ចូលមករកស្ដេចវិញនោះស្ដេចមិនអោយអ្នកខ្សឹបជិះរឺអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេអោយម្ខាងចូល ទៅខ្សឹបជាថ្មីទៀត។ គេផ្លាស់គ្នាតាមរបៀបនេះ រហូតដល់ពេលឈប់។ អ្នកដែលធ្វើស្ដេច ត្រូមើលខុសត្រូវក្នុងរឿងនេះ ដោយសច្ចៈនិងយុត្ដិធម៌ ។ ល្បែងនេះស្រេចលើអ្នកធ្វើស្ដេច បើអ្នកធ្វើស្ដេចប្រកបដោយអគតិ ចង់អោយអ្នកណា ជិះអ្នកណា ក្រៅពីឈ្មោះដែលគេខ្សឹបក៏បាន គឺថា បើម្នាក់ចូលទៅខ្សឹបថាស្រឡាញ់ឈ្មោះ «ក» ហើយទោះបី ឈ្មោះ «ខ» ចូលមក ស្ដេច ស្រែកថា អៀវ ទៅក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយមិនបានលឺ អ្នកមុនគេខ្សឹបថា ស្រលាញ់ឈ្មោះណាៗទេ។ តែបើមានរបៀបលេងលំអៀងបែបនេះអ្នកលេងណា ដែលចាប់ថ្នាក់បានតវ៉ាឡើង អាចសុំអោយគេប្ដូរស្ដេចបាន ប្រសិនបើអ្នកធ្វើស្ដេចប្រកបដោយសច្ចៈ និងយុត្ដិធម៌នោះការលេងនេះទៀងទាត់ណាស់។ល្បែងនេះជាល្បែងកំសាន្ដក៏មែនតែជាល្បែងហាត់ ចិត្តមនុស្សអោយប្រកបសច្ចៈនិងយុត្ដិ ធម៌ មិនអោយប្រកបដោយអគតិ(សេចក្ដីលំអៀង) ៤យ៉ាងគឺ ចន្ទាគតិ (លំអៀងព្រោះស្រលាញ់) ទោសាគតិ (លំអៀងព្រោះខឹង) ភយាគតិ (លំអៀងព្រោះខ្លាច) មោហាគតិ (លំអៀងព្រោះភ័ន្ដច្រលំ)។ ម្យ៉ាងទៀត ជាការបង្ហាត់អោយមនុស្សចេះជ្រើសតាំងគ្នាអោយ ធ្វើការជាតំនាងភ្នែកច្រមុះខ្លួនផង គឺត្រូវចេះជ្រើសរកនរណាដែលគេយល់ថាជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អតាមគន្លងធម៌ពិតៗ។
សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
Chủ Nhật, tháng 1 10, 2010
ល្បែងលាក់កន្សែង
ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាង របស់ក្មេងខ្មែរក្នុងបុរាណកាល តែងលេង សំរាប់ ជាទីកំសាន្ដសប្បាយនៅពេលរាត្រី ខែភ្លឺ ក្នុងរដូវចូលឆ្នាំ រឺនៅពេលជា ចន្លោះការ ហត់ នឿ យម្ដងៗ។ មុនដំបូងពួកក្មេងៗ គេ បបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅ អោយអង្គុយ ច្រហោង ដំកងជាវង់មូលដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយ ដែលជា ទីស្រលះរាបស្មើល្អ។ ហើយគេយកកន្សែងរឺក្រមាតូចមួយមករុំមូរឆ្មូលរឹតអោយតឹងណែនល្អទុកជាយ បន្ដិចសំរាប់កាន់យួរបាន សន្មតហៅថា «កន្សែង» មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់ កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយ បញ្ឆោតអ្នកអង្គុយមិនអោយដឹងខ្លួនថាគេលាក់ កន្សែងក្រោយខ្នងអ្នកណា។ល្បែងនេះមានត្រណមយ៉ាងតឹងរ៉ឹងមិនអោយអ្នកលេងងាកក្រោយរឺលូក ដៃទៅក្រោយក បើអ្នកណាហានងាករឺលូកស្ទាបខាងក្រោយខ្នងអ្នកលាក់គេមានអំនាចដាក់ទណ្ឌកម្ម អ្នកនោះ មិនអោយឡើងលាក់កន្សែងរឺគេអោយអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទោស យ៉ាងណាតាមចិត្ដគេស្ម័គ្រ។ អ្នកលាក់ លុះរត់ក្រលឹងអ្នកអង្គុយ២-៣ជុំហើយមើលអ្នកណាអង្គុយបែប ភ្លេចខ្លួនគេដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាមរួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយដើម្បីអោយឆាប់ មកដល់កន្លែងកន្សែងដែលគេដាក់នោះ។ បើអ្នកដែលត្រូគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួន លុះអ្នកលាក់គរត់ក្រលឹងមកម្ដង ទៀតចាប់យកកន្សែងនោះបានមុន គេទុកអ្នកលាក់នោះជាអ្នកឈ្នះ ត្រូវមានអំនាចរើស យកកន្សែងទៅគក់ខ្នងអ្នកដែលអង្គុយនោះ ហើយគេយកកន្សែងលាក់តទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងចំក្រោយខ្នងខ្លួនហើយចាប់យកកន្សែងបានមុនអ្នកលាក់រត់ មកដល់ គេទុកអ្នកអង្គុយនោះជាអ្នកឈ្នះ ត្រូវមានអំនាចក្រោកឡើងដេញគក់ អ្នកលាក់នោះវិញ តែ បើអ្នកនោះរត់ទៅដល់កន្លែងចន្លោះអង្គុយបានទៅ អ្នកកាន់កន្សែង នោះមិនត្រូវគក់គេទេត្រូវរត់ក្រលឹង អ្នកអង្គុយដំកងដើម្បីនឹងលាក់តទៅទៀត គឺថា អ្នកលាក់ពីមុខត្រូវអង្គុយកន្លែងអ្នកចាប់កន្សែងបាន ក្នុងវង់ដដែល។ គេលេងរបៀប នេះរហូតដល់ពេលឈប់។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលាក់ កន្សែងនឹងគេម្ដងសោះក៏មាន ព្រោះគេលាក់ កន្សែងក្រោយខ្នងខ្លួន ខ្លួនមិនដឹងរវល់តែគេ គក់ខ្នងបាន រាល់ពេល។ ល្បែងនេះគេលេងដើម្បីហាត់ខ្លួនអោយមានស្មារតីរឹងប៉ឹងរហ័សរហួន អោយមានប្រាជ្ញា វាងវៃហាត់ទំលាប់ខ្លួនអោយចេះប្រុងស្មារតីជានិច្ច។
ល្បែងទាញព្រ័ត្រ
ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកំលាំងកាយជាមូហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិ ធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយងាយដល់ការលេងល្បែងនេះតែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺពន្លឺព្រះ ចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹ ម៥នាក់ រឺ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះតែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ អោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាងហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីអោយមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយកពួរធ្វើពីជក់ដូងជាព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះរឺសំរាប់វាយនៅពេលដែលទាញដំបូង។របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កំលាំងច្រើន អោយជាអ្នកឈរកាន់ចុងព្រ័ត្រគឺប្រុសកាន់ចុងម្ខាងស្រីកាន់ចុងម្ខាង ហើយអោយប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកំលាំង ឈរកណ្ដាល ព្រ័ត្រត្រង់កន្លែងដែលពួកទាំងពីរឈរ សំរាប់នាំពួកខ្លួនអោយខំទាញតែរៀងខ្លួន អែមនុស្សដែលមានមាឌតូចៗស្គមៗ កំលាំងខ្សោយៗ គេអោយឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេអោយមនុស្សប្រុសម្នាក់កាន់សំភោរ រឺ គងម៉ង់រឺក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំលេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ អែអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជំនះតែរៀងខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញអ្នកកាន់សំភោរ រឺគងម៉ង់ រឺរគាំង គេចេះតែបញ្ជើតសំភោរ រឺគងម៉ង់ រឺក៏រគាំងរឿងៗ លឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើងទៅទើបឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀងៗខ្លួនទើបឈប់។ល្បែងនេះចាត់ទុកជាការហាត់កំលាំង ហាត់ប្រាណអោយរាងកាយមានកំលាំងមានសុខ ភាពល្អ។
ល្បែងចោលឈូង
ល្បែងឈូង ជាល្បែងម្យ៉ាង របស់មនុស្ស កំ លោះក្រមុំឬមនុស្សចំណាស់ៗ ប្រុសស្រឺទូ ទាំងកម្ពុជរដ្ឋ គេតែងលេងនៅពេលយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ ពិសាខ)។ គេចែក គ្នាជា ២ពួក ប្រុស១ពួក ស្រី១ពួក។ ក្នុង១ពួក ៗ មានគ្នាចំនួនពី១០នាក់រឺ២០ នាក់ឡើងទៅ ឈរត្រៀមជា ២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នា ប្រមាណជា៨ រឺ១០ ម៉ែត្រ។ គេយកក្រមារឺកន្សែងមកឆ្នូលអោយមូលចងរិតអោយតឹងណែនល្អទុកអោយមានកន្ទុយបន្ដិចហៅថា «ឈូង» សំរាប់កាន់បោះរឺចោលទៅមករកគ្នា។ ឈូងមាន ២បែប
- ឈូងច្រៀងរាំ
- ឈូងលោះខ្ញុំ
មុនដំបូង ពួកខាងប្រុសបោះឈូងទៅអោយពួកខាងស្រី ពួកខាងស្រីប្រុងចា ប់កុំអោយធ្លាក់ដល់ដី បើធ្លាក់ដល់ដី គេចាត់ជាស្អុយ ហើយគេផ្តើមបោះទៅខាងប្រុសវិញពួកខាងប្រុសចាប់កុំអោយធ្លាក់ ដល់ដី។ កាលចាប់បានហើយ ចោលសំដៅទៅ ពួកខាងស្រី គឺសំដៅនាងណាដែលខ្លួនស្ម័គ្រ បើ ចោលខុសគេចាត់ជាស្អុយ រួចគេផ្តើមបោះ ជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំ យកឈូងទៅជូនខាងប្រុស ហៅថាច្រៀងរាំជូនឈូង។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំក្រោយ ហើយច្រៀងជាទំនុកថា « ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងមាស ស្ងួន ទទួលឈូងទៅ»។ ពួស្រីក្រៅពីនោះគ្រប់គ្នាទទួលថា «ឱណាកែវកែវពិអា ឱណាកែវ អឺយ អឺអឺងអឺយ!» រួចហើយហុចឈូងនោះទៅអោយប្រុសៗទទួយកហើយក៏ផ្ដើមបោះឈូងនោះទៅអោយពួកខាងស្រី វិញ។ បើពួកស្រីចាប់ឈូងបានក៏ចោលសំដៅទៅពួកប្រុស បើចោលត្រូវប្រុសណាប្រុសនោះ ត្រូវរាំ នាំឈូងទៅជូនស្រីដោយច្រៀងជាទំនុកថា «បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួលឈូងទៅ»។ ពួកប្រុសៗគ្រប់គ្នាទទួលបន្ទរថា «ឱណាកែវ កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ! » ហើយហុចឈូងនោះទៅអោយពួកស្រីៗទទួលយកទើប ផ្ដើមបោះតទៅទៀត។
