សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
Thứ Tư, tháng 10 14, 2020
Thứ Ba, tháng 10 13, 2020
សិរីមង្គល - sereimongkul ( របៀបស្លៀកសម្លុយ និងចងក្បិនក្នុងពិធីអាពាហ៍ពិព...
ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ
Thứ Bảy, tháng 10 10, 2020
បុណ្យកឋិនវត្តសាសនសាមគ្គីរង្សី អូរត្រាវ
ថ្ងៃ សុក្រ ᧷ អស្សុជ
ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ-ទី ៩
តុលា គ.ស.២០២០
ការរៀបចំសុភ័ណភាពបុណ្យ
កម្មវិធីរួមមាន៖ ៥ ខ គឺ៖
១-សម្តែងមូលហេតុដែលនាំឲ្យកើតបុណ្យកថិនដោយ.......................
២-គោរពរទង់ព្រះពុទ្ធសាសនា និង គោរពវិរបុស -វិរសមណ
៣-ស្វាធ្យធម៌ បទថ្វាយផ្កា
ដោយនារីសង្គហធម៌ (ធម៌ស្អាងផ្កាបុប្ផា)និង
នមស្សការព្រះរតនត្រៃ
៤-វត្ថុរួមមាន៖
ក-ចំណាប់អារម្មណ៍កម្មការវត្ត................
ខ-អានបរិក្ខា កឋិន ដោយ..........................
គ-សុទ្ទរកថាបុណ្យ ម្ចាស់បុណ្យ ដោយ.................................
ឃ-សមាទាននិច្ចសីល (និមន្តធម្មកថិកឡើងគ្រែធម្មាសន)និងសម្តែងព្រះធម៌ ទេសនា ដោយព្រះឧទ្ទេសាចារ្យ សើងចម្រើន គង់នៅវត្តកំពង់ឈូក ផ្នោរសង្ក្រម (មុននឹងសម្ដែងធម៌ សង្គហនារីសូត្រធម៌រៀបរាប់អំពីកឋិនទាន)
ង-អារាធនាព្រះគម្ដែងសង្ឃសម្តែងព្រះបរិត្ត និងកិច្ចពុទ្ធាភិសេក
៥-ស្វាធ្យាយធម៌បទលាទីប្រជុំ និងបដិទានគាថា យំ កិញ្ចិ៍
ឧទ្ទិសភាគផលជា កិច្ចបញ្ចប់នៅពេលរាត្រី................សូមអរព្រះគុណនិងអរគុណ
សាមីបុណ្យកឋិនឆ្នាំជូត ព.ស.២៥៦៤ គ.ស.២០២០
១-ឧបាសក នាម ធូយ ឧបាសិក នាមសំរិន្ទ
២-ឧបាសក នាមសិណ ឧបាសិក
នាមថឿង
៣-ឧបាសក នាមថន ឧបាសិក
នាមម៉ិន
៤-ឧបាសក នាមស្មែត ឧបាសិក
នាមសំណាង
៥-ឧបាសក នាមធឹង ឧបាសិក
នាមត្រឿង
៦-ឧបាសក នាម ពូហ្វាយ ឧបាសិក នាមឡៀង
៧-ឧបាសក នាមភីន ឧបាសិក
នាមថេរ
អាត្មាភាពដាក់លេខរៀងនេះបើមានច្រឡំលេខសូមម្ចាស់បុណ្យ
ជួយប្រាប់អាត្មាផង អាត្មានឹងកែឡើងវិញ សូមអរគុណ
២-បទគំនាប់ទង់ព្រះពុទ្ធសាសនា
សូមមើលទង់ជ័យ ឆព្វណ្ណរង្សី
ដែលមានរស្មី ភ្លឺស្រស់ល្អ ។
ខៀវលឿងក្រហម ព្រមទាំងពណ៌ស
ហង្សបាទនឹងពណ៌ ដ៏ភ្លឺផ្លេក
។
ប្រទេសតូចធំ បានស្មគ្រស្មាគមន៍
ជំនុំគ្នា ច្រើនអនេក
