Chủ Nhật, tháng 1 10, 2010

កំណាព្យខ្មែរ

កំនាព្យ​គឺ ​ជា​កម្រង​ពាក្យសំដី ដែល​មាន​ការ​ចាប់​ចុងចួន​ពិរោះ​រណ្តំ​ណែងណង មានឃ្លា មានល្បះ និងមានកម្រិតចំនួនព្យាង្គ​ជា​កំណត់... កើតចេញ​ពី​ទឹកចិត្ត​រំភើប និងធ្វើ​ឲ្យ​អ្នក​ផង​រំភើប​ជាមួយ។

ឧទាហរណ៍ ៖



កាច់​ធ្មុង​ច្រក​ស្មុក
ដើរ​ចូល​ក្នុង​ស្រុក
ធ្វើ​ឫក​អាចារ្យ
ភូត​ភរ​ប្រជាបាន​ច្រើន​កាលណាពាក់ធ្មុង​សង្ហារ

សាហាវ​លើសដើម។
ខ្មែរ​អឺយរឿងពិតខ្មែរ​តោង​ពិនិត្យគិតគ្រប់​ដង្ហើម
ខ្មែរបីលានប្លាយស្លាប់​ឈាមសើមៗកុំ​ភ្លេច​រឿង​ដើម

ស្នាដៃ​ប៉ុលពត។

​កំណាព្យ​កាព្យឃ្លោង​ ដូនតា​យើង​ប្រើ​សំគាល់ឬ​ចង្អុល​បង្ហាញ​ពី​លក្ខណៈ​ដ៏ល្អ​របស់​កំណាព្យខ្មែរ ដែល​ចេញ​​ពី​ទឹកដៃ​ដ៏ប៉ិនប្រសប់​របស់​កវី គឺថា​កំណាព្យ​នោះ​ទាំង​រូបភាព ទាំងខ្លឹមសារ មានសម្ផស្ស និង សោភ័ណ រណ្តំ​បត់បែន ឃ្លោង​បញ្ឆិត​បញ្ឆៀង មិន​ត្រង់​ស្តូក ប៉ុន្តែ​មាន​ន័យ​គ្រប់​គ្រាន់។

ឧទាហរណ៍៖

សូរិយាល្ងាចថ្ងៃ
សូរិយាល្ងាចថ្ងៃទន្សោងគោព្រៃរកស៊ីជើងភ្នំ។
ស៊ីតូចដោយតូចស៊ីធំដោយធំ
រកស៊ីជើងភ្នំ
ផឹកទឹកដងអូរ។
ស៊ីផឹករួចហើយ​ប្រជល់គ្នាវរសុទ្ធតែឡើងកអួតអាងកម្លាំង។

តួយ៉ាង​ដូច​អត្ថបទ​កំណាព្យ​ជា​ឧទាហរណ៍​ខាង​លើ​នេះ​មាន​ន័យ​ពីរ​៖

  • ១​ - ន័យត្រង់ ៖ និយាយ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ទន្សោង​គោ​ព្រៃ
  • ២ - ន័យ​បញ្ឆិត​បញ្ឆៀង ៖ រៀបរាប់​ពី​ការ​ប្រកាប់​ប្រចាក់​គ្នា របស់​ពួក​ពុករលួយ​ពាលា​អាវ៉ាសែ ស៊ី​សំណូក សូក​ប៉ាន់ ក្នុង​គ្រប់​ជំនាន់។

ហេតុ​ហ្នឹង​ហើយ ទើប​ដូនតា​យើង​និយម​ប្រើ​ពាក្យ​ថា កំណាព្យ កាព្យ​ឃ្លោង​យ៉ាង​ដូច​នេះ។តើកំណាព្យ​និងកម្រងកែវខុសគ្នាបែបណា? កម្រងកែវ​គឺ​ជា​កម្រង​ពាក្យ​សំដី ដែល​មាន​ការ​ចាប់​ចុង​ចួន ទាក់ទង​ពិរោះ​រណ្តំ​ណែងណង​ដែរ ប៉ុន្តែ​មិន​មាន​កម្រិត​ឃ្លា ឬល្បះ ឬក៏​ចំនួន​ព្យាង្គ​ជា​កំណត់​ទេ។

