Thứ Hai, tháng 2 06, 2012

កម្មវិធីប្រឡងថា្នក់ខេត្តលើកទី១៩ ចាប់ពីឆ្នាំ រកា គ.ស.១៩៩៣ដល់២០១១

    
សមណៈសិស្សនិងសិស្សនៃសាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី៤និងពុទ្ធិកមធ្យមសិក្សាទុតិយ
ភូមិឆ្នាំទី ៣នៅទីរួមខេត្តត្រាវិញទីក្រុងត្រាវិញដែលបានសិក្សានៅតាមវត្តអារាមនានានិងគណៈ
មេប្រយោគអាចារ្យបង្រៀនគណៈកម្មការវត្តបានមកជួបជ៉ុំគ្នានៅវត្តសីសាទ្រ(ថ្មទល់)ឋិតនៅក្នុង
ទីរួមខេត្តត្រាវិញទីក្រុងត្រាវិញដើម្បីចូលរួមក្នុងកម្មវិធីប្រឡងបញ្ចាប់ថ្នាក់ទូទាំងខេត្តរយៈពេល២
ថ្ងៃគឺចាប់ពីថ្ងៃអាទិត្យ១៣កើតខែមាឃឆ្នាំថោះត្រីស័ក ព.ស.២៥៥៥ត្រូវនឹងថ្ងៃទី៥ខែគុម្ភះ
គ.ស.២០១២ក្រោមការចាត់តាំងរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ។

Thứ Ba, tháng 1 10, 2012

លោកគ្រូមហាថាច់តុល្យកេញ

 សាលារៀនវត្តសាសនសាមគ្គីរង្សី   អូរត្រាវ ចាបផ្តើម

 ធ្វើពីរថ្ងៃ១រោចបុស្ស​ ២០១២
 សាលារៀនវត្តសាសនសាមគ្គីរង្សី   អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ១រោចបុស្ស​ ២០១២
 សាលារៀនវត្តសាសនសាមគ្គីរង្សី   អូរត្រាវ ចាបផ្តើម

 ធ្វើពីរថ្ងៃ១រោចបុស្ស​ ២០១២
សាលារៀនវត្តសាសនសាមគ្គីរង្សី   អូរត្រាវ ចាបផ្តើម 

ធ្វើពីរថ្ងៃ១រោចបុស្ស​ ២០១២







                        បុណ្យឈបនកិច្ចសព
ពេលម៉ែឪខ្ញុំស្លាប់   ខ្ញុំមិនយំ  ដល់ដបស្រារលំ  ខ្ញុំយំមិនលែង
ឱអនិច្ចាជីវ៉ាម៉ែ  អ្នកចិញ្ចឹមថែ  បែជាឥតន័យ  ធ្វើម្តេចឥឡូវ  មនុស្សព្រៃក្ស័យ

  ម៉ែឥតតម្លៃ   ថ្លៃដបស្រាទៅវិញ  សង្គមឥឡូវ ផ្លាស់ប្តូរ ប្រែប្រួលហួស ក្បួនខ្នាត់

 បាតប្រពៃណីអស់ទៅហើយធ្វើ ម្តេចឡើយ  បើអវជាតបុត្តផ្តិតកើត ឡើង

ច្រើន ហួសប្រម៉ាន ។
ពេលប្រារព្ភបុណ្យសពម៉ែម្តងៗ កូនចៅគេខ្លះ មានភាព សប្បាយរីក រាយណាស់

  ដោយបានឃើញមិត្ត ជិតឆ្ងាយ អញ្ជើញមករំលែក ទុក្ខ គេចាបអារម្មណ៍ណាស់

ភ្ញៀវ ពួក គេបដិសណ្ឋារៈបានល្អណាស់ មិនឲ្យ ខ្វះកន្លះ ត្រង់
 ណាឡើយ  ត្រង់ហ្នឹងហើយហៅថាគេសប្បាយ