ព្រមយករស្មី ព្រះពុទ្ធគួរត្រេក
ប្រសើរពន់ពេក ក្រៃកន្លង ។
ធ្វើជាសញ្ញា ទង់ជ័យសាសនា
នៃសម្ពុទ្ធ ធំចម្បង
ចូរយើងរាល់គ្នា យកចិត្តចាំចង
នឹកដល់ព្រះអង្គ ជាអង្គម្ចាស់
។
ទោះជាតិផ្សេងគ្នា ក៏ត្រូវដឹងថា
សុទ្ធសឹងតែ ជាពុទ្ធសាសន៍
ត្រូវមានសាមគ្គី ទាំងក្មេងទាំងចាស់
ប្រឹងប្រែងឲ្យណាស់ គ្រប់ៗគ្នា ។
សូមសាសនាពុទ្ធ ថ្កុំថ្កើងខ្ពស់ផុត
រុងរឿងវិ- សុទ្ធ ថ្លៃថ្លា
ហើយមានជោគជ័យ ផ្សាយពេញលោកា
ដោយជនជ្រះថ្លា រាប់ច្រើនលាន់ ។
មានចិត្តស្នេហា គោរពបូជា
ចំពោះព្រះធម៌ ដ៏កល្យាណ
ទាំងមនុស្សទេព្តា ស្នេហាគ្រប់ប្រាណ
ប្រាថ្នាចង់បាន សេចក្តីសុខ
យើងខេមរាជាតិ នាំគ្នាខ្មីឃ្មាត
កាន់ធម៌នឹង បានផុតទុក្ខ
រួបរួមសាមគ្គី ពីនេះទៅមុខ
យើងនឹងបានសុខ ក្សេមក្សាន្តប្រាណ ។
ព្រមព្រៀងប្រព្រឹត្ត តាមធម៌សុចរិត
ឆ្ពោះទៅកាន់ ឋាននិព្វាន
ជាទីផុតទុក្ខ បានសុខក្សេមក្សាន្ត
ជាតិយើងនឹងបាន សោយសុខា
៕
៣-គោរពទង់ បែបខ្លី
ទង់ជ័យសាសនាហើរឡើងរវិចរវើយ ហើរហៅយើងខ្ញុំ
ខំឈានជើងរកសួស្តី នៃពណ៌សាសនា
ខេមរាបេតី សម្លេងសួស្តីកណ្តាលនភាល័យ
ញាតិយើងខ្ញុំបេ្តជ្ញាចាត់តាំង ចិត្តយើងខ្ញុំប្រឹងតស៊ូការពារ
ជនសម័យៗទាំងប្រុសទាំងស្រីៗ យើងសូមប្តូរផ្តាច់ទ្រទ្រង់សាសនា ៕
«បទនេះសូត្រពេលទង់ហូតឡើងរួចហើយ »
៤-ប្រវត្តិទង់ព្រះពុទ្ធសាសនា
តាំងពីព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានទៅពុំទាន់មានប្រទេស
ពុទ្ធសាសនិកណាមួយបានផ្តើមបង្កើតទង់ព្រះពុទ្ធសាសនាឱ្យមានរូបរាង ឡើងពិតប្រាកដដូចក្នុងប្រពៃណីឯទៀតឡើយនោះទេ
។
លុះដល់ថ្ងៃ អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស. ២៤៩៤
ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា គ.ស ១៩៥០(?) ទើបពុទ្ធិកប្រទេសទាំង
២៩ មានប្រទេសស្រីលង្កាជាដើម បានបង្កើតពុទ្ធិកសមាគមពិភពលោក
ហើយបានធ្វើសន្និសីទលើកទី ១ នៅប្រទេសស្រីលង្កា
ដែលមានគណៈប្រតិភូខ្មែរយើង មានសម្តេចព្រះមហាសុមេធាធិបតី ជួនណាត ជោតញ្ញាណោ
ព្រះសង្ឃនាយកគណៈមហានិកាយជាប្រធានទៅ រួមប្រជុំផង
បានមូលមតិគ្នាបង្កើតទង់សាសនាឡើងហៅថា ទង់ពុទ្ធិក សមាគម ពិភពលោក (តាមលក្ខន្តិកៈនៃសមាគមដែលមាន២៧មាត្រា)ត្រង់មាត្រា២៦ចែងថា៖ ទង់របស់ពុទ្ធិកសមាគមពិភពលោក ជាទង់មានពណ៌ ៦ តម្រូវនឹងឆព្វណ្ណរង្សី របស់ព្រះសម្ពុទ្ធជាម្ចាស់
