Thứ Tư, tháng 8 12, 2020

វត្ថុបុរាណជារបស់មក្របានឃើញ













រូបអច្ឆរិយវត្ថុអង្ករ
















វត្តពោធិវង្សកំពង់ដូង  ផ្នោរដូង 
ថ្ងៃពុធ  ​៨រោច  ស្រាពណ៍  ឆ្នាំជូត ទោស័ក 
ព.ស.២៥៦៤  ទី១២  សីហា គ.ស.២០២០
















Thứ Ba, tháng 8 11, 2020


វត្តចុងទ័ព 
ពុទ្ធិកសិក្សាធិការខេត្ត
ចុងទៅសួរសុខទុក្ខសមណ
សិស្សវត្តចុងទ័ព សីហា ២០២០
cho kna xin hinh nay dang len 





















 [​៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បាណាតិបាត​ ​មាន​ ​៣​ ​ប្រការ​ ​គឺ​ ​មាន​លោភៈ​ជាហេតុ​ ​១​ ​មាន​ទោសៈ​ជាហេតុ​ ​១​ ​មាន​មោហៈ​ជាហេតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​អទិន្នាទាន​ ​មាន​ ​៣​ ​ប្រការ​ ​គឺ​ ​មាន​លោភៈ​ជាហេតុ​ ​១​ ​មាន​ទោសៈ​ជាហេតុ​ ​១​ ​មាន​មោហៈ​ជាហេតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​កា​មេ​សុ​មិច្ឆាចារ​មាន​ ​៣​ ​ប្រការ​ ​គឺ​ ​មាន​លោភៈ​ជាហេតុ​ ​១​ ​មាន​ទោសៈ​ជាហេតុ​ ​១​ ​មាន​មោហៈ​ជាហេតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​មុសាវាទ​មាន​ ​៣​ ​ប្រការ​ ​គឺ​មាន​លោភៈ​ជាហេតុ​ ​១​ ​មាន​ទោសៈ​ជាហេតុ​ ​១​ ​មាន​មោហៈ​ជាហេតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បិ​សុ​ណា​វាចា​ ​មាន​ ​៣​ ​ប្រការ​ ​គឺ​មាន​លោភៈ​ជាហេតុ​ ​១​ ​មាន​ទោសៈ​ជា​ហតុ​ ​១​ ​មាន​មោហៈ​ជាហេតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ផរុសវាចា​ ​មាន​ ​៣​ ​ប្រការ​ ​គឺ​ ​មាន​លោភៈ​ជាហេតុ​ ​១​ ​មាន​ទោសៈ​ជាហេតុ​ ​១​ ​មាន​មោហៈ​ជាហេតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​សម្ផប្បលាប​មាន​ ​៣​ ​ប្រការ​ ​គឺ​ ​មាន​លោភៈ​ជាហេតុ​ ​១​ ​មាន​ទោសៈ​ជាហេតុ​ ​១​ ​មាន​មោហៈ​ជាហេតុ​ ​១​។​



បិដក ភាគ ៥១ - ទំព័រទី ១១៩
​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​អភិជ្ឈា​មាន​ ​៣​ ​ប្រការ​ ​គឺ​ ​មាន​លោភៈ​ជាហេតុ​ ​១​ ​មាន​ទោសៈ​ជាហេតុ​ ​១​ ​មាន​មោហៈ​ជាហេតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ព្យាបាទ​មាន​ ​៣​ ​ប្រការ​ ​គឺ​ ​មាន​លោភៈ​ជាហេតុ​ ​១​ ​មាន​ទោសៈ​ជាហេតុ​ ​១​ ​មាន​មោហៈ​ជាហេតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​មិច្ឆាទិដ្ឋិ​មាន​ ​៣​ ​ប្រការ​ ​គឺ​ ​មាន​លោភៈ​ជាហេតុ​ ​ ​១​ ​មាន​ទោសៈ​ជាហេតុ​ ​១​ ​មាន​មោហៈ​ជាហេតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ដំណើរ​ដូច្នេះ​ឯង​ ​លោភៈ​ ​ឈ្មោះថា​ជាហេតុ​ ​ជា​ដែន​កើត​នៃ​កម្ម​ ​ទោសៈ​ ​ឈ្មោះថា​ជាហេតុ​ ​ជា​ដែន​កើត​នៃ​កម្ម​ ​មោហៈ​ ​ឈ្មោះថា​ជាហេតុ​ ​ជា​ដែន​កើត​នៃ​កម្ម​ ​ព្រោះ​អស់​លោភៈ​ ​ទើប​អស់​ហេតុ​នៃ​កម្ម​ ​ព្រោះ​អស់​ទោសៈ​ ​ទើប​អស់​ហេតុ​នៃ​កម្ម​ ​ព្រោះ​អស់​មោហៈ​ ​ទើប​អស់​ហេតុ​នៃ​កម្ម​។​



