Thứ Sáu, tháng 10 10, 2014

លិខិតនិមន្តនិងអញ្ជើញ

លិខិតនិមន្តនិងអញ្ជើញ

ខ្ញុំព្រះករុណាជាព្រះចៅអធិការនិងគណៈកម្មការ​ វត្តសាសនសាមគ្គីរង្សីអូរត្រាវ ភូមិអូរត្រាវ ឃុំហ៊ីវទឺ ស្រុកកញ្ចោង ខេត្តត្រាវិញ
ឆ្នាំនេះបានមូលមតិគ្នាជាឯកឆ្ឆន្ទប្រារព្ធបុណ្យកឋិនសាមគ្គី ម្បីវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រៃមាសជាចំណែក១ និងបុណ្យផ្កាសាមគ្គី ចំណែក១ក្នុងគោលបំណងកសាងសាលារៀន
ទុកជូនចំពោះកុលបុត្រខ្មែរចូលមកសិស្សាពីទិសទាំង៤

ហេតុនេះយើងខ្ញុំសូមគោរព្ធអញ្ជើញញាតិញោមពុទ្ធបរិស័ទជាផ្ញៀវកិត្តយសមកចូលរួមបុញ្ញពិធីខាងលើនេះនៅវេលាម៉ោង០៨,៣០នាទី នាព្រឹកថ្ងៃអាទិត្យ ១១រោជ ខែអស្សុជ ដោយសោមន្សរិករាយ
វត្តមានរបស់សប្បុរស់ជនទាំងឡាយពិតជានាំមកនូវមហាកិត្តិយសសម្រាប់កម្មវិធីយើងខ្ញុំ
"សម្តែងព្រះធម្មទេសនាដោយ ព្រះឧទេសច្ចារ្យ វត្តសាសនសាមគ្គីរង្សីអូរត្រាវ"
កម្មវិធីបុណ្យ
១/​ រសៀលថ្ងៃសៅរ៍ ១០ រោជ ខែ អស្សុជ ព.ស.​ ២៥៥៨ ត្រូវនិងថ្ងៃទី ១៨ តុលា​ គ.ស. ២០១៤ ជាថ្ងៃចូលបុណ្យ ជួបជុំអង្គផ្កានូវវេលាម៉ោង ១៦,០០នាទី
២/ ពេលរាត្រីប្រារព្ធសាសននិយមកិច្ចសមាទាននិច្ចសីល សម្តែងព្រះធម៌ទេសនា និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត
៣/ ព្រឹកថ្ងៃអាទិត្យ ១១ រោជ ខែអស្សុជ ព.ស. ២៥៥៨ ត្រូវនិងថ្ងៃទី ១៩ តុលា គ.ស. ២០១៤
វេលាម៉ោង០៦,៣០នាទី ប្រគេនភត្តដល់ព្រះសង្ឃបន្ទាប់មកបដិសណ្ឋារៈផ្ញៀវកិត្តិយសសជិតឆ្ងាយពីម៉ោង ០៧,៣០ រហូតដល់ម៉ោង១២ រួចរៀបចំដង្ហែរអង្គកឋិន ។
សូមជូនពុទ្ធពរ៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ចូលកើកមានដល់សប្បុរស់
ជនទាំងឡាយ កុំបីកា្លយជាបការដទៃឡើយ
...................... បញ្ញាក់.................
ព្រឹកថ្ងៃអាទិត្យ ១១ រោជ ខែអស្សុជ ព.ស. ២៥៥៨ ត្រូវនិងថ្ងៃទី ១៩ តុលា គ.ស. ២០១៤
មាន របាំ កម្សាន្ត





                                                                    

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...