Thứ Tư, tháng 8 18, 2021



អច្ឆរិយព្ភូតធម្មសូត្រ 

 

សម័យមួយ  ព្រះដ៏មានព្រះភាគ  ទ្រង់គង់នៅនាវត្តជេតពន  ជិតក្រុងសាវត្ថី ។  ភិក្ខុទាំងឡាយសន្ទនាគ្នាអំពីសេចក្ដីអស្ចារ្យរបស់ព្រះដ៏មានព្រះភាគ  ក្នុងកាលនោះ  ព្រះដ៏មានព្រះភាគ  ទ្រង់ត្រាស់ឱ្យព្រះអានន្ទសម្ដែងអំពីសេចក្ដីអស្ចារ្យ  ចម្លែកនៃព្រះតថាគតជាភិយ្យោភាព  ក្នុងទីនេះចុះ ។

 


១-ព្រះអង្គទ្រង់មាននូវសតិសម្បជញ្ញៈ  កើតនៅក្នុងពួកទេវតាជាន់តុសិត   គឺព្រះអង្គមានសតិសម្បជញ្ញៈតាំងពីនៅជាព្រះវេស្សន្ដរថាព្រះអង្គនឹងកើតនៅតុសិតទេវលោក  បន្ទាប់អំពីជាតិនេះ  លុះដល់កើតហើយ  ក៏មាននូវសតិសម្បជញ្ញៈទាន់ពេលវេលាក្នុងឋានតុសិតនោះឯង ។


២-ព្រះអង្គទ្រង់មាននូវសតិសម្បជញ្ញៈ  ឋិតនៅក្នុងពួកទេវតាជាន់តុសិតនោះ  គឺ  អតិឥដ្ឋារម្មណ៍មិនគ្របសង្កត់ព្រះអង្គ ។

 

៣-ព្រះអង្គទ្រង់ឋិតនៅក្នុងឋានតុសិត រហូតដល់អស់អាយុ  ព្រោះការបំពេញនូវអភិនីហារបារមីរបស់ព្រះអង្គគ្រប់គ្រាន់ហើយ មិនដូចជាតិមុនៗ  ដែលព្រះអង្គទ្រង់ឋិតនៅក្នុងទេវលោក  ឬព្រហ្មលោកអាយុវែងៗ     ព្រះអង្គតែងធ្វើនូវអធិមុត្តិកាលកិរិយា    ចុតិមកកើតជា មនុស្សបំពេញព្រះបារមីនោះឡើយ ។

   

៤-ព្រះអង្គទ្រង់មានសតិសម្បជញ្ញៈច្យុតចាកឋានតុសិត  ចុះកាន់គភ៌នៃព្រះវរមាតា  ទាំងមានសតិសម្បជញ្ញៈឋិតនៅក្នុងព្រះគភ៌  និងពេលប្រសូតទៀតផង ។  ព្រះអគ្គសាវ័កទាំងពីរអង្គ  និងព្រះ-បច្ចេកពុទ្ធទាំងឡាយ  មានសតិសម្បជញ្ញៈដឹងពេលចុះកាន់ផ្ទៃ  និងពេលតាំងនៅក្នុងផ្ទៃ   ចំណែកព្រះអសីតិមហាសាវ័កដទៃ   ដឹងតែពេលចុះកាន់ផ្ទៃប៉ុណ្ណោះ  ឯចំណែកជនដទៃទៀត  អត់ដឹងគ្រប់កាលទាំងបី ។


៥-ពេលព្រះអង្គទ្រង់យាងចុះកាន់ព្រះគភ៌  មានពន្លឺដល់លោកន្តរនរក ។


៦-មហារាជទាំង ៤ យាងមករក្សាព្រះអង្គដែលគង់នៅក្នុងផ្ទៃនៃព្រះវរមាតា ។

   

៧-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ  ព្រះវរមាតាមានសីលដោយប្រក្រតី ។      

   

៨-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ  ព្រះវរមាតាមិនមានចំណង់ក្នុងកាមគុណទៅរកបុរសណាឡើយរួមទាំងព្រះពុទ្ធបិតាផង  ទាំងបុរសណានោះក៏មិនអាចមកប្រព្រឹត្តកន្លងព្រះវរមាតាបានដែរ ។

   

៩-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ ព្រះវរមាតាសម្បូណ៌ទៅដោយកាមគុណទាំង ៥  ( វៀរបុរសក្នុងរឿងទី ៨ ) ។

   

១០-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ  ព្រះវរមាតាមិនមានអាពាធ

ណាមួយ  ទាំងបានទតឃើញព្រះបរមពោធិសត្វក្នុងផ្ទៃទៀតផង ។

   

១១-ពេលប្រសូតព្រះបរមពោធិសត្វបាន ៧ ថ្ងៃ  ព្រះវរមាតារមែងធ្វើមរណកាលទៅកើតក្នុងឋានតុសិតទេវលោក ។

    

១២-ព្រះវរមាតា  ទ្រង់គភ៌ ១០ខែគត់  ទើបប្រសូត

   

១៣-ព្រះវរមាតា  ទ្រង់ប្រថាប់ឈរប្រសូតព្រះបរមពោធិសត្វ

   

១៤-ពេលប្រសូតព្រះបរមពោធិសត្វ  ទេវតាទទួលមុន  ទើបមនុស្សទទួលក្រោយ ។

   

១៥-ពេលប្រសូតព្រះបរមពោធិសត្វ  ព្រះអង្គប្រសូតមិនទាន់ដល់ផែនដីផង  ទេវបុត្រ ៤ អង្គ  គឺមហារាជទាំង ៤  ទទួលព្រះបរម-ពោធិសត្វ  មកតាំងនៅចំពោះព្រះភក្ត្រនៃព្រះវរមាតា  ហើយពោលថា  សូមព្រះនាងទេវីមានព្រះហឫទ័យរីករាយចុះ  ព្រះរាជបុត្រមានស័ក្ដិធំរបស់ព្រះនាង  ទ្រង់បានប្រសូតហើយ ។

    ​​​

១៦-ពេលប្រសូតព្រះបរមពោធិសត្វ  ទ្រង់ស្អាតវិសេស  គឺ មិនមានប្រឡាក់អ្វីឡើយ ។

    

១៧-ពេលប្រសូត  មានធារទឹកក្ដៅ  និងធារទឹកត្រជាក់ហូរធ្លាក់ពីអាកាសសម្រាប់ប្រើប្រាស់ពេលនោះ ។

   

១៨-ពេលប្រសូត  ព្រះបរមពោធិសត្វចុះពីដៃមនុស្សហើយ  ទ្រង់យាង ៧ ជំហាន  ទ្រង់ក្រឡេកមើលគ្រប់ទិស  រួចហើយទើបទ្រង់បន្លឺនូវអាសភិវាចាថា

អគ្គោហមស្មិ  លោកស្ស

ជេដ្ឋោហមស្មិ  លោកស្ស

សេដ្ឋោហមស្មិ  លោកស្ស

អយមន្តិមា  មេ  ជាតិ  នត្ថិទានិ  បុនព្ភវោតិ ។

   

១៩-មានពន្លឺភ្លឺស្វាងពេលប្រសូតព្រះបរមពោធិសត្វ  ដូចពេលទ្រង់យាងចុះកាន់ព្រះគភ៌ដែរ ។

   

២០-វិទិតា  សង្ខារធម៌បានប្រាកដដល់ព្រះពុទ្ធអង្គ  ដោយការកើត   តាំងនៅ   និងរលត់ទៅ   ដោយឥតមានបុគ្គលណាជ្រាបដូចព្រះអង្គឡើយ  គឺមិនមានធម៌អ្វីដែលមិនច្បាស់លាស់ចំពោះព្រះពុទ្ធអង្គនោះទេ ។

   

ព្រះអានន្ទដ៏មានអាយុ បានសម្ដែងនៅក្នុងព្រះសូត្រនេះហើយព្រះបរមសាស្ដាទ្រង់ពេញព្រះហឫទ័យ  ភិក្ខុទាំងនោះ  ក៏មានចិត្តត្រេកអររីករាយ ។

    

សូមអនុមោទនា !

