Thứ Ba, tháng 1 26, 2016

វត្តពោធិវង្សកំពង់ដូង ភូមិផ្នោរដូង ខែត្រព្រះត្រពាំង ថ្ងៃទី២៣ ២៤/១/គ.ស២០១៦

រូបអនុស្សាវរី បុណ្យសម្ពោធសមណកុដិ វត្តពោធិវង្សកំពង់ដូង  ភូមិផ្នោរដូង
ស្រុកកញ្ចោង  ខែត្រព្រះត្រពាំង កម្ពុជាក្រោម  ថ្ងៃសៅរ៍  អាទិត្យ  ១រោច  ខែបុស្ស 
ឆ្នាំមមែសប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៣  ២៤/១/គ.ស/.២០១៦ 

Thứ Năm, tháng 11 05, 2015

ប្រើក្រូចសើចបំបាត់ក្លិនមាត់និងដើម្បីធ្មេញស


ប្រើ​ក្រូចសើច​បំបាត់​ក្លិន​មាត់​និង​ដើម្បី​ធ្មេញ​ស

ក្រៅពី​ប្រើ​ធ្វើ​ជាគ្រឿង​ផ្សំ​ដែល​មាន​ក្លិន​ឈ្ងុយ និង​រស់​ជាតិ​ឆ្ងាញ់​ផង​នោះ ក្រូច​សើច​នៅ​មាន​អត្ថ​ប្រយោជន៏​ច្រើន សម្រាប់​ធ្មេញ​មាត់​យើង​ទៀត​ផង៖
១.ដោយ​គ្រាន់​តែ​យក​ស្លឹក​ស្រស់​របស់​វា មក​ឈ្លី​លើ​ធ្មេញ​ហើយ​ទុក​រយៈ​ពេល​៣ទៅ​៥​នាទី សឹម​ដុសលាង​សំអាត​តាម​ក្រោយ បន្ទាប់​មក​អ្នក​នឹង​មាន​អារម្មណ៏​ស្រស់​ស្រាយ​ ដោយ​សារ​ក្លិន​មាត់​និង​ធ្មេញ​មាត់ស​មិន​ខាន។

Thứ Tư, tháng 11 04, 2015

សារថ្លែងអំណរគុណ

ខ្ញុំព្រះករុណាអាត្មាភាពសូមថ្លែងអំណរគុណសន្ដានចិត្តល្អប្រពៃញោមប្រុសនិងញោមស្រីយ៉ាងជ្រាលជ្រៅ ដែលបានចូលជាកុសល និងបវារណាញាតិញោមដើមើម្បីជួយឧបត្ថម្ភក្នុងការកសាងសាលារៀនវត្តអូរត្រាវ សូមជូនពរដល់ញោមមានសុខភាព និងសំណាងល្អ គ្រប់ពេលវេលាហោង


រូបកំពុងសា្ថបនានេះគឺជាសំណង់សាលារៀននៃវត្តអូរត្រាវ 

រូបភាពព្រះវិហារវត្តអូរត្រាវ សា្ថបនាឆ្នាំ២០០២ ដល់ថ្ងៃ៨   ៩  ១០ កើត ខែផល្គុណ ត្រូវថ្ងៃទី៨  ៩  ១០ /៣ គ.ស.២០១០សម្ពោធ និងបុណ្យបញ្ចុះខណ្ឌសីមា 

Add caption

Thứ Tư, tháng 1 14, 2015

រាត្រីចំរើនព្រះបរិត្ត ចូល វិបស្សនាកម្មដ្ឋាន 14 - 01 -2015

យោងទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាមិត្រពុទ្ធបរិស័ទ្យខ្មែរថេរវាទនៅវាលកំពង់រាបនៃប្រទេសវៀតណាមភាគខាងត្បូងបានប្រារព្ភកម្មវិធីមួយក្រោយពីបញ្ចប់វគ្គសិក្សាប្រចាំឆ្នាំជារៀងរាល់ឆ្នាំតែងតែបើកឱកាសឲ្យសិស្សគណទាំងឡាយសិក្សាយល់ដឹងជម្រៅនៃធម៌ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់ដឹងដោយព្រះអង្គឯង ហេតុដូច្នេះវត្តសាសនសាមគ្គីរង្សីអូរត្រាវ ភូមិអូរត្រាវ​ ឃុំកំពង់ដូង ស្រុកកញ្ចោង ខេត្តត្រាវិញ កម្ពុជាក្រោម។ ប្រារព្ភកម្មវិធីមួយហៅថា វិបស្សនាកម្មដ្ឋាន​ ថីរវេលាមួយខែ (៤សប្តាហ៍ ) ចាប់ផ្ដើមពីថ្ងៃ ១០​​រោច ខែបុស្ស ឆ្នាំ មមី ឆស័ក​  ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃទី ១៤ ខែមក្ករា ឆ្នាំ ២០១៥។
ឆ្នាំនេះមានព្រះសង្ឃនិងពុទ្ធបរិស័ទ ចំនួន៣៦អង្គនិងរូប (ព្រះសង្ឃ ២១អង្គ គ្រហស្ថ ១៥រូប) ៕