ឧទាហរណ៍៖

មេឃ​ប្រែ​​ស្រឡះ ពពក​ដេរដាស​ប្រែ​ជា​ស ស្លឹកឈើ​ប្រែ​ពណ៌​ខៀវ​ស្រស់​ល្អ ត្រូវ​ជំនោរ​កំដរ​បក់​រវិចៗ ចាំង​រំលេច​ពន្លឺ​សុរិយា​ភ្លឺ​ភ្លេកៗ​ដូច​សុវណ្ណ បក្សី​ទាំងគូៗ​ស្រែក​ច្រៀង​ឆ្លើយឆ្លង​យ៉ាង​រញៀវ​ខ្ញៀវខ្ញា ហោះហើរ​ឆ្វាត់ឆ្លែង​ប្រឡែង​លើ​វេហា លើ​ព្រឹក្សា​ ហាក់​អបអរ​ជូនពរ​ខ្ញុំ​និង​នាង​កំពុង​ធ្វើ ដំណើរ​តាម​ផ្លូវ​យ៉ាង​សុខ​មនោរម្យ។

(ដក​ស្រង់​ពី​រឿង “មិនទាន់អស់ចង់”)

ប្រវត្តិកំនាព្យខ្មែរ

អត្ថបទពេញលេញនៅ ប្រវត្តិកំនាព្យខ្មែរ

ទំនាក់​ទំនង​រវាង​កំណាព្យ និង​ទម្រង់​សិល្បៈ​ដទៃ​ទៀត

បើ​យើង​សង្កេត​មើល​ស្នាដៃ​ផ្នែក​អក្សរសាស្ត្រ ដែល​បុព្វបុរស​ដូនតា​យើង​បាន​បន្សល់​ទុក​ដល់​យើង​សព្វ​ថ្ងៃ​នេះ យើង​នឹង​ឃើញ​​ភ្លាម​ថា​ភាគ​ច្រើន​សុទ្ធ​តែ​ជា​កំណាព្យ​កាព្យ​ឃ្លោង ដូចជា​រឿងរាម​កេរ្តិ៍ រឿង​ទុំទាវ រឿងទិព្វសង្វារ រឿងកាកី ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់កេរ្តិ៍កាល ច្បាប់ក្រម ល្បើកជុច​និងត្រី (។ល។​និង​។ល។) នេះ​ជា​សក្ខីភាព​បញ្ជាក់​អំពី​វិធី​សាស្ត្រ​អប់រំ​បែប​បុរាណ​របស់​ដូនតា​យើង ដែល​យក​រូបភាព​កំណាព្យ “ពិរោះ​ត្រចៀក” ជា​មធ្យោបាយ ដើម្បី​ងាយ​ស្រួល​បញ្ចូល​ខ្លឹមសារ​នៃ​ការ​អប់រំ​ទូន្មាន​ទាំងឡាយ ដែល​លោក​ចង់​បាន ឲ្យ​ទៅ​ដក់​ជាប់​ចាំ​ជាប់​ក្នុង​សតិ​អារម្មណ៍​របស់​កុលបុត្រ​កុលធីតា​របស់​ ខ្លួន។នៅ​ក្នុងសង្គម​កម្ពុជា​យើង កំណាព្យ​មាន​ឥទ្ធិពល​ធំ​ណាស់។ ក្រៅ​ពី​ការ​រស់នៅ​និង​បំពេញ​តួនាទី​ដោយ​ឯកឯង​(ស្មូត្រ ឬ​សូត្រ​កំណាព្យ) កំណាព្យ​បាន​ជះ​ឥទ្ធិពល និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​នឹង​ទម្រង់​សិល្បៈ​ដទៃ​ ទៀត​របស់​ខ្មែរ​យើង ដូចជា៖ ភ្លេង​អារក្ស ភ្លេង​ប្រពៃណី​”ភ្លេងការ” របាំ​ប្រពៃណី របាំ​បុរាណ ល្ខោន​ស្រមោល​(ស្បែកធំ-ស្បែកតូច) ល្ខោនខោល​(ល្ខោន​ពាក់​មុខ) យីកេ​ អាប៉េ ល្ខោន​មហោរី ល្ខោន​បាសាក់ អាយ៉ៃចាប៉ី(។ល។ ​និង​។ល។)។ ទម្រង់​សិល្បៈ​ទាំងអស់​នេះត្រូវ​ការ​កំណាព្យ​ជា​ចាំបាច់ សម្រាប់​ជួយ​កម្រិត​ទម្រង់ជួយ​លើក​សម្ផស្សនិង​សោភ័ណ​របស់​ខ្លួន។