 

ជំនួយសតិ២៣

ដោយ​៥០០០​ឆ្នាំ​

 






ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ



រឿង​សេនក​បណ្ឌិត

( ចាក ម. អ. )

( បុរស​ចាស់​មាន​ប្រពន្ធ​ក្រមុំ ដូច​បាន​ដុំ​ភ្លើង )

 


កាល​កន្លង​ទៅ​ហើយ មាន​ព្រះ​រាជា​មួយ​ព្រះអង្គ​ព្រះ​នាម​ជនកះ សោយរាជ្យ​ក្នុង​ក្រុង​ពារណសី ។ ព្រះពោធិសត្វ​របស់​យើង​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្មណ៏ ទ្រង់​ព្រះនាម​សេនកះ នៅ​ក្នុង​ក្រុង​ពារាណសី​នោះ​ដែរ. បាន​ទៅ​សិក្សា​សិល្ប​សាស្រ្ត​នានា​ក្នុង​នគរ​តក្កសិលា ។

 


លុះ​ត្រទ្បប់​មក​កាន់​ស្រុក​កំណើត​ព្រះ​អង្គ​វិញ ព្រះ​ចៅ​ក្នុង​​ក្រុង​នោះ​ទ្រង់​ព្រះរាជទាន​ដំណែង​ជាំ​អមាត្យ និង​យស​ដ៏​ធំ​ដល​ព្រះ​ពោធិសត្វ ៗ តែង​ទ្បើង​គង់​លើ​អាសនះ ដែល​ឥស្សរជន​ទាំង​ទ្បាយ​មាន​ព្រះរាជា​ជាដើម ប្រដាប់​តាក់តែង​សំដែង​អត្ថនិង​ធម៌​រៀង​រាល់​ថ្ងៃ​ពេញបូណ៌មី​តាម​លំអាន​ព្រះ​ពុទ្ធ ។

 

គ្រា​ក្រោយ​មក​មាន​ព្រាហ្មណ៏​ចាស់​ម្នាក់ ដើរ​សុំទាន​គេ​បាន​ប្រាក់​មួយ​ពាន់​កហាបណះ យក​ទៅ​ផ្ញើរ​នឹង​ត្រកូល​ព្រាហ្មណ៏​មួយ ហើយ​ដើរ​ទៅ​សុំ​ទៀត​តាម​លំដាប់​ហូរហែរ ។ ឯ​ត្រកូល​ព្រាហ្មណ៏​នោះ​យក​ប្រាក់​ទៅ​ចាយ​វាយ​ទាល់​តែ​អស់ ។ដល់​ព្រាហ្មណ៏​ចាស់​ត្រទ្បប់​មក​វិញ​រក​ប្រាក់​សង​មិន​បាន ក៏​ឲ្យ​កូន​ក្រមុំ​របស់​ខ្លួន​ធ្វើ​ជា​ភរិយា​ព្រាហ្មណ៏​ចាស់ ៗ ឥត​មាន​ប្រកែក​បន្តិចបន្តួច​ព្រម​យក​ទៅ​នៅ​ក្បែរ​ក្រុង​ពារាណសី ។

 

ឯ​ប្រពន្ធ​នៅ​ក្មេង​មិន​ឆ្អែត​ស្កប់​ស្កល់​មេថុន​ធម្ម​សោះ​ទៅ​ធ្វើ​មិច្ឆា​ចារ ( សហាយ​ស្មន់ ) ជា​មួយ​ នឹង​​ព្រាហ្មណ៏​កំលោះ​ម្នាក់​ដែល​មាន​វ័យ​ស្មើគ្នា ។ ថ្ងៃ​មួយ​នាង​ព្រាហ្មណី​និយាយ​ទៅ​ព្រាហ្មណ៏​ថា បពិត្រ​ព្រាហ្មណ៏ ខ្ញុំ​មិន​អាច​ធ្វើ​ការងារ​ផ្ទះ​អ្នក​ឈ្នះ​ទេ អ្នក​ត្រូវ​ទៅ​សុំ​ប្រាក់​គេ​យក​ជួល​ខ្ញុំ​ប្រុស ឬ​ស្រី​ម្នាក់​ឲ្យ​ខ្ញុំ. ព្រាហ្មណ៏ចាស់​ដោយ​ហេតុ​ស្រលាញ់​ប្រពន្ធ​ក្មេង​ក្រៃពេក​ទុក​ជា​យ៉ាង​ដូចម្តេច​ក៏​ដោយ ឥត​មាន​ការ​យល់​ទាស់​ទ្បើយ ទើប​និយាយ​ថា​ល្អ​ហើយ​នាង ត្រូវ​ហើយ​នាង ញាប់​មាត់ ហើយ​ស្ពាយ​ករុង​ស្បែក​សម្រាប់​ដាក់​សតូវ ត្រាច់​ម្នីម្នា​តាម​ច្រកល្ហក​ស្រុក និគម​សុំទាន​គេ​បាន​ប្រាក់ ៧ រយ​កហាបណះ ដល់​ត្រទ្បប់​មក​វិញ អង្គុយ​បរិភោគ​សតូវ​មាត់​ផ្លូវ ក្បែរ​ដើម​ឈើ​មាន​ប្រហោង​មួយ​ដើម លុះ​បរិភោគ​រួច​ហើយ មិន​បាន​ចង​មាត់​ការុង​ដែល​ទុក​ត្រង់​កន្លែង​នោះ ដើរ​ចុះ​ទៅ​ផឹក​ទឹក​ក្នុង​ស្ទឹង ។

 

កាល​នោះ មាន​ពស់​វែកក្របី​មួយ​នៅ​ក្នុង​ប្រហោង​ឈើ​នោះ​ធុំ​ក្លិន​សតូវ លូន​ចូ​ល​ទៅ​ក្នុង​ការុង​ស៊ី​សតូវ​ទាល់​តែ​ឆ្អែត ហើយ​ពែន​ដេក​សម្ងំ​ស្ងៀម​ក្នុង​ទីនោះ ដល់​ព្រាហ្មណ៏​ត្រទ្បប់​មក​វិញ មិន​បាន​ជា​ចាប់​ភ្លឹក​គិត​មើ​ល​នាយអាយ ក៏​ចង​មាត់​ការុង​ស្ពាយ​ដើរ​តយង៉យ​បាន​បន្តិច​ឮពាក្យ​រុក្ខទេវតា​ពោល​ថា ព្រាហ្មណ៏​ក្នុង​ថ្ងៃ​នេះ បើ​អ្នក​ឈប់​សម្រាក​ត្រង់​ពាក់​កណ្តាល​ផ្លូវ​អ្នក​ឯង​ស្លាប់. បើដើរ​ទៅ​ដល់​ផ្ទះ​ប្រពន្ធ​អ្នក​ស្លាប់ ។

 

ព្រាហ្មណ៏​ឮ​ដូច្នោះ ភិតភ័យ​អំពី​សេចក្តី​ស្លាប់​ជា​ខ្លាំង យំ​បណ្តើរ​ដើរ​បណ្តើរ បាន​មក​ដល់​ក្រុង​ពារាណសី ឃើញ​ពួក​​មហាជន​ជា​ច្រើន​នាក់​កាន់​គ្រឿង​ក្រអូប និង​ផ្កា​កម្រង​ដើរ​ទៅ​ស្តាប់​ធម៌​ព្រះ​ពោ​ធិ​សត្វ ព្រាហ្មណ៏​ឃើញ​ដូច្នោះ ទើប​សួរ​ដឹង​ហេតុ​សព្វ​គ្រប់​ប្រការ​ហើយ គិត​ថា សេនក​បណ្ឌិត​ជាធម្មកថិក មុខ​ជា​សំដែង​ធម៌​ត្រង់​ណា​មួ ដើម្បី​កំចាត់​បង់​សេចក្តី​សោក​របស់​អញ​បាន​ដូច្នេះ​គួរ​តែ​អញ​ទៅ​ស្តាប់​ធម៌. លុះ​គិត​ហើយ គាត់​ដើរ​ទៅ​ជា​មួយ​ជន​ទាំង​នោះ ដល់​ហើយ​គាត់​អង្គុយ​ក្រោយ​ពួក​បរិស័ទ​ទាំង​អស់ ។

