Thứ Ba, tháng 4 12, 2011

សកម្មភាពចូលឆ្នាំ នៅវត្តសាសនសាមគ្គីរង្សី ២០១១

ពិធីបុណ្យចូលឆ្នាំខែ្មរ

ពិធីបុណ្យចូលឆ្នាំខែ្មរ


មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូល ឆ្នាំថី្មដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន។

គ្រាន់តែគេនិយមកំណត់ពេលវេលានៃ ការរៀបចំបុណ្យនេះបែ្លកៗគ្នា ស្របទៅតាម ជំនឿទំនៀមទម្លាប់

និងប្រពៃណីរបស់គេប៉ុណ្ណោះ។ ជនជាតិខែ្មរយើង

ក៏មានប្រវតិ្តធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមក យើងបានប្រទះ

ឃើញឯកសារជាច្រើន ដែលនិយាយពីពិធីបុណ្យចូលឆ្នាំនិងឧស្សាហ៍

បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជាច្រើន។

Thứ Tư, tháng 3 02, 2011

បុណបុញ្ចុះសីមា វត្តសុវណ្ណវិជ័យ «ជ្រៃគោក ថ្ងៃ៧-៨-៩ រោចខែមាឃខែ២- ២០១១



1/ hòa Thương Lăm Phu  Chùa OThuâng Củ Kẻ , 

              2/ Đại đức Thạch  Môi  chùa Chong proLien  huyền Củ Kẻ

         3/ Đại đức Thạch rươn  Chùa proKhup Huyển  duên hải

         4/ đại đức Thạch Sỷ  Chùa sasanasammagiransi  (ô Trào)

សកម្មភាពរបស់ព្រះសង្សជួសជុលសាលារត


 ព្រះសង្ឃ  វត្តសាសនសាមគ្គីរង្សី  អូរត្រាវ ​    កំពុងប្រក់សាលារត
    ឱខ្ទមកម្សត់ប្រាកដរឿងពិត                        ព្រះសង្ឃអត់ធ្មត់សង្កត់ចិត្តប្រឹង 

ជ្រកក្រោមរតដាច់បាច់បោចយ៉ាងហ្នឹង               ម្ចាស់ដួងព្រលឹងប្រឹងកុំរុញរា

 វេទនាផ្លូវកាយសប្បាយផ្លូវចិត្ត                 បើវេទន៍គំនិតពិតអន្តរាយ
  
    វត្តយើងវត្តថ្មីប្រឹងជួយដោះស្រាយ                   តាមធម៌ទាំងឡាយសប្បាយគំនិត   ។

វត្តសាសនសាមគ្គីរង្សី ភូមិអូរត្រាវ

នេះរូបភាពខ្ទមកម្សត់ រសប់ព្រះសង្ឃ

ៗកំពុងតស៊ូក្នុងភាពជរាមួយដែលមិនធ្លាប់មានក្នុងសម័យកុំព្យូទ័រ នាបច្ចុប្បន្ននេះឯង

តែដោយឡែកវត្តនេះកំពុងតែជួបប្រទះប៉ះលើព្រះសង្ឃ អូរត្រាវ គួរឲ្យអនិច្ចា

វត្តសា.រង្សី បានចុះចាប់បដិសន្ធិលើផ្ទៃដី ប្រមាណ០,៥ហត .​(៥កុងដី ៥០០០ម៉ែត្រការេ )

របស់តាទិត លោកយាយនាមម៉ង់

កាលឆ្នាំ១៩៨០ ព្រឹទ្ធាចារ្យទាំងឡាយ មានលោកតានាម ពៅ លោកតានាមម៉ិច លោកតានាមពេញ

ជាមគ្គុទ្ទេសកសាង ដោយយកសាលាម៉េន លោកតាទិត យកធ្វើជាសាលាឧបោសថ

សម្រាប់យាយតាពុទ្ធបរិស័ទមានកន្លែងធ្វើបុណ្យសុន្ទរទាន ប្រចាំថ្ងៃសីល គឺ ថ្ងៃ៨កើត ៨រោច និង

