រឿងសេនកបណ្ឌិត
( ចាក ម. អ. )
(
បុរសចាស់មានប្រពន្ធក្រមុំ
ដូចបានដុំភ្លើង )
កាលកន្លងទៅហើយ
មានព្រះរាជាមួយព្រះអង្គព្រះនាមជនកះ សោយរាជ្យក្នុងក្រុងពារណសី ។
ព្រះពោធិសត្វរបស់យើងសោយព្រះជាតិជាព្រាហ្មណ៏ ទ្រង់ព្រះនាមសេនកះ
នៅក្នុងក្រុងពារាណសីនោះដែរ.
បានទៅសិក្សាសិល្បសាស្រ្តនានាក្នុងនគរតក្កសិលា ។
លុះត្រទ្បប់មកកាន់ស្រុកកំណើតព្រះអង្គវិញ
ព្រះចៅក្នុងក្រុងនោះទ្រង់ព្រះរាជទានដំណែងជាំអមាត្យ
និងយសដ៏ធំដលព្រះពោធិសត្វ ៗ តែងទ្បើងគង់លើអាសនះ
ដែលឥស្សរជនទាំងទ្បាយមានព្រះរាជាជាដើម
ប្រដាប់តាក់តែងសំដែងអត្ថនិងធម៌រៀងរាល់ថ្ងៃពេញបូណ៌មីតាមលំអានព្រះពុទ្ធ
។
គ្រាក្រោយមកមានព្រាហ្មណ៏ចាស់ម្នាក់
ដើរសុំទានគេបានប្រាក់មួយពាន់កហាបណះ យកទៅផ្ញើរនឹងត្រកូលព្រាហ្មណ៏មួយ
ហើយដើរទៅសុំទៀតតាមលំដាប់ហូរហែរ ។
ឯត្រកូលព្រាហ្មណ៏នោះយកប្រាក់ទៅចាយវាយទាល់តែអស់
។ដល់ព្រាហ្មណ៏ចាស់ត្រទ្បប់មកវិញរកប្រាក់សងមិនបាន
ក៏ឲ្យកូនក្រមុំរបស់ខ្លួនធ្វើជាភរិយាព្រាហ្មណ៏ចាស់ ៗ
ឥតមានប្រកែកបន្តិចបន្តួចព្រមយកទៅនៅក្បែរក្រុងពារាណសី ។
ឯប្រពន្ធនៅក្មេងមិនឆ្អែតស្កប់ស្កល់មេថុនធម្មសោះទៅធ្វើមិច្ឆាចារ ( សហាយស្មន់ )
ជាមួយ នឹងព្រាហ្មណ៏កំលោះម្នាក់ដែលមានវ័យស្មើគ្នា ។
ថ្ងៃមួយនាងព្រាហ្មណីនិយាយទៅព្រាហ្មណ៏ថា បពិត្រព្រាហ្មណ៏
ខ្ញុំមិនអាចធ្វើការងារផ្ទះអ្នកឈ្នះទេ
អ្នកត្រូវទៅសុំប្រាក់គេយកជួលខ្ញុំប្រុស ឬស្រីម្នាក់ឲ្យខ្ញុំ.
ព្រាហ្មណ៏ចាស់ដោយហេតុស្រលាញ់ប្រពន្ធក្មេងក្រៃពេកទុកជាយ៉ាងដូចម្តេចក៏ដោយ
ឥតមានការយល់ទាស់ទ្បើយ ទើបនិយាយថាល្អហើយនាង ត្រូវហើយនាង ញាប់មាត់
ហើយស្ពាយករុងស្បែកសម្រាប់ដាក់សតូវ ត្រាច់ម្នីម្នាតាមច្រកល្ហកស្រុក
និគមសុំទានគេបានប្រាក់ ៧ រយកហាបណះ ដល់ត្រទ្បប់មកវិញ
អង្គុយបរិភោគសតូវមាត់ផ្លូវ ក្បែរដើមឈើមានប្រហោងមួយដើម
លុះបរិភោគរួចហើយ មិនបានចងមាត់ការុងដែលទុកត្រង់កន្លែងនោះ
ដើរចុះទៅផឹកទឹកក្នុងស្ទឹង ។
កាលនោះ មានពស់វែកក្របីមួយនៅក្នុងប្រហោងឈើនោះធុំក្លិនសតូវ
លូនចូលទៅក្នុងការុងស៊ីសតូវទាល់តែឆ្អែត
ហើយពែនដេកសម្ងំស្ងៀមក្នុងទីនោះ ដល់ព្រាហ្មណ៏ត្រទ្បប់មកវិញ
មិនបានជាចាប់ភ្លឹកគិតមើលនាយអាយ
ក៏ចងមាត់ការុងស្ពាយដើរតយង៉យបានបន្តិចឮពាក្យរុក្ខទេវតាពោលថា
ព្រាហ្មណ៏ក្នុងថ្ងៃនេះ បើអ្នកឈប់សម្រាកត្រង់ពាក់កណ្តាលផ្លូវអ្នកឯងស្លាប់.