ចំពោះ អ្នក​សិក្សា​ទម្រង់​សិល្បៈ​ខ្មែរ​វិញ កំណាព្យ​ក៏​ជា​កត្តា​មួយ​សំខាន់​ក្នុង​កត្តា​ច្រើន​ទៀត ដែល​ជួយ​បញ្ជាក់​អំពី​ចំណាស់ និង​ទម្រង់​សិល្បៈ​នីមួយៗ។ ផ្ទុយ​ទៅ​វិញ​ទម្រង់​សិល្បៈ​ដទៃ​ទៀត​ក៏​បាន​ជះ​ឥទ្ធិពល​ធំ​ធេង​ដែរ សម្រាប់​បញ្ជាក់​អំពី​ចំណាស់​នៃ​កំណាព្យ​នីមួយៗ​របស់​យើង។ ដូច្នេះ​បើ​ចង់​សិក្សា​កំណាព្យ​ខ្មែរ គួរ​សិក្សា​ពី​ទម្រង់​សិល្បៈ​ខ្មែរ​ដទៃទៀត​ផង ហើយ​បើ​ចង់​សិក្សា​ពី​ទម្រង់​សិល្បៈ​ដទៃ​ទៀត ក៏​មិន​អាច​បោះបង់​ចោល​កំណាព្យ​បាន​ដែរ។

សិល្បៈតែងកំនាព្យខ្មែរ

ល្បែងបាយខុំ

ល្បែងបាយខុំ ត្រូវលេងដោយមនុស្សពីរនាក់។ បាយខុំ មាន១០រន្ធ និងគ្រាប់ចំនួន៤២គ្រាប់។ មួយប៉ែក ឬមួយស្រុក មាន៥រន្ធ។ ដំបូង គេ​ដាក់​គ្រាប់​៥​គ្រាប់ ក្នុងរន្ធក្បាលមឿង និងដាក់៤គ្រាប់ ក្នុងរន្ធធម្មតា។ អ្នកដើរមុន ត្រូវចាប់គ្រាប់ពីរន្ធណាមួយ ក្នុងប៉ែករបស់ខ្លួន ហើយទម្លាក់ម្ដងមួយគ្រាប់ៗ ក្នុង​១​រន្ធ។ បើ​អស់​គ្រាប់នៅត្រង់រន្ធណា គេត្រូវយកគ្រាប់នៅរន្ធបន្ទាប់ រួចដើរបន្តទៅទៀត។ លុះដើរអស់គ្រាប់​ត្រង់​រន្ធណា ហើយរន្ធបន្ទាប់នោះ ជារន្ធទទេ គេ​នឹងស៊ីគ្រាប់នៅរន្ធបន្ទាប់ពីរន្ធទទេនោះ។ បើគេដើរអស់គ្រាប់ ហើយជួបនឹងរន្ធទទេពីរជាប់គ្នា គេហៅថាឃ្វាង។ ពេលនោះ អ្នកទីពីរត្រូវដើរម្ដង។ អ្នកណាស៊ីបាន​​ គ្រាប់​ច្រើន អ្នកនោះជាអ្នកឈ្នះ៕