ថ្ងៃ១៥ កើត និង១៥ឬ១៤រោច ប្រចាំខែ រហូតមកដល់ឆ្នាំរកា គ.ស១៩៩៣

ទើបសុំច្បាប់រដ្ឋអំណាចបានឲ្យធ្វើវត្តពីឆ្នាំនោះមកទាល់បច្ចុប្បន្ន

ដូច្នេះវត្តនេះមានឈ្មោះប្រកដថាសាសនសាមគ្គីរង្សី អូរត្រាវ ដោយព្រះឧស្ឋព្រហតេជគុណ

ថាច់ង៉ិម (សៅរ៍) ។ល។


ចុះថ្ងៃណាទៅរតអ្នកបានល្អដូចគេ   កំណើតអ្នកកើតពីឆ្នាំណាដែរ បានអ្នកនូវកម្សត់ម៉េះ
ឆ. រតខ្ញុំកើតកាលពីឆ្នាំរកា ព.ស២៥៣៧   គ.ស១៩៩៣
ខ្ញុំជាប្អូនពៅគេបង្អស់ ក្នុងចំណោមបងប្អូន១៤១ វត្ត ( ឆ្នាំខាលទោស័កព.ស២៥៥៤ គ.ស២០១១

ខ្ញុំអាយុបាន១៨ឆ្នាំក្នុងឆ្នាំនេះ)  ដូច្នេះ  ហើយទើបជីវភាពនៅកម្សត់យ៉ាងណាបង ម្ចាស់ជីវិតអូនអើយ

វត្តសាសនសាមគ្គីរង្សី   ភូមិអូរត្រាវ   ឃុំហ៊ីវទឺ   ស្រុកកញ្ចោង   ខេត្តត្រាវិញ ទសៈ

០៩៧៧១៦០៣០៨
CHÙA Ô TRAO  XÃ Hiếu Tử   HUYỀN TIỂU CẦN TỈNH TRÀ VINH
SĐT : 0977160308 
បើមិនធ្វើមិនមានកន្លែងជ្រក
ជីវិតតស៊ូរបស់ព្រះសង្ឃវត្តសាសនសាមគ្គីរង្សី 

ឱខ្ទមជរាសែនវេទនាក្រៃ                  ​​                រាល់ឆ្នាំខែប្លាយថ្ងៃអនិច្ចា

មិនដែលបានជាឬស្រស់យ៉ាំងណា                  គ្មានទេសង្ហាកាយាស្រស់ល្អ  ។

ឱម្ចាស់អូនអើយណ្ហើយសូមមេត្តា                    ជួយកូនអនាថាណាស្រស់នួនល្អង

អោយផុតពីទុក្ខដាច់ជ្រុះនេះផង                        ណាកែវនួនល្អងប្អូនសូមអគុណ     ។

ទីនេះបច្ចុប្បន្ន  កំពុងកសាងសាលារៀនសម្រាប់កូនខ្មែររៀន
នេះសាលារៀនថ្នាក់ប្រជាសិក្សា របស់កុមារា-រី  វត្តសាសនសាមគ្គីរង្សី
 
ឱម្ចាស់ថ្លៃអើយ   វេទនាអ្វីម្លេះហ្ន៏ បានជាខ្ញុំកើតមកមានរូបភាពយាំងនេះ  តើខ្ញុំមានកម្មពៀរអ្វី

ជីវិតកម្សតរបស់ខ្ញុំសូមបវារណា  ទ្រង់មេត្តាប្រោះជួយយកអាសារព្យាលខ្ញុំផង

  ឬក៏ជួយឲ្យកំណើតថ្មីដល់រូបខ្ញុំផងណ៎ាម្ចាស់ថ្លៃជីវិតខ្ញុំអើយ   ។

០៩៧៧១៦០៣០៨

Thứ Hai, tháng 2 07, 2011

ព្រះសង្ឃអូរត្រាវ,ឃុំហ៊ីវទឺ,ស្រុកកញ្ចោង,ខេត្តត្រវិញ



ស្ថិតិព្រះសង្ឃវត្តសាសនសាមគ្គីរង្សី អូរត្រាវ បច្ចុប្បន្ន៤២អង្គ

 រូបថតបាន៤០អង្គ

រឿងសុបិនកុមារ

                                    អ្នកបួសមានប្រយោជន៍៥យាំងគឺ

         ១/ បួសដើម្បីកាន់ទង់ជ័យព្រះអរហន្ត ។

        ២/ បួសដើម្បីធ្វើឲ្យទេវតានិងមនុស្សទាំងឡាយមានបសាទសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធ សាសនា។

        ៣/  បួសដើម្បីសិក្សានូវផ្លូវព្រះពុទ្ធសាសនាឲ្យច្បាស់លាស់ ។

         ៤/  បួសដើម្បីរំងាប់បង់នូវសេចក្តីមិនប្រមាទក្ធម៌និងវិន័យ  ។

         ៥/  បួសដើម្បីនឹងធើ្វព្រះនិព្វានឲ្យច្បាស់លាស់ទៅអនាគត      ។

ភេសជ្ជក្ខន្ធករឿង(ភិក្ខុត្រូវការដោយ)សាច់ដែលមានឪជារស

ភេសជ្ជក្ខន្ធក រឿង

(ភិក្ខុត្រូវការដោយ) សាច់ដែល មានឪជារស

ទំព័រ២៧៤ ស្រង់ចាកព្រះត្រៃបិដកភាគទី៧ មហាវគ្ក

 ទុតិយភាគ (១០៦)            គ្រានោះព្រះមានព្រះភាគគង់ ក្នុងក្រុងរាជគ្រឹះសមគួរតាមព្រះអធ្យាស្រ័យ ហើយ ទ្រង់យាងចេញទៅកាន់ចារិកក្រុងពារា- ណសី កាលទ្រង់យាង ទៅកាន់ ចារិក ដោយ លំដាប់ ក៏ បាន ដល់ទៅក្រុងពារាណសីនោះ ។     បាន ឮថា ព្រះដ៏មាន ព្រះភាគគង់នៅ ព្រៃ ឥសិបតមិគទាយវន  ជិតក្រុង ពារាណសី នោះ ។គ្រានោះ ឯង ក្នុងក្រុងពារាណសីមានជ ២ នាក់ គឺឧបាសក ឈ្មោះ សុប្បិយ ១ ឧបាសិកា ឈ្មោះ សុប្បិយា ១ ជាអ្នក មានសេចក្តីជ្រះថ្លា ជាអ្នកឲ្យទាន ជាអ្នកធ្វើការ បំរើសង្ឃ ។     លំដាប់នោះ សុប្បិយាជាឧបាសិកាបានទៅកាន់វត្ត ហើយដើរ ចូលទៅ គ្រប់វិហារ គ្រប់ទីបរិវេណ ហើយសួរភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់ មានលោកម្ចាស់អង្គណាឈឺខ្លះដែរ លោកម្ចាស់ អង្គណាត្រូវ ការឲ្យខ្ញុំករុណាយក របស់អ្វី មកប្រគេនដែរឬ ។ វេលានោះ ឯងភិក្ខុ ១ រូបបាន ផឹក ថ្នាំបញ្ចុះ ។ ភិក្ខុនោះក៏និយាយ និងសុប្បិយា ឧបាសិកា ដូច្នេះថា ម្នាលនាង អាត្មា ឆាន់ ថ្នាំបញ្ចុះ អាត្មាត្រូវ ការ ដោយ សាច់ដែលមានឱជារស   ។         សុប្បិយាឧបាសិកា និយាយ ថាល្អ ហើយ លោកម្ចាស់នឹងឲ្យគេយកមកប្រគេន (និយាយដូច្នេះហើយ) បានទៅដល់ផ្ទះ ហើយ ក៏បង្គាប់ កូន ក្មួយ ថា ម្នាលនាយអ្នកចូលទៅចូលដឹង(ចូលទិញ) នូវសាច់សត្វស្លាប់ ស្រាប់ ។ បុរស់នោះ បាន ទទួលពាក្យសុប្បិយាឧបាសិកាថាបាទអ្នកម្ចាស់ ហើយក៏ ដើររកសាច់អស់ទាំងក្រុងពារា ណសីមិន បានឃើញសាច់សត្វដែលស្លាប់ ស្រាប់ ឡើយ ។    បុរស់នោះ បានចូលទៅ រក សុប្បិយា ឧបាសិកា លុះ ចូលទៅដល់ ហើយ បាននិយាយដូច្នេះនឹង សុប្បិយា ឧបាសិកាថា បពិត្រអ្នកម្ចាស់ គ្មានសាច់ សត្វដែលស្លាប់ ស្រាប់ទេ     ព្រោះថ្ងៃនេះគ្មាន គេសម្លាប់សត្វសោះ ។    លំដាប់នោះ សុប្បិយាឧបា- សិកា មានសេចក្ដីត្រិះរិះ យ៉ាងនេះថា កាលបើភិក្ខុឈឺ នេះឯងមិនបាន សាច់ដែលមានឱជា រសទេ អាពាធក៏រឹងរឹតតែ ចំរើនឡើង ឬមួយនឹងធ្វើកាល កិរិយា ទៅមិនខាន (ឥឡូវ) អាត្មាអញបាន ទទួល ប្ដេជ្ញាថានឹងប្រគេន សាច់ដល់ ត្រឡប់ជាមិនឲ្យគេ យកទៅប្រគេនវិញ កិច្ចនោះមិន សម គួរ ដល់ អាញសោះ ។ សុប្បិយាឧបាសិកាក៏ចាប់យកកាំបិតសម្រាប់ហាន់សាច់មកអារសាច់ភ្លៅ (របស់ខ្លួន) ហើយហុចឲ្យទៅ ទាសីថាហ៏ហងឯងចូរយកសាច់ នេះទៅចាត់ចែងហើយ យកទៅ ប្រគេនដល់ ភិក្ខុឈឺ ក្នុងវិហារឯណោះចុះម្យ៉ាងទៀត   (បើមាន) ភិក្ខុណា សួររកអាញ នាងឯង ចូរទូល លោក ថាអាញឈឺ (នេះនិយាយផ្ដាំ ដូច្នោះ ហើយ)    បានរុំភ្លៅ ដោយសម្ពត់ សំរាប់បង្ករហើយ ចូលទៅ បន្ទប់  ដេកលើគ្រែ ។  