 

ព្រះពោធិសត្វ​ឃើញ​ដូច្នោះ គិត​ថា​ហេតុ​អ្វី​ហ្ន ! ទើប​សួរ​ដំណើរ​ដែល​សោក​នោះ ។ ព្រាហ្មណ៏​បាន​ប្រាប់​តាម​ពាក្យ​ទេវតា​ពោល​ហើយ​សួរ​ថា បពិត្រ​បណ្ឌិត ហេតុ​ដូច​ម្តេច​​បាន​ជា​ខ្ញុំ​ស្លាប់. ប្រពន្ធ​របស់​ខ្ញុំ​ស្លាប់ ។ ព្រះពោធិសត្វ​នឹក​រំពឹង​ឃើញ​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ​ក្នុង​ឧបាយ សឹង​ហេតុ​សព្វ​គ្រប់​ហើយ ទើប​សួរ​ទៅ​ព្រាហ្មណ៏​ថា សតូវ​ការុង​អ្នក​មាន​ទេ? ព្រាហ្មណ៏​ឆ្លើយ​ថា បពិត្រ​បណ្ឌិត​មាន។ ចុះ​ពី​ព្រឹក​មិញ​អ្នក​បរិភោគ​ក្នុង​ទី​ណា?   បរិភោគ​ទៀប​គល់​ឈើ​ត្រង់​ពាក់​កណ្តាល​ផ្លូវ ។  អ្នក​បរិភោគ​រួច​ហើយ​ចុះ​ទៅ​ផឹក​ទឹក​បាន​ចង​មាត់​ការុង​ឬ​ទេ? មិន​បាន​ចង​ទេ ។

 

ព្រះពោធិសត្វ​ពោល​ថា បើ​ដូច្នោះ​មាន​ពស់​វែកក្របី​មួយ​ធំ​ក្លិន​សតូវ​ចូល​ទៅ​ក្នុង​ការ៉ុង​ បើ​ល្ងាច​នេះ​អ្នក​បរិភោគ​ត្រង់​ពាក់​កណ្តាល​ផ្លូវ លូក​យក​សតូវ​មុខ​ជា​ពស់​ចឹក​អ្នក​ស្លាប. ហើ​ហួស​ទៅ​ដល់​ផ្ទះ​ប្រពន្ធ​អ្នក​លូក​យក​ឥវ៉ាន់​ក្នុង​ការុង​ពស់​នឹង​ចឹក​ស្លាប់   ពាក្យ​ដែល​ទេវតា​ពោល​ព្រោះ​សំដៅ​ហេតុ​ហ្នឹង​ឯង   ដូច្នោះ​អ្នក​ត្រូវ​ដាក់​ការុង​ត្រង់​​កណ្តាល​បរិ​ស័ទ ស្រាយ​មាត់​រួច​យក​ឈើ​គោះ មុខ​ជា​ពស់​លូន​ចេញ ។

 

ព្រាហ្មណ៏​ធ្វើ​តាម ពស់​ក៏​លូន​ចេញ​មែន​ដក​ពពារ​ធ្វើ​សំលេង​សុសុ ។ កាល​នោះ​មាន​ហ្ម​ពស់​ម្នាក់​យក​ពស់​ទៅ​លែង​ចោល​ក្នុង​ព្រៃ ។ ពួក​មនុស្ស​ទាំង​ទ្បាយ​បាន​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នោះ និយាយ​គ្នា​ថា ព្រះពោធិសត្វ​នេះ​ទាយ​ដូច​ព្រះ​ពុទ្ធទើប​នាំ​គ្នា​លើក​ទ្បើង​នូវ​សែន​នៃ​ទងើ្វ ជ័យ​ផង ទះ​ដៃ​ផង​ស្រែក​ឲ្យ​សាធុការពរ​ផង ។

 

គ្រា​នោះ​ភ្លៀង​រតនះ ៧ ប្រការ​បង្អុរ​បូជា​ព្រះ​ពោធិសត្វ ។ ឯ​ព្រាហ្មណ៏ ក៏​យក​កហាបណៈ​ដែល​ខ្លួន​បាន​បូជា​ព្រះពោធិសត្វ ៗ មិន​ព្រមទទួល​យក​សោះ បែរ​ជា​បង្គាប់​ឲ្យ​ជន​ឲ្យ ៣០០ កហាបណៈ​ទៅ​ព្រាហ្មណ៏​អ្នក​ណា​ប្រើ​ឲ្យ​ដើរ​សុំ​គេ​យ៉ាង​នេះ? ព្រាហ្មណ៏​ឆ្លើយ​ថា​បពិត្រ​បណ្ឌិត​ប្រពន្ធ​ប្រើ ។ ប្រពន្ធ​ចាស់ឬក្មេង? បពិត្រ​បណ្ឌិត​នៅ​ក្មេង ។

 

ព្រះពោធិសត្វ​ពោល​ទៀត​ថា បើ​ដូច្នោះ​ប្រពន្ធ​របស់​អ្នក​ធ្វើ​មិច្ឆា​ចារ​ជាមួយ​នឹង​ព្រាហ្មណ៏ដទៃ​ហើយ បាន​ជា​វា​ប្រើ​អ្នក​ឲ្យ​ដើរ​សុំ​គេ បើ​អ្នក​យក​កហាបណៈ​ទាំង​នេះ​ទៅ​ដល់​ផ្ទះ មុខ​ជា​វា​យក​ទៅ​ឲ្យ​សាហាយ អ្នក​ត្រូវ​លាក់​ទុក​ត្រង់​ទីណា​មួយ​សិន សឹម​ចូល​ទៅ​តែ​ខ្លួន​ទទេ​ចុះ ព្រាហ្មណ៏​បាន​ទៅ​ដល់​ស្រុក​របស់​ខ្លួន​ហើយ ក៏​លាក់​ទុក​កហាបណៈ​ទាំង​នោះ​ត្រង់​មាត់​ទ្វារ​ស្រុក ទើប​ស្រែក​ហៅ​ប្រពន្ធ​ថា​នែ​ប្អូន នែ​ប្អូន ។

 

ពេល​នោះ​នាង​ព្រាហ្មណី​កំពុង​ចរចា​លេង​ជាមួយ​សាហាយ បាន​ឮ​ពាក្យ​ព្រាហ្មណ៏​ចូល​ផុត​ហើយ វា​ដឹក​ដៃ​សាហាយ​ឲ្យ​ទៅ​ពួន​ត្រង់​សន្ទះ​ទ្វារ ទើប​សួរ​ទៅ​ព្រាហ្មណ៏​ថា អ្នក​បាន​ប្រាក់​ប៉ុន្មាន? ព្រាហ្មណ៏​ប្រាប់​ថា​បាន ១០០០ កហាបណៈ តែ​អញ​ដំកល់​ទុក​ត្រង់​ទ្វារ​ស្រុក មិន​បាន​យក​មក​ទេ ។ នាង​ព្រាហ្មណី​ទៅ​ប្រាប់​សាហាយ ៗ ទៅ​យក​ទាល់​តែ​អស់ ។

 

