Thứ Hai, tháng 8 03, 2020

បិដក ភាគ ៤០ - ទំព័រទី ១

សុត្តន្ត​បិដក​
​អង្គុត្តរ​និកាយ​ ​ឯក​និបាត​ ​
​បឋម​ភាគ​​



​សូម​នមស្ការ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​។​

​បាលី​សំដែង​អំពី​ធម៌​ពួ​ក​មួយ​ៗ​ជាដើម​

          [​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថ​បណ្ឌិ​ក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ឯង​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​
[​២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​រូប​ដទៃ​ ​សូម្បីតែ​រូប​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​ ​ដូច​រូប​ស្ត្រី​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ស្ត្រី​ ​ទើប​អាច​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​។​

                              បិដក ភាគ ៤០ - ទំព័រទី ២

 ​[​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សំឡេង​ដទៃ​ ​សូម្បីតែ​សំឡេង​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​ ​ដូច​សំឡេង​ស្ត្រី​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំឡេង​ស្ត្រី​ ​ទើប​អាច​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​។​
​         
​[​៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​ក្លិន​ដទៃ​ ​សូម្បីតែ​ក្លិន​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​ ​ដូច​ក្លិន​ស្ត្រី​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្លិន​ស្ត្រី​ ​ទើប​អាច​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​។​
[​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​រស​ដទៃ​ ​សូម្បីតែ​រស​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​ ​ដូច​រស​ស្រី្ត​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រស​ស្ត្រី​ទើប​អាច​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​។​
[​៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​ផ្សព្វ​ដទៃ​ ​សូម្បីតែ​ផ្សព្វ​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​ ​ដូច​ផ្សព្វ​ស្ត្រី​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផ្សព្វ​ស្ត្រី​ ​ទើប​អាច​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​។​

បិដក ភាគ ៤០ - ទំព័រទី ៣

[​៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​រូប​ដទៃ​ ​សូម្បីតែ​រូប​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​ស្ត្រី​ ​ហើយ​ស្ថិតនៅ​ ​ដូច​រូប​បុរស​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​បុរស​ ​ទើប​អាច​គ្រប​សង្កត់ចិត្ត​ស្ត្រី​ ​ហើយ​ស្ថិតនៅ​។​

​ ​[​៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សំឡេង​ដទៃ​ ​សូម្បីតែ​សំឡេង​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​ស្ត្រី​ ​ហើយ​ស្ថិតនៅ​ ​ដូច​សំឡេង​បុរស​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំឡេង​បុរស​ ​ទើប​អាច​គ្រប​សង្កត់ចិត្ត​ស្ត្រី​ ​ហើយ​ស្ថិតនៅ​។​

​[​៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​ក្លិន​ដទៃ​ ​សូម្បីតែ​ក្លិន​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​ស្ត្រី​ ​ហើយ​ស្ថិតនៅ​ ​ដូច​ក្លិន​បុរស​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្លិន​បុរស​ ​ទើប​អាច​គ្រប​សង្កត់ចិត្ត​ស្ត្រី​ ​ហើយ​ស្ថិតនៅ​។​

​[​១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​រស​ដទៃ​ ​សូម្បីតែ​រស​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​ស្ត្រី​ ​ហើយ​ស្ថិតនៅ​ ​ដូច​រស​បុរស​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រស​បុរស​ ​ទើប​អាច​គ្រប​សង្កត់ចិត្ត​ស្ត្រី​ ​ហើយ​ស្ថិតនៅ​។​
 បិដក ភាគ ៤០ - ទំព័រទី ៤

 ​[​១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​ផ្សព្វ​ដទៃ​ ​សូម្បីតែ​ផ្សព្វ​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​ស្ត្រី​ ​ហើយ​ស្ថិតនៅ​ ​ដូច​ផ្សព្វ​បុរស​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផ្សព្វ​បុរស​ ​ទើប​អាច​គ្រប​សង្កត់ចិត្ត​ស្ត្រី​ ​ហើយ​ស្ថិតនៅ​។​

​ចប់​ ​វគ្គទី​ ​១​។​

 

Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...