          លំដាប់នោះ សុប្បិយ ឧបាសកបានទៅ កាន់ផ្ទះហើយ សួរ ទាសីថានាង សុប្បិយាទៅណា ។      ទាសីនោះ     ប្រាប់ថា បពិត្រអ្នកម្ចាស់ អ្នកម្ចាស់នោះសម្រានក្នុងបន្ទប់ ។ លំដាប់នោះ សុប្បិយ ឧបាសិកបាន ចូល ទៅរក សុប្បិយាឧបាសិកាលុះ ចូលទៅដល់ហើយ សួរ សុប្បិយា ឧបាសិកាយ៉ាងនេះថាព្រោះ ហេតុអ្វី បានជានាងដេក ។ សុប្បិយាឧបាសិកា ឆ្លើយ ថាខ្ញុំ ឈឺ ។ សុប្បិយឧបាសកសួរថា នាងឈឺ អ្វី ។ ទើប សុប្បិយាឧបាសិកា សេចក្ដី នោះដល់ សុប្បិយ ឧបាសក (ដោយសព្វគ្រប់) ។លំដាប់ នោះសុប្បិយ ឧបាសកគិតថា អើហ្ន៎ អស្ចារ្យពេកណាស់ អើហ្ន៎ ចំឡែកពេកណាស់ សុប្បិយាឧបាសិកានេះ ជាស្រី មានសទ្ធា ជ្រះថ្លា មែន អម្បាលសាច់របស់ ខ្លួន គង់លះបង់បាន ចំណង់បើវត្ថុតិច តួចឯទៀត      ឧបាសិកា   នេះនឹងមិន ឲ្យដូចម្ដេចបាន គិតដូច្នេះ ហើយក៏មានចិត្តរីករាយខ្ពស់ឡើង បានចូលទៅគាល់ព្រះដ៏មាន ព្រះភាគលុះចូល ទៅ ដល់ហើយក៏ ថ្វាយ បង្គំព្រះដ៏មានព្រះភាគហើយ អង្គុយក្នុងទីសមគួរ ។ លុះសុប្បិយឧបាសក អង្គុយក្នុងទីសម គួរហើយបានក្រាបបង្គំ ទូលព្រះដ៏មាន ព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏ មាន ព្រះភាគព្រមទាំង ព្រះភិក្ខុសង្ឃ និមន្តទទូលភត្តរបស់ ខ្ញុំព្រះអង្គ       ដើម្បីឆាន់ក្នុងថ្ងៃស្អែក ។ ព្រះមានព្រះភាគ ទទូល ដោយភាវៈស្ងៀម ។ លំដាប់នោះ សុប្បិយឧបាសកបានដឹងថា ព្រះមាន ព្រះភាគ ទ្រង់ទទូល និមន្តហើយក៏ ក្រោកចាកអសាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើ ប្រទ្សិណ ហើយចៀសចេញ ទៅ ។      លុះកន្លង រាត្រីនោះទៅ ហើយសុប្បិយឧបាសក ក៏បានតាក់តែងខាទនី យភោជនីយាហារ ដ៏ឧត្តមហើយ ក៏ឲ្យមនុស្ស ទៅក្រាប បង្គំទូលការសមគួរចំពោះ ព្រះដ៏មាន ព្រះ ភាគថា បពិត្រ ព្រះអង្គដ៏ចំរើន ពេលសមគួរ ហើយ ភត្តសម្រេចហើយ ។គ្រានោះ វេលាព្រឹក ព្រះដ៏ មាន ព្រះភាគទ្រង់ស្បង់ហើយ ប្រដាប់ដោយបាត្រនឹងចីវរយាងទៅកាន់ផ្ទះសុប្បិយឧបាសក លុះ យាង ទៅដល់ ហើយ គង់លើអសនៈដែលគេរាបចំថ្វាយមួយអន្លើដោយភិក្ខុសង្ឃ ។ វេលានោះ សុប្បិយឧបាសកបានចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយ ថ្វាយបង្គំ ព្រះដ៏ មាន ព្រះភាគហើយឈរក្នុងទីសមគួរ ។ លុះសុប្បិយឧបាសក ឈរ ក្នុងទី សមគួរហើយ ព្រះដ៏មាន ព្រះភាគទ្រង់បន្ទូលសួរ ដូច្នេះថា នាងសុប្បិយានៅ ក្នុងទីណា ។ សុប្បិយឧបាសក ក្រាបបង្គំទូល ថាបពិត្រព្រះដ៏មាន ព្រះភាគ នាងសុប្បិយឈឺ ។    ព្រះអង្គទ្រង់មានបន្ទូលថាបើដូច្នោះ (ឲ្យ ) នាង សុប្បិយា ចូរ មក ។      សុប្បិយ ឧបាសកក្រាប់បង្គំទូលថាបពិត្រព្រះដ៏មាន ព្រះភាគនាងសុប្បិយា មិនអាចនឹងមកបានទេ ។    ព្រះអង្គទ្រង់ត្រាស់ថាបើដូច្នោះអ្នកទាំងឡាយ ចូរគ្រាហ៍ នាំយកមក ។ លំដាប់នោះសុប្បិយឧបាសក បានគ្រាហ៍ សុប្បិយាឧបាសិកា នាំមកថ្វាយ ។ និមិ្មត្តតែព្រះមាន ព្រះ ភាគទ្រង់ទតឃើញ (កាលណា) ដំបៅ របស់នាង ដែលធំដល់ម្លេះ ក៏ដុះសាច់សះជាមាន សម្បូរ ល្អ មានរោម ដុះឡើង វិញមួយរំពេច ។        លំដាប់នោះសុប្បិយឧបាសកនឹង សុប្បិយាឧបាសិកា បាន និយាយគ្នាថា អើហ្ន៎ អស្ចារ្យ ពេកណាស់ អើហ្ន៎ ចំឡែកពេកណាស់ព្រះតថាគត់មានឫទ្ធិច្រើន មាន អនុភាព ច្រើន គ្រាន់ តែព្រះអង្គទ្រង់ បានទតឃើញមួយរំពេច ដំបៅដែលធំដល់ម៉្លោះក៏ដុះសាច់សះ  ជាមានសម្បូរល្អ មាន រោមដុះពេញ ឡើងវិញ (អ្នកទាំងនោះ)មាន ចិត្តរិករា ឡើងក៏អង្គាស ខា -ទនីយភោជនីយាហារ (បង្អែមចម្អាប់) ឆ្ងាញ់ពិសារដោយដៃខ្លួនឯង ចំពោះ ព្រះភិក្ខុសង្ឃមាន ព្រះ ពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ត្រាតែដល់ លោក ប្រកែក លែងទទួលទៀត លុះព្រះដ៏មាន ព្រះ ភាគទ្រង់សោយ ស្រេច លែងលូក ព្រះហស្ថទៅ ក្នុងបាត្រហើយក៏នាំគ្នាអង្គុយសមគួរ ។ លំដាប់ នោះ ព្រះដ៏មានព្រះ ភាគ បានញ៉ាំងសុប្បិយ ឧបាសក នឹងសុប្បិយាឧបាសិកា ឲ្យឃើញ ច្បាស់ឲ្យ កាន់ យកតាមឲ្យ អាចហាន ឲ្យរិករាយដោយធម្មិកថា ក៏ ទ្រង់ក្រោកចាកអសនៈ ចៀស ចេញទៅ


