Thứ Hai, tháng 2 07, 2011

រឿងសុបិនកុមារ

                                    អ្នកបួសមានប្រយោជន៍៥យាំងគឺ

         ១/ បួសដើម្បីកាន់ទង់ជ័យព្រះអរហន្ត ។

        ២/ បួសដើម្បីធ្វើឲ្យទេវតានិងមនុស្សទាំងឡាយមានបសាទសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធ សាសនា។

        ៣/  បួសដើម្បីសិក្សានូវផ្លូវព្រះពុទ្ធសាសនាឲ្យច្បាស់លាស់ ។

         ៤/  បួសដើម្បីរំងាប់បង់នូវសេចក្តីមិនប្រមាទក្ធម៌និងវិន័យ  ។

         ៥/  បួសដើម្បីនឹងធើ្វព្រះនិព្វានឲ្យច្បាស់លាស់ទៅអនាគត      ។



                                     ធម៌មួយដែលមានឧបការច្រើនគឺ៖

    អប្បមាទោ  កុសលេសុ   ធម្មេសុ=   សេចក្តមិនធ្វសប្រហែស ក្នុងធម៌ទាំឡាយ

 ជាកុសល ។ហើយមនុស្ស យើម្នាក់ៗ  ក៏ត្រូវមានធម៌២ប្រការទៀត គឺ៖   សតិ  និងសម្បជញ្ញ  ក៏គឺជា


 ធម៌ ដែលមានឧបការច្រើន



                                              បព្វជ្ជាមានគុណ៥យាំងគឺ

         ១/   បព្វជ្ជា =     ជាភេទដ៏ខ្ពង់ខ្ពស់ធំ  ដែលនឹទ្រទ្រង់ទុកនូវព្រះអរហន្ត ។  
        ២/ បព្វជ្ជា=    ជាភេទបរិសុទ្ធ  កើតសេចក្តីជ្រះថ្លា ដកល់មនុស្សនិងទេវតាទាំងពួង ។

       ៣/ បព្វជា្ជ=    ជាភេទដ៏វិសេស   ដេលនឹងរំងាប់កិលេស  មិនសេពគប់នូវបុគ្គលពាល 
   
       ៤/  បព្វជ្ជា=   ជាភេទប្រសើរ     ឲ្យកើតនូវមគ្គនិងផល  ។

       ៥/ បព្វជ្ជា=   ជាភេទកលៀវក្លាឧស្សាហ៍  ដែលនឹងញ៉ាំងសីល សមាធិ និងបញ្ញាឲ្យកើត ឡើង   ។

 
                   សម្មាសង្កប្បៈ  ជាអង្គធម៌ទី២ នៃអដ្ឋង្គិកគម្គ

     សម្មាសង្កប្ប =   គំនិតគិតត្រិះរិះត្រូវ    ប្រកបដោយអង្គ៣គឺ៖

     ១/  ការត្រិះរិះដើម្បីនឹងចេញចាកកាមគុណ         ហៅថា     នេក្ខម្មសង្កប្ប  ។

     ២/  ការត្រិះរិះ  ដើម្បីថាមិនព្យាបាទអ្នកដទៃ         ហ័វថា       អព្យាបាទសង្កប្ប  ។

     ៣/​ការត្រិះរិះ  ដើម្បីថានឹងមិនបៀតបៀនអ្នកដទៃ  ហ័វថា    អវិហឹង្សាសង្កប្ប    ។

  
 វិស្ស័យនៃការសិក្សាអប់រំ

 ឲ្យត្រូវទៅតាមគន្លងធម៌ មនុស្ស យើង ម្នាក់

 ៗត្រូវមានស្មារ្តីខ្ពស់ក្នុងការ ងារ  ស្ថាបនា  សតិ

 បញ្ញា ឲ្យ ខ្ពស់ ឡើង ជាងនេះទៅទៀតទើប

 សង្គមមនុស្ស យើងមាន  សន្តិភាព បើចង់


  បានសន្តិភាពត្រូវប្រកាន់យកនូវ សម្មាសង្កប្ប ដូចគ្នា ព្រមទាំង មានសីល ធម៌ក្នុង ខ្លួន ផង ដែរ  ។

                                                       អង្គនិងប្រភេទនៃមូលធម៌គឺ៖       

សីលធម៌មាន២ប្រការគឺ៖ មេតា្ត  និង  ករុណា

មេត្តា=   ចង់ឲ្យគេបានសុខចម្រើន    មេត្តានេះ   អាចកម្ចាត់បង់បាននូវព្យាបាទ   គឺទោសចិត្ត 

 ដែលនាំឲ្យចងនូវគំនុំគុំគួនអ្នកដទៃ   ។

ករុណា=    ចង់ឲ្យគេរួចចាកទុក្ខ  ,   ករុណានេះ   កម្ចាត់បង់បាននូវវិហឹង្សា     គឺការឃោឃៅ

  ការប្រើកម្លាំប្រឆាំងនឹងច្បាប់  និង  សិទ្ធិ  , ការធ្វើនូវទារុណកម្ម  យាំងកំណាច  ។



                   ​                  មេត្តា និង ករុណា  ទាំងពីរនេះឯង ឈ្មោះថាសីលធម៌,

មនុស្សមាន     មេត្តា     និង     ករុណា     ចំពោះអ្នកដទៃ      ឈ្មោះថាមនុស្សមានសីលធម៌


បព្វជិតទាំងឡាយកាលបានបព្វជា្ជ   ឧបសម្បទា    នៅក្នុងព្រះ  និង វិន័យនេះ   គប្បីឲ្យហ្មត់ចត់

 ក្នុងសីល     ព្រោះសីលជាចំណែកណៃកនៃកុសលទាំងឡាំយ  ដូចអាគារធំខ្ពស់  ជាដំបូងត្រូវមាន

  គ្រឹះរឹងមាំដូច្នោះឯង  ព្រោះថា  «ការតាំងចិត្ត  ចេតនាទ្រុស្តសីលប្រព្រឹត្តបំពាន   ញាំញី  សិក្ខាបទ

  តូចធំជា  ពុទ្ធប្បញ្ញត្តិ   នោះជា អាណាវិតិក្កម្មន្តរាយ  នាំអោយគុណធម៌  មិនចម្រើនឡើងបានទេ

    ​​                ១/   អាបត្តិបារាជិកមានទោស             ១កប្ប            ឆ្នាំនរក

                   ២/   អាបត្តិ  សង្ឃាទិសេស                   ១៦.០០០      ឆ្នាំនរក
             
                   ៣/   អាបត្តិ   ថុល្លច្ចយ                           ៨.០០០        ឆ្នាំនរក

                   ៤/   អាបត្តិ    បច្ចតិ្តយ                            ៤.០០០        ឆ្នាំនរក

                   ៥/   អាបត្តិ     បដិទេសនីយ                  ២.០០០        ឆ្នាំនរក

                   ៦/    អាបត្តិ    ទុក្កដ                               ១.០០០        ឆ្នាំនរក

                   ៧/   អាបត្តិ   ទុព្ភាសិត                              ៥០០        ឆ្នាំនរក


រឿងសុបិនកុមារ


  អតីតេកាលេក្នុងកាលដែលកន្លងទៅហើយមានអ្នកនេសាទមួយនៅទៀប

ក្រុងសាវត្ថីមានមេស្រុកម្នាក់ឈ្មោះចៅមឿងតែងមកឲ្យនេសាទនោះ ត្រាច់ទៅរករបរ បាញ់បក្សា

បក្សី ដើម្បីយកមកចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃ ។ អ្នកនេសាទនោះមានកូន មួយ ល្អពែកំណត់នាម

ហៅថា «សុបិបកុមារ»និយាយអំពីសុបិនកុមារនោះ កាលចុះ មកចាប់បដិសន្ធិយកកំណើត ក្នុងផ្ទៃ

មាតា កាលណាមាតាក៏កើតអស្ចារ្យ គឺមានការញាប់ ញ័រពិតប្រាកតយ៉ាងមហិមា ហើយបាន

បណ្តាល មាតាឲ្យនោះយល់សប្តិឃើញខ្លួននាងបានឆ្វើដំណើរចេញចាកពីផ្ទះ រួចក៏ចូលទៅក្នុងព្រៃ

លុះចូលទៅដល់ពាក់កណ្តាល ដងព្រៃវង្វេងផ្លូវនាងក៏រន្ឋត់តក់ស្លុតភិតភ័យព្រោះនាងមិនធ្លាប់ ពើប

ពះប្រទះយ៉ាងនេះ ណាមួយនឹកខ្លាចដល់សត្វសាហាវទាំងឡាយមានសត្វខ្លាជាដើម នាងក៏ស្រែក

ទ្រហោរយំរកប្តីកណែ្តងកណ្តោចខ្លោចផ្សាទឹកមុកប្រកបដោយនេត្រាក៏ទទឹកជោក នាង ស្រែកក្តែង

ៗ តែម្នាក់ឯងកណ្តាលដងព្រៃស្ងាត់គួរឲ្យអនិច្ចានឹងអាណិត អាសូរក្រៃ ពែក ថ្លៃ លុះសុបិនក៏បាន

ចេញ ពិព្រៃធំ ក៏នៅតែវង្វេងរកប្តីមិនឃើញនាងក៏ស្រែកឡើងទៀតថា ឪ ! ពុទោ្ធអើយ ! ជួយខ្ញុំផងខ្ញុំ

វង្វេងផ្លូវជួយបង្ហាញផ្លូវខ្ញុំផងគ្រានោះ ស្រាបតែមា នតាសមួយរូបជាអ្នកប្រកបដោយ តេជៈមាន

សីលនិងឫទ្ធិចេស្តាយ៉ាងភិយ្យោ ភាពស្ថិតនៅព្ឋដ៏អាកាសវេហាស៍ បាបនកាន់កែវរតន៍ ដៃមួយមាន

រស្មីពណ៌ខៀវហ័សចុះមកយកអាសារនាងបានដាក់កែវរតន៍លើបាតដៃ រួចក៍បានបង្ហាញ់ផ្លូវ នាងឲ្យ

ត្រឡប់ មករក ផ្ទះព្រមទាំងជួយសាមីដូចដើមវិញ ។ លុះព្រឹកឡើងនាងក៍ម្នីម្នាដើររកទៀន ធូប ផ្កា

ភ្ញីគ្រឿងបូជាទាំងឡាយទៅកាន់សំណាក់អ្នកទស្សន៍ទាយឲ្យមើលសុបិននិមិត្តនោះយ៉ាងណា តាជា

អ្នកទស្សន៍ ទាយនោះសួរថា ចុះ! សុបិននោះយ៉ាងណានាងក៍រ៉ាយរ៉ាបប្រាប់ តាមដំណើរសុបិនរបស់

នាង តាអ្នកទស្សន៍ទាយនោះ ក៍ឆ្លើយថា សុបិននេះបើតាមទំនាយទាយថា មហាវិសេសក្រៃពេក

ជាងសុបិនណាៗងអស់ណា៎នាង នាងសួរថា ចុះវិសេសនោះ វិសេសយ៉ាងតា នាងកុំបារម្ភឲ្យ សោះ

គឺនាងមានគក៌ពិតក្នុងថ្ងៃនេះ ហើយកូននោះមានភេទប្រុស កាលបើប្រសូត្រមកកូននោះ តែងបាន

ជា ទីពឹងពុំនាក់ អាស្រ័យរបស់មាតាបិតាព្រមទាំងញាតិសន្តានផង នាងបានឮតាព្រឹទ្ធាចារ្យ ទាយ

យ៉ាងនោះនាងក៍មានសេចក្តីត្រេកអរជាទីបំផុត យកផ្កា ស្លា ម្លូ បូជាហើយលិលា ទៅផ្ទះ អាត្មានៅ

                     
                                     នេះរូមភាពក្នុងព្រះវិហារវត្តសាសនសាមគ្គីរង្សី    អូរត្រាវ





សុខសប្បាយទៅ ។

        ​ លុះនាងមានគក៌គ្រប់ទសមាស(១០ខែ) ក៏បានប្រសូត្រ បុត្រនោះមកហើយប្រុសមានដូច 

កាលតាហោរាទាយឲ្យមាតាឲ្យឈ្មោះថាសុបិនកុមារៗនោះកាលឆ្លងទន្លេរួចមាតាស្រឡាញណាស់ខំថែ

ទាំរក្សាកុំឲ្យខុសគុំនិតឡើយ លុំមានវ័យចម្រើនឡើងមានព្រះជន្មាយុបាន៧ឆ្នាំ ឪពុកក៍ធ្វើមរណៈ

កាលទៅ និយាយអំពីឪពុក ជាអ្នកនេសាទព្រាននេះស្លាប់ទៅកើតជាប្រែតសោយទុក្ខវេទនាយ៉ាង

មហាអស្ចា្ររ្យព្រោះនេសាទនេះលុងហេតុគ្មានដឹងគុណទោសចំពោះព្រះពុទ្ធព្រះធ៌មព្រះសង្ឃរហូត

ដល់ ទាន នឹងសីលក៏មិនស្គល់ដល់ការ ធើបុណ្យឡើយ មានតែរបរដើរបបាញ់សត្វចិញ្ចឹម ជីវិតតែ

ប៉ុណ្ណោះ។ ហេតុនោះទើបទៅកើតជាប្រែតសោយទុក្ខវេទនា ពុំដែល បានអាហារ បរិភោគ

ម្ដងឡើយ 

ចំណែក សុបិនកុមារ កាលបីតាស្លាប់ទៅហើយ សែនកំព្រីកំព្រា សូម្បីតែបងប្អូនក៏គ្មានដែរ រស់នៅ