ឈូងលោះខ្ញុំ
ដើមដំបូង ខាងប្រុសគេផ្ដើមច្រៀង១ទំនុកជាមុន។ ឯទំនុកច្រៀងឈូង មានច្រើនបែបប្លែកៗ ទៅតាម ប្រាជ្ញារបស់អ្នកនាំច្រៀងនិងតាមស្រុក។ ទីនេះស្រង់យកតែ ទំនុកធម្មតា ដែលអ្នកឈូងគ្រប់ស្រុក គេ តែងច្រៀងគ្រប់គ្នាថា៖ «បងបោះឈូងទៅ អូន អើយ កំពស់ចុងដូង(ស្ទូន) ក្រមុំឈរច្រូង អូនអើយ ទទួលឈូងបង» រឺថា បងបោះឈូងទៅ ឈូងបែកជាបួន ស្រីណាមានខ្លួន ទទួលឈូងបង ៘ ច្រៀងហើយគេស្រែកថា «ឈូងអឺយឈូង!» ហើយអ្នកផ្ដើមទំនុកក៏បោះឈូងទៅលើពួកស្រីៗ អោយ ពួកស្រីៗចាប់ ខាងស្រីចាប់ឈូងបាន គេចោលសំដៅទៅរកប្រុសណាដែលត្រូវចិត្ដ បើចោលត្រូវប្រុស ណា គេទៅចាប់យកប្រុសនោះមកទុកខាងពួកគេ។ បើចោលមិន ត្រូវទេ ខាងប្រុសគេចាប់ឈូងនោះ ចោលសំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាងប្រុសចោលមកត្រូវខាងស្រី ហើយ ប្រុសម្នាក់ដែល ស្រីចាប់យកទៅលើកមុននោះ ត្រូវបានរួចខ្លួន បើប្រុសចោល មិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវ នៅខាងស្រីដដែល។ បើខាងណាប៉ិនប្រសព្វគេចោលយកម្ខាងទាល់តែអស់។ កាលណាអស់គ្នាហើយ គេផ្ដើមលេងសាជាថ្មី ដោយអោយ ខាងស្រីបោះឈូងទៅអោយខាងប្រុសមុនវិញ។ មុននឹងស្រីៗបោះ ឈូងទៅអោយប្រុសគេ ស្រែកច្រៀងថា «អូនបោះឈូងទៅ បងអើយកំពស់ចុងស្លា ប្រុសឈរ ត្រៀប ត្រា បងអើយទទួលឈូង ប្អូន៘ ច្រៀងហើយគេស្រែកថា ឈូងអឺយឈូង! ហើយគេបោះឈូងទៅ លើពួកប្រុសៗ។ឯខាងប្រុស បើគេចាប់ឈូងខាងស្រីបានហើយ គេចោលឈូងនោះសំដៅទៅស្រីៗ កាលត្រូវលើស្រីណាម្នាក់គេចាប់យកស្រីនោះមកទុកខាងគេ។ បើខាងណាអស់មនុស្ស គេចែកគ្នា លេងសាជាថ្មី។ មនុស្សដែលគេចាប់បាននោះ ជួនកាលគេចងមុខជិត លែងអោយរត់ទៅកាន់ទីផ្សេងៗ ជាការកំសាន្ដសប្បាយ។ របៀបបែបទី២ នេះ ជួនកាលអ្នកលេង គេច្រូតកាត់មិនបាច់ច្រៀង ស្រាប់តែ ចោលតែម្ដងក៏មាន។ ល្បែងនេះរាប់ចូលក្នុងពួកការហាត់ភ្នែកអោយវៃ ហាត់ដៃអោយត្រង់ផងជាការ កំសាន្ដសប្បាយ ដោយមានការរាំច្រៀងលាយជាមួយផង។
ល្បែងចាប់កូនខ្លែង
ល្បែងចាប់កូនខ្លែង ជាល្បែងមួយរបស់កុមារាកុមារីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ រឺនៅពេលទំនេរ។ ល្បែងនេះ ពេលលេងគេចាត់ម្នាក់ដែលមានមាឌធំ អោយធ្វើជាមេហ្វូងហៅថាមេមាន់ ចាត់ច្រើននាក់អ្នកអោយធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀតអោយធ្វើជាខ្លែង ចាំចាប់កូនមាន់។ ម្នាក់គេយកក្រមាក្រវាត់ចង្កេះអោយតឹងណែន ការពារកុំអោយរបូតសំលៀកបំពាក់។ គេនាំគ្នាបង្កាត់ភ្លើងអោយបានជាភ្នក់១តូច ដោយកំទេចអុស ហើយម្នាក់ដែលធ្វើមេមាន់បញ្ជាអោយកូនរបស់ខ្លួនតោងចង្កេះតៗគ្នារហូតដល់អស់ ដោយឈរជាជួររួចដើរ ក្រឡឹងព័ទ្ធជុំភ្នក់ភ្លើង។ ជាមួយគ្នានេះមេមាន់ពោលពាក្យចំអកឡកឡឺយអោយន័យទៅខ្លែងថា៖
