សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
Thứ Hai, tháng 10 04, 2021
Thứ Bảy, tháng 10 02, 2021
ព្រោះតែមានះទើបមានការប្រកាន់មាំក្នុងរឿងខ្ញុំ
មានះគឺការរឹងត្អឹងលើកតម្កើងខ្លួនឯងខ្ពស់ដូចដងទង់
ហើយមាក់ងាយមើលស្រាលអ្នកដទៃថាមិនដល់ខ្លួន ។
មនុស្សដែលមានៈប្រៀបបាននឹងសត្វហ៊ីងអ៊ីចឹង
ធំតែពោះ អួតអាងខ្លួនព្រោះតែស្រែកឮខ្លាំងៗ នៅពេលដែលមេឃភ្លៀងម្ដងៗ
ដោយសម្គាល់ថាខ្លួនប្រសើរ រហូតជ្រុលទៅមាក់ងាយអ្នកដទៃ
ថាមិនប្រសើរដូចខ្លួន មានះបែបនេះលោកហៅថាអតិមានះ គឺមានះដ៏ក្រៃលែង ។
មនុស្សយើងដែលមានលក្ខណៈខ្ពស់ទាប
ដោយសារតែមានះនេះឯង តែបើមិនមានមានះទេ លើលោកនេះក៏មិនមានការប្រកាន់ថា
អ្នកនេះប្រសើរ អ្នកនេះថោកទាបដែរ ។
ពីព្រោះថាមនុស្សយើងតាមពិតឥតមានអ្នកខ្ពង់ខ្ពស់
ហើយក៏ឥតមានអ្នកថោកទាប ដែរ និយាយដោយបរមត្ថធម៌គឺសុទ្ធតែជាធាតុគឺ ដី ទឹក
ភ្លើង ខ្យល់ ចិត្ត ចេតសិកតែប៉ុណ្ណោះ ខ្លួនប្រាណយើងនេះគឺបែបនេះដូចគ្នា ។
ចុះហេតុអ្វីបានជា
មនុស្សយើងមានការលើកតម្កើងខ្លួនឯង ហើយមាក់ងាយអ្នកដទៃ ?មកពីមនុស្សយើង
ឲ្យតម្លៃគ្នាទៅតាមអំណាចនៃកិលេសរបស់ខ្លួននោះឯង។
ពាក្យ«អស្មិមានះ» មានន័យថា សេចក្ដីប្រកាន់ថាអញមាន...
វចនានុក្រមខ្មែររបស់
សម្ដេចព្រះសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យពាក្យថា «អស្មិមានះ» មានថ្នាក់ពាក្យជានាម
មានន័យថា សេចក្ដីប្រកាន់ចិត្តរឹងថាអញ ថាគេ ឬថាយើង មិនព្រមទទួលជឿស្ដាប់អ្នកណាៈ មនុស្សនុះមានអស្មិមានះខ្លាំងណាស់, អស្មិមានះ ជាឫសគល់ឬជាមាតានៃសេចក្ដីវិនាស។
បើប្រើត្រឹម
អស្មិ ក៏មានៈ មានអស្មិ, ប្រកាន់អស្មិ។ អស្មិមានះ មាន៣យ៉ាងៈ ទំព័រ ១៣៧
ព្រហត្រៃបិដក
មានៈថាអាត្មាអញប្រសើរជាងគេ ១ មានៈថាអាត្មាអញស្មើនឹងគេ១
មានៈថាអាត្មាអញអន់ជាងគេ១។ កាល៣យ៉ាងគឺ អតីតកាល១ អនាគតកាល១
បច្ចុប្បន្នកាល១។
កាល៣យ៉ាងគឺ
អតីតកាល១ អនាគតកាល១ បច្ចុប្បន្នកាល១។
ដកស្រង់ពីវចនានុក្រមខ្មែររបស់
សម្ដេចព្រះសង្ឃរាជ ជួន ណាត
រឿងសុបិនកុមារ អតីតេកាលេក្នុងកាលដែលកន្លងទៅហើយមានអ្នកនេសាទមួយនៅទៀបក្រុងសា...
-
ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ មណ្ឌលប្រឡងនៅវត្តពោធិសាលរាជ កំពង់ កម្មវិធីប្រឡងយកសញ្ញាបាត្រ ថ្នាក់បាលីរង ន...
-
គ្រាន់ តែឮឈ្មោះថា ដើម ” ភ្លៅនាង ” គេនឹកឆ្ងល់ភ្លាម ចង់ដឹកប្រវត្តិដើមនេះថា តើរឿងរ៉ាវដូចម្ដេច បានជារុក្ខជាតិនេះ មាននាមពីរោះម្ល៉េះ? បើសង្កេតពីរូ...
-
មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម...