សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
Thứ Hai, tháng 9 07, 2020
Thứ Hai, tháng 8 31, 2020
ដើមទ្រូង ៥ ហត្ថ
ចាស់បុរាណតែងតែនិយាយប្រាប់កូនចៅថា
« មនុស្សប្រុសបើមិនបួស គឺមិនពេញលក្ខណៈជាបុរសមានដើមទ្រូង៥ហត្ថទេ ។ តើអត្ថន័យនេះយ៉ាងណា?
ដើមទ្រួង៥ហត្ថមានអត្ថមានអត្ថន័យសំខាន់២យ៉ាងគឺ៖
ទី១-អ្នកបួសជាភិក្ខុភាវៈក្នុងព្រះពុទ្ធសាសនាមានបរិក្ខា
៨
(អដ្ឋបរិក្ខា)សម្រាប់ប្រើប្រាស់គឺ៖
(អដ្ឋបរិក្ខា)សម្រាប់ប្រើប្រាស់គឺ៖
១-ស្បង់សំពត់សម្រាប់ស្លៀក
២-ចីពរ សំពត់សម្រាប់បិតបាំងរាងកាយ
៣-សង្ឍាជី សំពត់សម្រាប់ដណ្តប់ការពាររងារ(សង្ឃាដីដេរត្រួតគ្នា ២ ជាន់
៤-វត្ថពន្ធចង្កេះ សំពត់សម្រាប់ក្រវ៉ាត់ពីលើស្បង់កុំឱ្យរបូត (ខ្សែក្រវ៉ាត់)
៥-បាត្រគឺជាសំភារៈ
ឬជាឆ្នាំងសម្រាប់ទទួលចង្ហាន់ពីទាយកទាយិកា
៦-កាំបិតកោរ (ក្នុងពុទ្ធវិន័យផ្នែកអភិសមាចារអនុញ្ញាតឱ្យព្រះសង្ឃទុកសក់ត្រឹមរយៈពេល
២ ខែ គឺប្រវែងត្រឹម២ធ្នាប់ បើទុកឱ្យលើសពីនេះទៅទៀតនេះនឹងត្រូវអាបត្តិទុក្កដ)។
៧-បំពង់ម្ចុលសំភារៈសម្រាប់ដាក់ម្ជុល និង អំបោះដេរប៉ះសំលៀកបំពាក់ផ្ទាល់ខ្លួន
៨-តំរងទឹកប្រដាប់ត្រងទឹក ការពារមិនឱ្យសត្វមានជីវិតឬកករសម្រាមចូលក្នុងទឹកដែលត្រូវយកមកប្រើប្រាស់។
ដើម្បីរក្សាបរិក្ខារទាំងប៉ុន្មានឱ្យមានសណ្តាប់ធ្នាប់ ពិសេសត្រៃចីវរមិនឱ្យរយីករយាគ
និងមានបរិមណ្ឌល ត្រឹមត្រូវនៅពេលធ្វើសង្ឃកម្មចាំបាច់ត្រូវប្រើបរិក្ខារមួយផ្សងទៀតគឺ«វត្ថពន្ធទ្រូង»
ដែលមានបណ្តោយប្រវែង៥ហត្ថទទឹងប្រមាណ០.៨០ម មកចងក្រវ៉ាត់ត្រឹមដើមទ្រូង។ ត្រង់នេះហើយគេហៅថាដើមទ្រូង
៥ ហត្ថ ជាន័យត្រង់ ព្រោះសម័យបុរាណ មិនមានសាលារៀន ក្រៅពីវត្តអារាម និង ក្នុងព្រះបរមរាជវាំងទេ
។ អ្នកបួសគឺជាអ្នកស្រឡាញ់ការសិក្សា អ្នកបួសពេលចាកផ្នួសមកប្រជាជនមានការគោរពរាប់អានដែលគេនិយមហៅថាអន្ទិត(បណ្ឌិត)
មានន័យថាមានអ្នកដឹងការរាក់ជ្រៅ ជាអ្នកមានកាយវាចាបានអប់រំល្អ។