  • អារម្ភកថា



ហេតុដែលខ្ញុំឱ្យមានកម្លាំងព្យាយាមនឹងបានប្រែធម៌គិរិមានន្ទសូត្រនេះជាសម្រាយឡើងនោះ ដោយលោកគ្រូព្រះឧត្ដមមុនី អធិបតីរងក្រមជំនុំប្រែព្រះត្រៃបិដក លោកមានសេចក្ដីប្រាថ្នា នឹងឱ្យកើតមានធម៌នេះជាសម្រាយឡើង​យូរមកហើយ ព្រោះព្រះសូត្រនេះព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនូវសញ្ញាទាំង ១០ ប្រការមានអនិច្ចសញ្ញាជាដើម ជាធម៌ដ៌ឧត្ដមខ្ពង់ខ្ពស់ អ្នកណាបានរៀនបានស្ដាប់ទៅហើយ នឹងនាំអ្នកនោះឱ្យកើតមានសេចក្ដីសំវេគនិងការជ្រះថ្លាឡើងមិនខាន ហើយលោកក៏បាននិយាយបង្គាប់មកខ្ញុំឱ្យប្រែឱ្យកើតឡើង ចំណែកខ្លួនខ្ញុំទៀតក៏មានសេចក្ដីពេញចិត្តនឹងព្រះសូត្រនេះ ចង់ប្រែជាសម្រាយនោះយូរមកហើយ តែមិនទាន់មានពេលល្មមនឹងធ្វើបាន លុះលោកនាំផ្ដើមការនេះឡើងក៏ត្រូវលើនឹងសេចក្ដីប្រាថ្នារបស់ខ្លួនខ្ញុំ ទើបខ្ញុំក៏បានចាត់ការរៀបរៀងឡើងដរាបដល់ចប់ លុះបានប្រែចប់ហើយក៏យកទៅប្រគេនលោកឱ្យលោកពិនិត្យផ្ទៀងផ្ទាត់ឱ្យថែមទៀត លោកក៏បានទទួលត្រួតត្រាមើលដោយសព្វគ្រប់ រួចហើយទើបលោកយកមកជូនព្រះរាជបណ្ណាល័យកម្ពុជា សូមឱ្យព្រះរាជបណ្ណាល័យបោះពុម្ពផ្សាយ ដល់ពួកអ្នកដែលត្រូវការរៀនសូត្រក្នុងព្រះពុទ្ធសាសនា ។
យើងខ្ញុំ សូមឧទ្ទិសផលធម្មទានជូនទៅលោកអ្នកមានគុណទាំងឡាយមានមាតាបិតានិងឧបជ្ឈាយ៍ជាដើម សូមឱ្យលោកបានតម្កល់នៅក្នុងសេចក្ដីចម្រើនគ្រប់ប្រការ ដោយកម្លាំងផលធម្មទាននេះ ។
ព្រះមហាសែស (ចន្ទធម្ម)

គិរិមានន្ទសូត្

ឯវម្មេសុត្តំ (សូត្រនេះឈ្មោះថា គិរិមានន្ទសូត្រ) គឺខ្ញុំឈ្មោះអានន្ទបានស្ដាប់ហើយយ៉ាងនេះ ឯកំសមយំ ភគវាសាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ ក្នុងសម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់នៅក្នុងវត្តព្រះជេតពនជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។

តេនខោបន សមយេន អាយស្មា គិរិមានន្ទោ អាពាធិកោហាតិ ទុក្ខិតោ ពាឡ្ហគិលានោ

គ្រានោះឯង គិរិមានន្ទដ៏មានអាយុ មានអាពាធ ដល់នូវសេចក្ដីទុក្ខ មានជំងឺជាទម្ងន់ ។

អថខោ អាយស្មា អានន្ទោ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ ។ ឯកមន្តំ និសិន្នោខោ អាយស្មា អានន្ទោ ភគវន្តំ ឯតទវោច អាយស្មា ភន្តេ គិរិមា នន្ទោ អាពាធិកោ ទុក្ខិតោ ពាឡ្ហគិលានោ ភគវា យេនាយស្មា គិរិមានន្ទោ តេនុបសង្កមតុ អនុកម្បំ ឧបាទាយាតិ

លំដាប់ នោះព្រះអានន្ទដ៏មានអាយុ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគត្រង់ទីដែលព្រះអង្គគង់នៅ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ ក៏អង្គុយនៅក្នុងទីដ៏សមគួរ ព្រះអានន្ទដ៏មានអាយុ លុះអង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន គិរិមានន្ទដ៏មានអាយុ មានអាពាធ ដល់នូវសេចក្ដីទុក្ខ មានជំងឺជាទម្ងន់ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់យ៉ាងចូលទៅត្រង់ទីដែល គិរិមានន្ទ ដ៏មានអាយុស្ថិតនៅ ដោយសេចក្ដីអនុគ្រោះ ចំពោះគិរិមានន្ទ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ៖

សចេខោត្វំ អានន្ទ គិរិមានន្ទស្ស ភិក្ខុនោ ឧបសង្កមិត្វា ទសសញ្ញា ភាសេយ្យាសិ ឋានំខោបនេតំ វិជ្ជតិ យំគិរិមានន្ទស្សភិក្ខុនោ ទសសញ្ញា សុត្វា សោ អាពាធោ ឋានសោ បដិប្បសម្ភេយ្យ

ម្នាលអានន្ទ មិនបាច់តថាគតទៅទេ គ្រាន់តែអ្នកចូលទៅកាន់សម្នាក់ គិរិមានន្ទភិក្ខុ ហើយសម្ដែងប្រាប់នូវសញ្ញាទាំង ១០ ប្រការឯអាពាធទាំងនោះក៏នឹងបានជាសះស្បើយដោយពិតមិនខាន ព្រោះ​គិរិមានន្ទ​ភិក្ខុអ្នកបានស្ដាប់នូវសញ្ញាទាំង ១០ ប្រការនេះឯង ។ កតមាទស សញ្ញាទាំង ១០ ប្រការនោះតើដូចម្ដេច ។

អនិច្ចសញ្ញា អនត្តសញ្ញា អសុភសញ្ញា អាទីនវសញ្ញា បហានសញ្ញា វិរាគសញ្ញា និរោធ-សញ្ញា សព្វលោកេអនភរតសញ្ញា សព្វសង្ខារេសុអនិច្ចសញ្ញាអានាបានសតិ

សញ្ញាទាំង ១០ ប្រការនោះគឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អសុភសញ្ញា ១ អាទីនវសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ សព្វលោកេអនភិរតសញ្ញា ១ សព្វសង្ខារេសុអនិច្ចសញ្ញា ១ អានាបានសតិ ១ ។

១- កតនាចានន្ទ អនិច្ចសញ្ញា ម្នាលអានន្ទ អនិច្ចសញ្ញា នោះតើដូចម្ដេច ឥធានន្ទ ភិក្ខុ អរញ្ញគតោវា រុក្ខមូលគតោវា សុញ្ញាគារតោវា ឥតិបដិសញ្ចិក្ខតិ រូបំ អនិច្ចំ វេទនា អនិច្ចាសញ្ញា អនិច្ចា សង្ខារា អនិច្ចា វិញ្ញាណំ អនិច្ចន្តិ ឥតិ ឥមេសុ បញ្ចសុ ឧបាទានក្ខន្ធេសុ អនិច្ចានុបស្សី វិហរតិ អយំ វុច្ចតានន្ទ អនិច្ចសញ្ញា

ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកអាស្រ័យនៅក្នុងព្រៃក្ដី ក្រោមម្លប់ឈើក្ដី ក្នុងផ្ទះដ៏ស្ងាត់ក្ដី តែងពិចារណាថាដូច្នេះ “រូបមិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារមិនទៀង វិញ្ញាណក៏មិនទៀងដូចគ្នា” ភិក្ខុមានប្រក្រតីឃើញរឿយៗ ក្នុងឧបាទានក្ខន្ធទាំង ៥ នេះថាមិនទៀងដោយប្រការដូច្នេះ នែអានន្ទ សេចក្ដីនេះហើយដែលតថាគតហៅថា អនិច្ចសញ្ញា នោះឯង ។

២- កតមាចានន្ទ អនត្តសញ្ញា ម្នាលអានន្ទ អនត្តសញ្ញានោះតើដូចម្ដេច ឥធានន្ទ ភិក្ខុ អរញ្ញគតោវា រុក្ខមូលគតោវា សុញ្ញាគារគតោវា ឥតិ បដិសញ្ចិក្ខតិ ចក្ខុំ អនត្តា រូបា អនត្តា សោតំ អនត្តា សទ្ទា អនត្តា ឃានំ អនត្តា គន្ធា អនត្តា ជិវ្ហា អនត្តា រសា អនត្តា កាយោ អនត្តា ផោដ្ឋព្វា អនត្តា មនោ អនត្តា ធម្មា អនត្តា ឥតិ ឥមេសុ ធសុ អជ្ឈត្តិកពា ហិរេសុ អាយតនេសុ អនត្តានុបស្សី វិហរតិ អយំវុច្ចតានន្ទ អនត្តសញ្ញា

ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកអាស្រ័យនៅក្នុងព្រៃក្ដី ក្រោមម្លប់ឈើក្ដី ក្នុងផ្ទះដ៏ស្ងាត់ក្ដី តែងពិចារណាថាដូច្នេះ “ភ្នែកមិនមែនជារបស់ខ្លួនទេ រូបមិនមែនជារបស់ខ្លួនទេ ត្រចៀកមិនមែនជារបស់ខ្លួនទេ សំឡេងមិនមែនជារបស់ខ្លួនទេ ច្រមុះមិនមែនជារបស់ខ្លួនទេ ក្លិនមិនមែនជារបស់ខ្លួនទេ អណ្ដាតមិនមែនជារបស់ខ្លួនទេ រសអាហារមិនមែនជារបស់ខ្លួនទេ កាយមិនមែនជារបស់ខ្លួនទេ សម្ផស្សមិនមែនជារបស់ខ្លួនទេ ចិត្តសោតក៏មិនមែនជារបស់ខ្លួនទេ ទាំងធម៌ទៀតមិនមែនជារបស់ខ្លួនដែរ ភិក្ខុមានប្រក្រតីឃើញ​រឿយៗ ក្នុងអាយតនៈ ជាចំណែកខាងក្នុង ៦ និងខាងក្រៅ ៦ នេះថាមិនមែនជារបស់ខ្លួនដោយប្រការដូច្នេះ នែអានន្ទ សេចក្ដីនេះហើយដែលតថាគតហៅថា អនត្តសញ្ញា ។

៣- កតមាចានន្ទ អសុភសញ្ញា ម្នាលអានន្ទ អសុភសញ្ញានោះតើដូចម្ដេច ឥធានន្ទ ភិក្ខុ ឥមមេវ កាយំ ឧទ្ធំបា ទតលា អធោកេសមត្ថកា តចបរិយន្តំ បូរន្នានប្បការស្ស អសុចិនោ បច្ចវេក្ខតិ អត្ថិ ឥមស្មឹ កាយេ ១ កេសា ២ លោមា ៣ នខា ៤ ទន្តា ៥ តចោ ៦ មំសំ ៧ នហារូ ៨ អដ្ឋី ៩ អដ្ឋិមិញ្ជំ ១០ វក្កំ ១១ ហទយំ ១២ យកនំ ១៣ កិលោមកំ ១៤ បិហកំ ១៥ បប្ផាសំ ១៦ អន្តំ ១៧ អន្តគុណំ ១៨ ឧទរិយំ ១៩ ករីសំ ១ បិត្តំ ២ សេម្ហំ ៣ បុព្វោ ៤ លោហិតំ ៥ សេទោ ៦ មេទោ ៧ អស្សុ ៨ វសា ៩ ខេឡោ ១០ សឹឃាណិកា ១១ លសិកា ១២ មុត្តន្តិ ឥតិ ឥមស្មឹ កាយេ អសុ ភានុបស្សី វិហរតិ អយំ វុច្ចតានន្ទ អសុភសញ្ញា

ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ តែងពិចារណានូវកាយនេះថាដូច្នេះកាយរបស់យើងខាងលើ តាំងអំពីបាទជើងឡើងទៅ ខាងក្រោមតាំងអំពីចុងសក់ចុះមក មានស្បែកជុំវិញជាទីបំផុត ដ៏ពេញទៅដោយវត្ថុមិនស្អាតមានប្រការផ្សេងៗ មាននៅក្នុងរូបកាយនេះគឺ ១ សក់ ២ រោម ៣ ក្រចក ៤ ធ្មេញ ៥ ស្បែក ៦ សាច់ ៧ សសៃ ៨ ឆ្អឹង ៩ ខួររក្នុងឆ្អឹង ១០ ទាច ១១ បេះដូង ១២ ថ្លើម ១៣ វាវ ១៤ ក្រពះ ១៥ សួត ១៦ ពោះវៀនធំ ១៧ ពោះវៀនតូច ១៨ អាហារថ្មី ១៩ អាហារចាស់ ១ ប្រមាត់ ២ ស្លេស្ម ៣ ខ្ទុះ ៤ ឈាម ៥ ញើស ៦ ខ្លាញ់ខាប់ ៧ ទឹកភ្នែក ៨ ខ្លាញ់រាវ ៩ ទឹកមាត់ ១០ ទឹកសម្បោរ ១១ ទឹករំអិល ១២ ទឹកមូត្រ ភិក្ខុមានប្រក្រតីឃើញរឿយៗក្នុងកាយនេះថាជាអសុភ ដោយប្រការដូច្នេះ នែអានន្ទសេចក្ដីនេះហើយ ដែលតថាគតហៅថា អសុភសញ្ញា ។

៤- កតមាចានន្ទ អាទីនវសញ្ញា ម្នាលអានន្ទ អាទីនវសញ្ញា នោះតើដូចម្ដេច ឥធានន្ទ ភិក្ខុ អរញ្ញគតោវា រុក្ខមូលគតោវា សុញ្ញាគារគតោវា ឥតិ បដិសញ្ចិក្ខតិ ពហុទុក្ខោ ខោ អយំកាយោ ពហុអាទីនវោតិ ឥតិ ឥមស្មឹ កាយេ វិវិធា អាពាធា ឧប្បជ្ជន្តិ សេយ្យថីទំ ១ ចក្ខុរោគា ២ សោតរោគោ ៣ ឃានរោគោ ៤ ជិវ្ហារោគោ ៥ កាយរោគោ ៦ សីសរោគោ ៧ កណ្ណរោគោ ៨ មុខរោគោ ៩ ទន្តរោគោ ១០ កាសោ ១១ សាសោ ១២ បិនាសោ ១៣ ឌហោ ១៤ ជរោ ១៥ កុច្ឆិរោគោ ១៦ មុច្ឆា ១៧ បក្ខន្ទិកា ១៨ សុលា ១៩ វិសូចិកា ២០ កុដ្ឋំ ២១ កណ្ឌោ ២២ កិលាសោ ២៣ សោសោ ២៤ អបមារោ ២៥ ទទ្ទុ ២៦ កណ្ឌុ ២៧ កច្ឆុ ២៨ រខសា ២៩ វិតច្ឆិកា ៣០ លោហិតំ ៣១ បិត្តំ ៣២ មធុមេហោ ៣៣ អំសា ៣៤ បិឡកា ៣៥ ភគណ្ឌលា ៣៦ បិត្តសមុដ្ឋានា អាពាធា ៣៧ សេម្ហសមុដ្ឋានា អាពាធា ៣៨ វាតសមុដ្ឋានា អាពាធា ៣៩ សន្និបាតិកាអាពាធា ៤០ ឧតុបរិនាមជា អាពាធា ៤១ វិសមបរិហារជា អាពាធា ៤២ ឱបក្កមិកា អាពាធា ៤៣ កម្មវិបាកជា អាពាធា ៤៤ សីតំ ៤៥ ឧណ្ហំ ៤៦ ជិឃច្ឆា ៤៧ បិបាសា ៤៨ ឧច្ចារោ ៤៩ បស្សាវោតិ ឥតិ ឥមស្មឹ កាយេ អាទីន-វានុបស្សី វិហរតិ អយំ វុច្ចតានន្ទ អាទីនវសញ្ញា

ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកអាស្រ័យនៅក្នុងព្រៃក្ដី ក្រោមម្លប់ឈើក្ដី ក្នុងផ្ទះដ៏ស្ងាត់ក្ដី តែងពិចារណាដូច្នេះ “កាយរបស់អាត្មានេះតែងមានទុក្ខទោសច្រើនប្រការពេកណាស់ ព្រោះថាអាពាធទាំងឡាយមានប្រការផ្សេងៗ រមែងកើតឡើងក្នុងកាយនេះ អាពាធទាំងនោះតើមានប្រការដូចម្ដេចខ្លះ ឯអាពាធទាំងនោះគឺ ១ រោគក្នុងភ្នែក ២ រោគក្នុងត្រចៀក ៣ រោគក្នុងច្រមុះ ៤ រោគក្នុងអណ្ដាត ៥ រោគក្នុងកាយ ៦ រោគក្នុងក្បាល ៧ រោគក្នុងត្រចៀក ៨ រោគក្នុងមាត់ ៩ រោគក្នុងធ្មេញ ១០ រោគក្អក ១១ រោគហឺត ១២ រោគឫសដូងច្រមុះ ១៣ រោគក្ដៅក្រហាយ ១៤ រោគស្គាំងស្គម ១៥ រោគក្នុងផ្ទៃ ១៦ រោគវិលមុខឬរោគជ្រប់ ១៧ រោគធ្លាក់ឈាម ១៨ រោគចុកសៀត ១៩ រោគចុះផ្ទៃ ២០ រោគឃ្លង់ ២១ រោគពក ២២ រោគស្រែង ២៣ រោគរីងរៃ ២៤ រោគឆ្កួត ២៥ រោគទំនួចពិស ២៦ រោគរមាស់ ២៧ រោគកមក្រិន ២៨ រោគក្នុងទីខ្វារដោយក្រចក ២៩ រោគកមរលាយ ៣០ រោគឈាម ៣១ រោគប្រមាត់ ៣២ រោគប្រមេះផ្អែមមាត់ ៣៣ រោគម្រេញ ៣៤ រោគបូស ៣៥ រោគឫសដូងបាត ៣៦ អាពាធតាំងឡើងអំពីប្រមាត់ ៣៧ អាពាធតាំងឡើងអំពីស្លេស្ម ៣៨ អាពាធតាំងឡើងអំពីខ្យល់ ៣៩ អាពាធកើតអំពីធាតុទាំង ៤ កម្រើកទើបប្រជុំគ្នាឱ្យទោស ៤០ អាពាធកើតអំពីប្រែប្រួលរដូវ ៤១ អាពាធកើតអំពីរក្សាឥរិយាបថមិនស្មើ ៤២ អាពាធកើតអំពីសេចក្ដីព្យាយាមរបស់គេ មានវាយចងជាដើម ៤៣ អាពាធកើតអំពីផលនៃកម្ម ៤៤ អាពាធកើតអំពីត្រជាក់ ៤៥ អាពាធកើតអំពីក្ដៅ ៤៦ អាពាធកើតអំពីសេចក្ដីឃ្លាន ៤៧ អាពាធកើតអំពីសេចក្ដីស្រេក ៤៨ អាពាធកើតអំពីទុក្ខសត្វធំ ៤៩ អាពាធកើតអំពីទុក្ខសត្វតូច ភិក្ខុមានប្រក្រតីឃើញរឿយៗនូវទោសក្នុងកាយនេះ ដោយប្រការដូច្នេះ នែអានន្ទសេចក្ដីនេះហើយដែលតថាគតហៅថា អាទីនវសញ្ញា ។

៥- កតមាចានន្ទ បហានសញ្ញា ម្នាលអានន្ទ បហានសញ្ញា នោះតើដូចម្ដេច ឥធានន្ទ ភិក្ខុ ឧប្បន្នំ កាមវិតក្កំ នាធិវាសេតិ បជហតិ វិនោទេតិ ព្យន្តីករោតិ អនភាវង្កមេតិ ឧប្បន្នំ ព្យាបាទវិតក្កំ នាធិវាសេតិ បជហតិ វិនោទេតិ ព្យន្តីករោតិ អនភាវង្កមេតិ ឧប្បន្នំ វិហឹសាវិតក្កំ នាធិវាសេតិ បជហតិ វិនោទេតឹ ព្យន្តីករោតិ អនភាវង្កមេតិ ឧប្ប្នុប្បន្នេ បាបកេ អកុសលេ ធម្មេ នាធិវាសេតិ បជហតិ វិនោទេតិ ព្យន្តីករោតិ អនភាវង្កមេតិ អយំ វុច្ចតានន្ទ បហានសញ្ញា

ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះតែងញ៉ាំងសេចក្ដីត្រិះរិះក្នុងកាមដែលកើតឡើងហើយ មិនឱ្យអាស្រ័យនៅក្នុងសន្ដានបាន គឺថាភិក្ខុខំលះបង់ បន្ទោបង់ ធ្វើឱ្យសាបសូន្យ ធ្វើឱ្យដល់នូវភាវៈមិនមាន (ម្យ៉ាងទៀត) ញ៉ាំងសេចក្ដីត្រិះរិះ ក្នុងការធ្វើប្រយោជន៍និងសេចក្ដីសុខរបស់អ្នកដទៃឱ្យវិនាស ដែលកើតឡើងហើយ មិនឱ្យអាស្រ័យនៅក្នុងសន្ដានបាន គឺថាលះបង់ បន្ទោបង់ ធ្វើឱ្យសាបសូន្យ ធ្វើឱ្យដល់នូវភាវៈ​មិនមាន (ម្យ៉ាងទៀត) តែងញ៉ាំងសេចក្ដីត្រិះរិះ ក្នុងការបៀតបៀនគេ ដែលកើតឡើងហើយ មិនអាស្រ័យនៅក្នុងសន្ដានបាន គឺថាភិក្ខុខំលះបង់ បន្ទោបង់ ធ្វើឱ្យសាបសូន្យ ធ្វើឱ្យដល់នូវភាវៈមិនមាន (ម្យ៉ាងទៀត) តែងញ៉ាំងអកុសលទាំងឡាយដ៏លាមក ដែលកើតឡើងហើយរឿយៗ មិនឱ្យអាស្រ័យនៅក្នុងសន្ដានបាន គឺថាភិក្ខុខំលះបង់ បន្ទោបង់ ធ្វើឱ្យសាបសូន្យ ធ្វើឱ្យដល់នៅភាវៈមិនមាន នែអានន្ទសេចក្ដីនេះហើយដែលតថាគតហៅថា បហានសញ្ញា ។

៦- កតមាចានន្ទ វិរាគសញ្ញា ម្នាលអានន្ទវិរាគសញ្ញានោះតើដូចម្ដេច ឥធានន្ទ ភិក្ខុ អរញ្ញគតោវា រុក្ខមូលគតោវា សុញ្ញាគារគតាវា ឥតិ បដិសញ្ចិក្ខតិ ឯតំសន្តិ ឯតំបណីតំ យទិទំ សព្វសង្ខារសមថោ សព្វុបធិបដិនិស្សគ្គោ តណ្ហក្ខយោ វិរាគោ និព្វានន្តិ អយំ វុច្ចតានន្ទ វិរាគសញ្ញា

ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកអាស្រ័យនៅក្នុងព្រៃក្ដី ក្រោមម្លប់ឈើក្ដី ក្នុងផ្ទះដ៏ស្ងាត់ក្ដី តែងពិចារណាថាដូច្នេះ “វិរាគធម៌ គឺសេចក្ដីនឿយណាយឯណានេះ គឺព្រះនិព្វានធម៌នោះឯង ជាសភាវៈតែងរម្ងាប់នូវសង្ខារទាំងពួង ជាសភាវៈលះចោលនូវឧបធិ គឺខន្ធនិងកិលេសទាំងពួង ជាគ្រឿងអស់ទៅនៃតណ្ហា វិរាគធម៌នេះជាធម៌ដ៏ល្អិត​ ជាធម៌ដ៏ឧត្ដម” នែអានន្ទសេចក្ដីនេះហើយដែលតថាគតហៅថា វិរាគសញ្ញា ។

៧- កតមាចានន្ទ និរោធសញ្ញា ម្នាលអានន្ទ និរោធសញ្ញានោះតើដូចម្ដេច ឥធានន្ទ ភិក្ខុ អរញ្ញគតោវា រុក្ខមូលគតោវា សុញ្ញាគារគតោវា ឥតិ បដិសញ្ចិក្ខតិ ឯតំសន្តំ ឯតំបណីតំ យទិទំ សព្វសង្ខារសមថោ សព្វុបធិបដិនិស្សគ្គោ តណ្ហក្ខយោ និរោធោ និព្វានន្តិ អយំវុច្ចតានន្ទ និរោសញ្ញា

ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកអាស្រ័យនៅក្នុងព្រៃក្ដី ក្រោមម្លប់ឈើក្ដី ក្នុងផ្ទះដ៏ស្ងាត់ក្ដី តែងពិចារណាថាដូច្នេះ (និរោធធម៌ គឺសេចក្ដីរម្លត់នៃកងទុក្ខឯណានេះ គឺព្រះនិព្វានធម៌នោះឯង ជាសភាវៈតែងរម្ងាប់នូវសង្ខារទាំងពួង ជាសភាវៈលះចោលនូវឧបធិ គឺខន្ធនិងកិលេសទាំងពួង ជាគ្រឿងអស់ទៅនៃតណ្ហា និរោធធម៌នេះជាធម៌ដ៏ល្អិត ជាធម៌ដ៏ឧត្ដម) នែអានន្ទសេចក្ដីនេះហើយដែលតថាគតហៅថា និរោធសញ្ញា ។

៨- កតមាចានន្ទ សព្វលោកេ អនភិរតសញ្ញា ម្នាលអានន្ទ សព្វលោកេ អនភិរតសញ្ញានោះតើដូចម្ដេច ។ ឥធានន្ទ ភិក្ខុ យេ លោកេ ឧបាយុបាទានា ចេតសោ អធិដ្ឋានា ភិនិវេសានុសយា តេ បជហន្តោ វិរមតិ នឧបាទិយន្តោ អយំ វុច្ចតានន្ទ សព្វលោកេ អនភិរតសញ្ញា ។

ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ តែងលះបង់នូវសេចក្ដីប្រកាន់មាំដោយឧបាទានក្នុងលោកជាទីឈរនៅ ជាទីអង្គុយនៅ ជាទីដេកនៅ របស់ចិត្តឯណានោះ ក៏អាចលះបង់ចោល មិនប្រកាន់ឡើយ នែអានន្ទ សេចក្ដីនេះហើយដែលតថាគតហៅថា សព្វលោកេអនភិរតសញ្ញា ។

៩- កតមាចានន្ទ សព្វសង្ខរេសុអនិច្ចសញ្ញា ម្នាលអានន្ទ សព្វសង្ខារេសុអនិច្ចសញ្ញា នោះតើដូចម្ដេច ។ ឥធានន្ទ ភិក្ខុ សព្វសង្ខារេហិ អដ្ដិយតិ ជិគុច្ឆតិ អយំ វុច្ចតានន្ទ សព្វសង្ខារេសុអនិច្ចសញ្ញា

ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ តែងធុញទ្រាន់ ស្អប់ខ្ពើម នឿយណាយចាកសង្ខារទាំងពួង នែអានន្ទ សេចក្ដីនេះហើយដែលតថាគតហៅថា សព្វសង្ខាររេសុ អនិច្ចសញ្ញា ។

១០- កតមាចានន្ទ អានាបានសតិ ម្នាលអានន្ទ អានា បានសតិនោះតើដូចម្ដេច ឥធានន្ទ ភិក្ខុ អរញ្ញគតោវា រុក្ខ លគតោវា សុញ្ញាគារគតោវា និសីទតិ បល្លង្កំ អាភុជិត្វា ឧជុំ កាយំ បណិធាយ បរិមុខំ សតឹ ឧបដ្ឋបេត្វា

ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកអាស្រ័យនៅក្នុងព្រៃក្ដី ក្រោមម្លប់ឈើក្ដី ក្នុងផ្ទះដ៏ស្ងាត់ក្ដី តែងអង្គុយពែនភ្នែន តាំងកាយឱ្យត្រង់ តម្កល់ស្មារតី ផ្ចិតផ្ចង់ហើយ សោសតោវ អស្សសតិ សតោបស្សសតិ ភិក្ខុនោះមានស្មារតីចាំជាក់ ក្នុងកាលដង្ហើមចេញនិងដង្ហើមចូល ទីឃំ វា អស្សសន្តោ ទីឃំ អស្សសាមី តិបជានាតិ កាលដង្ហើមចេញវែងក្ដី ក៏ដឹងច្បាស់ថា (អាត្មាអញដកដង្ហើមចេញវែង ទីឃំវាបស្សសន្តោ ទីឃំបស្សសាមីតិ បជានាតិ កាលដង្ហើមចូលវែងក្ដី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង រស្សំវាអស្សសន្តោ រស្សំអស្សសាមីតិ បជានាតិ កាលដង្ហើមចេញខ្លីក្ដី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី រស្សំវាបស្សសន្តោ រស្សំបស្សសាមីតិ បជានាតិ កាលដង្ហើមចូលខ្លីក្ដី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី សព្វកាយបដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញដឹងច្បាស់នូវកាយ គឺដង្ហើមចេញទាំងពួង ហើយក៏ដកដង្ហើមចេញ ។ សព្វកាយបដិសំវេទី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញដឹងច្បាស់នូវកាយ គឺដកដង្ហើមចូលទាំងពួងហើយក៏ដកដង្ហើមចូល ។ បស្សម្ភយំ កាយសង្ខារំ អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងរម្ងាប់នូវកាយសង្ខារ គឺដង្ហើមចេញហើយក៏ដកដង្ហើមចេញ ។ បស្សម្ភយំ កាយសង្ខារំ បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងរម្ងាប់នូវកាយសង្ខារ គឺដង្ហើមចូលហើយក៏ដកដង្ហើមចូល ។ បីតិបដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចេញ បីតិបដិ សំវេទី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចូល ។ សុខបដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថាអាត្មាអញដឹងច្បាស់នូវសុខ ហើយដកដង្ហើមចេញ សុខបដិសិវេទី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញដឹងច្បាស់នូវសុខ ហើយដកដង្ហើមចូល ចិត្តសង្ខារបដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញដឹងច្បាស់នូវចិត្តសង្ខារ គឺ វេទនា​ក្ខន្ធនិងសញ្ញាក្ខន្ធ ហើយដកដង្ហើមចេញ ចិត្តសង្ខារបដិសំវេទី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញដឹងច្បាស់នូវចិត្តសង្ខារ គឺវេទនាក្ខន្ធនិងសញ្ញាក្ខន្ធ ហើយដកដង្ហើមចូល បស្សម្ភយំ ចិត្តសង្ខារំអស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងរម្ងាប់នូវចិត្តសង្ខារ ដែលគ្រោតគ្រាត ហើយដកដង្ហើមចេញ បស្សម្ភយំ ចិត្តសង្ខារំ បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងរម្ងាប់នូវចិត្តសង្ខារ ដែលគ្រោតគ្រាត ហើយដកដង្ហើមចូល ចិត្តបដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញដឹងច្បាស់នូវចិត្ត ហើយដកដង្ហើមចេញ ចិត្តបដិសំវេទី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញដឹងច្បាស់នូវចិត្ត ហើយដកដង្ហើមចូល អភិប្បមោទយំ ចិត្តំ អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងធើ្វចិត្តឱ្យរីករាយ ហើយដកដង្ហើមចេញ អភិប្បមោទយំ ចិត្តំ បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងធ្វើចិត្តឱ្យរីករាយ ហើយដកដង្ហើមចូល សមាទហំ ចិត្តំ អស្សសិស្សាមីតិ សិក្ខតិភិ ក្ខុសិក្សាថា អាត្មាអញនឹងតម្កល់ចិត្តឱ្យស្មើក្នុងអារម្មណ៍ ហើយដកដង្ហើមចេញ សមាទហំ ចិត្តំ បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងតម្កល់ចិត្តឱ្យស្មើក្នុងអារម្មណ៍ ហើយដកដង្ហើមចូល វិមោចយំ ចិត្តំ អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនិងធ្វើចិត្តឱ្យរួចចាកនីវរណធម៌ជាដើម ហើយដកដង្ហើមចេញ វិមោចយំ ចិត្តំ បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងធ្វើចិត្តឱ្យរួចចាកនីវរណធម៌ជាដើម ហើយដកដង្ហើមចូល អនិច្ចានុបស្សី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងឃើញរឿយៗ នូវបញ្ចក្ខន្ធថាមិនទៀង ហើយដកដង្ហើមចេញ អនិច្ចានុបស្សី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងឃើញរឿយៗនូវបញ្ចក្ខន្ធថាមិនទៀង ហើយដកដង្ហើមចូល វិរាគានុបស្សី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងឃើញរឿយៗនូវធម៌ជាគ្រឿងធ្វើចិត្តឱ្យប្រាសចាក​តម្រេក គឺវិបស្សនានិងមគ្គ ហើយដកដង្ហើមចេញ វិរាគានុបស្សី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងឃើញរឿយៗនូវធម៌ជាគ្រឿងធ្វើចិត្តឱ្យប្រាសចាកតម្រេក ហើយដកដង្ហើមចូល និរោធានុបស្សី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងឃើញរឿយៗនូវសេចក្ដីរលត់នៃកងទុក្ខ ហើយដកដង្ហើមចេញ និរោធានុបស្សី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងឃើញរឿយៗនូវសេចក្ដីរលត់នៃកងទុក្ខ ហើយដកដង្ហើមចូល បដិនិស្សគ្គានុបស្សី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងឃើញរឿយៗនូវធម៌ជាគ្រឿងធ្វើចិត្តឱ្យលះចោលនូវកិលេសព្រមទាំងខន្ធនិងអភិសង្ខារ បានដល់វិបស្សនានិងមគ្គ ហើយដកដង្ហើមចេញ បដិនិស្សគ្គានុបស្សី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សាថា អាត្មាអញនឹងឃើញរឿយៗនូវធម៌ជាគ្រឿងធ្វើចិត្តឱ្យលះចោលកិលេសព្រមទាំងខន្ធនិងអភិសង្ខារ បានដល់វិបស្សនានិងមគ្គ ហើយដកដង្ហើមចូល នែអានន្ទ សេចក្ដីនេះហើយដែលតថាគតហៅថា អានាបាណស្សតិ ។

