ព្រះពុទ្ធសាសនាមហានិកាយខ្មែរ
វត្តសាសនសាមគ្គីរង្សី អូរត្រាវ
លិខិតបវារណាកសាងសាលារៀន
ឆ្នាំទី២ លើកទី២
ខ្ញុំករុណអាត្មាពាភជាព្រអចៅអាថិការនិងកណ:ការវត្តជាអ្នកទទូលបន្ទុកកសាងសាលា
រៀនបានកសាងចាប់ពីថ្ងៃទី១ខែបុស្សរហូតមកដល់ពេលនេះក៏ឃើញបាន៨ខែហើយ ការកសាងបាន
ប្រម៉ាណ៤០% តែចំពោះការកសាងសាលារៀនរបស់វត្តយើងខ្ញុំជាការងារមួយដ័ធំឥឡូវពេលនេះការ
កសាងសាលារៀន យើងនៅមានការខ្វះខាត់ថវិកាជាភាគច្រើនហើបច្ចុប្បន្នថវិកាកសាងត្រូវអស់
ការកសាងក៏ត្រូវសម្រក់។
ក្នុងការសម្រាកនេះមានការបារម្មណ៍យ៉ាងធំ ព្រោះព្រោះត្រូវខែភ្លៀងបើឈប់យូរខ្លាចដែកវាច្រេះ ។
ហេតុនេះគណ:កម្មការសាងសង់យើងខ្ញុំ សូមបវារណាបច្ច័យចំពោះពុទ្ធបរិស័ទ ទាំងក្នុងនិង
ក្រៅប្រទេស ដើម្បីជួយឧបត្ថម្ភ ដល់ការកសាងនូវសាលារៀននេះ តទៅមុខទៀត
ដូច្នេះ ខ្ញុំព្រះករុណាសង្ឃឹមលើញាត្តិញោមពុទ្ធបរិស័ទក្នុងនិងក្រៅបរទេស មេត្តាជួយឧបត្ថម្ភ
អោយទាន់ពេលក្នុងការកសាងនេះផង
សូមប្រសិទ្ថិពរ៥ប្រការគឺ អាយុ វណ្ណ: សុខ: ពល: និងបដិភាណ:
ចូលកើកមានដល់ញាត្តិញោមពុទ្ធបរិស័ទគ្រប់ពេលវេលាកុំបីក្លាយជាបការ:ដទៃឡើយ។
ហត្ថលេខា
ព្រះចៅអធិការវត្ត
ព្រះភិក្ខុ រក្ខិតមនោ ថាច់ លឹមស៊ី ( ហ័វ ម័ន)