ល្បែងស្ដេចចង់

Sdachchong.gif

ជាល្បែងម្យ៉ាងដែលពួកកុមារាកុមារី​ជំទង់ៗ​គ្រប់​​ភូមិស្រុក ទូទាំងកម្ពុជរដ្ឋ តែងលេងនៅ​ពេលទំនេរ​ក្នុង​វេលា​យប់ខែភ្លឺ។ អ្នកលេង​មាន​ប្រុសមានស្រីច្រើននាក់មិនកំនត់។ ពេល​លេង​​គេចែកគ្នាជាពីរពួក ប្រុស​១​ពួក ស្រី១​ពួក​។ ក្នុងបណ្ដាបអ្នកទាំង២ ពួកនោះគេតាំង​ប្រុសរឺស្រីម្នាក់អោយធ្វើជាសេ្ដច អោយអង្គុយ នៅទីមួយចំកណ្ដាលទី លើកៅអីរឺលើវត្ថុអ្វីមួយ មាន​ត្បាល់ជាដើម។ កាលអ្នកធ្វើស្ដេចអង្គុយ លើទីដ៏ សមគួរមួយហើយខាងស្រីគេអោយស្រីម្នាក់ដើរចូល​​​​​ទៅខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧុបមាថាឈ្មោះ ក រឺ ខ ខ្សឹបហើយគេថយទៅអង្គុយ រឺមកឈរនៅកន្លែងដើមវិញ។​ខាងប្រុស​គេអោយ​ម្នាក់​ដើរ​ចូលទៅរកស្ដេច ដែរ ប្រសិនជាមិនចំឈ្មោះ ដែលគេខ្សឹប ទុកមុនទេក៏ ហីទៅ តែបើប្រុស​ដែល​មកនោះចំ លើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា «អៀវៗ» ហើយអោយស្រីនោះទៅ​ជិះ​ប្រុសនោះតំរង់ទៅរកកន្លែងគេ កំពុងជិះគេស្រែក ថា «អៀវៗ» ហើយគេបញ្ជិះទៅចុះខាងស្រី។ រួច​ហើយ​ខាងប្រុសគេអោយប្រុសខាងគេម្នាក់ចូលទៅ ខ្សឹបម្ដង បើប្រុស នោះចូលទៅខ្សឹបថា «ខ្ញុំ​ស្រ​លាញ់​នាងណាមួយ អុបមាថាឈ្មោះ «ខ» ខ្សឹបហើយ គេថយ ទៅវិញ បើស្រីម្នាក់ឈ្មោះ «ខ» ចូល​ទៅ​មែនស្ដេច ស្រែកថា «អៀវៗ» ហើយអោយប្រុសនោះ ជិះស្រីនោះ ស្រែកថា «អៀវៗ» ដូចគ្នា។ បាន​សេចក្ដី​ថា បើខាងណាចូលទៅខ្សឹប ថា ខ្លួនស្រឡាញ់ ឈ្មោះ «ក» ហើយបែរជា ឈ្មោះ «ខ» ចូលមក​រក​ស្ដេចវិញនោះស្ដេចមិនអោយអ្នកខ្សឹបជិះរឺអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេអោយ​ម្ខាង​ចូល ទៅខ្សឹបជាថ្មីទៀត។ គេផ្លាស់គ្នាតាមរបៀបនេះ រហូតដល់ពេលឈប់។ អ្នកដែលធ្វើស្ដេច ត្រូមើល​ខុស​​ត្រូវក្នុងរឿងនេះ ដោយសច្ចៈនិងយុត្ដិធម៌ ។ ល្បែងនេះស្រេចលើអ្នកធ្វើស្ដេច បើអ្នកធ្វើស្ដេច​ប្រកប​ដោយអគតិ ចង់អោយអ្នកណា ជិះអ្នកណា ក្រៅពីឈ្មោះដែលគេខ្សឹបក៏បាន គឺថា បើម្នាក់ចូលទៅ​ខ្សឹប​ថា​ស្រឡាញ់ឈ្មោះ «ក» ហើយទោះបី ឈ្មោះ «ខ» ចូលមក ស្ដេច ស្រែកថា អៀវ ទៅក៏ចេះតែបាន ព្រោះ​អ្នកចូលទៅក្រោយមិនបានលឺ អ្នកមុនគេខ្សឹបថា ស្រលាញ់ឈ្មោះណាៗទេ។ តែបើមានរបៀប​លេង​លំអៀងបែបនេះអ្នកលេងណា ដែលចាប់ថ្នាក់បានតវ៉ាឡើង អាចសុំអោយគេប្ដូរស្ដេចបាន ប្រសិន​បើ​អ្នក​ធ្វើស្ដេចប្រកបដោយសច្ចៈ និងយុត្ដិធម៌នោះការលេងនេះទៀងទាត់ណាស់។ល្បែងនេះ​ជាល្បែង​កំសាន្ដក៏មែនតែជាល្បែងហាត់ ចិត្តមនុស្សអោយប្រកបសច្ចៈនិងយុត្ដិ ធម៌ មិនអោយប្រកបដោយអគតិ​(សេចក្ដីលំអៀង) ៤យ៉ាងគឺ ចន្ទាគតិ (លំអៀងព្រោះស្រលាញ់) ទោសាគតិ (លំអៀងព្រោះខឹង) ភយា​គតិ (លំអៀងព្រោះខ្លាច) មោហាគតិ (លំអៀងព្រោះភ័ន្ដច្រលំ)។ ម្យ៉ាងទៀត ជាការបង្ហាត់អោយ​មនុស្ស​ចេះជ្រើសតាំងគ្នាអោយ ធ្វើការជាតំនាងភ្នែកច្រមុះខ្លួនផង គឺត្រូវចេះជ្រើសរកនរណា​ដែលគេយល់ថា​ជា​មនុស្ស​ត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អតាមគន្លងធម៌ពិតៗ។