សចេខាត្វំ អានន្ទ គិរិមានន្ទស្ស ភិក្ខុនោ ឧបសង្កមិត្វា ឥមាទសសញ្ញា ភាសេយ្យាសិ ឋានិខោបនេតំ វិជ្ជតិ យំគិរិមានន្ទស្ស ភិក្ខុនោ ឥមាទសសញ្ញា សុត្វា សោ អាពាធោ ឋានសោ បដិប្បស្សម្ភេយ្យាតិ

ម្នាលអានន្ទ បើអ្នកចូលទៅកាន់សម្នាក់គិរិមានន្ទភិក្ខុហើយ ត្រូវសម្ដែងនូវសញ្ញាទាំង ១០ ប្រការនេះ លុះគិរិមានន្ទភិក្ខុបានស្ដាប់សញ្ញាទាំង ១០ ប្រការនេះហើយ អាពាធនោះក៏រម្ងាប់សះស្បើយដោយហេតុនេះឯងជាប្រាកដ ។

អថខោ អាយស្មា អានន្ទោ ភគវាតោ សន្តិកេ ឥមាទសសញ្ញា ឧគ្គហេត្វា យេនាស្មាគិរិ មានន្ទោ តេនុបសង្កមិ ឧបសង្កមិត្វា អាយស្មតោ គិរិមានន្ទស្ស ឥមាទសសញ្ញា អភាសិ

លំដាប់នោះព្រះអានន្ទដ៏មានអាយុក៏រៀនទន្ទេញសញ្ញាទាំង ១០ ប្រការនេះក្នុងសម្នាក់ព្រះដ៏មានបុណ្យ ហើយក៏ចូលទៅត្រង់ទីដែលគិរិមានន្ទដ៏មានអាយុស្ថិតនៅ លុះចូលទៅដល់ហើយ ក៏សម្ដែងសញ្ញាទាំង ១០ ប្រការនេះ ចំពោះគិរិមានន្ទដ៏មានអាយុ ។

អថខោ អាយស្មតោ គិរិមានន្ទស្ស ឥមាទសសញ្ញា សុត្វា សោ អាពាធោ ឋានសោបដិប្បស្សម្ភិ វុដ្ឋហិ ចាយស្មា គិរិមានន្ទោ តម្ហាអាពាធា តថា បហីនោ ចបនាយស្មតោ គិរិមានន្ទស្ស សោ អាពាធោ អហោសីតិ

គ្រានោះគិរិមានន្ទដ៏មានអាយុ លុះបានស្ដាប់សញ្ញាទាំង ១០ ប្រការនេះហើយ អាពាធនោះក៏រម្ងាប់សះស្បើយដោយហេតុនេះឯង ឯគិរិមានន្ទដ៏មានអាយុ ក៏បានចេញចាកអាពាធនោះផង អាពាធរបស់គិរិមានន្ទដ៏មានអាយុនោះ ក៏សាបសូន្យទៅហើយ ដោយប្រការដូច្នោះផង ៕
គិរិមានន្ទសុត្តំ និដ្ឋិតំ
គិរិមានន្ទសូត្រ ចប់
ព្រះមហាសែស (ចន្ទធម្ម) ក្រុមជំនុំប្រែព្រះត្រៃបិដក
ក្នុងព្រះរាជបណ្ណាល័យកម្ពុជា ក្រុងភ្នំពេញ
បានប្រែពីបាលីគម្ពីរអង្គុត្តរនិកាយ ទសកនិបាត
ព.ស. ២៤៧៤
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...