បានសេចក្តីថាៈ  មនុស្សបច្ចុប្បន្ននេះ ពួកគេនាំគ្នាប្រឹងប្រែងធ្វើ បុណ្យណាស់  តែបុណ្យពួកគេ 
 ហាក់បីដូចជាមិនបានយករតនៈ ត្រៃជាទីពឹងទេ  គេព្រងើយកន្តើយនឹងបុណ្យ 
គែមកក្រោយម្តង វិញគឺ  ពួកគេបានចាបយកស្រានិងសន្លឹងជាល្បែងស៊ីសងយក
មកដាក់ចូលក្នុងកម្មវិធីបុណ្យ  និងបុណ្យផ្សេងៗជាច្រើនទៀត ។
បច្ចុប្បន្ននេះបុណ្យសពម៉ែមួយស្រាយ៉ាងតិចណាស់១៥០លិត្រ ឡើងទៅ   ។  ដោយឡែកខ្ញុំវិញ
ក៏ខំព្យាយាមពន្យល់នែបង្ហាញ់ណាស់ តែហាក់បីដូចជាមិនមាននិស្ស័យនឹងគ្នាសោះ 

(១០ឆ្នាំមកហើយ​​​ ការរៀបចំដបស្រាបុណ្យ  សព និងបុណ្យផ្សេងៗមិនបានសោះ  ខ្ញុំក៏ជិត អស់កម្លាំងចិត្តដែរ   តែមិនអស់ .......................................ទៀត !


                                                                   រូបនេះផ្តើមចាក់បាទ

  ​រូបភាពមើលកម្សាន្ត



Chủ Nhật, tháng 1 01, 2012

ប្រឡងថ្នាក់ស្រុកកញ្ចោង ខ្ញុំ ខ្ញុំមានមោទនភាព ចុះមិត្តយ៉ាងណាដែរជាមួយខ្ញុំ





សូមមិត្តទាំងឡាយសា្ថបនាមតិល្អៗ ជាមួយនឹងខ្ញុំ
នេះទិដ្ឋភាពស្រុកកញ្ចោងខ្ញុំ



ធ្វើពិធីស្វាគមន៍ អ្នករៀន
រីឯរូបពីរសន្លឹកនេះជាពិធីមួយដែលវត្តសាសនសាមគ្គីរង្សីនៃយើងខ្ញុំធ្លាប់បានធ្វើ 

ចាប់ទាំងពីឆ្នាំគ.ស.២០០៦ រហូត មកដល់ សព្វថ្ងៃនេះ បាន៧ឆ្នាំមកហើយ

    គឺនៅថ្ងៃ១៥កើត ពេញបូរណ៍មី ខែមាឃ ជារៀងរាល់ឆ្នាំវត្ត បានធ្វើ ពិធី 

ស្វាគមន៍ ព្រះសង្ឃ និងយុវ័ន យុវតី ដែលបានសិក្សាថ្នាក់ពុទ្ធិកជាមួយព្រះសង្ឃ 

។ ថ្នាក់រៀន មាន២កំរិត គឺ  ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ មាន៤ថ្នាក់

Chủ Nhật, tháng 12 18, 2011

គោមហ័សជាទំនៀមទំលាប់របស់ខែ្មរពីបូរមបុរាណដែលបានផ្សារភាប់




គោម​ហោះ​ចំនួន​ដល់​ទៅ​ ៨០០០ (ប្រាំបី​ពាន់) បាន​ហោះ​នៅ​យប់​ថ្ងៃ​ទី

២១ ខែ មិថុនា ឆ្នាំ​ ២០១១ នេះ​នៅ​ប្រទេស ប៉ូឡូញ។ ព្រឹត្តិការណ៍​នេះ​គេ​

ប្រារព្ធ​ធ្វើ​វា​ឡើង​នៅ​កណ្ដាល​រដូវ​ក្ដៅ​​នេះ​ Summer Solstice and

Midsummerដែល​គេ​រៀបចំ​ពិធី​ជួប​ជុំ​​តាម​រយៈ ហ្វេសប៊ុក ដោយ Culture

Pozanski ដើម្បី​បំបែក​ឯកត្តកម្ម​របស់​ ប៉ូឡូញ ហើយ​អ្នក​រៀបចំ​កម្មវិធី​នេះ​

នឹង​មាន​គំរោង​បំបែក​ឯកត្តកម្ម​របស់ ហ៊្គ្រីណែស ( Guinness Record




ព្រលឹងគោមហោះនៅក្នុងវត្ត
គោមហោះជាទំនៀមទំលាប់របស់ខែ្មរពីបូរមបូរាណ
ដែលបានផ្សារភ្ជាប់និងសាសនាដោយកាតដាច់ចេញពីគ្នាមិន  បានឡើយ  យើងទាំងអស់គ្នាត្រូវតែជួយថែររក្សាឲ្យគង់វង្សផង
ឱ! គោមហោះជាទីសក្ការៈអើយ   !  ខ្ញុំសែនបារម្មណ៍ចំពោះអ្នក  អនាគតអ្នកមិនតើជាយ៉ាងណាទេ
ឱព្រះចង្កោមកែវដែលបានប្រតិស្ឋានណៅស្ថានត្រៃត្រឹង្សជួយ ជីវិតគោមហោះខ្ញុំផង ណា៎ព្រះអង្គអើយៗៗៗៗៗៗៗៗៗៗៗៗ

សូមអរព្រះគុណ
ព.ស.២៥៥៥  ​គ.ស.២០១១

Chủ Nhật, tháng 11 20, 2011

ដំណឹងមរណៈភាពរបស់ព្រះភិក្ខុថាច់អាងខែន

ដំណឹងមរណៈភាព
ស្រុកកញ្ចោង   ចំពោះវត្តសាលតិត្ថារាមកំពង់រាំង ខុំហ៊ីវទឺ  ស្រុកកញ្ចោង 

Thứ Sáu, tháng 11 11, 2011

- បុណ្យព្រះសព ព្រះឧបជ្ឈាយ៍នាមគីមណើយ


ជីវប្រវត្តិសង្ខេប
របស់ព្រះតេជគុណព្រះឧបជ្ឈាយ៍
ព្រះនាមកេសរប្បញ្ញាគីមណើយ
គង់នៅវត្តពោធិចុឡាមណីចេតិយ
ឃុំតឹបសើងស្រុកថ្កូវខេត្តត្រាវិញ
គារវៈនិងអភយកថា
-      ដំបូងក្រុញក្រាប់សូមវន្ទា                រតនៈសោភាត្រៃលោកា
-      ព្រះពុទ្ធតេជាឫទ្ធិថ្លៃថ្លា                  ព្រះធម៌ករុណាមហាត្រីគុណ។
-      សូមថ្វាយបង្គំដល់ព្រះសង្ឃ         បរិសុទ្ធិអស់អង្គជាស្រែបុណ្យ
-      សង្ឃ២ប្រការមានគុណធ្ងន់         រក្សាស្រែបុណ្យឲ្យបរិស័ទ។
-      បន្ទាប់គោរពលោកយាយតា       គណៈកម្មការទ្វេថាហត្ថ
-      ជិតឆ្ងាយចូលរួមទុក្ខប្រត្យ័ត្រ       ជាមួយបរិស័ទវត្តចេតិយ។
-      តែមុនខ្ញុំក្នាអានប្រវត្តិ                 ឱនកាយសន្មតិសូមអភ័យ
-      ក្នុងការរៀបរៀងតួសេចក្តី          ក្រែងមានអត្ថន័យខ្វះ-មិនគួរ។
-      ហេតុនេះព្រះសង្ឃលោកយាយតា  សូមទានករុណាដល់អង្គតួ
-      រៀបរៀងប្រវត្តិក្រែងមិនគួរ      ព្រោះមានសំនួរខ្លះមិនច្បាស់។
-      ដំណើរជីវិតព្រះឧបជ្ឈាយ៍               មានគុណមហិមាច្រើនពេកណាស់
-      ខ្លាចក្រែងចារឡើងមិនបានច្បាស់     ហេតុនេះខ្ញុំម្ចាស់សូមមេត្តា។
-      បន្តទៅទៀតសូមរាយរ៉ាប់               ប្រវត្តិចំណាប់បានចែងចារ
-      ដោយចែកវ័យ៣តាមធម្មតា          ផ្តើមស្នាមប៉ាកាដូចតទៅ។
បឋមវ័យ
-      ព្រះឧបជ្ឈាយ៍នាមគីមណើយ         លោកបានច្យុតិហើយក្នុងលំនៅ
-      គភ៌ម្តាយត្រជាក់ស្រួយពេកកូវ         និស្ស័យតម្រូវជូនព្រះអង្គ។
-      កំណើតឆ្នាំជូតតាមពុទ្ធស័ក             សាមប្រាំប្រត្យ័ត្រដ៏ផូរផង់
-      ជាគ្រឹស្តស័ករាជគាប់ពេញអង្គ         រយោលរយង់បានសុខសាន្ត។
-      ព្រែកទុងជាភូមិឲ្យកំណើត              តឹងហុងល្អឆើតជាឃុំឋាន
-      កញ្ចោងស្រុកពិតល្អកល្យាណ នោះហើយភពឋានដែលោកសាង។
-      តាត្រឹងវ៉ាំងហ៊ុងជាបិតា                    ឯម្តាយនោះណាង្វៀនធីអាង
-      ពុកម្តាយបង្កើតទាំងទ្វេខាង             សំអិតសំអាងឲ្យតាំងនៅ។
-      បងប្អូនរួមផ្ទៃមាន៥នាក់                 ទីមួយប្រត្យ័ត្រត្រឹងវ៉ាំងយ៉ូវ
-      រីបងទី២នោះតម្រូវ                         ត្រឹងវ៉ាំងក៊ីទៅត្រឹងធីវ៉ា។
-      រីកូនទីបួនគឺព្រះអង្គ                     ព្រះគ្រូផូរផង់មានប្រាជ្ញា
-      កវីបណ្ឌិតស្តែងទេសនា              ពន្យល់ធម៌អាថ៍ដល់បរិស័ទ។