(សាច់ទី១)
(១០៧) ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំ ភិក្ខុ សង្ឃហើយ ត្រាស់ សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាសូមសាច់ អំពីសុប្បិយាឧបាសិកា ។ កាលបើព្រះដ៏ មានព្រះភាគត្រាស់សួរយ៉ាងនេះហើយ ភិក្ខុនោះក្រាបទូលព្រះ ដ៏មានព្រះភាគដូច្នេះ ថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បាន សូមសាច់អំពីសុប្បិយាឧបាសិកា ។ ព្រះអង្គទ្រង់ ត្រាស់ ថា ម្នាលភិក្ខុអ្នក បានឲ្យគេនាំយកសាច់មកហើយឬនៅ ។        ភិក្ខុនោះ ក្រាបបង្គំទូលថា បពិត្រ ព្រះដ៏មាន ព្រះភាគ ខ្ញុំព្រះអង្គបានឲ្យគេនាំយកសាច់នោះមកហើយ ។ ព្រះអង្គទ្រង់ ត្រាស់ថា ម្នាល ភិក្ខុអ្នកបានឆាន់ ហើយឬនៅ ។ ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រ ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គបាន ឆាន់ហើយ ។       ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ (មិនដែលនឹងឆាន់) អ្នកបានពិចារណាដែរឬទេ ។ ភិក្ខុនោះ ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះ អង្គមិនបានពិចារណាទេ ។ ព្រះពុទ្ធដ៏មាន ព្រះភាគ ទ្រង់តិះដៀលថា នែមោឃបុរស អ្នកឯងមិនសមបើនឹងមិនពិចារណា ហើយហា នឆាន់ សាច់ (ដូច្នេះ)សោះ ម្នាលមោឃបុរស អ្នកឯងឆាន់ សាច់មនុស្សពិត្រហើយ ម្នាលមោឃបុរស អំពើ នេះ មិននាំឲ្យជ្រះថ្លាដល់ពូកជនដែលមិនទាន់ជ្រះថ្លាទេ  ។បេ។    ទ្រង់តិះដៀលរួចហើយទ្រង់ធ្វើ ធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា      ម្នាលភិក្ខុ ទាំងឡាយ ពួកមនុស្សដែលមានសទ្ធា មាន សេចក្តី ជ្រះថ្លា មនុស្សទាំងនោះ សូម្បីតែ សាច់របស់ខ្លួន ឯងក៏ គង់ លះប្រគេនបាន ម្នាលភិក្ខុ ទាំង ឡាយ ភិក្ខុមិនត្រូវឆាន់ សាច់មនុស្សទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិថុល្លច្ច័យ ។ ម្យ៉ាងទៀត ម្នាលភិក្ខុ ទាំង  ឡាយ ភិក្ខុមិនបានពិចារណាជាមុនហើយ មិនត្រូវឆាន់សាច់ទេភិក្ខុណា ឆាន់ ត្រូវអាបត្តិទុក្កដ ។