ជាមូលដ្ឋានតាំងគំរូដែលក្រុមប្រឹក្សាប្រតិបត្តិការបានធ្វើហើយ ។
ដូច្នេះទង់ព្រះពុទ្ធសាសនា ក៏បានឧបត្តិកឡើងជាស្ថាពរតាំងពីកាលនោះមក។
~ ព្រះបរមលោកនាថ ព្រះអង្គមានរស្មី ៦ ពណ៌
ផ្សាយចេញពីព្រះវរកាយយ៉ាងនេះដោយលទ្ធផលនៃទានបរមត្ថបារមី
ដែលព្រះអង្គបានសាងមកពីអតីតភាពយ៉ាងអស្ចារ្យ
ហើយដែលគ្មាននរណាម្នាក់អាចធ្វើបានដូចព្រះអង្គឡើយ ឯរស្មីនីមួយៗជាតំណាងព្រះជាតិរបស់ព្រះអង្គនីមួយៗដែរគឺ៖
១- ពណ៌ខៀវ ជាតំណាងព្រះអង្គ
កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្ត្រ ។ កាលនោះ
ព្រះឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូម
ព្រះនេត្រព្រះអង្គទាំងគូ ព្រះអង្គទ្រង់ឆ្កៀលព្រះនេត្រព្រះអង្គទាំងពីរឱ្យទៅឥន្ទព្រាហ្មណ៍។
២- ពណ៌លឿង ជាតំណាងព្រះអង្គ
កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត ។ កាលនោះព្រះ ឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើជាជាងមាស
។ វិនីបណ្ឌិតបានអារសាច់ខ្លួនឱ្យជាងមាសដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប។
៣-ពណ៌ក្រហម ជាតំណាងព្រះអង្គ
កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ មានពស់មួយប្រកបដោយពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ
ព្រះអង្គទ្រង់យកកាំបិតមកពុះទ្រូងលូកបេះដូងមកផ្សំថ្នាំមើលមាតាឱ្យបានគង់ជីវិត ។
៤-ពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី
មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ជាសត្វសម្រាប់រាជ្យ
ដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ។
ពួកអ្នកនគរស្រីពិរាស្ត្រក៏នាំគ្នាខឹងបំបរបង់ព្រះអង្គឱ្យទៅនៅនាវង្កតបព៌ត។
៥-ពណ៌ហង្សបាទ
(ស៊ីជម្ពូខ្ចីដូចជើងហង្ស)
ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិជាវិជ្ជាធរ ។ មាតាព្រះអង្គ
ត្រូវយក្សចាប់យកបាន
ព្រះអង្គទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជីវិតមាតា ។
៦-
ពណ៌ផ្លេក (គឺជាពន្លឺពេជ្រ គឺគេយកពណ៌ទាំង ៥ ខាងដើមនីមួយ ៗ
មកដាក់បញ្ចូលគ្នាក្នុងផ្ទាំងទី ៦ នេះជាពណ៌មួយ) ជាតំណាងព្រះអង្គ
កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះសោមបណ្ឌិត
មានព្រះតម្លាសទ្ធាចង់បំពេញទានបរមត្ថបារមី។
គ្រានោះព្រះឥន្ទ្រាធិរាជបាននិម្មិតខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់
អត់អាហារដើរចូលមក។ ទន្សាយសោមបណ្ឌិតបានរលាស់ខ្លួន ៣
ដងដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ
រួចក៏លោតចូលក្នុងភ្នក់ភ្លើងទៅ ដើម្បីចម្អិនសាច់ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ
។
រស្មីទាំង៦ ពណ៌នេះ បានផ្សាយចេញអំពីព្រះវរកាយព្រះអង្គ
ក្នុងពេលត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងពេលសម្ដែង
បាដិហារ្យដើម្បីកម្ចាត់បង់នូវអស្មិមានះនៃព្រះញាតិរបស់ ព្រះអង្គ
ដែលមានសេចក្តីសម្គាល់ថា
ព្រះអង្គជាមនុស្សនៅក្មេងមិនគួរគោរពនិងក្នុងពេលព្រះអង្គធ្វើយមក
បាដិហារ្យផ្ទាញ់ពួកនិគ្រន្ថលើដើមគណ្ឌាមព្រឹក្ស(ដើមស្វាយរបស់នាយគណ្ឌៈ)។
ដូច្នោះហើយ
បានជាពុទ្ធិកសមាគមពិភពលោកដែលនៅប្រទេសស្រីលង្កាលើកទី១ នោះ
ផ្តើមធ្វើទង់ពុទ្ធសាសនាមាន ៦
ពណ៌តម្រូវនឹងឆព្វណ្ណរង្សីរបស់ព្រះពុទ្ធជាម្ចាស់ ។
ដកស្រង់ពី
កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង
ពោលដោយព្រះឆព្វណ្ណរង្សី
កាលព្រះសាស្តាទ្រង់ពិចារណាធម៌ថ៏ល្អិតសុខុម តាមការសប្បាយដោយ ព្រះ សព្វញ្ញុតញ្ញាណដែលមានឱកាស (ចន្លោះ) ដែលបានហើយយ៉ាងនេះ ព្រះឆព្វណ្ណរង្សី (រស្មី៦ពណ៌)គឺ៖
១-នីលៈ=ខៀវដូចផ្កាអញ្ជ័ន
២-បីតៈ=លឿងដូចហរិតាល
៣-លោហិតៈ=ក្រហមដូចថ្ងៃស្រទន់
៤-ឱទាតៈ=សដូចផ្ទាំងប្រាក់
៥-មញ្ជេដ្ឋៈ=ពណ៌ហង្សបាទដូចផ្កាសិរមាន់
៦-បភស្សរៈ=ពណ៌ផ្លេកដូចកែវផលិក
១-ក៏ផ្សាយចេញពីព្រះសរីរៈ; ផ្ទៃមេឃ ហាក់បីដូចជាពេញ ដោយផ្កា អញ្ជ័នកំចាយហើយទួទៅ, ដូចដេរដាសដោយផ្កាកប្បាស ឬស្រទាប់ផ្កាកប្បាសខៀវ, ដូចទងត្នោតប្រដាប់ដោយ កែវមណីដែល យោលទៅមក, និងដូចផ្ទាំវត្ថុពណ៌ ខៀវ ចាស់ដែល (គេលាត) សន្ធឹង ចេញ, ដោយសមត្ថភាពនៃរស្មីខៀវទាំងឡាយណា, រស្មីពណ៌ខៀវទាំង ឡាយនោះ ចេញទៅហើយអំពីព្រះកេសា,ព្រះមស្សុ «ពុកមាត់ ឬ ពុកចង្កា» ទាំងឡាយនិងអំពីទីពណ៌ខៀវនៃព្រះនេត្រទាំង ពីរ ។