លុះ​ព្រឹក​ទ្បើង​ព្រាហ្មណ៏​ទៅ​យក​កហាបណៈ​មិន​ឃើញ​សោះ ទើប​ទៅ​ប្រាប់​ដល់​ព្រះ​ពោធិសត្វ​ម្តង​ទៀត ព្រះ​ពោធិសត្វ​ជ្រាប​ហេតុ​នោះ​សព្វ​គ្រប់ ក៏​ឲ្យ​ស្បៀង​គ្រប់​គ្រាន់ ៧ ថ្ងៃ​ដល់​ព្រាហ្មណ៏ ហើយ​ប្រាប់​ឧបាយ​ថា អ្នក​ត្រួវ​អញ្ជើញ​ព្រាហ្មណ៏ ១៤ នាក់​គឺ ៧ នាក់​ជា​ជិត​ខាង​អ្នក ៧ នាក់​ទៀត​ជា​ជិត​ខាង​ប្រពន្ធ ឲ្យ​បរិភោគ​តាំង​ពីរ​ថ្ងៃ​ស្អែក​ទៅ ក្នុង​មួយ​ថ្ងៃៗ អ្នក​ត្រូវ​បន្ថយ​ម្នាក់ ៗ រៀង​រាល់​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី ៧ អញ្ជើញ​តែ​ពីរ​នាក់ គឺ​ម្នាក់​ខាង​អ្នក ម្នាក់​ទៀត​ខាង​ប្រពន្ធ. បណ្តា​ព្រាហ្មណ៏​ទាំង​អស់​នោះ ព្រាហ្មណ៏​ណា​ត្រូវ​ជា​ជិតខាង​ប្រពន្ធ​អ្នក មក​គ្រប់​ទាំង​៧​ថ្ងៃ​ពុំ​ដែល​លោះ​ខាន អ្នក​ត្រូវ​ប្រាប់​ដល់​ខ្ញុំ ។

 

ព្រាហ្មណ៏​ធ្វើ​ដូច្នោះ​ឃើញ​មែន ទើប​ទៅ​ប្រាប់​ដល់​ព្រះ​ពោធិសត្វ ៗ ឲ្យ​បុរស​ទាំង​ទ្បាយ​ទៅ​ចាប់​ព្រាហ្មណ៏​ចោរ​នោះមក ហៅ​សួរ​ថា អ្នក​យក​ប្រាក់ ១០០០ កហាបណៈ​របស់​ព្រាហ្មណ៏​នេះ​អំពី​គល់​ឈើ​នោះ​ឬ​ទេ?    ព្រាហ្មណ៏​ចោរ​ឆ្លើយ​ថា បពិត្រ​បណ្ឌិត​ខ្ញុំ​ឥត​យក​ទេ ។ ព្រះ​ពោធិសត្វ​ប្រាប់​ថា​ខ្ញុំ​ហ្នឹង​ហើយ​ឈ្មោះ​សេនកបណ្ឌិត អ្នក​ស្តាប់​ទេ​ឬ?  ព្រាហ្មណ៏​ចោរ​ឮ​ឈ្មោះ​ភ្លាម ភិត​ភ័យ​ជា​ខ្លាំង ទើប​ឆ្លើយ​ប្រាប់​ត្រង់​ថា​ខ្ញុំ​យក​មែន​ឥទ្បូវ​នេះ​ទុក​ត្រង់​កន្លែង​នោះ ។

 

ព្រះពោធិសត្វ ប្រើ​បុរស​ទាំង​ទ្បាយ​នាំ​ព្រាហ្មណ៏​ចោរ​ទៅ​ធ្វើ​អជ្ញា​របស់​ស្តេច ហើយ​ឲ្យ​និរទេស​ចេញ​ពី​នគរ​ទៀត. ទើប​ឲ្យ​ប្រាក់ ១០០០ កហាបណៈជាមួយ​នឹង​យស​យ៉ាង​ធំ​ដល់​ព្រាហ្មណ៏​ចាស់ ហើយ​ឲ្យ​នៅ​ក្នុង​សំណាក់​របស់​ព្រះអង្គ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ដរាប​ដល់​អស់​អាយុ ។ ( ព្រះ​មហា ប៉ុល. សៅ)

 

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក

វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ៥០០០ឆ្នាំ


ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ

Thứ Hai, tháng 8 16, 2021

ពោធិសព្វញ្ញូ   ([1])

១៧៨. ស. កាលព្រះសាស្តាបានត្រាស់ដឹងនូវញេយ្យ ធម៌ហើយ ព្រះអង្គយាងទៅប្រោសសត្វលោកភ្លាម ឬមួយទ្រង់ធ្វើអ្វីផ្សេងៗទៀត ?  តើមានអ្នកណាបានជួបនឹងព្រះអង្គមុនគេ ?                                       


ច–ព្រះអង្គមិនទាន់យាងចេញទៅបោសសត្វលោក   ឬធ្វើធម្មទេសនានូវព្រះធម៌ដែលព្រះអង្គទើបនឹងរកឃើញនោះទេ   តែព្រះអង្គទ្រង់ធ្វើសកម្មភាពផ្សេងអស់  រយៈ៤៩ថ្ងៃនៅក្នុងទីទាំង៧ដែលហៅថា"សត្តមហា ឋាន មានរយៈកាលជា៧ សបា្តហ៍ដូចតទៅ ៖

       សប្ដាហ៍ទី១ -ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍១រោជ ខែពិសាខ  ទៅ ដល់ថ្ងៃព្រហស្បតិ៍    ៨រោចព្រះអង្គគង់លើរតនបល្ល័ង្កក្រោមដើមពោធិព្រឹក្ស    ជាកន្លែងដែលព្រះអង្គទ្រង់បានត្រាស់ដឹងនោះដដែល    ដើម្បី ពិចារណានូវព្រះធម៌ដែលទ្រង់ទើបនឹងរកឃើញនេះ ។   ពេលព្រឹកព្រលឹម ថ្ងៃ៨រោច ទ្រង់ធ្វើយមកប្បាដិហារ្យ ដោះ ស្រាយនូវសេចក្តីសង្ស័យ របស់ពពួកទេវតារួចហើយ   ទើបព្រះអង្គយាងទៅគង់នៅអនិមិស្សកចេតិយ

            សប្ដាហ៍ទី២     ពីថ្ងៃព្រហស្បតិ៍  ៨រោច ខែពិសាខ ទៅដល់ថ្ងៃព្រហស្បតិ៍   ១៥រោច  ខែពិសាខ ព្រះសម្មាសម្ពុទ្ធយាងទៅទិសឦសាន  នៃរតនបល្ល័ង្គ ទ្រង់គង់នៅអនិមិស្សកចេតិយ បែរព្រះភក្ត្រសម្លឹងមកទត រតន

បល្ល័ង្កដោយព្រះនេត្រឥតប៉ប្រិច ។

            សប្ដាហ៍ទី៣ - ពីថ្ងៃព្រហស្បតិ៍    ១៥រោជ    ខែពិសាខ    មកដល់ថ្ងៃព្រហស្បតិ៍  ៧កើត   ខែជេស្ឋ   ព្រះអង្គទ្រង់យាងចង្ក្រមលើផ្ទះកែវហៅថា   រតនចេតិយ  ឬរតនចង្ក្រម   ដែលស្ថិតនៅចន្លោះរតនបល្ល័ង្ក និងអនិមិស្ស ចេតិយ ។   មានតំណាលថា រតនចេតិយនេះ គឺព្រះឥន្ទបាននិម្មិតថ្វាយព្រះសាស្តានៃយើង   ព្រះអង្គពិចារណានូវព្រះធម៌ដែលព្រះអង្គជ្រាបច្បាស់ថា ក្នុងជីវភាពអតីតកាលដែលទ្រង់បានសាបព្រោះ មកដល់ក្នុងជីវភាពថ្មី នេះ    ព្រះអង្គបានច្រូតកាត់ភោគផលនោះហើយនឹងចែករំលែកដល់សត្វលោកទូទៅ    ព្រះអង្គធ្វើចង្ក្រតែ១៩ ជំហានត្រឡប់ចុះឡើងលើជំហាន ។   ទាំង១៩ ដោយមានផ្កាឈូកទ្រព្រះបាទព្រះអង្គទាំង១៩ ជំហាន ក្នុង ព្រះចៅអសោក ព្រះរាជាអង្គនេះបានធ្វើផ្កាឈូកទ្រព្រះសម្ពុទ្ធនេះជាថ្លើម ថ្មទាំង១៩ ទុកជាតំណាងហើយមានដល់រហូតមកដល់សព្វថ្ងៃនេះ ។

          សប្ដាហ៍ទី៤ - ចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍ ៧កើតដល់ព្រហស្បតិ៍     ១៥ កើត    ខែជេស្ឋ ព្រះអង្គយាងទៅគង់នៅក្នុងផ្ទះកែវ គឺរតនឃរ ចេតិយ ដែលទេពតានិមិ្មតថ្វាយ នៅខាងទិសពាយព្យនៃពោធិ ព្រឹក្ស ។

    ព្រះអង្គគង់ពិចារណាភាវនា ដើម្បីរៀបចំព្រះធម៌ដែលព្រះអង្គរកឃើញជា៣ ផ្នែកធំ ដែលយើងហៅថា បិដកទាំង៣     ផ្ទះកែវនេះ តាមពិតមិនមែនជាផ្ទះ ដែលយើងរស់នៅទេ គឺប្រាកដជាផ្ទះរបស់ព្រះធម្ម ជាវិការៈនៃព្រះសទ្ធម្មទាំងអស់ ដូចជា៖    ១ – សតិបដ្ឋាន៤ ទុកដូចជាទីលាន ភូមិ,    -ឥទិ្ទបាទ៤ ទុកដូចជាសសរ,      ៣-ព្រះវិន័យបិដក ទុកដូចជាជញ្ជាំងបិទបាំងការពារទឹកភ្លៀង  កំដៅថ្ងៃ   ខ្យល់, ៤-សម្មប្បធាន ៤  ទុកដូចជាក្រប    ដើម្បី រក្សាឲ្យនៅភាពល្អមាំមួនដដែល,    ៥-សមាបត្តិ   ទុកដូចជារត និងផ្ទៃម្រាប់ទ្រឲ្យនៅមាំ ឲ្យនឹង,  -ព្រះសុត្តន្ត បិដកទុកដូចជាគ្រឿងដំបូល,  ៧-ព្រះអភិធម្មបិដក ទុកដូចជាប្រដាប់ប្រក់។  លុះព្រះអង្គពិចារណា ចប់នូវបិដកទាំង៣ នេះហើយ ពន្លឺឆព្វណ្ណរង្សី   គឺ ខៀវ   លឿង   ក្រហម     ហង្សបាទ   ផ្លេក(ពន្លឺពេជ្រ ) ភ្លឺចាំងចេញពីព្រះកាយជះរស្មីទៅកាន់គ្រប់ទិសទី ។

          សប្ដាហ៍ទី៥- គឺពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤ កើត  ខែជេស្ឋដល់ថ្ងៃ ព្រហស្បតិ៍ ៦ រោច  ខែជេស្ឋ ទ្រង់យាងទៅគង់នៅក្រោមដើមអជបាល និគ្រោធ គឺជាដើមជ្រៃមួយដើមធំ ជាទីជម្រកនៃពួកគង្វាលចៀម  ពែ  គោ  ហើយមានទាំងអាចារ្យខាងលទ្ធិព្រាហ្មណ៍រមែងមកពន្យល់សាសនា របស់គដល់ពួកគង្វាលទាំងនោះ ដើមអជបាលនិគ្រោធនេះស្ថិតនៅ ទិសខាងលិចនៃពោធិព្រឹក្ស ក្បែរផ្ទះនាងសុជាតាដែលបានថ្វាយ មធុបាយាសដល់ព្រះសិទ្ធត្ថពោធិសត្វមុនព្រះអង្គបានត្រាស់ដឹងប៉ុន្មានម៉ោងនេះ។    នៅក្រោមដើមអជបាលនិគ្រោធនេះ ព្រះសម្មាសម្ពុទ្ធទ្រង់ភាវនា ពិចារណាសាឡើងវិញ  នូវព្រះធម៌ដែលព្រះអង្គទើបនឹងរកឃើញថ្មីៗ ។    ទ្រង់ភាវនាល្អិតទៅៗរំលឹកដល់ការពិតដែលព្រះអង្គទ្រង់ជ្រាបយ៉ាងច្បាស់ នូវជីវភាពស្ថិតក្នុងភពទាំងអស់ ព្រមទាំងហេតុប្បច្ច័យដោយព្រះប្រាជ្ញាញាណភោគផលដែលព្រះអង្គទើបនឹងច្រូតថ្មីៗនេះ ទ្រង់សម្រេចព្រះទ័យថា ត្រូវតែចែករំលែកឲ្យបានភាគស្មើៗគ្នាជូនដល់សត្វលោក ។ ស្តេចមារមិនទៅណាឆ្ងាយទេ គឺគេនៅឃ្លាំមើលសកម្មភាពរបស់ព្រះសាស្ដាជានិច្ច ។  លុះដឹងថាទ្រង់នឹងពន្យល់ព្រះធម៌ពិត ដើម្បីជួយស្រោចស្រង់ មនុស្សលោកឲ្យរួចផុតអំពីកណ្ដាប់ដៃនៃតណ្ហាហើយ ទេវបុត្រមារភ័យខ្លាំងណាស់ខ្លាចបាត់អស់នូវប្រជានុរាស្ត្ររបស់ខ្លួន ក៏ចូលមកអារាធនាព្រះ អង្គឲ្យបរិនិព្វាន ។

          ព្រះសម្មាសម្ពុទ្ធនៃយើងទ្រង់មិនបានទទួលពាក្យអារាធនារបស់មារ ព្រះអង្គរឹងរឹតតែខំពិចារណានូវព្រះសទ្ធម្មតទៅទៀត រហូតដល់ព្រះ ទ័យស្ថិតក្នុងវិមុត្តិ សុខ ស្តេចមារភ័យណាស់និង សេចក្តីសម្រេចរបស់សាស្តាក៏បានបញ្ជូនបុត្រ៣ អង្គនិម្មិតកាយយ៉ាងល្អ គឺ នាងតណ្ហា១    នាង អារតី១,    នាង រាគា១  ឲ្យមកដើម្បីលួងលោមបំភាន់ចិត្តព្រះសម្មាសម្ពុទ្ធឲ្យ ធ្លាក់ចូលក្នុងអណ្តូងកិលេសតណ្ហាវិញ ។  នាងតណ្ហាចេញមកមុនគេ នាង មានឫទ្ធានុភាពខ្លាំងណាស់ត្រួតត្រាតាំងពីមនុស្សលោករហូតដល់ព្រះព្រហ្មជាមេបញ្ជាការលើកាមគុណ     នាងជាមហាក្សត្រីយានីត្រួតត្រាលើ នគរកិលេសបានគ្រប់យ៉ាង នាងខំបញ្ចេញគ្រប់អាកប្បកិរិយាឥតអៀន ខ្មាសទាក់ទាញព្រះទ័យព្រះសាស្តាឱ្យចូលក្នុងអន្ទាក់របស់នាង ។ នាង អារតីក៏ចូលមកជាបន្ទាប់ រូបកាយល្អឆើតឆាយ អវយវៈដ៏ទន់ល្វន់ល្វាយ បញ្ចេញក្បាច់រាំគួរឱ្យពិតពិលរមិលមើល    នាងរាគាក៏ចូលមកដោយ   និម្មិតកាយឲ្យល្អដូចព្រះនាងយសោធរាពិម្ពាព្រះអគ្គមហេសីរបស់ព្រះ សិទ្ធត្ថពោធិសត្វ នាងរាគានិមិ្មតជាព្រះនាងពិម្ពានេះបញ្ចេញអាកប្បកិរិយា ព្រួយលំបាក មានទុក្ខដ៏ខ្លាំងក្លា សូរវាចាថ្ងូររងំ ពោលនូវព្រះបរមនាមនៃព្រះពោធិសត្វ ដោយរៀបរាប់ថា “ឱព្រះអង្គម្ចាស់ប្អូនអើយ ! ខ្ញុំម្ចាស់មុខ : ជាក្ស័យជីវិតឥឡូវ ខ្ញុំម្ចាស់មានទុក្ខលំបាកជាច្រើនឆ្នាំហើយដោយ រង់ចាំព្រះអង្គៗបោះបង់ចោលខ្ញុំម្ចាស់ស្រ ឡះ   សូមព្រះអង្គ ស្តេចយាងត្រឡប់ទៅមហាប្រាសាទយើងវិញកុំខាន.... ។ ព្រះស្វាមី ! សូមព្រះអង្គ បើកព្រះនេត្រមើលមកខ្ញុំម្ចាស់ តើខ្ញុំម្ចាស់មិនមែនជាព្រះនាងពិម្ពា ដែលព្រះស្វាមីទ្រង់សព្វព្រះរាជហឫទ័យទេឬ ?

          ព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបយ៉ាងច្បាស់នូវរូបនិមិ្មតទាំងព្រមទាំង គិតថា “ចូរនាងតឡប់ទៅក្នុងអនិច្ចភាពនៃលោករបស់នាងចុះ ” នាង ទាំង៣ ក៏រលាយបាត់អស់ទៅ ។  ក្នុងថ្ងៃមួយ មានព្រាហ្មណ៍ម្នាក់ខាងលទ្ធិផ្សេងចូលមកជួបព្រះអង្គនៅក្រោមដើមអជបាលនិគ្រោធនេះ   ដោយសួរទ្រង់អំពីគុណសម្បត្តិ និង លក្ខណសម្បត្តិពិតប្រាកដរបស់ព្រាហ្មណ៍ ហុំហុំកជាតិកព្រាហ្មណ៍សួរ ថា   “ ភិក្ខុសមណគោតម   តាមពិត តើនៅក្នុងលក្ខណសម្បត្តិដូចម្តេច    ដែលគេអាចទទួលឈ្មោះថាជាព្រាហ្មណ៍ពិតៗ   ហើយករណីយកិច្ចរបស់គេ តើមានអ្វីខ្លះ ?    សំនួររបស់ព្រាហ្មណ៍ហុំហុំកជាតិកៈនេះសួរព្រះសាស្តាដោយចំអកឡកឡឺយដល់ទ្រង់ដែលគេចោទថាព្រះអង្គគ្មានស្មារតីទទួលខុសត្រូវចំពោះទេពី និងរាជបុត្រាតែប៉ុណ្ណោះ ។     ដោយសេចក្ដីមេត្តា ករុណា ព្រះអង្គក៏ឆ្លើយតបភ្លាមថា    ពួកព្រាហ្មណ៍ទាំងអស់ មានវិន័យ ដើម្បីកំចាត់នូវអំពើអាក្រក់ចេញ   មិនបន្លឺស្នូររហឹមថា ឱម ឱម មិជាប់ជំពាក់នឹងដំណើរសៅហ្មង មានគំនិតខ្ពង់ខ្ពស់ក្នុងការចេះទប់ចិត្ត ចេះគម្ពីរវេទទាំង៤ ដែលជាផ្លូវបង្ហាញនូវការប្រព្រឹត្តដ៏បរិសុទ្ធ ម្យ៉ាងទៀត ព្រាហ្មណ៍ទាំងឡាយណា ដែលលះបង់គំនរវត្ថុដែលនាំឲ្យសៅហ្ម   ព្រាហ្មណ៍នោះអាចមានឈ្មោះថាជាព្រាហ្មណ៍ពេញលក្ខណៈ” ។    ក្រោយស្តាប់ចម្លើយរបស់ព្រះសាស្ដារួចមកហុំហុំកជាតិកព្រាហ្មណ៍ណាក៏ចាកចេញបាត់ទៅ ។

          សប្ដាហ៍ទី៦ - ចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ដល់ ព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ព្រះសាស្តាទ្រង់យាងទៅគង់ក្រោមដើម     រាំភ្នំ នៅក្បែរស្រះមុទ្ទលិន្ទ នាទិសខាងត្បូងនរតនបល្ល័ង្ក ដែលមានចម្ងាយ ប្រហែលពី ៣ទៅ៥ទីឡូម៉ែត្រពីដើមពោធិព្រឹក្ស ស្រះមុច្ចលិន្ទនេះមាដើមឈូកដុះពាសពេញសប្រកបដោយស្លឹកនិងផ្កាប្រណាំងគ្នាឡើ លើផ្ទៃទឹក     ព្រះសម្ពុទ្ធសម្លឹងផ្កាឈូករួចព្រះអង្គបន្តការភាវនា ស្ងប់ស្ងាត់ក្រោមមេឃស្រទំជួនកាលភ្លៀងរលឹម ឬក៏ចុះអ័ព្ទ ។   អាកាត្រជាក់ អ័ព្ទយ៉ាងក្រាស់បណ្តាលឲ្យត្រ ជាក់ខ្លាំងព្រះភគវ័ន្តទ្រង់បន្តភាវនា ដោយឥតកម្រើក ។  នៅក្នុងស្រះនោះមានពោះនាគរាជមួយឈោ្មះ៖មុច្ចលិន្ទ    ទើបនឹងចេញអំពីសមាធិឃើញព្រះសាស្តាកំពុងភាវនា ក៏មក និម្មិតកាយដ៏ធំពែនខ្លួនធ្វើជាបល្ល័ង្ក៧ជាន់ទ្រព្រះដ៏មានព្រះភាគ ហើយ បើកពពារ៧ធ្វើជាឆ័ត្របាំងថ្វាយព្រះអង្គការពារកុំឲ្យត្រូវភ្លៀងខ្យល់និងកំដៅព្រះអាទិត្យ             ថ្ងៃទី៧ មេឃក៏ស្រឡះល្អស្តេចនាគមុច្ចលិន្ទលាខ្លួនចេញពីព្រះសាស្តា    រួចហើយនិម្មិតខ្លួនជាក្មេងប្រុសម្នាក់យ៉ាងសុភាពថ្វាយបង្គំព្រះអង្គ ដោយគោរព រីឯព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបទាំងអស់នូវអំពើជាកុសល របស់ស្តេចនាគ ព្រះអង្គទ្រង់មានព្រះពុទ្ធដីកាថា អំពើឥតសៅហ្មង របស់អ្នកដែលត្រេកអរនឹងផ្លូវនៃគតិបណ្ឌិតចេះច្បាស់  ឃើញច្បាស់នូវទ្រឹស្តីជាគតិ បណ្ឌិត អត្ថប្រយោជន៍បណ្តាលឲ្យមានសុភមង្គល ការមិនព្យាបាទគ្នា មិនធ្វើអាក្រក់ដល់សត្វលោកទូទៅជាអត្ថប្រយោជ ន៍   យ៉ាង ច្រើនផ្តល់មកនូវសុភមង្គលសំរាប់ពិភពលោក ។ ការមិនក្រេវក្រោធ មិនលំ អៀង ការលះបង់នូវកាមរាគទាំងឡាយ ជាមូលដ្ឋាននៃអត្ថប្រយោជន៍ ដ៏ច្រើនសម្រាប់សុភមង្គលនៃសត្វលោក។   អំពើលះបង់ចោលនូវអតិមានះណាមួយដូចជាខ្ញុំ   ពួកខ្ញុំ , កូនខ្ញុំ ….. ជាដើម,   ការលះបង់នូវសេចក្តី ប្រាថ្នាដែលលើសអំពីគុណូបការខ្លួន ជាអត្ថប្រយោជន៍មួយក្នុងនាមនៃសុភមង្គលដ៏វិសេសអស្ចារ្យ”