         (១០៨) សម័យនោះឯង មានដំរីរបស់ស្តេចស្លាប់ជាច្រើន ។ ចួនជា វេលា ស្រុកអត់បាយ           (សាច់ទី២  ) មនុស្សទាំងឡាយនាំគ្នាស៊ីសាច់ដំរី ក៏បាន ប្រ គេន សាច់ដំរីដល់ពួក ភិក្ខុដែលត្រាច់ ទៅ បិណ្ឌបាត ។ ភិក្ខុ ទាំងឡាយក៏នាំគ្នា ឆាន់ សាច់ដំរី ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក សមណ សក្យបុត្រ មិន សមបើ នឹងហ៊ាន ឆាន់សាច់ដំរីសោះ ដំរីក៏ជាអង្គ(យាន)របស់ស្តេច បើស្តេចទ្រង់ជ្រាប មុខខ្ញាល់នឹង ភិក្ខុទាំងនោះមិនខាន ។ ពួកភិក្ខុក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះ ភាគ ។ ព្រះអង្គ ទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់ សាច់ដំរីទេ ភិក្ខុណាឆាន់ត្រូវអាបត្តិទុក្កដ ។


សម័យនោះឯង (មាន)
សេះរបស់សេ្តចស្លាប់ ជាច្រើន ជួនជា វេលាស្រុកអត់បាយ មនុស្សទាំងឡាយនាំគ្នាស៊ីសាច់សេះ ក៏បានប្រគេន សាច់សេះ ដល់ពួក ភិក្ខុដែលត្រាច់ទៅបិណ្ឌបាត ភិក្ខុទាំងឡាយ ក៏នាំគ្នាឆាន់ សាច់សេះ។ ពួក មនុស្សពោល ទោស តិះដៀលបន្តុះបង្អាប់ថា ពួកសមណសក្យបុត្រមិនសម បើ នឹងហ៊ានឆាន់សាច់ សេះទេ ព្រោះសេះជាអង្គ(យាន)របស់សេ្តចដែរ បើសេ្តចទ្រង់ ជ្រាបមុខជាខ្ញាល់នឹងភិក្ខុទាំងនោះមិនខាន ។ ពួកភិក្ខុក្រាប បង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ ទាំង ឡាយ ភិក្ខុមិន ត្រូវឆាន់ សាច់ សេះទេ ភិក្ខុណាឆាន់ត្រូវអាបត្តិទុក្កដ ។

