បុណ្យបញ្ចុះសីមាវត្តកំពង់ឈូក ផ្នោរសង្ក្រម ឃុំហ៊ីវទឺ ស្រុកកញ្ចោង ខេត្តត្រាវិញ
ថ្ងៃ២- ៣ - ៤ រោចផល្គុន ឆ្នាំថោះ ត្រីស័ក ព.ស.២៥៥៥ ត្រូវ-ទី៩-១០-១០/៣/២០១២
បុណ្យបញ្ចុះសីមាវត្តកំពង់ឈូក ផ្នោរសង្ក្រម ឃុំហ៊ីវទឺ ស្រុកកញ្ចោង ខេត្តត្រាវិញ
ថ្ងៃ២- ៣ - ៤ រោចផល្គុន ឆ្នាំថោះ ត្រីស័ក ព.ស.២៥៥៥ ត្រូវ-ទី៩-១០-១០/៣/២០១២
ព្រះចៅអធិការវត្តកំពង់ឈូកផ្នោរសង្ក្រម
ព្រះតេជគុណនាមស៊ើន ចីវរព៌ណក្រហមចាស់ បច្ចុប្បន្នជាព្រះចៅ អធិការវត្តញរ ខេត្តបាតដំបង ប្រទេសកម្ពុជា
ព្រះតេជគុណកណ្តាល ថាច់សុខា ជាព្រះ ចៅអធិការនាបច្ចុប្បន្ន ចីវរព៌ណក្រហមលឿង
ព្រឹទ្ធាចារ្យនាមចឹងជាព្រះចៅអធិការសម័យករណី៥០% ឆ្នាំ១៩៨៣-៨៤
នេះរបាំវត្តអង្គររាជបូរី
វត្តអង្គ
បុណ្យបញ្ចុះខ័ណ្ឌសីមា
ព្រះសង្ឃគណៈកម្មការនិងពុទ្ធបរិស័ទចំណុះវត្តកំពង់ឈូក ភូមិផ្នោសង្រ្កម ឃុំហ៊ីវទឺ ស្រុកកញ្ចោង ខេត្តត្រាវិញ បាន ស្របមតិគ្នាជាឯកច្ឆន្ទបានប្រារប្ធធ្វើបុណ្យបញ្ចុះ ខណ្ឌ សីមា និងសម្ពោធសម្ធិកម្មថ្មី គឺព្រះវិហារ និងសាលាពុទ្ធិកសិក្សា មួយខ្នង ដែល បាន ស្ថាបនាថ្មី។
អាស្រ័យហេតុនេះ ខ្ញុំព្រះករុណាអាត្មាភាព យើងខ្ញុំ សូមគោរពនិមន្ត និងអញ្ជើញ ព្រះតេជគុណ និងពុទ្ធ បរិស័ទជិតឆ្ងាយក មចូលរួមជាមួយនិងយើងខ្ញុំ ....។
កម្មវត្ថុបុណ្យសីមា
Aថ្ងៃសុក្រ២រោច ខែផល្គុនឆ្នាំថោះត្រីស៍កព.ស.២៥៥៥ ត្រូវ-ទី៩ ខែមិនា គ.ស.២០១២ ជាថ្ងៃចូលបុណ្យ ។ វេលាម៉ោង៩ជួបជុំព្រះសង្ឃ ពុទ្ធបរិស័ទ និងនិមន្តព្រះមន្រ្តី សង្ឃ កាត់ ខ្សែបូ ។
ថ្ងៃសៅរ៍ ៣រោច ខែ-ឆ្នាំដដែល ម៉ោង៨ស្វាគមន៍និង បដិសណ្ឋារៈភ្ញៀវ កិត្តិយសជិត ឆ្ងាយដល់ម៉ោង៥ល្ងៀច ពេល រាត្រីប្រារព្ធសាសននិយមកិច្ច មានពុទ្ធាភិសេកព្រះពុទ្ធបដិមា ជីវ៍អង្គធំក្នុងព្រះវិហារ ។
ថ្ងៃអាទិត្យ ៤រោចខែ-ឆ្នាំដដែល ម៉ោង៨ស្វាគមន៍និង បដិសណ្ឋារៈ ភ្ញៀវកិត្តិយស ជិត ឆ្ងាយដល់ម៉ោង៥ល្ងៀច ពេល រាត្រីប្រារព្ធសាសននិយមកិច្ច និងអារាធនានិមន្ត ព្រះមេគណ ខេត្តសម្ដែងព្រះមធ៌ទេសនា ដល់ម៉ោង១១អាធ្រត្រធ្វើពិធី ដង្ហែឫស្សសីមា ឡើងកាន់ ព្រះ វិហារជាន់តារាង «សង្ឃកម្ម» កាត់ឫស្សសីមា ជាកិច្ចបញ្ចប់កម្មវិធី៣ថ្ងៃបុណ្យ ។
រូបនេះព្រះវិហារថ្មី ធ្វើបុណ្យសីមា
រូបនេះព្រះវិហារចាស់
Không có nhận xét nào:
Đăng nhận xét