ទី២-មនុស្សប្រុសដែលជាមនុស្សប្រុសពិតប្រាកដ
ត្រូវមានអង្គលក្ខណៈ ៥ យ៉ាងគឺ៖
ត្រូវមានអង្គលក្ខណៈ ៥ យ៉ាងគឺ៖
១-វិជ្ជាបរិបូរណ៌ដោយចំណេះដឹង ចំណេះធ្វើ យ៉ាងហោចណាស់ក៍ត្រូវមានមុខវិជ្ជាជីវៈណាមួយសម្រាប់រស់ដែរ(សម្មាអាជីវោ)។
២-ចរិយាសម្បត្តិបរិបូរណ៌ដោយចរិយាធម៌ សីលធម៌ល្អដែលសង្គមរាប់រក
៣-មានភាពជាទីសង្ឃឹមកក់ក្តៅនៃមាតាបិតា មិនធ្វើឱ្យមាតាបិតាមានទុក្ខលំបាក
មានវិបដិសារៈ។
៤-ភាពជាស្វាមីដ៍ល្អរបស់នារីណាមួយ
៥-ស្នេហាមាតុភូមិ ស្រឡាញ់ទឹកដីព្រៃព្រឹក្សាស្រុកកំណើតប្រទេសរបស់ខ្លួន។
ប្រកបដោយអង្គ
លក្ខណៈ ៥ យ៉ាងនេះដូចរៀបរាប់ខាងលើទើបពេញជាមនុស្សមានដើមទ្រូង៥ហត្ថ។
កំណាព្យបុរសដើមទ្រូង
៥ ហត្ថ
១-ដើម្បីចងចាំកុំឲ្យភ្លេច
សូមឈ្លេចឆ្កឹះយកមកចងក្រង
ជាកាព្យបែបខ្លីក្នុងបំណង ជូនបងប្អូនខ្លះចែកគ្នាដឹង។
ជាកាព្យបែបខ្លីក្នុងបំណង ជូនបងប្អូនខ្លះចែកគ្នាដឹង។
២ “ប្រាំហត្ថ”ពីរម៉ាត់ន័យទីមួយ
ឧបករណ៍ចាំជួយទប់លំនឹង
ចងភ្ជាប់ចីវឲ្យស្ងៀមទ្រឹង បរិមណ្ឌល(១)រឹងមិនរបូត។
ចងភ្ជាប់ចីវឲ្យស្ងៀមទ្រឹង បរិមណ្ឌល(១)រឹងមិនរបូត។
៣-ប្រាំហត្ថ“វត្ថពន្ធទ្រូង”នេះឯង
គឺតែងតាមជាប់សង្ឃរហូត
ភិក្ខុសាមណេរបួសរៀនសូត្រ ចិត្តស្លូតបូតយកចំណេះដឹង។
ភិក្ខុសាមណេរបួសរៀនសូត្រ ចិត្តស្លូតបូតយកចំណេះដឹង។
៤
ដោយសម័យមុនការបួសរៀន
ជាយាន្តខុសពីសម័យហ្នឹង
បួសសង្ឃរៀនសូត្រចំណេះភ្លឹង អីចឹងទើបគេហៅ“ប្រាំហត្ថ”។
បួសសង្ឃរៀនសូត្រចំណេះភ្លឹង អីចឹងទើបគេហៅ“ប្រាំហត្ថ”។
៥ ប្រាំហត្ថ
នៅមានន័យមួយទៀត ដែលគួរតែឆ្លៀតប្រតិបត្តិ
ឲ្យចំពាក្យថាទ្រូងប្រាំហត្ថ ម៉ឺងម៉ាត់ធ្វើជូនអ្នកមានគុណ។
ឲ្យចំពាក្យថាទ្រូងប្រាំហត្ថ ម៉ឺងម៉ាត់ធ្វើជូនអ្នកមានគុណ។
៦
ទីមួយចិញ្ចឹមពួកគាត់វិញ ទោម្នេញលុបចេញត្រូវទន់ភ្លន់
ឲ្យដូចពេលលោកធ្វើលើកមុន គឺទន់ភ្លន់ណាស់ចំពោះកូន។
ឲ្យដូចពេលលោកធ្វើលើកមុន គឺទន់ភ្លន់ណាស់ចំពោះកូន។
៧
ទីពីរនាំគ្នាជួយការងារ នាមជាកូនល្អមិនសាបសូន្យ
បណ្តុះសាមគ្គីញាតិបងប្អូន រុញក្បួនសេដ្ឋកិច្ចឲ្យទៅមុខ។
បណ្តុះសាមគ្គីញាតិបងប្អូន រុញក្បួនសេដ្ឋកិច្ចឲ្យទៅមុខ។
៨
ទីបីរក្សាត្រកូលខ្លួន ឲ្យរឹងមាំមួនផុតគគ្រក់
តម្លៃគ្រួសាររក្សាទុក ម៉ែពុករីយរាយលែងវិប្បយោគ។
តម្លៃគ្រួសាររក្សាទុក ម៉ែពុករីយរាយលែងវិប្បយោគ។
៩
ទីបួនធ្វើខ្លួនឲ្យសមជា អ្នកថែទ្រព្យាមរតកលោក
បង្កើតបន្ថែមមិនគេងឈ្ងោក និងយោគសល់គ្នាក្នុងវង្សផៅ។
បង្កើតបន្ថែមមិនគេងឈ្ងោក និងយោគសល់គ្នាក្នុងវង្សផៅ។
១០
ទីប្រាំបើគាត់ចែកឋានទៅ កុំនៅលាក់លៀមបៀមចិត្តខ្មៅ
ធ្វើបុណ្យជូនគាត់កុំហ្មងសៅ នេះហៅថាកួន“ទ្រូងប្រាំហត្ថ”។
ធ្វើបុណ្យជូនគាត់កុំហ្មងសៅ នេះហៅថាកួន“ទ្រូងប្រាំហត្ថ”។
១១
ពាក្យប្រាំហត្ថនេះន័យទូលាយ
និយាយរាប់រៀបបានច្រើនម៉ាត់
កូនប្រុសឬស្រីប្រុងប្រយ័ត្ន គួរចាត់ទុកវាជាចំណាំ៕
កូនប្រុសឬស្រីប្រុងប្រយ័ត្ន គួរចាត់ទុកវាជាចំណាំ៕
ប្លុកវត្តអូរត្រាវ
ទី៣១-៨-២០២០
ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១២
យ៉េង ឈាងលី
យ៉េង ឈាងលី
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ-ព្រះសង្ឃគណៈកម្មការចំណុះវត្តសត្ថារាមវ័ន
តារ៉ម មានទុក្ខជាទម្ងន់ចំពោះ ព្រះឧបជ្ឈាយ៍ បិយធម្មោ គឹមសុខ កើតឆ្នាំរោងត្រីស័ក ព.ស
២៤៩៥ - គ.ស ១៩៥១
ព្រះចៅអធិការវត្តសត្ថារាមវ័ន តារ៉ម
និងជាព្រះឧត្តមប្រឹក្សា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ ។
ព្រះអង្គទ្រង់អនិច្ចធម្ម នៅវេលា ម៉ោង
១១៖៣៥នាទី ថ្ងៃព្រហស្បតិ៍ ៩កើតខែភទ្របទ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៧ខែសីហា
គ.ស ២០២០ គម្រប់ជន្មាយុ ៦៩ព្រះវស្សា ព្រះវស្សាផ្នួស បាន៥៣ព្រះវស្សា
៚ថ្ងៃព្រហស្បត៌៍ ៩កើតខែភទ្របទ ឆ្នាំជូត
ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៧ខែសីហា គ.ស២០២០ រសៀលម៉ោង ៥៖០០នាទី អារធនាព្រះសពតម្កល់