          សម័យនោះឯង វេលា ស្រុក អត់ បាយ មនុស្ស       ទាំង ឡាយនាំគ្នាស៊ីសាច់ឆ្កែ ក៏ប្រគេន សាច់ ឆ្កែដល់ពួកភិក្ខុដែល ត្រាច់ទៅបិណ្ឌបាត ។ ភិក្ខុទាំងឡាយក៏នាំគ្នា ឆាន់សាច់ឆ្កែ។ពួកមនុស្ស ពោល ទោស តិះដៀលបន្តុះ បង្អាប់ថា ពួកសមណសក្យបុត្រមិនសមបើនឹងហ៊ាន ឆាន់សាច់ ឆ្កែសោះ ព្រោះឆ្កែជាសត្វគួរ ខ្ពើមរអើម។ ភិក្ខុទាំង ឡាយក្រាបបង្គំ ទូល សេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ ត្រាស់ ថាម្នាលភិក្ខុ ទាំងឡាយ  ភិក្ខុមិនត្រូវ ឆាន់សាច់ឆ្កែទេ ភិក្ខុណាឆាន់ត្រូវអាបត្តិទុក្កដ ។

សម័យនោះឯង ពេល ស្រុក អត់ បាយ  មនុស្ស ទាំងឡាយស៊ីសាច់ពស់ ក៏បាន ប្រគេន សាច់ពស់ ដល់ ពួកភិក្ខុដែលត្រាច់ ទៅ បិណ្ឌ បាត ។ ភិក្ខុទាំង ឡាយ ក៏នាំគ្នាឆាន់ សាច់ពស់ ។ ពួកមនុស្សពោលទោស តិះ ដៀល បន្តុះបង្អាប់ថា ពួកសមណ សក្យបុត្រមិន សម បើ នឹងហ៊ា នឆាន់សាច់ពស់សោះ ព្រោះ ពស់ជាសត្វគួរខ្ពើមរអើម។ ចំណែកខាង សេ្តចនាគ ឈ្មោះ សុបស្សបានចូលទៅ គាល់ព្រះដ៏មានព្រះភាគលុះចូលទៅ ដល់ហើយក៏ថ្វាយបង្គំ ព្រះដ៏មាន ព្រះ ភាគហើយឋិតនៅក្នុងទីសមគួរ ។ លុះសុបស្សនាគរាជឋិតនៅក្នុងទីសមគួរហើយ បានក្រាប បង្គំ ទូល ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើននាគទាំងឡាយ ជាសត្វគ្មាន សទ្ធា គ្មាន សេចក្តី ជ្រះថ្លាទេ ក្រែងពួកនាគទាំង នោះបៀតបៀនភិក្ខុទាំងឡាយខ្លះ មិនខាន បពិត្រ ព្រះអង្គដ៏ចំរើន ខ្ញុំ ព្រះអង្គ សូមអង្វរ សូមកុំឲ្យលោកម្ចាស់ទាំងឡាយ ឆាន់សាច់ពស់ឡើយ ។ លំដាប់នោះព្រះដ៏មាន ព្រះភាគ ញុំាងសុបស្សនាគឲ្យ ឃើញ ច្បាស់ឲ្យកាន់យកតាមឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មិ កថាហើយ ។ លុះ សុបស្សនាគ រាជដែល ព្រះដ៏មាន ព្រះភាគ ទ្រង់ឲ្យ ឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហានឲ្យ រីករាយ ដោយ ធម្មិកថា ហើយក៏ ថ្វាយ បង្គំព្រះ ដ៏មានព្រះភាគធ្វើប្រទក្សិណចៀសចេញទៅ ។ ព្រោះនិទាន នេះ ដំណើរនេះទើបព្រះដ៏មាន ព្រះភាគទ្រង់ ធ្វើធម្មិកថា ហើយ ត្រាស់ហៅ ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ ឆាន់សាច់ពស់ទេភិក្ខុណាឆាន់ត្រូវអាបត្តិទុក្កដ។ .  
      

