Thứ Tư, tháng 9 11, 2019





សទ្ធា ៤
                       សទ្ធា ៤ ១២កើតទ្របទ ទី១១-៩-២០១៩






















សទ្ធា ៤
សទ្ធា ៤ (ជំនឿ, ការជឿដែលប្រកបដោយហេតុផល
១. កម្មសទ្ធា (ជឿកម្ម, ជឿច្បាប់នៃកម្ម, ជឿថាកម្មមានពិត គឺជឿថា បើធ្វើអ្វីដែលប្រកបដោយចេតនា គឺផ្ចង់ចិត្តធ្វើទាំងដឹង រមែងជាកម្ម គឺជាអំពើអាក្រក់ឬល្អកើតឡើងក្នុងចិត្ត ជាហេតុបច្ច័យឱ្យកើតផលល្អផលអាក្រក់តទៅ អំពើមិនសោះសូន្យ និងជឿថាផលដែលត្រូវការសម្រេចបានដោយទង្វើ មិនមែនដោយការអង្វរករ ឬដេកចាំជោគវាសនាជា
២. វិបាកសទ្ធា (ជឿវិបាក, ជឿផលនៃកម្ម, ជឿថាផលនៃកម្មមានពិត គឺជឿថាកម្មដែលធ្វើហើយត្រូវតែមានផល និងផលត្រូវមានហេតុ ផលល្អកើតអំពីកុសលកម្ម ផលអាក្រក់កើតអំពីអកុសលកម្ម
៣. កម្មស្សកតាសទ្ធា (ជឿថាសត្វមានកម្មជារបស់ខ្លួន, ជឿថាម្នាក់ៗ ជាម្ចាស់នៃកម្ម នឹងត្រូវទទួលខុសត្រូវសោយវិបាក ប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន
៤. តថាគតពោធិសទ្ធា (ជឿការត្រាស់ដឹងរបស់ព្រះពុទ្ធជាម្ចាស់, ជឿជាក់ក្នុងអង្គព្រះតថាគតថាទ្រង់ជាព្រះសម្មាសម្ពុទ្ធ ទ្រង់មានព្រះគុណទាំង ៩ ប្រការ ត្រាស់សម្ដែងធម៌ បញ្ញត្តវិន័យទុកដោយល្អ ទ្រង់ជាអ្នកនាំផ្លូវដែលបង្ហាញឱ្យឃើញថា មនុស្សគឺយើងគ្រប់គ្នានេះ ប្រសិនបើទូន្មានខ្លួនដោយល្អ ក៏អាចចូលដល់ភូមិធម៌ដ៏ឧត្តុង្គឧត្តមបរិសុទ្ធផូរផង់រួចផុតចាកទុក្ខបាន ដូចដែលព្រះអង្គបានបំពេញទុកជាតួយ៉ាង
សទ្ធាទាំង ៤ យ៉ាងនេះ ចំពោះខទី ៤ ប៉ុណ្ណោះដែលប្រាកដក្នុងព្រះបាលី(ពុទ្ធវចនៈ) បើពិចារណាតាមសេចក្ដីឃើញថា សទ្ធាទាំង ៣ ខខាងដើមរមែងសង្គ្រោះចូលក្នុងខទី ៤ បាន ។ ម្យ៉ាងវិញទៀត ខទី ៣ មានគោលធម៌ដែលសម្ដែងទុកស្រដៀងគ្នាគឺ កម្មស្សកតាញាណ បញ្ញាឈ្វេងយល់ភាវៈដែលសត្វមានកម្មជារបស់ខ្លួន ។
ពុទ្ធសាសនិកជន គួរមានសទ្ធាទាំង ៤ ខនេះ ជាពិសេសខទី ៤ ព្រោះថាបើយើងជឿជាក់ថាព្រះពុទ្ធជាម្ចាស់ត្រាស់ដឹងពិត យើងក៏នឹងជឿថាពាក្យប្រៀនប្រដៅផ្សេងៗ ដែលព្រះអង្គបានសម្ដែង ជារឿងពិត ជារឿងបដិបត្តិតាមហើយនឹងបានទទួលផលតាមសមគួរដល់ការបដិបត្តិពិត មិនហួសពីសមត្ថភាពរបស់មនុស្ស មិនមែនជារឿងគិតស្រមើស្រមៃ

Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...