Thứ Tư, tháng 8 18, 2021


ថ្ងៃអាសាឡ្ហបូជា
បណ្តាថ្ងៃបូជាទាំងអស់ អាសាឡ្ហបូជា ជាទិវាដ៏សំខាន់បំផុតមួយនៅក្នុងព្រះពុទ្ធសាសនា​ថេរវាទ ។ ទិវានេះ តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ ១៥កើត ខែអាសាឍ ។ គោលបំណង ឬហេតុទាំងឡាយ ដែលនាំឲ្យមានទិវានេះ រួមមាន៖​
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiXj_T0GxBxqlWL_hAB1-NF7F_kZSbixO4K1p0JJT6ClqQadqB_-6gzJRUpYBKYNEgJuxYMOA2bRPCOZRYXjt3ya_0eq02ypcRMLvKDUIn4FN45jtJ0nGSN_115eeLBmXSAUwa2fZTOyk/s320/01+-++Dai+4m95+++x+++1+m+.jpg
1.   ព្រះពោធិសត្វ ទ្រង់ចុះចាប់បដិសន្ធិ ឬចាប់កំណើត
2.   ព្រះសិទ្ធត្ថ គោតម ទ្រង់ចេញសាងព្រះផ្នួស
3.   ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ចេញសម្តែងព្រះធម៌ដំបូង ហៅថា បឋមទេសនា គឺទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រប្រោសជដិលទាំងប្រាំនាក់ បន្ទាប់ពីការត្រាស់ដឹង​ឬថាជាថ្ងៃកំណើ់តព្រះធម៌ដែលព្រះពុទ្ធទ្រង់ប្រកាសសម្តែងដំបូងបំផុត
4.   ព្រះពុទ្ធជាម្ចាស់ ទ្រង់ស្ថាបនាព្រះសង្ឃ
5.   ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងយមកប្បាដិហារយ៍ ឬ សម្តែងឫទ្ធិ 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYyFptWz_cNukbIvmiPx-zy5_ImGh78y8QFc3QDgbdexCokcJmwaVq0BkQ2aJZ0j3pC2ocLXZ4jgOWobJO5lA9d4yU6LWAupDj-lXZEZlNmnIez2vATQuxZqGM7PnVO0HrHR6Yo3ZI-WI/s320/02+-+3m40++++x+++1+m+.jpg
ហេតុទាំងប្រាំខាងលើនេះ សុទ្ធតែកើតឡើងក្នុងថ្ងៃ ១៥ កើត ខែអាសាឍ ។ ដូចនេះ ពុទ្ធបរិស័ទទាំងអស់ គប្បីបំពេញបុណ្យកុសលដោយធម្មានុធម្មប្បដិបត្តិបូជាគឺការបូជា​ដោយការប្រតិបត្តតាមសមគួរដល់ធម៌ មាន ការឲ្យទាន ការរក្សាសីល និង ការចម្រើន​ភាវនា ដើម្បីបង្កើនបុណ្យកុសលឲ្យច្រើនថែមទៀត ។ សូមអនុមោទនា!!!


Không có nhận xét nào:

ព្រះថោងនាងនាគ៧-៥-២០២៥

១- ព្រះថោង នាងនាគ ១- ព្រះថោង នាងនាគ រឺ ដើមកំនើត ការកកើត ទឹកដីខ្មែរ នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរតាមការនិទានដំនាលតៗគ្នាមក ព្រះថោង និង នាងនាគជាអ...