 សម័យនោះឯងពួកព្រានសម្លាប់ សត្វ សីហៈហើយស៊ីសាច់សត្វសីហៈ ក៏បាន ប្រគេន សាច់សីហៈដល់ពួកភិក្ខុដែល ត្រាច់ទៅ បិណ្ឌ បាត ។ ពួកភិក្ខុឆាន់សាច់ សីហៈ ហើយ ក៏នៅ ក្នុងព្រៃ ។ ពួកសត្វសីហៈ ធុំក្លិនសាច់ សីហៈ ក៏ សម្លាប់ភិក្ខុជា ច្រើន ។  ភិក្ខុទាំងឡាយ ក្រាប បង្គំ ទូលសេចក្តី នុ៎ះចំពោះព្រះមានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ មិនត្រូវឆាន់សាច់សីហៈទេ ភិក្ខុណា ឆាន់ ត្រូវ អាបត្តិទុក្កដ ។
        
        សម័យនោះ ឯងពួកព្រាន សម្លាប់ខ្លាធំហើយស៊ីសាច់ ខ្លាធំក៏បាន ប្រគេនសាច់ ខ្លាធំដល់ ពួក ភិក្ខុដែលត្រាច់ទៅបិណ្ឌបាត ។ពួកភិក្ខុឆាន់ សាច់ខ្លា ហើយទៅក្នុងព្រៃ ។ ពួកខ្លាធំបានក្លិនសាច់ខ្លាធំក៏សម្លាប់ភិក្ខុ ជាច្រើន ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំង ឡាយ ភិក្ខុមិនត្រូវឆាន់សាច់ខ្លាធំទេ ភិក្ខុណាឆាន់ត្រូវ អាបត្តិទុក្កដ។


    សម័យនោះឯង ពួកព្រាន សម្លាប់ខ្លាដំបងហើយស៊ីសាច់ ខ្លាដំបង ក៏បាន ប្រគេនសាច់ខ្លាដំបងដល់ពួកភិក្ខុដែលត្រាច់ ទៅបិណ្ឌបាត។ពួកភិក្ខុឆាន់ សាច់ខ្លាដំបង ហើយក៏ទៅក្នុងព្រៃ ។ ពួកខ្លាដំបងបាន ធុំក្លិនសាច់ ខ្លាដំបង ក៏សម្លាប់ ភិក្ខុជាច្រើន ។ ភិក្ខុទាំងឡាយក្រាបបង្គំទូល សេចក្តីនុ៎ះចំពោះ ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយភិក្ខុបិនត្រូវឆាន់សាច់ ខ្លាដំបងទេ ភិក្ខុ ណាឆាន់ត្រូវអាបត្តិទុក្កដ ។

         សម័យនោះឯងពួកព្រាន សម្លាប់សត្វខ្លាឃ្មុំហើយស៊ីសាច់ខ្លា ឃ្មុំក៏ បាន ប្រគេន សាច់ខ្លាឃ្មុំ ដល់ពួកភិក្ខុ ដែល ត្រាច់ ទៅបិណ្ឌបាត ។ ពួកភិក្ខុឆាន់សាច់ខ្លាឃ្មុំ ហើយ ក៏ទៅនៅ ក្នុងព្រៃ ។ពួកខ្លាឃ្មុំ បានធុំ ក្លិនសាច់ខ្លាឃ្មុំហើយ ក៏សម្លាប់ភិក្ខុជា ច្រើន។ ភិក្ខុ ទាំងឡាយក្រាបបង្គំ ទូលសេចក្តីនុ៎ះ ចំពោះ ព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយភិក្ខុមិនត្រូវឆាន់ សាច់ខ្លាឃ្មុំទេ ភិក្ខុណាឆាន់ត្រូ វអាបត្តិទុក្កដ ។

 សម័យនោះឯង ពួកព្រាន សម្លាប់សត្វ ឆ្កែព្រៃហើយស៊ីសាច់ឆ្កែព្រៃ ក៏បានប្រគេនសាច់ឆ្កែព្រៃដល់ពួកភិក្ខុដែល ត្រាច់ ទៅ បិណ្ឌបាត ។ ភិក្ខុទាំងឡាយ ឆាន់ សាច់ ឆ្កែព្រៃហើយក៏ទៅនៅក្នុងព្រៃ ។ ពួនឆ្កែ ព្រៃ បានធុំក្លិនសាច់ឆ្កែព្រៃហើយ ក៏សម្លាប់ ភិក្ខុជាច្រើន ។  ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះ ព្រះដ៏មាន ព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយភិក្ខុមិនត្រូវឆាន់សាច់ឆ្កែព្រៃទេ ភិក្ខុណាឆាន់ត្រូវ អាបត្តិទុក្កដ ។

ចប់សុប្បិយភាណវារៈទី២៕


បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...