សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
Chủ Nhật, tháng 11 15, 2020
Thứ Bảy, tháng 10 24, 2020
វត្តសំរោងឯក
បានកសាងនៅ គ.ស ៦៤២
ដល់ រូបភាពឆ្នាំជូត២០២០
អត្ថបទថតចេញពីពលរដ្ឋកម្ពុចាក្រោម
ប្រភពរូបភាព Thach Thien Y
ថ្វីត្បិតតែប្រជាជន
និងព្រះសង្ឃខ្មែរក្រោម រស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម
ដែលជាប្រទេសកុម្មយនិស្ត ក៏ពិតមែន ។ ប៉ុន្តែ ព្រះសង្ឃ
និងប្រជាជនខ្មែរក្រោម នៅតែថែរក្សាអត្តសញ្ញាណជាតិរបស់ខ្លួន ដូចជា វប្បធម៌
ប្រពៃណី ភាសា អក្សរសាស្រ្ត និងព្រះពុទ្ធសាសនា បានយ៉ាងខ្ជាប់ខ្ជួន ។
វត្តសំរោងឯក
ជាវត្តព្រះពុទ្ធសាសនាខ្មែរមួយ បានកសាងនៅ គ.ស ៦៤២ និងស្ថាបនាឡើងវិញ
នៅក្នុងឆ្នាំ គ.ស ១៨៥០ ។ វត្តនេះ ឋិតនៅភូមិសំរោងឯក អនុសង្កាត់ទី ៦
សង្កាត់ទី ៧ ក្រុងត្រាវិញ ខេត្តព្រះត្រពាំង ។
ក្នុងចំណោម ១៤៣ វត្ដ នៅទូទាំងខេត្តព្រះត្រពាំង
វត្តសំរោងឯកជាវត្តមួយ ដែលមានវ័យចំណាស់ជាងគេ ឈរលំដាប់ទី ៤
បន្ទាប់ពីវត្តសម្បួរង្សី (សម្បួរ-៣៧៣) វត្តកោះកែវសិរី (កោះ-៦១៣)
និងវត្តបិដកត្យារាម (ក្នុងស្រុក-៦១៤) ។
វត្តសំរោងឯក
មិនត្រឹមតែជាកន្លែងសម្រាប់ពុទ្ធបរិស័ទជួបជុំគ្នា និងគោរពបូជាប៉ុណ្ណោះទេ
ថែមទាំងជាកន្លែងសិក្សាអប់រំដល់ព្រះសង្ឃ និងកូនចៅខ្មែរក្រោម ទៀតផង ។
ដូចវត្តអារាមនានា នៅដែនដីកម្ពុជាក្រោមដែរ វត្តសំរោងឯក
ក៏បានបើកសាលាពុទ្ធិកសិក្សា
សម្រាប់ព្រះសង្ឃខ្មែរក្រោមនិមន្តមកសិក្សារៀនសូត្រភាសាបាលី ភាសាខ្មែរ
និងភាសាបរទេសជាដើម ។ បច្ចបុប្បន្ន វត្តសំរោងឯក
បានបើកសាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិទី ៣ ឬថ្នាក់គរុកោសល្យទី ៣
សម្រប់សមណសិស្ស-សិស្ស ដែលនិមន្តមកពីវត្តអារាមផ្សេងៗ
ក្នុងខេត្តព្រះត្រពាំង និងបណ្តាខេត្តដទៃៗ ទៀត នៅដែនដីកម្ពុជាក្រោម
មកសិក្សាទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ ដើម្បីបន្តវេនថែរក្សា
និងលើកកម្ពស់ការសិក្សាអក្សរសាស្ត្រជាតិខ្មែរ ។
ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ
រឿងសុបិនកុមារ អតីតេកាលេក្នុងកាលដែលកន្លងទៅហើយមានអ្នកនេសាទមួយនៅទៀបក្រុងសា...
-
ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ មណ្ឌលប្រឡងនៅវត្តពោធិសាលរាជ កំពង់ កម្មវិធីប្រឡងយកសញ្ញាបាត្រ ថ្នាក់បាលីរង ន...
-
គ្រាន់ តែឮឈ្មោះថា ដើម ” ភ្លៅនាង ” គេនឹកឆ្ងល់ភ្លាម ចង់ដឹកប្រវត្តិដើមនេះថា តើរឿងរ៉ាវដូចម្ដេច បានជារុក្ខជាតិនេះ មាននាមពីរោះម្ល៉េះ? បើសង្កេតពីរូ...
-
មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម...