សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
Thứ Tư, tháng 10 07, 2020
វត្តសុវណ្ណនិគ្រោធ ជ្រៃភេ បុណ្យសីមា ឆ្នាំ២០០៦ ភាគ ០១០ lễ kiết giới Sima C...
ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ
Thứ Ba, tháng 10 06, 2020
ប្រវត្តិពិធីបុណ្យកឋិន
ប្រវត្តិពិធីបុណ្យកឋិន
ប្រវត្តិពិធីបុណ្យកឋិន
កឋិនទានងាយធ្វើណាស់
ហើយក៏មិនតំណមឡើយកឋិនទាន គឺជា បុណ្យដែលមានចែងនៅក្នុងពុទ្ធប្បបញ្ញត្តិ
ពោលគឺពុំមែនជាបុណ្យ ប្រពៃណីរបស់អ្នកគោរពរាប់អាន ព្រះពុទ្ធសាសនា
ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យផ្កាជាដើមឡើយ ។កឋិនទាន
មានតែនៅក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ ហើយក៏ជាកាលទានដ៏ពិសេសមួយមាន
កំណត់ពេលវេលាច្បាស់លាស់ គឺមិន មែនអាចធ្វើពេលណាក៏បាន គឺអាច
ធ្វើបានតែក្នុងរយៈ២៩ថ្ងៃគត់ចាប់ពីថ្ងៃ១ រោចខែអស្សុជដល់ថ្ងៃ១៥
កើតខែកត្តិក
ហៅថា កឋិនកាលជារយៈពេលបន្ទាប់ ពីព្រះសង្ឃបវរណាចេញព្រះវស្សា ។
បើខុសពីសម័យកាលនេះ
ទោះ បីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈ សណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាច ហៅថា
កឋិនទានបានដែរ ព្រោះធ្វើខុស ពុទ្ធានុញ្ញាត ។
មិនមែនធ្វើតែនៅកម្ពុជា
ដូចជាបុណ្យភ្ជុំបិណ្ឌឡើយ កឋិនទាន ត្រូវបានធ្វើនៅគ្រប់បណ្តាប្រទេសនានា
ដែលកាន់ព្រះពុទ្ធសាសនាថេរវាទ ដូចជា ប្រទេសថៃ ភូមា និង ឡាវ ជាដើម ត្បិតកឋិនទានជាកិច្ចមានចែងក្នុងវិន័យ
។ព្រះពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាត ឱ្យបព្វជិតក៏ដោយ គ្រហស្ថក៏ដោយ
អាចធ្វើកឋិនទានបានដូចគ្នា ហើយភិក្ខុ សង្ឈដែលទទួលក្រាលគ្រង និងអនុ
មោទនាកឋិន រួចនឹងទទួលបានអានិ សង្សប្រាំយ៉ាង ដើម្បីសម្រាលនូវទុក្ខ លំបាក
ក្នុងការប្រើប្រាស់បច្ច័យមួយ
ចំនួន ដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមាន ដល់សង្ឃជាដើម
រយៈកាលប្រាំខែ និងបានចំពោះតែភិក្ខុ ដែលចូលវស្សា អស់ត្រីមាសបានត្រឹមត្រូវ
មិនដាច់វស្សា នោះឯង។ព្រោះហេតុនោះ ទើបមាន តែកឋិនទានមួយគត់ដែលជាទានបាន
អានិសង្សទាំង អ្នកទទួលនិងអ្នកបរិច្ចាគ ដែលប្រការនេះ ញ៉ាំងឱ្យអ្នកធ្វើកឋិន
ទាន បានបុណ្យកុសលច្រើនលើសលប់
វិសេសវិសាលជាងបុណ្យឯទៀតៗត្បិតធ្វើបុណ្យឯទៀតបានបុណ្យតែអ្នក
បរិច្ចាគប៉ុណ្ណោះ ចំណែកអ្នកទទួលពុំ បានអានិសង្សឡើយ ។ ប៉ុន្តែថា មានតែ
ភិក្ខុប៉ុណ្ណោះដែលអាចទទួលអនុមោទនា និងទទួលបានអានិសង្សកឋិន ចំណែក សាមណេរ
(លោក នេន ) ពុំមានសិទ្ធិ ឡើយ ។តួកឋិន សំដៅយកតែសំពត់
ណាមួយក្នុងចំណោមសំពត់ទាំងបី (ស្បង់ ចីវរ សង្ឃាដី ) គឺព្រះសង្ឃអាច
ជ្រើសរើសយកក្រាលបានតែមួយមុខ ប៉ុណ្ណោះ បើក្រាលដល់ទៅពីរ ឬ បីមុខ
មិនឡើងជាកឋិនឡើយ លោកហៅថា ខូចកឋិន ឬកឋិនត្ថារវិបត្តិទៅវិញ។ ដោយហេតុនេះ អ្នកធ្វើកឋិនមានសំពត់ ត្រឹមតែស្បង់ ឬ ចីរមួយ ឬ
ក៏សង្ឃាដី មួយក៏អាចធ្វើកឋិនបានដែរ ពោលគឺពុំ
ចាំបាច់តែមានធនធានច្រើនទើបអាច ធ្វើកឋិនបានឡើយ ។ចំពោះអ្នកមានសទ្ធាអាចនាំ
សម្ភារៈផ្សេងៗលើសពីនេះទៅដាក់រួម នៅក្នុងពិធីបុណ្យកឋិននេះបាន ក៏រឹតតែ
ប្រសើរវិសេស ហើយសម្ភារៈទាំងនោះ ហៅថា អានិសង្សលាភ ឬ បរិវារកឋិន
គ្រាន់តែថាព្រះសង្ឃអ្នកក្រាលគ្រង កឋិន អាចជ្រើសរើសបានតែមួយក្នុង
ចំណោមចីវរទាំងបីប្រភេទដូចដែល បានពោលខាងលើ ។
កំណើតកឋិនៈ
ព្រះសមណគោតមបរមគ្រូនៃ
យើងអនុញ្ញាតនូវកឋិនត្ថារកិច្ចនេះ ក្នុងរវាងមជ្ឈិមពោធិកាលប្រារឰចំពោះ
ភិក្ខុទាំង៣០អង្គ ។ នៅពេលមុនថ្ងៃចូល វស្សា ភិក្ខុទាំងនោះមានបំណងទៅ
វន្ទាលាព្រះជាម្ចាស់ ដើម្បីទៅនៅចាំ វស្សាកន្លែងណាមួយ(នេះជាទំនៀម
កិច្ចវត្តរបស់សហធម្មិកៈនៅក្នុងព្រះពុទ្ធ សាសនាដែលរហូតដល់សព្វថ្ងៃនេះ
ភិក្ខុសាមណេរទាំងឡាយគួរធ្វើកិច្ចវត្ត ដ៏ប្រពៃនេះ ទោះបីភិក្ខុសាមណេរនៅ
ក្នុងវត្តដើមក្តី ឬចេញទៅសិក្សានៅ អាស្រ័យរៀនសូត្រនៅក្នុងវត្តដទៃក្តី )
។ប៉ុន្តែមិនទាន់បានទៅដល់វត្តជេតពន ដែលព្រះពុទ្ធគង់នៅផងក៏ដល់ថ្ងៃចូល
វស្សា ។ ភិក្ខុទាំង៣០រូប ក៏នាំគ្នារៀបចំ ទីតាំងចូលវស្សានៅទីនោះ
។លុះដល់ថ្ងៃចេញវស្សាហើយ ក៏និមន្តទៅថ្វាយបង្គំគាល់ព្រះសម្មា សម្ពុទ្ធ
ដែលគង់ចាំវស្សានៅវត្ត ជេតពន នៅក្រុងសាវត្ថី ចំកាលវេលាចុងរដូវ វស្សា
ជាសម័យភ្លៀងជោកជាំ ធ្វើឱ្យភិក្ខុ ទាំង៣០អង្គ ទទឹកជោកទាំងស្បង់ចីវរ
សង្ឃាដី
ជួបការលំបាកមកតាមផ្លូវរហូត
(មួយអង្គៗ គ្មានត្រៃចីវរ២បន្លាស់ទេ) លុះដល់ហើយចូលគាល់បង្គំព្រះដ៏មាន ព្រះភាគទាំងទទឹកជោក
។បន្ទាប់ពីទទួលធម្មប្បដិសណ្ឋារៈ សួរនាំរាក់ទាក់សុខទុក្ខរួចមក ព្រះពុទ្ធ
ជាម្ចាស់ទ្រង់ព្រះតម្រិះថា ប្រសិនបើ តថាគត (តថាគតជាពាក្យដែលព្រះពុទ្ធ
ហៅចំពោះព្រះអង្គឯង មានន័យថា អញ្ញ ឬ ខ្ញុំ )បានអនុញ្ញាតកឋិនត្ថារកិច្ច
ដល់ភិក្ខុសង្ឃ ពីមុនរួចមកហើយ សមបើ លោកទាំងនេះ មិនជួបការលំបាកយ៉ាង ហ្នឹងទេ
ហើយកឋិននេះព្រះពុទ្ធពីអតីត ក៏បានអនុញ្ញាតដល់សាវ័កដូចគ្នាដែរ
។ទើបព្រះពុទ្ធជាម្ចាស់ប្រជុំភិក្ខុសង្ឃ ទាំងឡាយ ហើយប្រកាស ” ម្នាលភិក្ខុ
ទាំងឡាយតថាគត អនុញ្ញាតឱ្យភិក្ខុទាំង ឡាយ ដែលនៅចាំវស្សា រួចហើយ
ទទួលក្រាលកឋិនបាន ។ម្នាលភិក្ខុទាំង ឡាយ អានិសង្សប្រាំប្រការ នឹងសម្រេច
ដល់ភិក្ខុទាំងឡាយ ដែលបានក្រាល (អនុមោទនា) កឋិនរួចហើយ “ ។ កឋិន
ក៏ចាប់ផ្តើមមានតាំងពីពេលនោះមក ។
Chủ Nhật, tháng 10 04, 2020
គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
**********************************************
លោកធម៌៨ប្រការ
ថ្ងៃសៅរ៍ ទី21.ធ្នូ 2013.ម៉ោង 13:49
- មួយទៀតមនុស្សឆោតនោះ ព្រោះពុំស្គាល់លោកធម៌ទាំង៨ប្រការគឺ៖
- - លាភ១
- - អលាភ១
- - យស ១
- - អយស១
- - សុខ១
- - ទុក្ខ១
- - សរសើរ១
- - និន្ទា១
- ធម៌៨ប្រការនេះជាធម៌របស់លោក សត្វលោក សឹងវិលទៅតាមធម៌ទាំង៨ ប្រការជាប្រក្រតីក្ដី លោភក្ដីយសសក្ដាក្ដី សុខសំរានក្ដី សរសើរតំកើងតំកល់ ធម៌៤ប្រការនេះសត្វលោកប្រារព្ធចង់បាន។
ឯក្ដីអលាភ គឺខាតលាភ ក្ដីអយសគឺថយយសសក្ដា ក្ដីទុក្ខរំខាន ក្ដីនិន្ទាគរហាតិះដៀល ធម៌៤ ប្រការនេះសត្វលោកសឹងស្អប់ សឹងខ្ពើមពុំចង់បានឡើយ តែនឹងគេចកែរត់អោយផុតចេញទៅពុំបាន ទោះជាមិនចង់បាន ក៏គង់បានដដែល ព្រោះ សភាវធម៌ជាគូៗនឹងគ្នា បុគ្គលណាប្រាថ្នាតែលាភយស សុខសរសើរចំណែក១ ធ្វើម្ដេចបានធម៌៤ យ៉ាងនេះស្ថិតស្ថេរ នៅជាប្រក្រតីបាន សភាវធម៌៨ប្រការនេះជារបស់សំរាប់លោកលោកតែងវិលទៅតាម ធម៌៨ប្រការនេះឯង។
បុគ្គលណាប្រាថ្នាតែលាភ យស សុខ សរសើរ ៤ប្រការនេះហើយ គង់នៅក្នុងឆោតមិនលែងឡើយ ឯងស្ដាប់មើលចុះ រឿងគ្រូកណ្ដាញ់នៅស្រុកមាត់ជ្រូក១ គ្រូហមជើងបាក់នៅស្រុកមង្គលបុរី ល្បីដល់ស្រុកបាត់ដំបង១ គ្រូបង់បទ១ គ្រូអស់នេះ អាអ្នកលេងវាក្លែងតែងកលឧបាយផ្សាយពាក្យអួតថា ពូកែឆុតឆាប់អាចរំងាប់សព្វរោគអ្នកនគរបាន។
ឯអ្នកនគរណាលុះអំណាចធម៌៤ យ៉ាងខាងលើហើយសឹងដ៏ផ្អើល គឺនាំគ្នាយកទៀនធូប ប្រាក់កាសជួលកប៉ាល់ជិះទៅរកគ្រូពូកែនោះ។ ពួកចិននាយកប៉ាល់បានប្រាក់ថ្លៃកប៉ាល់ដ៏បរិបូណ៌ កាលអ្នកនគរគេត្រូវការទៅស្រុកមាត់ជ្រូកក្នុងកាលនោះឯង។
រឿងសក្ការបូជាទឹកបឹង
មួយទៀតមានទឹកបឹងទី១ នៅខែត្រស្រុកទឹកជោរ កាលនោះមានក្របីឈឺភ្នែក១ វាចុះទៅត្រាំទឹកបឹងនោះរឿយៗ លុះយូរថ្ងៃមកភ្នែកក្របីនោះជាឡើងដូចប្រក្រតី។ ឯអ្នកស្រុកនោះឃើញក្របីនោះជាភ្នែក ហើយក៏កើតសេចក្ដីជឿថា ទឹកបឹងនោះពូកែ នាំគ្នាទៅងូតទៅដងយកមកផឹក កើតមានគ្រឿងសក្ការបូជាអុជទៀនធូបបូជាទឹកបឹងនោះ កិត្ដិសព្ទក៏លឺខ្ចរខ្ចាយសុសសាយដល់ អ្នកស្រុកសៀមរាប ស្រុកបាត់ដំបង កើតជឿនាំគ្នាទៅបូជាសូមទឹក យកទឹកនោះជាកោលា ហល ដល់ជ្រាបទៅលោករាជការ លោករាជការអោយទៅហាមឃាត់បណ្ដាពួករាស្រ្ដឆោតទាំងនោះ។
រឿងសក្ការបូជាដើមដង្កោ
មានរឿងមួយទៀត គឺមានដើមដង្កោ១ដើមរលើងរិស រលំចុងចុះដល់ដី នៅមកជាយូរខែ អ្នកស្រុកដើរទៅមកក៏បានយល់តែរាល់គ្នា ថ្ងៃមួយមានចៅម្នាក់ទៅកាប់ចុងមែកដង្កោនោះចេញខ្លះ ឯដើមដង្កោនោះ កាលគេកាប់ចុងស្រាលចេញហើយ ក៏ងើបឡើងដោយកំលាំងរិសទាញបន្ដិច។ ឯអ្នកស្រុកបានឃើញដើមដង្កោនោះហើយ ក៏ចូលចិត្ដជឿថា ពូកែ ទើបនាំគ្នាយកទៀនធូប ទៅអុជបូជាសូមស្ទោះសំបកយកជាថ្នាំកែរោគផ្សេងៗ អ្នកខ្លះកាត់យករិសយកមែក ធ្វើជាថ្នាំជាកូនសង្កាត់ចងដៃ ចងចង្កោះផ្ដេសផ្ដាសទៅ ឯដើមដង្កោនោះត្រូវអ្នកស្រុកស្ទោះសំបកអស់រសជាតិផែនដី ផ្សាយមិនដល់ចុងក៏វិនាសរូបកាយតាយហោងបង់។
រឿងសក្ការបូជាគោស្ទាវខ្មៅ
មានរឿងមួយទៀត គឺអ្នកស្រុកនៅទិសខាងលិច ថ្ងៃ១មានគោខ្មៅកេ្មងស្ទាវ១ ជារបស់អ្នក ឯណាពុំដឹងគោនោះដើរ រកស៊ីទៅតាមហ្វូងវា។ឯអ្នកស្រុកឃើញគោខ្មៅនោះមានរូបល្អក៏សំគាល់ថា ព្រះគោរត់មកអំពីស្រុកសៀម ទើប នាំគ្នាដេញ ចាប់ក៏ពុំបាន អ្នកខ្លះរត់តាមពីក្រោយស្រែកដង្ហោយថា ព្រះអង្គម្ចាស់អើយឈប់ប្រោសសត្វដែលខាត់ក្រ អ្នកខ្លះបានចេកទុំ បានស្មៅ ស្រូវ រត់តាមទៅអោយគោ គោនោះមិនឈប់នៅ ចេះតែទៅតាមកំលាំងវា។
ឯបណ្ដាអ្នកស្រុកទាំងប្រុសស្រី នាំគ្នារៀបគ្រឿងបូជាផ្សេងៗ ហើយត្រាច់ទៅតាមគោនោះឯង ឯគោនោះលុះឃើញមនុស្សគេមកចោមជុំខ្លួន នឹងរកចន្លោះច្រកបោលចេញពុំរួច ដូច្នោះក៏ដាលបោលសំរុកពារត្រង់មកជំនុំមនុស្សច្រើន មនុស្សទាំងឡាយក៏ផ្អើលរត់ជ្រៀតគ្នាទៅទីទៃៗ អ្នកខ្លះដួលបែកដៃបែកជើង អ្នកខ្លះដួលផ្កាប់មុខ កំពប់ទៀនធូបជិះជាន់ទៅលើគ្នា ដោយក្ដីភ័យនឹងស្នែងគោនឹងក្រចកជើងគោនោះ គោនោះបោលបោះផ្លោះកន្លងមនុស្សរួចចេញបាន ក៏បោលទៅរកហ្វូងវាដែលធ្លាប់នៅជាមួយគ្នាអំពីដើម។ ឯមនុស្សទាំងឡាយបានក្ដីទុក្ខវេទនាពិការដៃជើងជាដើម ក៏នាំគ្នាវិលទៅស្រុកវិញ។
រឿងនេះឯងស្ដាប់មើលចុះ មនុស្សឥតសម្បជញ្ញៈ ត្រិះរិះអោយឃើញហេតុឃើញវត្ថុជាទីអែបអាងបាន គួរឬទៅជឿ ទៅបូជាសត្វតិរច្ឆានអោយបាននូវក្ដីទុក្ខវេទនាដូចព៌ណនាមកនេះ ទាំងនេះក៏ព្រោះគ្មានសតិសម្បជញ្ញៈ ពិចារណាអោយយល់ដើមហេតុគឺគោនោះ តើជាគោមានជីវិតពិតដូចគោធម្មតាឬយ៉ាងណា កាលគោនោះនៅស្រុកខ្មែរយើងនេះ តើមានបុណ្យបារមីរិទ្ធិ ជួយដោះទុក្ខខ្មែរយ៉ាងណាខ្លះ កាលស្ដេចនរេសូរសៀមលើកទ័ពមកវាយស្រុកខ្មែរយើង គឺបន្ទាយលង្វែកបែកបាននាំយកគោនោះ តើពីឆ្នាំណា? ពីចុល្លសករាជប៉ុន្មាន?។ បើគិតទៅតាំងអំពីឆ្នាំរាជ្យនរេសូរវាយបន្ទាយលង្វែកមកដល់សម័យនេះកន្លងទៅជាង២០០ឆ្នាំទៅហើយ គោនោះនឹងរស់នៅដល់ឥលូវនេះម្ដេចបាន គោឯណាអាយុវែងម្លេះ?។ មួយទៀតបើគោនោះ ជាងគេធ្វើដោយថ្ម ឬដោយសំរិទ្ធវិចិត្រដោយមាសដោយប្រាក់ទេ អើហេតុអ្វី គោរូបនោះម្ដេចចេះបោល ចេះបរចរចេញរត់មកស្រុកខ្មែរវិញបាន។ មួយមានពាក្យពីព្រេងថា គោនោះគឺសៀមគេយកទៅបោះភ្ជាប់ជើងទាំង៤ ដោយដែកគោល យកច្រវាក់ចងគ្រៀកដោយជុំវិញ ពុំអោយរត់ចេញទៅណាបាន ហើយហាមមិនអោយពួកខ្មែរយើងនេះចូលទៅមើលជិត ថាបើខ្មែរទៅជិតហើយ ក្រែងខ្មែរនិយាយជាភាសាខ្មែរ គោនោះ កាលលឺភាសាខ្មែរហើយក៏កញ្រ្ជោលបំរះស្រែកយំកងរំពងខ្លាំង។ ពាក្យពីព្រេងនេះឯងស្ដាប់មើលចុះ គួរឬគោសំរិទ្ធទេ ម្ដេចចេះយំស្រែក ខាងសៀមសោត ម្ដេចចាំទៅបោះដែកគោលចងក្រៀកនោះ ឆ្កួតឬ រូបគោសំរិទ្ធទេ (ពាក្យពីព្រេងនេះ មិនគួរនឹងជឿស្ដាប់សោះ)។
ឯជាតិអ្នកកាន់គោជាព្រះនោះក៏មានខ្លះ ដូចយ៉ាងសាសន៍ព្រាហ្មណ៍ជំពូក១ គឺជាតិឥណ្ឌូធានី គេកាន់សាសនាឥសូរនារាយណ៍ ខ្លះកាន់សំពះយោនីនាងឧមាភគវតី ខ្លះកាន់សំពះអង្គជាតិព្រះសយម្ភូគឺលិង្គព្រះឥសូរ ខ្លះកាន់សំពះគោដែល ជាយានរបស់ព្រះឥសូរ ពួកអស់នេះសឹងមានសទ្ធាសាងព្រះវិហារតំកល់គោខ្មៅ តាំងជាព្រះអង្គថាព្រះគោ នាំគ្នាយកអាចម៍គោនោះដុត ហើយលាបថ្ងាស លាបមុខទុកជាស្រីសួស្ដីមង្គល។ ចុះពួកខ្មែរយើងនេះកាន់សំពះសាសនា ព្រះសម្មាសម្ពុទ្ធ គឺគោតមបរមគ្រូទេ ហេតុដូចម្ដេចក៏ទៅសំពះបូជាគោ តាំងនាមជាព្រះគោហើយមានសេចក្ដីសៅសោកអាល័យដល់ព្រះគោ ដែលនគរសៀមគេយកទៅនោះ ខ្មែរយើង នឹងបានទៅកាន់ព្រះគោជាយានរបស់ព្រះឥសូរ ដូចពួកឥណ្ឌូនោះ កាលណាក៏នឹងទៅអាល័យ ព្រះគោនោះ រីកាន់ថាគោសព្ទនេះ ជានាមព្រះគោតម ព្រះពុទ្ធជាម្ចាស់យើង ជាវង្សគោតម គោត្រត្រូវគ្នានឹងគោសព្ទនេះ បានជារាប់អានគោរពគោ ទើបតាំងសតិសាងជារូបគោ តាំងជាទីបូជា របស់ខ្មែរដែលកាន់ព្រះពុទ្ធសាសនា អើបើដូច្នោះសត្វគោក្នុងស្រុកខ្មែរនេះក៏មានទូទៅ ហេតុម្ដេចខ្មែរក៏នៅនាំគ្នា ប្រើគោជាពាហនៈ ជាយានបររទេះភ្ជួរស្រែ ហើយព្រមទាំងសំលាប់ស៊ីសាច់ផងហេតុម្ដេចក៏មិននាំគ្នាសំពះបូជាគោ សព្វថ្ងៃនេះទៅផង គោជាគោដូចគ្នា។
រឿងសក្ការបូជាយាយទែព
ន័យមួយទៀត មានពួកខ្លះជឿសំពះរូបយាយទែព បន់ស្រន់យាយទែព ដោយក្ដីប្រាថ្នា អ្នកកាន់សំពះយាយទែពនេះ ក៏ពុំដឹងដើមហេតុរឿងប្រវត្ថិនៃយាយទែពនោះជាអ្វី រូបយាយទែពនោះ កាលរស់នៅ តើគាត់ជាទេវតា ឬជាមនុស្សយើងនេះ គាត់ជាប្រពន្ធតាណា តានោះឈ្មោះអ្វីកាលរស់នៅមានបុណ្យបារមីអាចជួយដោះទុក្ខខ្មែរយ៉ាងណាខ្លះ ឬបានជួយការពារសព្វរោគយ៉ាងណាខ្លះ មានគុណនឹងផែនដីយើងនេះដូចម្ដេចខ្លះ តំរារឿងប្រវត្តិយាយទែពនោះតើមាននៅក្នុងតំរាពង្សាវតារ ឬក្នុងគម្ពីរសាស្រ្ដាបាលីឯណា បានជាពួកនេះទៅជឿទៅបូជាអួតថាពូកែនោះ។ អើបើដូចជារូបនាងសណ្ដារ្ក៍ មានក្នុងពង្សាវតារបារាំងសេស គេគោរពបូជា ព្រោះនាងកាលរស់នៅនោះ បានជួយអាសាមហាក្សត្រ ចេញជានាយទាហានលើកពលយោធាច្បាំងនឹងពួកបច្ចាមិត្ដ វាយយកខេត្ដដែនរបស់ជាតិខ្លួនបានមកវិញ ដល់ក្រោយនាងអស់បុណ្យ ដោយដៃពួកបច្ចាមិត្ដចាប់ទៅដុតភ្លើងទាំងរស់ ពួកអ្នកនគរគេនឹកដល់គុណនាងដែលជួយយកអាសាផែនដីនោះ ទើបគេនាំគ្នាសិតសាងរូបនាងទុក គឺជាស្រីអស្ចារ្យតំកល់អោយពួកជាតិដូចគ្នាគោរពបូជារបស់គេត្រាលុះដល់ មកសម័យឥលូវនេះ។
ឯយាយទែពនោះ តើកាលគាត់រស់នៅ បានជួយដោះទុក្ខជាតិខ្មែរយើងយ៉ាងណា ទើបបាន បុរាណចាស់គេសាងរូបយាយទែពនេះទុកអោយពួកខ្មែរយើងគោរពបូជារូបគាត់ត្រាដល់មកឥឡូវនេះ។ មួយទៀតពាក្យទែពសព្ទនេះជាភាសាក្លាយមកពីភាសាសំស្រ្កឹតថា«ទៃត្យ» ប្រែថា ខ្មោចយក្ស អើរឿងខ្មោចយក្សនោះ សឹងជាសត្រូវនឹងជាតិមនុស្សយើងនេះទេ ហេតុម្ដេចក៏គេទៅជឿ ទៅបូជាវានោះទៀត ឬពាក្យទែពសព្ទនោះ ពុំមែនជាទែពនោះទេ គឺថាសព្ទទេព ហៅថា នាងធីតា សំដៅយករូបនាងឧមាភគវតី ជាអគ្គមហេសីនៃព្រះឥសូរនោះទេដឹង?ព្រោះមនុស្សជាន់ដើម កាន់សាសនាព្រះឥស្សរាធិបតី រាប់អាននាងឧមាភគវតី ព្រោះនាងជាមហេសីនៃព្រះឥសូរនោះ ទើបគេសិតសាងរូបនាងតាំងទុកមក ហៅថាយាយទែពយ៉ាងនេះទេដឹង? អើបើទុកជារូបនាងឧមាភគវតីក្ដី យើងជាអឧបាសកឧបាសិការាប់អានព្រះពុទ្ធសាសនានេះមិនត្រូវទៅគោរព សំពះបូជារូបយាយទែពនោះទេ ធ្វើអោយសៅហ្មងខាតបង់ត្រៃសរណគមន៍របស់ ខ្លួនសោះ ទទេយ៉ាងនេះ។
Thứ Bảy, tháng 10 03, 2020
|
ពោធិបក្ខិយធម៌៣៧ ............................... ពោធិបក្ខិយធម៌ មានវចនត្ថថា ចត្តារិ សច្ចានិ ពុជ្ឈតីតិ = ពោធិ ប្រែថា ធម្មជាតិត្រាស់ដឹងនូវអរិយសច្ច៤ ដូច្នោះធម្មជាតិនោះឈ្មោះថា ពោធិ ។ ពោធិបក្ខិយធម៌ ៣៧នោះគឺ សតិប្បដ្ឋាន៤ សម្មប្បធាន ៤ ឥទ្ធិបាទ៤ ឥន្ទិយ៥ ពល៥ ពោជ្ឈង្គ៧ និង មគ្គមានអង្គ៨ ។ - សតិប្បដ្ឋាន៤ សតិបដ្ឋាន មានវចនត្ថថា សម្បយុត្តធម្មេសុ បមុខា បធានា ហុត្ថា កាយាទីសុ អារម្មណេសុ តិត្ថតីតិ = បដ្ឋានំ ប្រែថាធម៌ណា ជាប្រធាន គឺជាប្រធានក្នុងសម្បយុត្តធម៌ទាំងឡាយហើយតាំងនៅក្នុងអារម្មណ៏ទាំងឡាយ មានកាយជាដើម ដច្នោះធម៌នោះទើបឈ្មោះថា បដ្ឋានំ ។ វចនត្ថ ម្យ៉ាងទៀតថា សតិ ឯង បដ្ឋានន្តិ = ន្តិសតិបដ្ឋានំ សតិនោះឯង ជាប្រធានក្នុងសម្បយុត្តធម៌ ហើយតាំងមាំក្នុងអារម្មណ៍មានកាយជាដើមដូច្នោះទើបឈ្មោះថា សតិប្បដ្ឋាន ។ ១ កាយានុបស្សនាសតិប្បដ្ឋាន សតិតាំងដមាំក្នុងការរលឹកពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ អង្គធម៌បានដល់សតិចេតសិក ក្នុងមហាកុសល៨ មហាកិរិយា៨ អប្បនាជវន ២៦ (រូបាវចរជវន ១០ អរូបាវចរជវន ៨ លោកកុត្តរជវន៨) ២ វេទនានុបស្សនាសតិប្បដ្ឋាន សតិតាំងមាំក្នុងការរលឹកពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាអង្គធម៌បានដល់សតិចេតសិក ក្នុងមហាកុសល៨ មហាកិរិយា៨ អប្បានាជវន ២៦ ៣ ចិត្តានុបស្សនាសតិប្បដ្ឋាន សតិតាំងមាំក្នុងការរលឹកពិចារណាឃើញរឿយៗនូវចិត្តក្នុងចិត្តអង្គធម៌បានដល់ សតិចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ។ ៤ ធម្មានុបស្សនាសតិបបដ្ឋានសតិតាំងមាំក្នុងការរលឹកពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ អង្គធម៌បានដល់សតិចេតសិក ក្នុងមហាកុសល៨ មហាកិរិយា៨ អប្បនាជវន ២៦ ។ - សម្មប្បធាន៤ សម្មប្បធាន មានវចនត្ថថា សមា បទហន្តិ ឯតេនាតិ = សម្មប្បធានំ ប្រែថាសម្បយុត្តធម៌ទាំងឡាយ មានសេចក្តីព្យាយាមដោយប្រពៃដោយការអាស្រ័យធម្មជាតិនោះដូច្នោះធម្មជាតិដែលជាហេតុ នៃសេចក្តីព្យាយាមនោះទើបឈ្មោះថា សម្មប្បធាន (បានដល់វំរិយចេតសិក) ។ ១ ឧប្បន្នានំ បាបកានំ បហានាយ វាយាមោ ព្យាយាមដើម្បីលះអកុសលដែលកើតឡើងហើយមិនឲ្យកើតឡើងទៀត អង្គធម៌ បានដល់ វំវិយចេតសិក ក្នុងកុសលចិត្ត២១ (មហាកុសល ៨ រូបាវចរកុសល៥ អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤) ២ អនុប្បន្នានំ បាបកានំ អនុបាទាយ វាយាមោ អុសលធម៌ដែលមិនទាន់កើត ព្យាយាមទប់ស្កាត់មិនឲ្យកើតឡើងអង្គធម៌បានដល់វិរយចេតសិក ក្នុងកុសលចិត្ត២១ (មហាកុសល៨ រូបាវចរកុសល៥ អរូបាវចរកុសល ៤ លោកកុត្តរមគ្គ ៤) ៣ ឧប្បន្នានំ កុសលានំ ឧបាទាយ វាយាមោ កុសលធម៌ដែលមិនទាន់កើតឡើង ព្យាយាមចម្រើនឲ្យកើតឡើង អង្គធម៌បានដល់ដល់វិរយចេតសិក ក្នុងកុសលចិត្ត២១ (មហាកុសល៨ រូបាវចរកុសល៥អរូបាវចកុសល ៤ លោកកុត្តរមគ្គ៤) ៤ ឧប្បន្នានំ កុសលានំ ភិយ្យោកាវាយ វាយាមោ កុសលធម៌ដែលកើតឡើងហើយព្យាយាមចម្រើនឲ្យកើតឡើងជាភិយ្យោភាពអង្គធម៌បានដល់វំវិយចេតសិក ក្នុងកុសលចិត្ត២១ (មហាកុសល៨ រូបាវចរកុសល៥ អរូបាវចរកុសល៤ លោកុត្តរមគ្គ៤) - ឥទ្ធិបាទ មានវចនត្ថថា ឥជ្ឈនំ = ឥទ្ធិ ប្រែថា សេចក្តីសម្រេចដោយបរិបូណ៌ ឈ្មោះថា ឥទ្ធិ (បានដល់ឈាន អភិញ្ញា មគ្គ ផល) វចនត្ថ ម្យ៉ាងទៀតថា ឥទ្ធិយា បាទោ = ឥទ្ធិបាទោ ប្រែថា ធម៌ដែលជាហេតុសម្រេច ឈាន មគ្គ ផលឈ្មោះថា ឥទ្ធិបាទ ។ ១ ឆន្ទិបាទ សេចក្តីពេញចិត្តយ៉ាងខ្លាំងជាបាទជាគ្រឿងទ្រនៃការសម្រេចឈាន មគ្គ ផល អង្គធម៌បានដល់ឆន្ទចេតសិកក្នុងកុសលចិត្ត២១ (មហាកុសល៨ រូបាវចរកុសល ៥អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤) ២ វំរិយិទ្ធិបាទ សេចក្តីព្យាយាមយ៉ាងខ្លាំងជាបាទជាគ្រឿងទ្រនៃការសម្រេចឈាន មគ្គ ផល អង្គធម៌បានដល់វំរិយចេតសិក ក្នុងកុសលចិត្ត២១ (មហាកុសល៨
រូបាវចរកុសល ៥ អរូបាវចរកុសល៥លោកកុត្តរមគ្គ ៤) ក្នុងកុសលញាណសម្បយុត្ត ១៧
(មហាកុសលញាណសម្បយុត្ត ៤ រូបាវចរកុសល ៥ អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤) ឲ្យតាំងនៅក្នុងអារម្មណ៍តែមួយ
អង្គធម៌បានដល់ ឯកគ្គតាចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា៨ អប្បនាជវន ២៦ ញាណសម្បយុត្ត៤ មហាកិរិយាញាណ
សម្បយុត្ត៤ អប្បនាជវន២៦ អង្គធម៌បានដល់ បញ្ញាចេតសិក
ក្នុងមហាកុសលញាណសម្បយុត្ត ៤ មហាកិរិយាសម្បយុត្ត ៤ អប្បនាជវន ២៦ |
Thứ Tư, tháng 9 30, 2020
សីល៥ និងកល្យាណធម៌៥យ៉ាង
ពាក់ព័ន្ធនឹងការកើតឡើងនៃមនុស្ស-សត្វក្នុងលោកនេះ សាសនាភាគច្រើនបានអះអាងថា ព្រះ ឬ អាទិទេព របស់ខ្លួនជាអ្នកបង្ក និងបង្កើតភ
ពផែនដី មនុស្ស-សត្វ និង អ្វីៗទាំង អស់ នៅលើភពផែនដី។ ចំណែកព្រះពុទ្ធសាសនា មានលក្ខណៈខុសពីសាសនាទាំងឡាយ ដោយ មិនគ្រាន់តែមិនបានទទួលស្គាល់ថា ព្រះ ឬអាទិទេពជាអ្នកធ្វើបែបនោះទេ ថែមទាំងបដិសេធ ហើយអះអាងថា ពិភពលោក មនុស្ស-សត្វ និងអ្វីៗទាំងអស់ក្នុងលោកនេះ កើតឡើង ដោយ ហេតុ និង បច្ច័យផេ្សងៗបូកបញ្ចូលគ្នា។ ពេលនេះយើងនឹងលើកយកការបង្កើតមនុស្ស-សត្វ និងលទ្ធផល ដែលមនុស្ស-សត្វទទួលបាននៅក្នុងលោក ហើយមិនបានលើកយកការកកើត ពីអ្វីផេ្សងទៀតមកពិភាក្សាឡើយ ព្រះពុទ្ធសាសនាបានសំដែងទុកមកថា ធម៌ដែលបង្កើត អោយមានជីវិតមនុស្ស-សត្វក្នុងលោកមាន5យ៉ាង :
1-អវិជ្ជា បានដល់មហាភូតរូបទាំង4
គឺ ដី ទឹក ភ្លើង ខ្យល់
2-តណ្ហា បានដល់សេចក្តីប្រាថ្នា
ឬការសេពកាមគុណ
3-ឧបាទាន បានដល់ការប្រកាន់យកនូវខន្ធទាំង5
ឬភព កនែ្លងដែលសត្វកើត
4-កម្ម បានដល់អំពើល្អ
ឬអាក្រក់ដែលសត្វបានធ្វើ
5-អាហារ ចំណីដែលមនុស្ស
សត្វបរិភោគ។
កាលបើមានធម៌ទាំង5យ៉ាងនេះកើតឡើងហើយ
មនុស្ស សត្វនឹងអាចកើតមានជីវិតនៅក្នុង លោកនេះបាន។ នេះគឺជាសង្ខារធម៌
ពោលគឺច្បាប់ធម្មជាតិ ដែលបង្កើតអោយមាន និងបែង ចែកមនុស្សសត្វអោយមានខ្ពស់ទាបមានក្រល្អអាក្រក់សុខនិងទុក្ខ
។ល។ ទៅតាមកម្មជាគោល ឬជាបច្ច័យដែលសត្វបានធ្វើទុកមកខុសៗគ្នា ។
អកុសលកម្មបានបង្កើតជីវិតមកត្រឹម :
–មច្ឆាជាតិ រស់នៅក្នុងទនេ្ល បឹងបួរ
សមុទ្ទ សាគរដែលមានឧបករណ៍គឺ : ដី ទឹក លំហរអាកាស រុក្ខជាតិ ខ្យល់អុកស៊ីហ្សែន
និងជម្រកសម្រាប់ត្រី ។ល។ ជាគឿ្រងអាស្រ័យ។
–បក្សីជាតិ រស់នៅតាមធម្មជាតិរបស់វាបានព្រោះមានឧបករណ៍គឺ
: ដី ទឹក លំហ អាកាសរុក្ខជាតិខ្យល់អុកស៊ីហែ្សនចំណីអាហារជម្រកនិងស្លាបរបស់វា ។ល។ ជាគឿ្រងអាស្រ័យ។ កុសលកម្មបានបង្កើត ជីវិតមកខ្ពង់ខ្ពស់គឺ
:
–មនុស្សជាតិ អាចរស់បានព្រោះមានឧបករណ៍
: ដី ទឹក ភ្លើង ខ្យល់ ចំណីអាហារសំលៀកបំពាក់ ទីជម្រក ឬគេហដ្ឋាន ថ្នាំព្យាបាលរោគ
សីតុណ្ហភាពគ្រប់គ្រាន់ ធម៌ ឬច្បាប់ សាសនា សង្គម និង ភាសា ។ល។
លើសពីនេះទៀត
មនុស្សត្រូវមានទំនៀមទំលាប់ ប្រពៃណី សាសនា អក្សរសាស្រ្ត ការប្រកបមុខរបរទទួលទាន
ការសិក្សារៀនសូត្រ សិទ្ធិសេរីភាព និងការគោរព ច្បាប់ ។ល។
ជាគឿ្រងអាស្រ័យ។
តាំងពីបុរាណកាលមកបច្ចប្បន្នកាល
និងរហូតទៅអនាគតកាលខាងមុខទៀត បំណងរបស់បុគ្គលគ្រប់រូបដែលចង់បានដូចគ្នាគឺ :
សេចក្តីសុខ សេចក្តីចម្រើន សន្តិភាព កិត្តិយស នាមឈ្មោះ សេចក្តីថៃ្លថ្នូរ
និងការសរសើរ ( លាភ , យស , សុខ និងសរសើរ ) ។ល។
ប៉ុនែ្តបំណងប្រាថ្នារួមរបស់បុគ្គលទាំងអស់នោះ មិនអាចកើតឡើងដោយ ឯកឯង ឬដោយព្រះ
អាទិទេពណាមួយជាអ្នកបណ្តាល ឬនាំយកមកអោយឡើយ គឺត្រូវកើតចេញអំពីកម្ម
ជាហេតុគឺអំពើដែលបុគ្គលទាំងអស់គ្នាបានធ្វើទុកពីខាងដើមនិងពេលបច្ចុប្បន្ននោះឯង។
បើយើងធ្វើអំពើល្អ នឹងបានផលល្អ បើធ្វើអំពើអាក្រក់ នឹងបានផលអាក្រក់ (ពេលខ្លះធ្វើអោយ គេឃើញថា
ទង្វើអាក្រក់ បែរជាបានផលល្អ ហើយទង្វើល្អ បែរជាបានផលអាក្រក់ ទៅវិញជាដើម។
ប្រការនេះ ជនជាសប្បុរសគប្បី សិក្សាអោយបានស៊ីជំរៅ ចំពោះទស្សនៈ
កម្ម-ផលនេះនៅក្នុងសៀវភៅឈ្មោះ ជំនួយសត្តិ របស់អគ្គបណ្ឌិត ប៊ុត សាវង្ស។
ដូចេ្នះ ដើម្បីអោយសត្វលោកបានទទួលផលល្អ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ត្រាស់អោយ យើងទាំងអស់គ្នា
(មិនថាជាពុទ្ធសាសនិក ឬ មិនមែនជាពុទ្ធសាសនិក ) ខិតខំរក្សាសីលទាំង5គឺ :
1-មិនត្រូវសំលាប់សត្វ
បំបាត់ជីវិតមនុស្ស-សត្វដទៃ
2-មិនត្រូវកាន់យកទ្រព្យរបស់អ្នកដទៃ
ដែលគេមិនបានអោយដោយកាយ ឬដោយវាចា ឬកឹបកេង ទ្រព្យអ្នកដទៃ
3-មិនត្រូវសេពកាមគុណចំពោះបុរសស្រ្តីដែលមានម្ចាស់ហួងហែងរក្សា
4-មិនត្រូវនិយាយកុហក
ភូតភរ ឆបោកអ្នកដទៃ
5-មិនត្រូវសេព ផឹក ហិត
ជក់ គឿ្រងញៀនស្រវឹងគ្រប់ប្រភេទ
សីលទាំង5យ៉ាងនេះ
គឺជានាវាសម្រាប់សត្វលោកជិះឆ្លងសមុទ្ទសាគរ គឺវាលវដ្តសង្សារ
អោយរួចផុតពីការលិចលង់ក្នុងទឹក
និងសត្វសាហាវមានក្រពើ ឆ្លាម ជាដើម។
–ការមិនសំលាប់ជីវិតបុគ្គលដទៃ
ធ្វើអោយសង្គមសុខសាន្ត
–ការមិនលួចប្លន់
កេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃ ធ្វើអោយសង្គមមនុស្សមានទំនុកចិត្តគ្នា។
–ការមិនសេពកាមគុណចំពោះបុរសស្រ្តី
ដែលមានម្ចាស់ហួងហែងរក្សា ឈ្មោះថាធ្វើអោយសង្គមមនុស្ស មានសុភមង្គលក្នុងគ្រួសារ
លុបបំបាត់ការជួញដូរមនុស្ស ចាប់រំលោភ អំពើហឹង្សា ឬការជះទឹកអាស៊ីដដាក់គ្នា ។ល។
–ការមិននិយាយកុហកធ្វើអោយសង្គមមនុស្សមានទំនុកចិត្ត
និង មានជំនឿចំពោះគ្នានឹងគ្នា ហើយមានចិត្តស្មោះត្រង់។
–ការមិនសេពគឿ្រងញៀនស្រវឹងឈ្មោះថា
លុបបំបាត់ចោល ការជួញដូរគឿ្រងញៀនគ្រប់ប្រភេទ ធ្វើអោយមនុស្សមានបញ្ញា
មានការយល់ត្រូវ និងគោរពគ្នាទៅវិញទៅ មកនៅ ក្នុងសង្គម។អ្នកមានសីលបៀ្របដូចជា រថយន្ត
ឬទោចក្រយានយន្ត ដែលយើងទិញហើយ មានពន្ធត្រឹមត្រូវ មានស្លាកលេខ មានកញ្ចក់
មានពាក់មួកសុវត្ថិភាព ចេះគោរពច្បាប់ ចរាចរណ៍ត្រឹមត្រូវទាំងអស់នោះ ធ្វើអោយយើងអាច
បើកបរធ្វើចរាចរនៅក្នុងទីក្រុង ដោយមិនមាននគរបាលណាមកឆាឆៅបានឡើយ។
សីលទាំង5នេះអាចកើតឡើងបានដោយអាស្រ័យលើកល្យាណធម៌ទាំង5យ៉ាងគឺ
:
1-ទើបមិនសំលាប់សត្វដទៃ (
មានមេត្តា )
2-មានការចិញ្ចឹមជីវិតដោយប្រពៃ
ទើបមិនលួចប្លន់ កេងប្រវ័ញ្ជ ប្រព្រឹត្តសំណូក សូកប៉ាន់ ( សម្មាអាជីវោ )
3-មានការត្រេកអរតែចំពោះភរិយា
ស្វាមីរបស់ខ្លួនទើបមិនប្រព្រឹត្តខុសក្នុងកាម (សទារសន្តោស)
4-មានការនិយាយពិត
ទៀងត្រង់ ទើបមិនកុហក ( សច្ចៈ )
5-មានការមិនប្រមាថ
ទើបមិនផឹកទឹកស្រវឹង នាំមកនូវបញ្ញា ( អប្បមាទៈ ) ។
សរុបសេចក្តីមក
សីលទាំង5នេះ អាចជួយអោយសង្គមមនុស្សមានសុខសន្តិភាព វឌ្ឍនភាព ការគោរពសិទ្ធិ
មានទំនុកចិត្ត មានក្តីសង្ឃឹម និង មានជំនឿចំពោះគ្នា នឹង គ្នាតរៀងទៅ៕
Thứ Hai, tháng 9 28, 2020
បញ្ហាវេយ្យាករណ៍បាលី ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រ...
-
សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ១រោចបុស្ស ២០១២ សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ...
-
មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម...
-
នេះពិធិបុណ្យសព របស់ លោកយាយ នាមសាង នូវថ្ងៃ១កើត ខែពិសាខ ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