-      តាត្រឹងវ៉ាំងញ៉ជាប្អូនពៅ                  ជីវិតគង់នៅមិនក្ចាយក្ចាត់
-      ឯបងទាំងបួនជីវិតបាត់​                   ឥន្រីយ៍ស្ងៀមស្ងាត់ចាកលោកា។
-      នេះផ្នែកឪពុកម៉ែបងកើត                ដែលឲ្យកំណើតដ៏អស្ចារ្យ
-      ព្រមទាំងមានថែមបី- មាតា              ចិញ្ចឹមរក្សាតាំងនៅជីវ។
-      លោតានាមឈិនជាបិតា         មាតានោះណានាមយាយឈីវ
-      បីបាច់រក្សាទាំងពីលីវ                      ប៉ុនប៉ងជន្មជីវឲ្យល្អព្រម។
-      រីបងប្អូនធម៌មានប្រាំពីរ                   នាក់នៅមូលមីស្និតប្រលោម
-      រស់នៅសុខស្រួលភាពល្អឆោម ដោយសាប្រលោមនៃម៉ែពុក។
-      ព្រះតេជគុណជាបុត្រច្បង               ទីពីរកន្លងឈ្មោះយាយសុខ
-      ទីបីដំណបុត្រទៅមុខ                      នាមយាយវ៉ាងស្តុកតាមលំអាន។
-      បន្តមកទៀតបុត្រទីបួន                    បុត្រស្រីមាំមួននាមយាយស្វាន់
-      ទី៥ដំណនិស្ស័យបាន                     បុត្រស្រីកល្យាណនាមយាយលឹម។
-      បុត្រទី៦នាមតាណ៊ី                         តាមការសំភីដោយញញឹម
-      តាសាងបុត្រពៅក្រោយសន្លឹម     ពេញដោយសង្ឃឹមក្នុងគ្រួសារ។
-      តាយាយទាំងពីរអ្នកគាំពារ              ថែទាំបុត្រភ្ញាគ្រប់រូបា
-      ឲ្យបាយចំណីគ្រឿងបរិក្ខារ              ពិភ័ក្ររក្សាបីបំថែ។
-      ម៉ោង១ថ្ងៃ១កន្លងទៅ                      ពេលាកើននៅច្រើនឆ្នាំខែ
-      ញុំាងឲ្យព្រះអង្គប្រាណបានល្ហែ                នុ៎ះកើនប្រួលប្រែធំពេញក្តី។
-      ព្រះអង្អជាបុត្រស្តាប់ដំបូន                        ពុកម៉ែមានទូនសព្វៗន័យ
-      ជាកូនជួយសព្វករណី​​                             តាមកម្លាំងវ័យដែលធ្វើបាន។
-      គោរពពុកម៉ែរាល់អស់ញាតិ                     ឥតមានរវាតរៀងរាល់ឋាន
-      ដឹងក្មេងដឹងព្រឹទ្ធិ៍តែងរាប់អាន                   សម្តីកល្យាណគ្មានឆ្មើងឆ្មៃ។
-      ឥឡូវសូមស្លេះការរៀបរាប់                       វេលាបន្ទាប់សូមបរិយាយ
-      ពីសទ្ធាចិត្តដ៏ថ្លាថ្លៃ                 ព្រេងព្រឹទ្ធិ៍និស្ស័យលោកបានច្បាំ។
-      ព្រះអង្គណើយណាយភេទគ្រហស្ថ     មិនចង់បានសោះរសត្រេកកាម
-      ចង់បានដំណើរដើរផ្លូវស្តាំ               ខ្លាចអកុលសាំច្បាំមកឆ្វេង។
ព្រោះយល់វាលវដ្តសង្សារ               អន្លង់កាមាជ្រៅធំធេង
នាំឲ្យសត្វធ្លាក់ផ្លុតវង្វេង                 ដ៏ជ្រៅល្វើយល្វេងកើតបដិកូល។
មានតែភេទសង្ឃងអង្គបរិសុទ្ធ        នោះអាចរំលាត់ភពច្របុល
ទើបទ្រង់សម្រេចខ្លួនបញ្ចូល            សាងផ្នួសជាផ្នុលក្នុងសាសនា។
ដោយសាវិញ្ញាណលោករលឹក សង្វេកសន្ទឹកខ្ពើមកាមា