Thứ Tư, tháng 11 12, 2014

Tesna Kre 3 Bun Sayma

សម្តែងព្រះធម្មវិសេសទេសនាសង្គាយនាគ្រែ៣ ក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា វត្ត សាមគ្គីសុវណ្ណទីមុនី ដាយទទឹង ភូមិដាយទទឹង ឃុំតឹបង៉ាយ ស្រុកកញ្ចោង ខេត្តត្រាវិញ កម្ពុជាក្រោម ថ្ងៃ ១១,១២,១៣ មិនា គ.ស. ២០១៤
ដោយព្រះចៅិអារធិកាអរុណរង្សូី ចាកអាគ្រោងដាយត្រឿង, ព្រះចៅអធិការ វត្តសាសនសាមគ្គីរង្សី អូរត្រាវ និង ព្រះចៅអធិការ វត្តត្អោក
 ​ ភាគ ១

Thứ Sáu, tháng 10 10, 2014

លិខិតនិមន្តនិងអញ្ជើញ

លិខិតនិមន្តនិងអញ្ជើញ

ខ្ញុំព្រះករុណាជាព្រះចៅអធិការនិងគណៈកម្មការ​ វត្តសាសនសាមគ្គីរង្សីអូរត្រាវ ភូមិអូរត្រាវ ឃុំហ៊ីវទឺ ស្រុកកញ្ចោង ខេត្តត្រាវិញ
ឆ្នាំនេះបានមូលមតិគ្នាជាឯកឆ្ឆន្ទប្រារព្ធបុណ្យកឋិនសាមគ្គី ម្បីវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រៃមាសជាចំណែក១ និងបុណ្យផ្កាសាមគ្គី ចំណែក១ក្នុងគោលបំណងកសាងសាលារៀន
ទុកជូនចំពោះកុលបុត្រខ្មែរចូលមកសិស្សាពីទិសទាំង៤

Thứ Ba, tháng 10 07, 2014

សូមថ្វាយប្រគេននិងជូនដំណឹង

សូមថ្វាយប្រគេននិងជូនដំណឹងដល់ព្រះតេជគុណព្រះសង្ឃ ញាតិញោមពុទ្ធបរស័ទទាំង
ក្នុងនិងក្រៅប្រទេស ជ្រៀបជាដំណឹង
............................
នៅថ្ងៃ១៥កើតពេញបូណ៌មី ខែអស្សុជឆ្នាំមមីឆស័ក ព.ស.២៥៥៨ ត្រូវនិងថ្ងៃទី៨, ៥តុលាគ.ស.២០១៤ព្រះសង្ឃបវរណាចេញព្រះវស្សា ទន្ទឹងនឹងនោះមានមក្មវិធីប្រកាសលទ្ធផល ថ្វាយប្រគេន
និងជូនដលមឲសមណសិស្សនិងសិស្ស ថ្នាក់ពុទ្ធិកសិក្សាបឋមភូមិឆ្នាំទី១(បាលីទី១)ដែល
បានសិស្សាអស់រយៈកាល១ឆមាស ហើយបានប្រឡងកាលពី
ព្រឹកថ្ងៃសៅរ៍ ១១កើត ម៉ោង ៧,៣០នាទី ដល់ ១០,៣០នាទី
ពេលរសៀល ម៉ោង ១៣,០០នាទីដល់ម៉ោង១៦,០០នាទី
ថ្ងៃអាទិត្យ១២កើតម៉ោង ៧,៣០នាទី ដល់ ១០,៣០នាទី
វញ្ញាដែលយកមកប្រឡងរួមមាន ១១វិញ្ញាសារគឺ៖


បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...