          សប្ដាហ៍ទី៧ ពីថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋដល់ថ្ងៃ៥ កើត ខែអាសាធ ព្រះអង្គយាងទៅគង់ក្រោមដើមកេសមួយដើម នាទិសនិរតីនៃ រតនបល្ល័ង្ក ។ ព្រះសាស្តាទ្រង់ភាវនាកាន់តែស្ងប់ទៅៗ សង្កេតវេទនាកាន់តែល្អិតទៅៗ ពិនិត្យឡើងវិញនូវបរមត្ថធម៌ដែលព្រះអង្គបានរកឃើញ ហើយ អស់រយៈពេលពេញមួយសប្តាហ៍ ។ក្នុងរយៈពេលទាំង៤៩ ថ្ងៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ទ្រង់ឥតបានសោយអាហារទេ គឺព្រះអង្គសោយតែវិមុត្តិសុខប៉ុណ្ណោះ ។            នៅវេលាព្រឹកព្រលឹមនៃថ្ងៃទី ៤៩ នេះ    ព្រះឥន្ទបានយកផ្លែសម៉ទិព្វ ឈើស្ទន់ និងទឹកមកថ្វាយព្រះសាស្តា ។   បន្ទាប់អំពីព្រះឥន្ទ មានពាណិជជនជាតិភូមាពីរនាក់បងប្អូន បង ឈ្មោះ៖  តបុស្សៈ ប្អូនឈ្មោះ៖ល្លិតៈ ជាឈ្មួញរទេះ៥០០គ្រឿងដឹកទំនិញ ទៅលក់ឯឧត្តលាជនបទ បានយកសដូវទៅថ្វាយ ព្រមទាំងសូមដល់នូវ  សរមគមន៍២ គឺព្រះពុទ្ធព្រះធម៌ ឬ ទ្វេវាជិកសរណគមន៍ ជាទីពឹងទីរលឹក អស់មួយជីវិត ពាណិជទាំងពីរនេះហើយជាបឋមឧបាសករបស់ព្រះសាស្ដានៃយើង ។ មុននឹងថ្វាយបង្គំលាពាណិជក៏ទូលសុំនូវវត្ថុអ្វីមួយទុកជាទីរលឹកអំពីព្រះអង្គៗទ្រង់យកព្រះ     ហស្ថអង្វែលព្រះហត្ថ(ផ្នួងសក់) ដកព្រះហស្ថមកវិញជាប់ដោយព្រះកេសាសរសៃ ទ្រង់ប្រទានដល់ ពាណិជពីរនាក់ៗបានព្រះកេសាហើយ យកទៅបញ្ចុះនៅសិង្គុត្តរចេតិយ នៅពេលត្រឡប់មកដល់ប្រទេសភូមារបស់ខ្លួនវិញ ។

          ១៧៩ . ស. ៤ ៩    ថ្ងៃឥតសោយអាហារយូរណាស់ព្រះអើយ!បើសិន ជាបុថុជ្ជនម៉្លេះស្លាប់រលួយអស់ទៀតផង ។ គួរឲ្យឆ្ងល់ណាស់ព្រះសម្មាសម្ពុទ្ធឥតមានអ្វីទាំងអស់ លុះពេលព្រះអង្គទទួលសតូវពីពាណិជនោះ តើទ្រង់ទទួលដោយអ្វី ?

          ថ “ ព្រះអង្គងាករកវត្ថុមួយ ដើម្បីទទួលសដូវ តែព្រះអង្គមិន ឃើញមានរបស់អ្វីមួយសម្រាប់ទទួលសដូវសោះ ព្រះអង្គគិតថាព្រះពុទ្ធ

 

 

៤-ប្រវត្តិទង់ព្រះពុទ្ធសាសនា ([2])

          តាំងពីព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានទៅពុំទាន់មានប្រទេស ពុទ្ធសាសនិកណាមួយបានផ្តើមបង្កើតទង់ព្រះពុទ្ធសាសនាឱ្យមានរូបរាង ឡើងពិតប្រាកដដូចក្នុងប្រពៃណីឯទៀតឡើយនោះទេ ។

          លុះដល់ថ្ងៃ អង្គារ ៦រោច ខែជេស្ធ ឆ្នាំខាល ទោស័ក ព.ស. ២៤៩៤   ត្រូវនឹងថ្ងៃទី ៦ ខែមិថុនា   គ.ស ១៩៥០(?)[3]     ទើបពុទ្ធិកប្រទេស ទាំង ២៩ មានប្រទេសស្រីលង្កាជាដើម បានបង្កើតពុទ្ធិកសមាគមពិភពលោក ហើយបានធ្វើសន្និសីទលើកទី ១ នៅប្រទេសស្រីលង្កា ដែលមានគណៈប្រតិភូខ្មែរយើង មានសម្តេចព្រះមហាសុមេធាធិបតី ជួនណាត ជោតញ្ញាណោ ព្រះសង្ឃនាយកគណៈ មហានិកាយជាប្រធានទៅរួមប្រជុំផង បានមូលមតិគ្នាបង្កើតទង់សាសនាឡើងហៅថា ទង់ពុទ្ធិក សមាគមពិភពលោក (តាមលក្ខន្តិកៈនៃសមាគមដែលមាន២៧មាត្រា)ត្រង់មាត្រា២៦ចែងថា៖ ទង់របស់ពុទ្ធិកសមាគមពិភពលោក ជាទង់មានពណ៌ ៦   តម្រូវនឹងឆព្វណ្ណរង្សីរបស់ព្រះសម្ពុទ្ធជាម្ចាស់ ជាមូលដ្ឋានតាំងគំរូដែលក្រុមប្រឹក្សាប្រតិបត្តិការបានធ្វើហើយ ។ ដូច្នេះទង់ព្រះពុទ្ធសាសនា ក៏បានឧបត្តិកឡើងជាស្ថាពរតាំងពីកាលនោះមក។

          ព្រះបរមលោកនាថ ព្រះអង្គមានរស្មី ៦ ពណ៌ ផ្សាយចេញពីព្រះវរកាយយ៉ាងនេះដោយលទ្ធផលនៃទានបរមត្ថបារមី ដែលព្រះអង្គបានសាងមកពីអតីតភាពយ៉ាងអស្ចារ្យ ហើយដែលគ្មាននរណាម្នាក់អាចធ្វើបានដូចព្រះអង្គឡើយ ឯរស្មីនីមួយៗ ជាតំណាងព្រះជាតិរបស់ព្រះអង្គនីមួយៗដែរគឺ៖

          ១- ពណ៌ខៀវ ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះ បាទស្រីភិរាស្ត្រ ។  កាលនោះ ព្រះឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូម ព្រះនេត្រព្រះអង្គទាំងគូ ព្រះអង្គទ្រង់ឆ្កៀលព្រះ នេត្រព្រះអង្គទាំងពីរឱ្យទៅឥន្ទព្រាហ្មណ៍។

        ២- ពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត ។ កាលនោះព្រះ ឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិនីបណ្ឌិតបានអារសាច់ខ្លួនឱ្យជាងមាសដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប។

          ៣-ពណ៌ក្រហម   ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ មានពស់មួយប្រកបដោយពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គទ្រង់យកកាំបិតមកពុះទ្រូងលូកបេះដូងមកផ្សំថ្នាំមើលមាតាឱ្យបានគង់ជីវិត ។

          ៤-ពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ជាសត្វសម្រាប់រាជ្យ ដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ។ ពួកអ្នកនគរស្រីពិរាស្ត្រក៏នាំគ្នាខឹងបំបរបង់ព្រះអង្គឱ្យទៅនៅនាវង្កតបព៌ត។

          ៥-ពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិជាវិជ្ជាធរ ។ មាតាព្រះអង្គ ត្រូវយក្សចាប់យកបាន ព្រះអង្គទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជីវិតមាតា ។

-ណ៌ផ្លេ (គឺជាពន្លឺពេជ្រ គឺគេយកពណ៌ទាំង ៥ ខាងដើមនីមួយ ៗ មកដាក់បញ្ចូលគ្នាក្នុងផ្ទាំងទី ៦ នេះជាពណ៌មួយ) ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះសោមបណ្ឌិត មានព្រះតម្លាសទ្ធាចង់បំពេញទានបរមត្ថបារមី។ គ្រានោះព្រះឥន្ទ្រាធិរាជបាននិម្មិតខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់ អត់អាហារដើរចូលមក។ ទន្សាយសោមបណ្ឌិតបានរលាស់ខ្លួន ៣ ដងដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ រួចក៏លោតចូលក្នុងភ្នក់ភ្លើងទៅ ដើម្បីចម្អិនសាច់ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ ។