សម្រេចចិត្តបួសក្នុងពុទ្ធសាស៍        សិក្សាធម៌អាថ៍សីលវិន័យ។
រួចហើយសូមលាឪពុកម៉ែ                អ្នករក្សាថែពីក្មេងវ័យ
សូមខមាទោសទានអភ័យ               ពីនេះកូនថ្លៃសូមសាងផ្នួស។
ពុកម៉ែបានយល់នៅនិស្ស័យ            លោកត្រេកអរក្រៃឲ្យចូលបួស
សាងជាភេទសង្ឃសមសីលផ្នួស       បំណងចង់បួសក្នុងសីមា។
ឆ្នាំមួយប្រាំបួនរយហាបួន                លោកបានចូលខ្លួនក្នុងសាសនា
ក្រោមការគ្រប់គ្រងឧបជ្ឈាយ៍ចារ្យ     នាមសួននោះណាវត្តជ្រៃភេរ៍។
បានបួសជាសង្ឃអង្គពេញតួ            ព្យាយាមណាស់គួរមិនទំនេ
សិក្សាធម៌អាថ៍មិនគេចវេ                 ខិតខំគ្នន់គ្នេចង់យល់ដឹង។
ចេះចាំបានគ្រប់នូវធម៌ធាថ៍              ព្រះអង្គប្រាថ្នាកើតសញ្ជឹង
ថារៀនចេះចាំបានប៉ុណ្ណឹង               ឲ្យខ្លួនទីពឹងពុំបានឡើយ។
សម្រេចចិត្តមាំរួចប្តេជ្ញា                    តាំងភាពហានក្លាពុំកន្តើយ
សិក្សាវិន័យមិនព្រងើយ               លុះបានដល់ហើយតាមបំណង។
ខែឆ្នាំកន្លងពេលសិក្សា                    វិន័យច្បាប់ត្រាក្រិតចម្បង
ហួសអស់ច្រើនឆ្នាំៗកន្លង                 ដូចចិត្តប៉ិនប៉ងតាមប្រាថ្នា។
លុះសិក្សាចប់គង់នៅវត្ត               លោកបានសន្មតិធម្មាចារ្យ
បង្រៀនសិស្សគណគ្រប់វេលា          សង្ឃនិងប្រជារៀងតទៅ។
តាំងនៅឆ្នាំណាមិនបានច្បាស់       លោកបានប្តូផ្លាស់ទីវត្តនៅ
ចេតិយបច្ចុប្បន្នតាមតម្រូវ                ព្រះអង្គគង់នៅដល់សព្វថ្ងៃ។
ឆ្នាំមួយប្រាំបួនហ៊ុកសិបពីរ               ឋិតក្រោមនាទីឧបជ្ឈាយ៍ថ្លៃ
ព្រះសុវណ្ណសត្ថាលោកចងដៃ          ពហុស្សូត្តនិស្ស័យក្នុងអារាម។
ព្រះអង្គបានតាំងជាពហុស្សូត្ត          ការងារសំរូតជាប់សស្រាំ
ខ្នះខ្នែងបង្រៀនសិស្សប្រចាំ              គ្រប់រៀងរាល់ឆ្នាំមិនខ្លាចហាត់។
ឆ្នាំមួយប្រាំបួនចិតសិបបី                 វេលាប្រពៃបានសន្មតិ
ឡើងជាឧបជ្ឈាយ៍បានកំណាត់        និស្ស័យបែបបទតាមលក្ខការណ៍។
នាទីធំធេងលោកទទួល                   ការងារសំរួលក្នុងសាសនា
រក្សាវិន័យនិងធម៌អាថ៍                    ច្បាប់ក្រមពុទ្ធសាស៍មិនសូន្យសាប។
សង្ឃកិច្ចគ្រប់យ៉ាងលោកបានធ្វើ      រាល់គ្រប់ទំវើល្អចំណាប់
ធ្វើតាមវិន័យព្រះទ្រង់ប្រាប់              កាត់អាថ៍តាមច្បាប់មិនលំអៀង។
ការងារក្នុងវត្តធំឬតូច                      ទ្រង់ធ្វើមិនថ្ងូចរួចរាល់រៀង
អបរំសិស្សគណរាល់ពេលទៀង       ឲ្យសិស្សព្រិតប្រៀងបានល្អជា។
បំពេញសទ្ធាដល់បរិស័ទ                 សីលទានបដិបត្តិតាមធម្មា
ធ្វើចិត្តផូរផង់កាត់វេរា                      នាំធ្វើភាវនារកធម៌ពិត។
បំបួសព្រះសង្ឃអង្គបរិស័ទ              ថ្មីចាស់សង្វាត់ប្រុងពិនិត្យ
ឲ្យរៀនធម៌អាថ៍ធម៌ពិតៗ                 ឱហាត់សំរិតខំសិក្សា។