ល្បែងលាក់កន្សែង

LeakKansen.gif

ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាង របស់ក្មេងខ្មែរក្នុងបុរាណកាល តែងលេង សំរាប់ ជាទី​កំសាន្ដ​សប្បាយ​នៅពេលរាត្រី ខែភ្លឺ ក្នុងរដូវចូលឆ្នាំ រឺនៅពេលជា ចន្លោះការ ហត់ នឿ យម្ដងៗ។ មុនដំបូងពួក​ក្មេង​ៗ គេ បបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅ អោយអង្គុយ ច្រហោង ដំកងជាវង់មូល​ដាក់ដៃ​ទាំងពីរ​ទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយ ដែលជា ទីស្រលះរាបស្មើល្អ។ ហើយគេយក​កន្សែង​រឺ​ក្រមាតូច​មួយមករុំមូរឆ្មូលរឹតអោយតឹងណែនល្អទុកជាយ បន្ដិចសំរាប់កាន់យួរបាន សន្មតហៅថា «កន្សែង» មាន​ម្នាក់​ក្រោកចេញទៅក្រៅវង់កាន់ កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយ​ខ្នង​អ្នក​​​​អង្គុយ បញ្ឆោតអ្នកអង្គុយមិនអោយដឹងខ្លួនថាគេលាក់ កន្សែងក្រោយខ្នងអ្នក​ណា។ល្បែងនេះ​មាន​ត្រណមយ៉ាងតឹងរ៉ឹងមិនអោយអ្នកលេងងាកក្រោយរឺលូក ដៃទៅក្រោយក បើអ្នកណាហានងាក​រឺលូក​ស្ទាប​ខាងក្រោយខ្នងអ្នកលាក់គេមានអំនាចដាក់ទណ្ឌកម្ម អ្នកនោះ មិនអោយឡើងលាក់​កន្សែង​រឺគេ​អោយ​អ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទោស យ៉ាងណាតាមចិត្ដគេស្ម័គ្រ។ អ្នកលាក់ លុះរត់ក្រលឹងអ្នកអង្គុយ២-៣ជុំហើយមើលអ្នកណាអង្គុយបែប ភ្លេចខ្លួនគេដាក់កន្សែង​ក្រោយខ្នងអ្នក​នោះ​​ភ្លាមរួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយដើម្បីអោយឆាប់ មកដល់កន្លែងកន្សែងដែលគេ​ដាក់នោះ​។ បើអ្នកដែលត្រូគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួន លុះអ្នកលាក់គរត់ក្រលឹងមកម្ដង ទៀត​ចាប់​យក​កន្សែងនោះបានមុន គេទុកអ្នកលាក់នោះជាអ្នកឈ្នះ ត្រូវមានអំនាចរើស យកកន្សែងទៅ​គក់​ខ្នង​អ្នកដែលអង្គុយនោះ ហើយគេយកកន្សែងលាក់តទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់​កន្សែង​ចំក្រោយខ្នងខ្លួនហើយចាប់យកកន្សែងបានមុនអ្នកលាក់រត់ មកដល់ គេទុកអ្នកអង្គុយ​នោះជា​អ្នក​ឈ្នះ ត្រូវមានអំនាចក្រោកឡើងដេញគក់ អ្នកលាក់នោះវិញ តែ បើអ្នកនោះរត់ទៅដល់​កន្លែង​ចន្លោះអង្គុយបានទៅ អ្នកកាន់កន្សែង នោះមិនត្រូវគក់គេទេត្រូវរត់ក្រលឹង អ្នកអង្គុយដំកង​ដើម្បីនឹង​លាក់​តទៅទៀត គឺថា អ្នកលាក់ពីមុខត្រូវអង្គុយកន្លែងអ្នកចាប់កន្សែងបាន ក្នុងវង់ដដែល។ គេលេង​របៀប នេះរហូតដល់ពេលឈប់។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលាក់ កន្សែងនឹងគេម្ដង​សោះ​ក៏​មាន ព្រោះគេលាក់ កន្សែងក្រោយខ្នងខ្លួន ខ្លួនមិនដឹងរវល់តែគេ គក់ខ្នងបាន រាល់ពេល។ ល្បែងនេះគេ​លេង​ដើម្បីហាត់ខ្លួនអោយមានស្មារតីរឹងប៉ឹងរហ័សរហួន អោយមានប្រាជ្ញា វាងវៃហាត់ទំលាប់ខ្លួន​អោយ​ចេះ​ប្រុងស្មារតីជានិច្ច។

កំពុងកែប្រែ​ ល្បែងបោះអង្គញ់

សូមរង់ចាំ
នឹងមានចុះផ្សាយនៅពេលបន្តិចទៀតនេះ

ល្បែងទាញព្រ័ត្រ

Teangprot.gif

ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេង​ដោយប្រើកំលាំងកាយជាមូហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិ ធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយងាយ​ដល់​ការ​លេង​ល្បែងនេះតែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺពន្លឺព្រះ ចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែក​មនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹ ម៥នាក់ រឺ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះតែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ អោយស្រីៗនៅម្ខាង ប្រុស​ៗ​នៅម្ខាងហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាង​ស្រីអោយ​មាន​ចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយកពួរធ្វើពី​ជក់ដូង​ជា​ព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះរឺសំរាប់វាយនៅពេលដែលទាញដំបូង។របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កំលាំងច្រើន អោយជាអ្នកឈរកាន់ចុងព្រ័ត្រ​គឺប្រុសកាន់ចុងម្ខាង​ស្រីកាន់ចុង​ម្ខាង ហើយ​​អោយប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកំលាំង ឈរកណ្ដាល ព្រ័ត្រត្រង់កន្លែង​ដែល​ពួកទាំងពីរឈរ សំរាប់នាំពួកខ្លួនអោយខំទាញតែរៀងខ្លួន អែមនុស្សដែលមានមាឌតូចៗស្គមៗ កំលាំង​ខ្សោយៗ គេអោយឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេអោយមនុស្សប្រុសម្នាក់កាន់សំភោរ រឺ គង​ម៉ង់​រឺក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែក​ឡើង​ព្រម​គ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំលេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ អែអ្នកប្រុង​ទាញ​ព្រ័ត្រ​ទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញ​ប្រុងយកជ័យ​ជំនះ​តែរៀង​ខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញអ្នកកាន់សំភោរ រឺគងម៉ង់ រឺរគាំង គេចេះ​តែ​បញ្ជើតសំភោរ រឺគងម៉ង់ រឺក៏រគាំងរឿងៗ លឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់​ឃើញ​ឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើង​ទៅ​ទើប​ឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើម​លេង​សារ​ជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀង​ៗខ្លួនទើបឈប់។​ល្បែងនេះចាត់ទុក​ជាការហាត់កំលាំង ហាត់​ប្រាណ​អោយរាងកាយមានកំលាំងមានសុខ ភាពល្អ។