          រស្មីទាំង៦ ពណ៌នេះ បានផ្សាយចេញអំពីព្រះវរកាយព្រះអង្គ ក្នុងពេលត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងពេលសម្ដែង បាដិហារ្យដើម្បីកម្ចាត់បង់នូវអស្មិមានះនៃព្រះញាតិរបស់ ព្រះអង្គ ដែលមានសេចក្តីសម្គាល់ថា ព្រះអង្គជាមនុស្សនៅក្មេងមិនគួរគោរពនិងក្នុងពេលព្រះអង្គធ្វើយមកបាដិហារ្យផ្ទាញ់ពួកនិគ្រន្ថលើដើមគណ្ឌាមព្រឹក្ស(ដើមស្វាយរបស់នាយគណ្ឌៈ)។

          ដូច្នោះហើយ បានជាពុទ្ធិកសមាគមពិភពលោកដែលនៅប្រទេសស្រីលង្កាលើកទី១ នោះ     ផ្តើមធ្វើទង់ពុទ្ធសាសនាមាន ៦ ពណ៌តម្រូវនឹង      ឆព្វណ្ណរង្សីរបស់ព្រះពុទ្ធជាម្ចាស់ ។

 

-ពោលដោយព្រះឆព្វណ្ណរង្សី   ([4])

          កាលព្រះសាស្តាទ្រង់ពិចារណាធម៌ថ៏ល្អិតសុខុម តាមការសប្បាយដោយព្រះសព្វញ្ញុតញ្ញាណដែលមានឱកាស(ចន្លោះ) ដែលបានហើយយ៉ាងនេះ ព្រះឆព្វណ្ណរង្សី (រស្មី ៦ ពណ៌) គឺ៖

        ១-នីលៈ =ខៀវដូចផ្កាអញ្ជ័ន

២-បីតៈ =លឿងដូចហរិតាល

        ៣-លោហិតៈ =ក្រហមដូចថ្ងៃស្រទន់

        ៤-ឱទាតៈ =សដូចផ្ទាំងប្រាក់

        ៥-មញ្ជេដ្ឋៈ =ពណ៌ហង្សបាទ ដូចផ្កាសិរមាន់

        ៦-បភស្សរៈ =ពណ៌ផ្លេកដូចកែវផលិក

          ១-ក៏ផ្សាយចេញពីព្រះសរីរៈ; ផ្ទៃមេឃ ហាក់បីដូចជាពេញដោយផ្កាអញ្ជ័នកំចាយហើយទួទៅ, ដូចដេរ ដាសដោយផ្កាកប្បាស ឬស្រទាប់ផ្កាកប្បាសខៀវ, ដូចទងត្នោតប្រដាប់ដោយកែវមណីដែលយោលទៅមក, និងដូចផ្ទាំវត្ថុពណ៌ខៀវចាស់ដែល (គេលាត) សន្ធឹងចេញ, ដោយសមត្ថភាពនៃរស្មីខៀវទាំងឡាយណា, រស្មីពណ៌ខៀវទាំងឡាយនោះ ចេញទៅហើយអំពីព្រះកេសា,ព្រះមស្សុ «ពុកមាត់ ឬ ពុកចង្កា» ទាំងឡាយនិងអំពីទីពណ៌ខៀវនៃព្រះនេត្រទាំង ពីរ ។

          ២-ទិសាភាគទាំងឡាយ រមែងរុងរោចន៍ ដូចស្រោចស្រប់ (ជម្រះ) ដោយទឹកមាស ដូចត្រដាងផ្ទាំងមាសចេញទៅ, ដូចជ្រលក់ដោយចុណ្ណ (លំអិត) នៃរមៀត ៊នឹងដូចពាសពេញដោយផ្កាកណ្ណិកា ដោយអំណាចនៃ រស្មីពណ៌លឿង ទាំងឡាយ; រស្មីពណ៌លឿងទាំងឡាយនោះ ផ្សាយចេញហើយអំពីព្រះឆវីវណ្ណ និងអំពីទីពណ៌លឿងនៃព្រះនេត្រទាំងពីរ ។

          ៣-ទិសាភាគទាំងឡាយ រុងរោចន៍ហើយ ដូចជ្រកល់ដោយលំអិតថ្នាំ

ពណ៌ក្រហម, ដូចស្រោចទឹកល័ក្តដែលឆ្អិនល្អហើយ, ដូចគ្របសំពត់កម្ពលក្រហម ដូចពាសដោយផ្កាជយព្រឹក្ស ផ្ការលួស បាយ និងផ្កាច្បារ ដោយអំណាចនៃរស្មីពណ៌ក្រហមទាំងឡាយណា, រស្មីពណ៌ក្រហមទាំងឡាយនោះ ផ្សាយចេញអំពីព្រះមំស, ព្រះលោហិត និង ទីពណ៌ ក្រហមនៃព្រះនេត្រទាំងឡាយពីរ។

          ៤-ទិសាភាគទាំងឡាយ. រុងរោចន៍ហើយ ពាសពេញខ្ចាត់ខ្ចាយដោយខីរធារា (ទទឹកដោះស្រស់) ដែលចាក់ចេញអំពីឆ្នាំងប្រាក់, ដូចពិតានផ្ទាំងប្រាក់ដែលគេចងលាតសន្ធឹងទុក, ដូចទងត្នោតប្រាក់ដែលគេគ្រវីទៅមក,   ដូចដេរដាសដោយផ្ការុន, ផ្កាកោមុទ,   ផ្កាគន្លិស,  ផ្កាម្លិះវល្លិ៍,  និងផ្កាម្លិះរួតជាដើម   ដោយអំណាចនៃរស្មីពណ៌សទាំងឡាយណា; រស្មីពណ៌សទាំងឡាយនោះសព្វពេញខ្លួនចេញហើយ អំពីព្រះអដ្ឋិទាំងឡាយ, អំពីព្រះទន្តទាំង ឡាយ និងអំពីទីពណ៌សនៃព្រះនេត្រទាំងពីរ ។

          ,៦-ចំណែករស្មីពណ៌ហង្សបាទ និងពណ៌ផ្លេក ក៏ចេញអំពីជំណែកនៃព្រះសរីរៈនោះៗ;

           ព្រះរស្មីទាំង ៦ នោះ ចេញហើយចាប់នូវឃនមហាបឋវី (ពិភពផែនដី) ដោយប្រការដូច្នេះ ; មហាបឋវីដ៏ក្រាស់ ២៤០.០០០យោជន៍ ដូចដុំមាសដែលគេខាត់មន្ទិលហើយ;  រស្មីទាំងនោះ ចោះតម្លុះផែនដីចុះទៅចាប់ (ប៉ះ) ទឹកក្នុងខាងក្រោម; ទឹកដែលទ្រផែនក្រាស់ ៤៨០.០០០ យោជន៍ ដូចជាមាសដែលអណ្តែតចេញអំពីបំពង់មាស; រស្មីទាំងនោះចាក់ធ្លុះទឹកហើយចុះទៅចាប់ (ដល់) ខ្យល់; ខ្យល់កម្រាស់ ៩៦០.០០០ យោជន៍ ដូចគំនរមាសដែលគេគរឡើងហើយ, រស្មីនោះចាក់ធ្លុះខ្យល់ហើយអណ្ណែតទៅកាន់អជ្ជដាកាស (អាកាសទទេ) ខាក្រោម ។

 



[1] ស្រង់ចេញពីប្រស្នាពុទ្ធប្រវត្តិ រៀបរៀងដោយឧបាសក អ៊ុក សារ៉េត គ.ស.២០០២

[2] ដកស្រង់ពី កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង

[3] គ.ស ១៩៥០  ឯកសារខ្លះថា ១៩៤០  សូមអ្នកសម្រេចដោយខ្លួនឯងចុះ

[4] ឆព្វណ្ណរង្សី ស្រង់ចាកអដ្ឋកថា  អភិធម្មភាគ១  ខ្សែរ១

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...