អបរំនូវកាយវាចាចិត្ត                      ឲ្យបានបរិសុទ្ធិគ្រប់អាត្មា
ការពារធ្លោះធ្លោយចាកធម្មា            នោះគឺប្រការលោកចង់បាន។
ធម៌ករុណានៃព្រះអង្គ                    សោភាផូរផង់រុងរឿងថ្កាន
កម្ររកអង្គឯណាបាន                   ស្មើស្មានកល្យាណនោះពុំបាន។
ហាសិបប្រាំពីរព្រះវស្សា                បូជាអាត្មាឲ្យពុទ្ធស្ថាន
ព្រោះប្រុងគេចអង្គឲ្យផុតបាន          វាលវដ្តសាមានពុំប្រាថ្នា។
ម្យ៉ាងទៀតព្រះអង្គប្រុងរំដោះ           បរិស័ទទាំងអស់ផុតទុក្ខា
បានសុខក្សេមក្សាន្តគ្រប់អង្គា           ទិសដៅប្រាថ្នាព្រះនិព្វាន។
ព្រះអង្គល្បីល្បាញសាយរន្ទឺ             កេរ្តិ៍ឈ្មោះលាន់ឮបញ្ញាញាណ
និពន្ធកំណាព្យធម៌ទូន្មាន             ញោមញាតិព្រេងលានលាន់សសើរ។
រីស្នាព្រះហស្ថលោកសាងសង់​          ឡើងជាសំណង់ច្រើនគ្រាន់បើ
ចាស់ថ្មីផ្លាសប្តូរជាបន្តើរ                  តូចធំប្រសើរល្អជាវិញ។
គុណូប៉ាការថ្លាប្រពៃ                       ត្រារាប់រកអ្វីប្រៀបប្រដេញ
នេះជាសក្ខីរំលេចចេញ                   ដោយចង់បំពេញកាតព្វកិច្ច។
ករុណាធម៌នៃព្រះអង្គ                     ថ្លៃថ្លាផូរផង់មិនរឹលរេច
តាំងជាប់ក្នុងចិត្តនឹងជានិច្ច               មិនដែលភ្លាំងភ្លេចចាកកម្មា។
គុណសម្បត្តិច្រើនពេកណាស់        ពេលនេះខ្ញុំម្ចាស់សូមកត់ត្រា
រៀបរាប់មិនគ្រប់រាល់ប្រការ             សូមសង្ឃយាយតាទានអភយ។
រៀបរាប់មួយពីរបានកន្លង               សូមមេត្តាផងទានប្រណី
សង្ខិតសង្ខេបបែបខ្លីៗ                      ថ្លាបច្ឆិមវ័យដូចតទៅ។
បច្ឆិមវ័យ
-      អនិច្ចំទុក្ខំអនត្តា                           ធម៌បីប្រការនឹងតាំងនៅ
-      គ្រប់អង្គរាល់រូបច្បាស់ពេកកូវ          ធម៌នេះតម្រូវគេចពុំបាន។
-      កំណើតកើតមកពិតមិនទៀង          ចាស់ឈឺស្លាប់រៀងៗរាល់ប្រាណ
-      នាំឲ្យកើតទុក្ខពេញភូមិឋាន             ក្សិតក្សួលមិនបានក្សាន្តទុក្ខា។
-      កើតសោកស្តាយរូបរាងកាយខ្លួន      មិនបានបានមាំមួនព្រោះអនត្តា
-      មិនបាននឹងនៅតាមធម្មតា               នេះគួរអនិច្ចាដល់សព្វសត្វ។
-      សូមបែរអារម្មណ៍ចំសេចក្តី              រ៉ាយរ៉ាបឈុតថ្មីដែលឆ្លងបាត់
-      និងបន្តមកកុំឲ្យស្ងាត់                      រៀបរាប់ប្រត្យ័ត្រតទៅហោង។
-      ថ្លែងពីដំណើរព្រះឧបជ្ឈាយ៍            ដោយមានជន្មាជរាផង
-      ព្យាធិទន្ទ្រានព្រះកាយម្តង               ថមថយមុះហ្មងទ្រុតខ្សោយទៅ។
-      តិចៗច្រើនៗឆ្ឆាំកន្លង​                       ព្យាបាលពេទ្យផងថ្នាំសង្កូវ
-      ពេទ្យជិតពេទ្យឆ្ងាយនិមន្តទៅ           ច្រកល្ហកគ្រប់ផ្លូវពុំដែលខាន។
-      បរិស័ទសិស្សគណមូលមីមា            ស្រុះស្រួលគ្រប់គ្នាតាមលំអាន
-      ជ្រោមជ្រែងជំនួយតែឥតក្សាន្ត         រោគាមិនបានជាសះស្បើយ។
-      ព្យាធិឆ្នាំនេះកាន់តែធ្ងន់                   ទ្វេឡើងទម្ងាន់មិនល្ហែល្ហើយ
-      ប្រៀបបានរលកបក់បោកត្រើយ       !ព្រះគុណអើយសែនសង្កា។
-      ពិតតែរោគាទន្ទ្រានកាយ​                 លោកមិនខ្វល់ខ្វាយរឿងមរណា
-      នៅតែសប្បាយសីលធម៌អាថ៍           ដោយបរិសាទ៍មូលមាមិត្ត។
-      ដោយទ្រង់ពិចារណាធម៌                 សច្ចៈធម៌ល្អធម៌នោះពិត
-      មិនទៀងជាទុក្ខមិនមែនខ្លួនពិត        ធម៌នេះសំរិតមានពីបុរាណ។
-      មួមឆ្ឆាំកន្លងបានឆ្លងទៅ                   បន្សល់ទុកនៅរោគពេញប្រាណ
-      ឆាបឆួលរោគដុតសព្វពេញឋាន      នាំឲ្យអង្គប្រាណទ្រោមលើគ្រែ។
-      គ្រឿងភត្តាហាររៀបគ្រប់មុខ            សូមបីបញ្ចុកមិនឆាន់ដែរ
-      បង្អែមគ្រប់មុខលោកមិនបែរ            ននៀលលើគ្រែពុំអើពើ។
-      ព្រះសង្ឃបរិស័ទរែងរន្ធត់                ជ្រើបជ្រួលតក់ស្លត់តាមទំវើ
-      អាការៈរោគដែលញ៉ាំងធ្វើ               វិញ្ញាណបញ្ញើកាយអនត្តា។
-      បែរបន់បួងសួងព្រះត្រៃរ័ត្ន               លិខិតកំណត់នូវសង្ខារ
-      សូមឲ្យបានវែងព្រះជន្មា                នោះនឹងគ្រាន់ជាម្លប់ត្រឈៃ។
-      ពុទ្ធោ! ឥឡូវអស់សង្ឃឹម                សង្ខារសស្រឹមខ្សោយល្ហិតល្ហី
-      ឥន្ទ្រីយ៍ចោលកាយលែងគិតគៃ        រំពឹងរំពៃដល់បរិស័ទ។
-      មច្ចុចូលមករកផ្តាច់ផ្តល់                  ជីវិតដល់នូវសាបសូន្យបាត់
-      សល់តែអង្គកាយសឹងស្ងៀមស្ងាត់     ដិកាក៏បាត់ស្តីលែងកើត។
-      នៅក្នុងវេលាយប់អាទិត្យ                 ជារាត្រីពិតប៉ែកខាងខ្នើត
-      ដែលឋិតក្នុងថ្ងៃដប់មួមកើត             កិក្តិកខែអើតភ្លឺព្រាងៗ។
-      ឆ្នាំថោះត្រីស័កពុទ្ធសាស៍                 នោះគ្រូជីតាអនិច្ចកម្ម
-      ពីរពាន់ប្រាំរយហាសិនប្រាំ               សិស្សគណចំណាំចងចាំទុក។
-      ត្រូវថ្ងៃប្រាំមួយវិច្ឆិកា                       ហៃអស់សិសក្សាចងទំនុក
-      យើងគេទាំងឡាយរួមកាន់ទុក្ខ         កើតក្តីខ្សួលក្តុកពេញក្តីព្រួយ។
-      ក្នុងគ្រឹស្តស័ករាជកន្លងទៅ               តាំងនៅពីរពាន់សូន្យដប់មួយ
-      អស់ហើយ! បាត់ហើយ! ពន្លកត្រួយ   ព្រះអង្គលែងជួយដល់យើងគេ។
-      ! ព្រះសមណៈវិរៈដ៏ឆ្នើម               មច្ចុដណ្តើមគ្មានរិះរេ
-      មិនអាសូដល់អស់យើងគេ               មិនគួរគ្នន់គ្នេឆក់យកទៅ។
-      ក្តីទុក្ខក្សឹកក្សួលក្តួលក្នុងចិត្ត             តែមិនវិបរិត្តភាពឃោឃៅ
-      អស់ហើយ! បាត់ហើយ! មិនតាំងនៅ  ពីថ្ងៃនេះទៅលែងឃើញភ័ត្រ។ល។