-
ចាប់កូនខ្លែងប្រលែងកូនអក ពពេចញ៉ែកញ៉ក កូនអញតែមួយ។ ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់។ ទៀន១គូតាំងយូបាំងព្រះ លើកដៃសំពះ ដូនៗសុំភ្លើង។
ចំនែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ កាលបានលឺមាន់និងកូនមាន់ស្រែកដូច្នេះ ក៏ដើរចូលទៅរកភ្នក់ភ្លើង ហើយនិយាយសុំភ្លើងថា «ដូនៗសុំភ្លើង!»។ មាន់ឆ្លើយថា «រលត់»។ ខ្លែងសុំថា : «សុំមួយអង្កត់»។ខ្លែងកាលបានលឺមេមាន់ថា អោយកូនណាកំបាក់កំបែកដូច្នេះ ក៏តាំងដេញចាប់បេះយកកូន ណាដែលនៅក្រោយ គេអែមេមាន់ខំការពារកូនរបស់ខ្លួនកុំអោយគេបេះយកបាន ឯកូនមាន់ ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់ រត់ពេនចុះពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗបាន។ ជួនខ្លែងបេះយកកូនបានម្ខង១មួយ ២ ទាល់តែអស់ ជួនក៏បេះបានតែ១។ តែគេ មានលក្ខខ័ណ្ឌមួយថា បើកូនណារបូតចេញពីមេព្រោះប្រឹងគេចខ្លាំងហើយកូននោះគេក្រាបទៅ និងដីនោះមេខ្លែងមិនត្រូវចាប់គេទេ។ កាលអស់កំលាំងហត់រៀងខ្លួនហើយ ក៏ឈប់ សំរាកបន្ដិច ហើយផ្លាស់ប្ដូរគ្នាលេងតទៅទៀត គេលេងតែងរបៀបនេះរហូតដល់ពេល ឈប់។ ប៉ុន្ដែល្បែងដូចគ្នានេះ នៅស្រុកខ្លះ គេហៅតំរូវន័យតាមរបៀបលេងថា «ល្បែង ខ្លែងចាប់កូនមាន់» ក៏មាន។ ល្បែងនេះ ជាការបង្ហាត់មនុស្សអោយចេះប្រុងស្នៀតប្រុងស្មារតីអោយរហ័យរហួន ចេះការពារខ្លួននិងគ្រួសារផង។
បញ្ជីរាយនាមប្រាសាទខ្មែរ
ប្រាសាទខ្មែរលើទឹកដីកម្ពុជា
- ប្រាសាទកោះកេរ (ខេត្តព្រះវិហារ)
- ប្រាសាទក្រវាន់
- ប្រាសាទក្រោលគោ
- ប្រាសាទកុដិគូរ
- ប្រាសាទកុដ្តិស្វរៈ (ខេត្តសៀមរាប)
- ប្រាសាទគុហនគរ (ខេត្តកំពង់ធំ)
- ប្រាសាទកំពង់ព្រះ
- ប្រាសាទគុកព្រីងជ្រុំ (ខេត្តកំពង់ចាម)
- ប្រាសាទគោកបេង (ខេត្តព្រះវិហារ)
- ប្រាសាទចៅសាយទេវតា
- ប្រាសាទចៅស្រីវិបុល
- ប្រាសាទជប់ពល (ខេត្តតាកែវ)
- ប្រាសាទដំបងដែក
- ប្រាសាទថ្មបាយក្អែក
- ប្រាសាទតាកែវ
- ប្រាសាទតានៃ
- ប្រាសាទតាព្រហ្ម
- ប្រាសាទតាព្រហ្ម (ខេត្តតាកែវ)
- ប្រាសាទតាមាន់ធំ(ខេត្តឧត្ដរមានជ័យ)
- បា្រសាទតាមាន់តូច(ខេត្តឧត្ដរមានជ័យ)
- បា្រសាទតាក្របី(ខេត្តឧត្ដរមានជ័យ)
- ប្រាសាទតាសោម
- ប្រាសាទត្រពាំងផុង
- ប្រាសាទទ
- ប្រាសាទទេពប្រណម្យ
- ប្រាសាទទន្លេស្ងួត
- ប្រាសាទធម្មនន្ត
- ប្រាសាទនរាយ (ខេត្តព្រះវិហារ)
- ប្រាសាទនាគព័ន្ធ
- ប្រាសាទនាងខ្មៅ (ខេត្តតាកែវ)
- ប្រាសាទបក្សីចាំក្រុង
- ប្រាសាទបន្ទាយក្តី
- ប្រាសាទបន្ទាយឆ្មារ (ខេត្តបន្ទាយមានជ័យ)
- ប្រាសាទបន្ទាយធំ
- ប្រាសាទបន្ទាយព្រៃ
- ប្រាសាទបន្ទាយសំរែ
- ប្រាសាទបន្ទាយស្រី