២-ទិសាភាគទាំងឡាយ រមែងរុងរោចន៍ ដូចស្រោចស្រប់ (ជម្រះ) ដោយទឹកមាស ដូចត្រដាងផ្ទាំងមាសចេញទៅ, ដូចជ្រលក់ដោយ ចុណ្ណ (លំអិត) នៃរមៀត នឹងដូចពាសពេញដោយផ្កាកណ្ណិកា ដោយ អំណាចនៃ រស្មីពណ៌លឿង ទាំងឡាយ; រស្មីពណ៌លឿង ទាំងឡាយ នោះ ផ្សាយចេញ ហើយអំពីព្រះឆវីវណ្ណ និងអំពីទីពណ៌ លឿងនៃព្រះ នេត្រទាំងពីរ ។
៣-ទិសាភាគទាំងឡាយ រុងរោចន៍ហើយ ដូចជ្រកល់ដោយ លំអិតថ្នាំ ពណ៌ ក្រហម, ដូចស្រោចទឹកល័ក្តដែលឆ្អិនល្អហើយ, ដូច គ្របសំពត់ កម្ពលក្រហម ដូចពាស ដោយផ្កាជយព្រឹក្ស ផ្ការលួស បាយ និងផ្កាច្បារ ដោយអំណាចនៃរស្មីពណ៌ ក្រហម ទាំងឡាយណា, រស្មី ពណ៌ក្រហម ទាំងឡាយនោះ ផ្សាយចេញអំពីព្រះមំស, ព្រះ លោហិត និងទីពណ៌ក្រហមនៃព្រះនេត្រទាំងឡាយពីរ។
៤-ទិសាភាគទាំងឡាយ. រុងរោចន៍ហើយ ពាសពេញខ្ចាត់ ខ្ចាយ ដោយខីរធារា (ទទឹកដោះស្រស់) ដែលចាក់ចេញអំពីឆ្នាំងប្រាក់, ដូច ពិតានផ្ទាំងប្រាក់ដែល គេ ចងលាតសន្ធឹងទុក, ដូចទងត្នោតប្រាក់ ដែល គេគ្រវីទៅមក, ដូចដេរដាសដោយផ្ការុន, ផ្កាកោមុទ, ផ្កាគន្លិស, ផ្កាម្លិះ វល្លិ៍, និងផ្កាម្លិះរួតជាដើម ដោយអំណាចនៃរស្មី ពណ៌ស ទាំងឡាយ ណា; រស្មីពណ៌សទាំងឡាយនោះសព្វពេញខ្លួនចេញហើយ អំពីព្រះ អដ្ឋិទាំង ឡាយ, អំពីព្រះទន្តទាំងឡាយ និងអំពីទីពណ៌សនៃ ព្រះនេត្រ ទាំងពីរ ។
៥,៦-ចំណែករស្មីពណ៌ហង្សបាទ និងពណ៌ផ្លេក ក៏ចេញអំពីជំណែក នៃព្រះ សរីរៈ នោះៗ;
ព្រះរស្មីទាំង ៦ នោះ ចេញហើយចាប់នូវឃនមហាបឋវី (ពិភពផែនដី) ដោយ
ប្រការដូច្នេះ ; មហាបឋវីដ៏ក្រាស់ ២៤០.០០០យោជន៍ ដូចដុំមាសដែល
គេ ខាត់មន្ទិល ហើយ; រស្មីទាំងនោះ ចោះតម្លុះផែនដីចុះទៅចាប់ (ប៉ះ) ទឹកក្នុង
ខាង ក្រោម; ទឺក ដែលទ្រផែនក្រាស់ ៤៨០.០០០ យោជន៍ ដូចជាមាសដែល
អណ្តែត ចេញ អំពីបំពង់ មាស; រស្មីទាំងនោះចាក់ធ្លុះទឹក
ហើយចុះ ទៅចាប់ (ដល់) ខ្យល់; ខ្យល់កម្រាស់ ៩៦០.០០០ យោជន៍ ដូចគំនរមាស
ដែលគេគរ ឡើងហើយ, រស្មីនោះចាក់ធ្លុះខ្យល់
ហើយអណ្ណែតទៅកាន់អជ្ជដាកាស (អាកាសទទឹ) ខាក្រោម ។
៤-ប្រវត្តិទង់ពុទ្ធសាសនា «សូត្រដាក់ទង់»
ក្រុមយើងអ្នកកាន់សាសនា ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី
ទ្រង់មានឆពណ្ណរង្សី គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។
ផ្សាយចេញពីព្រះកាយទ្រង់ រុងរឿងឫទ្ធិរងប្រសើរបវរ
ឆ្វៀលឆ្វាតកាយឆើតឆាយល្អ ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា
។
កំណើតនៃព្រះរស្មី កើតដោយបារីនៃព្រះភគវា
ធ្វើទានឥតមានរុញរា កាលដែលនៅជាព្រះពោធិសត្វ ។
រស្មីពណ៌ខៀវនោះណា កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់
ឲ្យទានដល់ឥន្ទព្រាហ្មណ៍បាទ កាលនូវជាក្សត្រនាមស្រីភិរាស្ត្រ
។
រស្មីពណ៌លឿងភ្លឺថ្លា កាលទ្រង់អារសាច់ផែធ្វើមាស
បិតពុទ្ធរូបភ្លឺឱភា ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត។
រស្មីក្រហមនោះណា កាលដែលមាតាពស់ខាំស្លាប់ពិត
បុទុមស៊ូប្តូរជីវិត កាត់បេះដូងបិតធ្វើថ្នាំមាតា ។
រស្មីពណ៌សសុទ្ធសាធ កាលជាព្រះបាទវេស្សន្តរក្សត្រា
ឲ្យដំរីសសោភា ដល់ព្រាហ្មណ៍ប្រាថ្នាយកពោធិញាណ។
រស្មីពណ៌ដូចជើងហង្ស កាលព្រះមាតាទ្រង់យក្សចាប់យកបាន
វិជ្ជាធម៌អាថ៌សាច់ប្រាណ ឲ្យយក្សសាមាន្យស៊ីប្តូរជីវិត ។
រស្មីពណ៌ផ្លេកពណ្ណរាយ កាលជាទន្សាយឈ្មោះសោមបណ្ឌិត
ឲ្យទានសាច់ឈាមជីវិត ដល់ឥន្ទព្រាហ្មណគិតថាអត់អាហារ ។
រស្មីពណ៌ខៀវ-លឿង-ក្រហម ស-ហង្សបាទព្រមទាំងផ្លេកអស្ចារ្យ
ត្រូវជាប្រាំមួយប្រការ ទាំងចាស់កុមារចូលចាំទុក្ខអើយ ៕
៥-បទរំឭកវិរៈបុរស
ចិត្តអើយសែននឹកដល់ជនដែលឃ្លាត ព្រោះប្រយោជន៍ជាតិពូជពង្សខេមរា
ខំប្រឹងតស៊ូប្តូរផ្តាច់ជីវ៉ា ការពារនូវជាតិសាសនា
ឲ្យបានឋិតថេរស្ថាពរ ។
វិរៈបុរសដែលឃ្លាតទៅហើយ យើងកុំកន្តើយត្រូវប្រុងប្រយត្ន
រក្សាមរតកនេះកុំឲ្យបាត កុំឲ្យអណ្តែតរសាត់
ទៅដោយព្យុះសង្ខារា ។
ហេតុនេះ យើងត្រូវខំប្រឹងពុះពារ នឹងមិនឲ្យសៅហ្មង
ថ្វីដ្បិតតែយើងជាប់ក្នុងចំណង ប្រសិនជាចិត្តយើងប៉ង
ក៌គង់នឹងបានសម្រេច
។
សែននឹកដល់ជនដែលឃ្លាតកាលណា ស្រក់ទឹកនេត្រាដែលថ្លាដូចពេជ្រ
ព្រោះខ្ញុំនឹកណាស់គ្មានពេលណាភ្លេច ពេលព្រះសុរិយារៀបលិច
សែននឹកព្រលឹងឃ្លាតទៅ
៕
បញ្ហាវេយ្យាករណ៍បាលី ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រ...
-
សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ១រោចបុស្ស ២០១២ សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ...
-
មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម...
-
នេះពិធិបុណ្យសព របស់ លោកយាយ នាមសាង នូវថ្ងៃ១កើត ខែពិសាខ ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