ល្បែងចោលឈូង

Chol chhoung.gif

ល្បែងឈូង ជាល្បែងម្យ៉ាង របស់មនុស្ស កំ លោះក្រមុំឬមនុស្សចំណាស់ៗ ប្រុសស្រឺទូ ទាំងកម្ពុជរដ្ឋ គេតែងលេងនៅពេលយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ ពិសាខ)។ គេចែក គ្នាជា ២ពួក ប្រុស១ពួក ស្រី១ពួក។ ក្នុង១ពួក ៗ មានគ្នាចំនួនពី១០នាក់រឺ២០ នាក់ឡើងទៅ ឈរត្រៀមជា ២ជួរ ទល់មុខគ្នា ឃ្លាត​ពីគ្នា ប្រមាណជា៨ រឺ១០ ម៉ែត្រ។ គេយកក្រមារឺកន្សែងមកឆ្នូលអោយមូល​ចងរិតអោយតឹង​ណែនល្អ​ទុក​អោយ​មានកន្ទុយបន្ដិចហៅថា «ឈូង» សំរាប់កាន់បោះរឺចោលទៅមករកគ្នា។ ឈូងមាន ២បែប

  1. ឈូងច្រៀងរាំ
  2. ឈូងលោះខ្ញុំ
ឈូងច្រៀងរាំ

មុនដំបូង ពួកខាងប្រុសបោះឈូងទៅអោយពួកខាងស្រី ពួកខាងស្រីប្រុងចា ប់កុំអោយធ្លាក់ដល់ដី បើ​ធ្លាក់​ដល់ដី គេចាត់ជាស្អុយ ហើយគេផ្តើមបោះទៅខាងប្រុសវិញពួកខាងប្រុសចាប់កុំអោយធ្លាក់ ដល់ដី។ កាលចាប់បានហើយ ចោលសំដៅទៅ ពួកខាងស្រី គឺសំដៅនាងណាដែលខ្លួនស្ម័គ្រ បើ ចោល​ខុស​គេ​ចាត់​ជាស្អុយ រួចគេផ្តើមបោះ ជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំ យកឈូងទៅ​ជូន​ខាងប្រុស ហៅថាច្រៀងរាំជូនឈូង។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំក្រោយ ហើយ​ច្រៀងជាទំនុកថា « ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងមាស ស្ងួន ទទួលឈូងទៅ»។ ពួ​ស្រី​ក្រៅពីនោះគ្រប់គ្នាទទួលថា «ឱណាកែវកែវពិអា ឱណាកែវ អឺយ អឺអឺងអឺយ!» រួចហើយហុច​ឈូង​នោះ​ទៅអោយប្រុសៗទទួយកហើយក៏ផ្ដើមបោះឈូងនោះទៅអោយពួកខាងស្រី វិញ។ បើពួកស្រីចាប់​ឈូង​បានក៏ចោលសំដៅទៅពួកប្រុស បើចោលត្រូវប្រុសណាប្រុសនោះ ត្រូវរាំ នាំឈូងទៅ​ជូនស្រីដោយ​ច្រៀង​ជាទំនុកថា «បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួលឈូងទៅ»។ ពួកប្រុសៗ​គ្រប់​គ្នា​ទទួលបន្ទរថា «ឱណាកែវ កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ! » ហើយហុចឈូង​នោះទៅអោយ​ពួក​ស្រី​ៗទទួលយកទើប ផ្ដើមបោះតទៅទៀត។