- ប្រាសាទបាកាន ស្រុកកំពង់ស្វាយ (ខេត្តកំពង់ធំ) (ប្រាសាទនេះ ពួកបស្ចិមប្រទេសហៅដោយច្រឡំថា ព្រះខ័នកំពង់ស្វាយ)
- ប្រាសាទបាគង (ក្រុមប្រាសាទរលួស)
- ប្រាសាទបាតជុំ
- ប្រាសាទបាណន់ (ខេត្តបាត់ដំបង)
- ប្រាសាទបាពួន
- ប្រាសាទបាយ័ន
- ប្រាសាទបាសែត (ខេត្តបាត់ដំបង)
- ប្រាសាទបឹងមាលា
- ប្រាសាទប្រែរូប
- ប្រាសាទព្រៃ
- ប្រាសាទព្រៃក្មេង
- ប្រាសាទព្រៃប្រាសាទ
- ប្រាសាទព្រះខ័ន
- ប្រាសាទព្រះគោ (ក្រុមប្រាសាទរលួស)
- ប្រាសាទព្រះធាតុបារាយណ៍ (ខេត្តកំពង់ចាម)
- ប្រាសាទព្រះប៉ាលីឡៃ
- ប្រាសាទព្រះពិធូ
- ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ)
- ប្រាសាទភូមិប្រាសាទ
- ប្រាសាទភ្នំក្រវាន់
- ប្រាសាទភ្នំក្រោម
- ប្រាសាទភ្នំជីសូរ (ខេត្តតាកែវ)
- ប្រាសាទភ្នំធំ
- ប្រាសាទភ្នំបាខែង
- ប្រាសាទភ្នំបាណន់ (ខេត្តបាត់ដំបង)
- ប្រាសាទភ្នំបាសិទ្ឋ
- ប្រាសាទភ្នំជើងព្រៃ (ខេត្តកំពង់ចាម)
- ប្រាសាទភ្នំបូក
- ប្រាសាទភ្នំព្រលាន (ខេត្តព្រះវិហារ)
- ប្រាសាទមានជ័យ
- ប្រាសាទមេបុណ្យខាងកើត
- ប្រាសាទមេបុណ្យខាងលិច
- ប្រាសាទយាសពាន (ទន្លេបាទី)
- ប្រាសាទយាយពៅ (ខេត្តតាកែវ)
- ប្រាសាទរោងរមុង
- ប្រាសាទលាក់នាង
- ប្រាសាទលលៃ (ក្រុមប្រាសាទរលួស)
- ប្រាសាទល្បើក
- ប្រាសាទវត្តខ្នារ
- ប្រាសាទវត្តព្រះធាតុថ្មដា (ខេត្តកំពង់ចាម)
- ប្រាសាទវត្តឯកភ្នំ (ខេត្តបាត់ដំបង)
- ប្រាសាទវិមានអាកាស
- ប្រាសាទស្នឹង (ខេត្តបាត់ដំបង)
- ប្រាសាទសំបូរព្រៃគុប (ខេត្តកំពង់ធំ)
- ប្រាសាទស្រឡៅ
- ប្រាសាទស្វាយព្រាហ្មណ៍
- ប្រាសាទហាន់ជ័យ (ខេត្តកំពង់ចាម)
- ប្រាសាទអកយំ
- ប្រាសាទអង្គរវត្ត
- ប្រាសាទអណ្ដែត
- លានជល់ដំរី
- លានស្ដេចគម្លង់
- ស្ពានថ្ម
- ស្រះស្រង់
ប្រាសាទខ្មែរលើទឹកដីថៃ
- ប្រាសាទពិមាយ (ปราสาทหินพิมาย) (សៀមអានថា ភិម៉ាយ មកពីសំស្ក្រឹត វិមាយ « គ្មានមាយា » ជាព្រះនាមរបស់ព្រះពុទ្ធ ១ ព្រះអង្គ) ខេត្តនគររាជសីមា (គោរាជ) (Prasat Phimai, Khorat Province)
- ប្រាសាទភ្នំរុង (ปราสาทหินพนมรุ้ง) (ពាក្យថា រុង ជាពាក្យខ្មែរបុរាណ មានណ័យថា « ធំ ») ខេត្តប៊ុរីរ៉ាំ (បុរីរម្យ) (Prasat Phnom Rung, Buriram Province)
ប្រាសាទខ្មែរលើទឹកដីលាវ
ប្រាសាទខ្មែរលើទឹកដីវៀតណាម
បញ្ហាវេយ្យាករណ៍បាលី ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រ...
-
សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ១រោចបុស្ស ២០១២ សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ...
-
មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម...
-
នេះពិធិបុណ្យសព របស់ លោកយាយ នាមសាង នូវថ្ងៃ១កើត ខែពិសាខ ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