ជាមួយនិងម្តាយបើម្តាយនៅប្រកបការសុបិនកុមារ នៅឯកា អាណាថាថ្ងៃមួយបានទៅលេងវត្តមាន

ចិត្តប្រកបដោយកុសល់ចេតនា ក៏សូមទទួលបំរើព្រះភិក្ខុសង្ឃព្រះអង្គទាំងឡាយ មានដងទឹកស្រង់

ទឹកឆាន់ចូកដីចាំងស្មៅ បោះ សំអាតវត្តអារាមជាដើម ព្រឹកល្ងាចតាមសព្វថ្ងៃ បើទៅណាមកណា

រមែងទៅក្រាបសំពះ ដល់ព្រះសង្ឃតែងតែបូជាពុំដែលប្រមាថឲ្យឆ្គាំឆ្គងចិត្តឡើយ។ សុបិនកុមារ


អស្ចារ្យណាស់កាលបំរើព្រះសង្ឃពុំយូរប៉ុន្មាន គឺអាយុបាន១៦ឆ្នាំក៏បានបុញ្ញកម្មល្អ មានចិត្តចង់បួស

ជាសង្ឃក្នុងព្រះពុទ្ធសាសនា  ហេតុតែចិត្តជ្រះថ្លាស្រឡាញ់ភេទអ្នកបួសពេក កុមារនេះក៏បានចូល

ទៅកាន់សំណាក់អស់ព្រះសង្ឃក្នុងវត្តរួចថ្វាយបង្គំថា ភនេ្ត បពិត្រព្រះសង្ឃដ៏ចំរើន សូម មេត្តា ករុណា

ទានប្រោសជួយបំបួសខ្ញុំ ព្រះករុណា សំណាញ់ញាណព្រះអង្គផង ព្រះអរហន្ត(ភិក្ខុ)ទាំងឡាយ

ឆើ្លយថា អើល្អណាស់ហើយកុមារប៉ុន្តែយើងពុំអាចបំបួសបាឯងឡើយ ព្រោះបាន នៅមាតាបិតា គ្រប់

គ្រងរក្សាលុះត្រាតែបាឯងទៅលាមាតាបិតារបស់បាគត់ អនុញ្ញាត្ត ឲ្យបួសទើបយើងនឹងបំបួសឲ្យបា​

ឯងបាន សុបិនកុមារឆ្លើយឡើងថា បពិត្រខ្ញុំ នៅ តែមាតា រីឯបីតាគាត់ស្លាប់ទៅហើយទើបថា្វយ

បង្គំលីលាព្រះសង្ឃ សំដៅទៅ កាន់សំណាក់ព្រះមាតាតាមក្តីប្រាថា្ន។​​ លុះទៅជួបមាតាកាលណាក៏

 
ក្រាបគោរពយ៉ាងត្រឹមត្រួវហើយសូមថាអ្នក ម្តាយជាទីគោរពរបស់ថ្លៃ វេលានេះ  កូនសូម

 មាតា​អនុញ្ញាត្តិឲ្យ កូនបាន ទៅបួស ក្នុង សំណាក់ព្រះពុទ្ធ សាសនាផង ណាអ្នក  ម្តាយ

 ថ្លែងពីមាតាកុមារនោះ បើកាល បាន សា្តប់ ឮពាក្យកូនសុំលា ទៅបួសដូច្នេះ ហើ យភ្លាម

 ពុំឲ្យ ឡើយ ក្នុងទ្រូង អួលផ្សា ណែនតានតឹង
 ទឹកនេត្រាហូរ រហែម រហាមរអាក់រអួល ខ្សឹកខ្សួលក្នង ឪរាពេក កន្លង  នាងយំ ឪន ឪបកូនពន្លក 

 រតន៍ ទឹក ភែ្នក ហូ រសស្រាកសស្រាំ យំ  ទួញហើយនិយាយ បណ្តើរថា ឪ! កូនរតន៍ កំព្រាអើយ

 តាំង ពីបាកើតមកហើយ ម្តាយ ពេញ ចិត្ត ពេញថ្លើមម្តាយស្រឡាញ់ ម្តាយមិន  ឲ្យកូនចេញទៅ

ណាឡើយ ម្តាយធ្លាប់ដេក ឪបកូន ធ្លាប់ថ្នាក់ថ្នមកូន បំពេរអង្អែលដើម   ទ្រូងកូនចេញចូល ធ្លាប់


ឃើញមុខកូន ឪកូនពុំងារតន៍ព្រលឹងម្តាយពឹងបាជាច្រើន  ម្តាយពុំធ្វើឲ្យឆ្គងចិតគំនិតទេ ម្តាយធ្លាប់

តែ​នែប​និត្យដិតជាប់ឪរ៉ា ឪ! កូនមាតាព្រលឹងម្តាយរំពឹងក្នុងចិត្តថាៈ បើកូនទៅបួសបាត់ដូចកូន សត្វ

ព្រាតមេវា ហើយម្តាយនៅកំព្រាតែម្នាកឯង ឱអាញអើយអាញប្រហែលជាមាន កម្មពៀរវេ រា អំពី

ជាតិ មុន ហើយ​​មើលទៅ ទើបឥឡូវនេះកូន សម្លាញ់ពុំសុខចិត្តនៅចូលឡើយ។  កូនអើយម្តាយ

ស្រឡាញ់ កូនម្តេចកូនដាច់ចិត្តអាល័យទៅបួសវិញបើកូន  ទៅ បួសពិត ម្តេចកូនដាច់ចិត្ត អាល័យ

ទៅបួសវិញ បើកូនទៅបួសពិតម្តាយស៊ូក្ស័យជីវិតបង់ ដោយផឹកថ្នាំពិស ឬ ចងសារុងកក្សិនក្ស័យ

ស្លាបប្រ សើរជាងរស់នៅហេតុ នេះត្រូវកូនជឿម្តាយកូន កើតពីឪរ៉ាជាសម្លាញ់ម្តាយ តែមួយបើបាន

ទៅបួស ទុកម្តាយធ្ងន់ពេកប្រមាណ ឪពុកកូនទើបតែ ស្លាប់ទៅថ្មីៗ  ម្តាយមិនទាន់អស់នឹកគាក់ផង

ឥឡូវ កូនទៅបួសចោលម្តាយតែម្នាក់ឯងទៀត ឬ ម្តងនេះម្តាយឃាត់មិនបានទៀត បើកូនចេញ ទៅ

បួស កុំមករកផ្ទះសម្បែង កុំថាអាញជាម្ដាយទៀត។ ថ្លែងពីសុបិនកមារនោះ កាលបើបាន ស្ដាប់

ពាក្យ  អង្វររបស់ម្ដាយ​ហើយ​ក៏​មានចិត្តអាណិតអាសូរពេកក្រៃ តែចិត្តសុបិនកុមារនេះឯង មានចិត្ត

ចង់បួស់ ខ្លាំងក្លាចិត្តរកគិតតែ​ផ្លូវ​បួស ដើម្បីបំពេញបារមីសីលហើយបាននិយាយថា ហៃអ្នកម្ដាយ

អ្នកកុំ សោកខ្លាំងអ្នកកុំឃាត់​ខ្លាំង​អាសូរកូនផង  ពេលនេះសុបិនកុមារថ្វាយបង្គំវន្ទា ហើយក៏ លីលា

ទៅ កានសំណាក់លោកគ្រូអាចារ្យ ដោយកាន់ទៀនធូបផ្កាភ្ញីផង ចូលទៅថ្វាយបូជារួចសុបិនកុមារ

បព្វជ្ជាក្នុងគ្រានោះហោងកាល​សុបិន​កុមារបួសហើយ តែងតែទំនុកបំរុងនៅអស់គម្ដែង សង្ឃដោយ

ចិត្តស្មោះស្ម័គ្រហើយបានលោកគ្រូ​ស្រលាញ់ពេកក្រៃ។ លំដាប់នោះណា មានព្រះយមរាជមួយរូប

បាន ត្រស់បញ្ជាឲ្យហៅយម បាល​ទាំងបួនមកហើយ   ប្រើសំដៅថា៖ ចូរប្រស្ដែងទៅមើលមនុស្ស

លោកចូរឯងមើលមនុស្សផង​ទាំង​ឡាយនៅស្រុកតូចធំនិគម-






សូមរងចាំអានបន្តនៅពេលខាងមុខនេះ។

Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...