ចូលកាន់មឈូសនិងសិស្សគណប្រតិបត្តិខមាទោសគោរពព្រះវិញ្ញាណក្ខន្ធ។
ពេលរាត្រី ប្រារព្ធសាសននិយមកិច្ច។
៚ថ្ងៃសុក្រ ១០កើតខែភទ្របទ ឆ្នាំជូត
ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៨ខែសីហា គ.ស ២០២០។
ស្វាគមន៍ព្រះសង្ឃ ពុទ្ធបរិស័ទ ចូលរួមរំលែកទុក្ខ
និងគោរពព្រះវិញ្ញាណក្ខន្ធ
ពេលរាត្រី ប្រារព្ធសាសននិយមកិច្ច
សំដែងព្រះធម៌ទេសនានិងព្រះបរិត្ត ។
៚ថ្ងៃសៅរ៍ ១១កើតខែភទ្របទ ឆ្នាំជូត
ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៩ខែសីហា គ.ស២០២០។
ស្វាគមន៍ព្រះសង្ឃ ពុទ្ធបរិស័ទ ចូលរួមរំលែកទុក្ខ
និងគោរពព្រះវិញ្ញាណក្ខន្ធ
ពេលរាត្រី ប្រារព្ធ សាសននិយមកិច្ច
សំដែងព្រះធម៌ទេសនានិងពុទ្ធាភិសេក។
៚ថ្ងៃអាទិត្យ ១២កើតខែភទ្របទ ឆ្នាំជូត
ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៣០ខែសីហា គ.ស ២០២០។
ស្វាគមន៍ព្រះសង្ឃ ពុទ្ធបរិស័ទ ចូលរួមរំលែកទុក្ខ
និងគោរពព្រះវិញ្ញាណក្ខន្ធ។
ម៉ោង១៤រសៀល ពិធីបង្សុកូល អារធនាព្រះសព
ប្រទក្សិណជុំវិញព្រះវិហាររួចតម្កល់លើព្រះមេន ម៉ោង៩ ធើ្វវិធីថ្វាយព្រះភ្លើង។
៚ព្រឹកថ្ងៃច័ន្ទ១៣កើតខែភទ្របទ ព.ស
២៥៦៤ ម៉ោង៨៖០០នាទី ពិធីរើសធាតុបង្សុកូលបញ្ចប់កម្មវិធី៕
គណៈកម្មការបុណ្យ
សូមប្រគេននិងជូនដំណឹង
សេចក្តីកម្មវិធីបុណ្យនេះអាចារ្យនាម ឡាងជាអ្នកសរសេរ
រូបភាពបុណ្យព្រះសពព្រះឧបជ្ឈាយ៍នេះខ្ញុំស្រង់ចេញពីFBជាច្រើន
យកមកដាក់ក្នុងBloggerរបស់ខ្ញុំ។
សេចក្តីកម្មវិធីបុណ្យនេះអាចារ្យនាម ឡាងជាអ្នកសរសេរ
រូបភាពបុណ្យព្រះសពព្រះឧបជ្ឈាយ៍នេះខ្ញុំស្រង់ចេញពីFBជាច្រើន
យកមកដាក់ក្នុងBloggerរបស់ខ្ញុំ។
ស្រោមមឈូសនេះ
កសាងឡើងក្នុងឆ្នាំ១៩៥០ ដោយស្នាប្រហត្ថ
អតីតព្រះឧបជ្ឈាយ៍ សុវណ្ណសត្ថា គឹមកែវ
វត្តចេតិយ
ហើយបានប្រើប្រាស់បាន ៣ លើក គិតមកដល់បច្ចុប្បន្នគឺ:
_
ឆ្នាំ១៩៧៥ ដម្កល់ព្រះសព ព្រះឧបជ្ឈាយ៍ សុវណ្ណសត្ថា គឺមកែវ.
_ឆ្នាំ
២០១១ ដម្កល់ព្រះសព ព្រះឧបជ្ឈាយ៍ កេសរប្បញ្ញា គឺមណើយ។
_
បច្ចុប្បន្នបានយកទៅដម្កល់ព្រះសព ព្រះឧបជ្ឈាយ៍ បិយធម្មោ គឹម សុខ វត្តតារ៉ម។
Áo
kim quang cổ
này được
xây dựng
điêu khắc
bằng tay
của các nghệ nhân năm 1950 tính đến thời điểm này tròn 70 năm và sử dụng được 3 lần.
_
Lần 1 năm 1975 đặt kim thân Hoà thượng Kim Keo chùa chêdey ( chùa tháp)
_
Lần 2 năm 2011 đặt kim thân Hoà thượng Kim Nơi chùa tháp.
Lần 3 là hiện tại được tái sử dụng đặt kim thân Hoà thượng Kim Sóc chùa Tà Rom.
សិស្សគណស្រណោះ
ម្លប់ពោត្រជាក់ស្លឹករងកម្តៅ សូទ្រាំដំបៅហ្មងសៅជីវិត
ដោយក្តីសន្តោសរស់ឈឺមិនគិត ព្រះទ័យប្រណិតនឹកគិតកូនចៅ ។
លះកាត់ទ្រង់ផ្នួសបួសស្មោះប្រពៃ វស្សា៥៣គ្មានក្តីហ្មងសៅ
ព្រះជន្ម៧០រងគ្រោះខុសត្រូវ ដឹកដៃនាំផ្លូវដើរទៅរកសុខដុម។
បិយធម្មោគឹមសុខព្រះឧបជ្ឈាយ៍ បណ្តោសពូជធាសីមាតារ៉ម
ពោពេញគុណធម៌បវរឧត្តម មានសិស្សចោមរោមមានដល់៩វត្ត ។
សិស្សគណចំណុះឧប្បមានភ័ព្វវាសនា បានទ្រង់ធម៌អាថ៍រក្សាសង្វាត
ក្រោមការបំបួសនៃគុណប្រាកដ តែងស្តាប់ឧវាទដុះខាតចិត្តកាយ ។
ទីមួយវត្តធំទ្រនំព្រៃឈើម្លប់ ២វត្តប្រខុប៣ស្លាប៉ាងឆោមឆាយ
៤វត្តត្រពាំងឈូកកំសត់ផ្លូវឆ្ងាយ ៥ពិតនិស្ស័យវត្តខ្នាច់ទទឹង ។
៦វត្តដំបងពាក់ ៧វត្តជ្រៃតាសូ ៨វត្តមេរងថ្មីស្រស់កែវព្រលឹង
៩វត្តតារ៉មកន្លែងទីពឹង ប្រះឧបជ្ឈាយ៍នឹងគឺព្រះសព ។
ចំណុះឧប្បនៃព្រះតេជគុណបិយធម្មោ គឹមសុខ វត្តតារ៉ម មាន៩វត្ត
១.ប្រខុប ២ វត្តធំ ៣.វត្តត្រពាំងឈូក ៤.វត្តជ្រៃតាសូ
៥. វត្តខ្នាចទទឹង ៦.វត្តដំបងពាក់ ៧.វត្តស្លាប៉ាង
៨.វត្តមេរងថ្មី ៩.រួមវត្តតារ៉ម
សេចក្តីនេះអាចារ្យនាម ឡាងជាអ្នកសរសេរ
សេចក្តីនេះអាចារ្យនាម ឡាងជាអ្នកសរសេរ
Đăng ký:
Bài đăng (Atom)
បញ្ហាវេយ្យាករណ៍បាលី ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រ...
-
សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ១រោចបុស្ស ២០១២ សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ...
-
មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម...
-
នេះពិធិបុណ្យសព របស់ លោកយាយ នាមសាង នូវថ្ងៃ១កើត ខែពិសាខ ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