-      សង្ខិតសង្ខេបបែបមកខ្លី              សូមស្លេះចប់ន័យនូវការណ៍លក្ខណ៍
-      បញ្ចប់ប្រវត្តិតាមជាន់ថ្នាក់               ខ្ញុំសូមបន្តាក់ស្លាបប៉ាកា។
-      ចុងក្រោយខ្ញុំបាត់សូមអភ័យ            កំហុសម្តេចក្តីសូមមេត្តា
-      អស់លោកបញ្ញវ័នកវីណា               អភ័យទោសាដែលខកខាត់។
-      ព្រោះការរៀបរៀងពេលបន្ទាន់         ឆាប់ពេករហន់ភ្លាំងភ្លេចបាត់
-      ខុសតួអក្ខរាឬបទបាត                     កំណាព្យខកខាត់សូមមេត្តា៕
វត្តចេតិយថ្ងៃពុធ᧮ខែកក្តិកឆ្នាំថោះត្រីស័កព.. ២៥៥៥ត្រូវនឹងថ្ងៃទី៧វិច្ឆិកាគ.ស២០១១
និពន្ធដោយ៖បិណ្ឌិតតាចារ្យថាច់អមត៍
វាយពុម្ពអក្សរដោយ៖ភិក្ខុធម្មវិសុទ្ធត្ថេរថាច់សំណាង
អ្នកបង្ហោះពត៌មាន  ព្រះភិក្ខុ រក្ខិតមនោ  លឹម ស៊ី   នៅថ្ងៃ៦ ​᧱    ​កត្តិក   ព.ស.២៥៥៥ ទី១១ -១១-គ.ស២០១១


                                             ព្រះពហុស្សូត្ត គឹម ផន វត្តពោធិចុឡាមណី   ចេតិយ

ពិធីរំកិលព្រះសពព្រះឧបជ្ឈាយ៍ កេសរប្បញ្ញា  គឹមណើយទៅតម្តល់ព្រះម៉េននៅវេលាម៉ោង
២:៣០នាទី ថ្ងៃ៥   ᧯  កត្តិក ឆ្នាំថោះត្រីស័កព.ស.២៥៥៥ ទី១០ /១១/   គ.ស.២០១១





អ្នករចនាព្រះម៉េនបូជាព្រះសព  ដោយព្រះតេជគុណ អគ្គលាភោ ថាច់  ស៊ីន  ជាព្រះចៅអធិការ

វត្តស្ទឹងមានជយសិរីឧត្តម  អូរវែងថ្មី  ឃុំតឹងហុង  ស្រុកកញ្ចោង ត្រាវិញ  ។


បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...