ឈូងលោះខ្ញុំ

ដើមដំបូង ខាងប្រុសគេផ្ដើមច្រៀង១ទំនុកជាមុន។ ឯទំនុកច្រៀងឈូង មានច្រើនបែបប្លែកៗ ទៅតាម ប្រាជ្ញា​របស់អ្នកនាំច្រៀងនិងតាមស្រុក។ ទីនេះស្រង់យកតែ ទំនុកធម្មតា ដែលអ្នកឈូងគ្រប់ស្រុក គេ តែង​ច្រៀងគ្រប់គ្នាថា៖ «បងបោះឈូងទៅ អូន អើយ កំពស់ចុងដូង(ស្ទូន) ក្រមុំឈរច្រូង អូនអើយ ទទួលឈូងបង» រឺថា បងបោះឈូងទៅ ឈូងបែកជាបួន ស្រីណាមានខ្លួន ទទួលឈូងបង ៘ ច្រៀង​ហើយគេស្រែកថា «ឈូងអឺយឈូង!» ហើយអ្នកផ្ដើមទំនុកក៏បោះឈូងទៅលើពួកស្រីៗ អោយ ពួក​ស្រីៗចាប់ ខាងស្រីចាប់ឈូងបាន គេចោលសំដៅទៅរកប្រុសណាដែលត្រូវចិត្ដ បើចោលត្រូវប្រុស ណា គេទៅចាប់យកប្រុសនោះមកទុកខាងពួកគេ។ បើចោលមិន ត្រូវទេ ខាងប្រុសគេចាប់ឈូងនោះ ចោល​សំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាងប្រុសចោលមកត្រូវខាងស្រី ហើយ ប្រុសម្នាក់ដែល ស្រីចាប់យកទៅលើកមុននោះ ត្រូវបានរួចខ្លួន បើប្រុសចោល មិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវ នៅខាងស្រីដដែល។ បើខាងណាប៉ិនប្រសព្វគេចោលយកម្ខាងទាល់តែអស់។ កាលណាអស់គ្នាហើយ គេផ្ដើមលេងសាជាថ្មី ដោយអោយ ខាងស្រីបោះឈូងទៅអោយខាងប្រុសមុនវិញ។ មុននឹងស្រីៗបោះ ឈូងទៅអោយប្រុសគេ ស្រែកច្រៀងថា «អូនបោះឈូងទៅ បងអើយកំពស់ចុងស្លា ប្រុសឈរ ត្រៀប ត្រា បងអើយទទួលឈូង ប្អូន៘ ច្រៀងហើយគេស្រែកថា ឈូងអឺយឈូង! ហើយគេបោះឈូងទៅ លើពួកប្រុសៗ។ឯខាងប្រុស បើគេចាប់ឈូងខាងស្រីបានហើយ គេចោលឈូងនោះសំដៅទៅស្រីៗ កាលត្រូវលើស្រីណាម្នាក់គេចាប់យកស្រីនោះមកទុកខាងគេ។ បើខាងណាអស់មនុស្ស គេចែកគ្នា លេងសាជាថ្មី។ មនុស្សដែលគេចាប់បាននោះ ជួនកាលគេចងមុខជិត លែងអោយរត់ទៅកាន់ទីផ្សេងៗ ជាការកំសាន្ដសប្បាយ។ របៀបបែបទី២ នេះ ជួនកាលអ្នកលេង គេច្រូតកាត់មិនបាច់ច្រៀង ស្រាប់តែ ចោលតែម្ដងក៏មាន។ ល្បែងនេះរាប់ចូលក្នុងពួកការហាត់ភ្នែកអោយវៃ ហាត់ដៃអោយត្រង់ផងជាការ កំសាន្ដសប្បាយ ដោយមានការរាំច្រៀងលាយជាមួយផង។

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...