បើដើរទៅដល់ផ្ទះប្រពន្ធអ្នកស្លាប់ ។
ព្រាហ្មណ៏ឮដូច្នោះ ភិតភ័យអំពីសេចក្តីស្លាប់ជាខ្លាំង
យំបណ្តើរដើរបណ្តើរ បានមកដល់ក្រុងពារាណសី
ឃើញពួកមហាជនជាច្រើននាក់កាន់គ្រឿងក្រអូប
និងផ្កាកម្រងដើរទៅស្តាប់ធម៌ព្រះពោធិសត្វ ព្រាហ្មណ៏ឃើញដូច្នោះ
ទើបសួរដឹងហេតុសព្វគ្រប់ប្រការហើយ គិតថា សេនកបណ្ឌិតជាធម្មកថិក
មុខជាសំដែងធម៌ត្រង់ណាមួយ
ដើម្បីកំចាត់បង់សេចក្តីសោករបស់អញបានដូច្នេះគួរតែអញទៅស្តាប់ធម៌.
លុះគិតហើយ គាត់ដើរទៅជាមួយជនទាំងនោះ ដល់ហើយគាត់អង្គុយក្រោយពួកបរិស័ទទាំងអស់ ។
ព្រះពោធិសត្វឃើញដូច្នោះ គិតថាហេតុអ្វីហ្ន ! ទើបសួរដំណើរដែលសោកនោះ ។
ព្រាហ្មណ៏បានប្រាប់តាមពាក្យទេវតាពោលហើយសួរថា បពិត្របណ្ឌិត
ហេតុដូចម្តេចបានជាខ្ញុំស្លាប់. ប្រពន្ធរបស់ខ្ញុំស្លាប់ ។ ព្រះពោធិសត្វនឹករំពឹងឃើញដោយប្រាជ្ញាឈ្លាសវៃក្នុងឧបាយ
សឹងហេតុសព្វគ្រប់ហើយ ទើបសួរទៅព្រាហ្មណ៏ថា សតូវការុងអ្នកមានទេ?
ព្រាហ្មណ៏ឆ្លើយថា
បពិត្របណ្ឌិតមាន។ ចុះពីព្រឹកមិញអ្នកបរិភោគក្នុងទីណា? បរិភោគទៀបគល់ឈើត្រង់ពាក់កណ្តាលផ្លូវ ។ អ្នកបរិភោគរួចហើយចុះទៅផឹកទឹកបានចងមាត់ការុងឬទេ?
មិនបានចងទេ ។
ព្រះពោធិសត្វពោលថា
បើដូច្នោះមានពស់វែកក្របីមួយធំក្លិនសតូវចូលទៅក្នុងការ៉ុង
បើល្ងាចនេះអ្នកបរិភោគត្រង់ពាក់កណ្តាលផ្លូវ លូកយកសតូវមុខជាពស់ចឹកអ្នកស្លាប.
ហើហួសទៅដល់ផ្ទះប្រពន្ធអ្នកលូកយកឥវ៉ាន់ក្នុងការុងពស់នឹងចឹកស្លាប់ ពាក្យដែលទេវតាពោលព្រោះសំដៅហេតុហ្នឹងឯង ដូច្នោះអ្នកត្រូវដាក់ការុងត្រង់កណ្តាលបរិស័ទ
ស្រាយមាត់រួចយកឈើគោះ មុខជាពស់លូនចេញ ។
ព្រាហ្មណ៏ធ្វើតាម ពស់ក៏លូនចេញមែនដកពពារធ្វើសំលេងសុសុ ។
កាលនោះមានហ្មពស់ម្នាក់យកពស់ទៅលែងចោលក្នុងព្រៃ ។
ពួកមនុស្សទាំងទ្បាយបានឃើញហេតុអស្ចារ្យដូច្នោះ និយាយគ្នាថា
ព្រះពោធិសត្វនេះទាយដូចព្រះពុទ្ធទើបនាំគ្នាលើកទ្បើងនូវសែននៃទងើ្វ ជ័យផង
ទះដៃផងស្រែកឲ្យសាធុការពរផង ។
គ្រានោះភ្លៀងរតនះ ៧ ប្រការបង្អុរបូជាព្រះពោធិសត្វ ។ ឯព្រាហ្មណ៏
ក៏យកកហាបណៈដែលខ្លួនបានបូជាព្រះពោធិសត្វ
ៗ មិនព្រមទទួលយកសោះ បែរជាបង្គាប់ឲ្យជនឲ្យ ៣០០ កហាបណៈទៅព្រាហ្មណ៏អ្នកណាប្រើឲ្យដើរសុំគេយ៉ាងនេះ?
ព្រាហ្មណ៏ឆ្លើយថាបពិត្របណ្ឌិតប្រពន្ធប្រើ
។ ប្រពន្ធចាស់ឬក្មេង? បពិត្របណ្ឌិតនៅក្មេង ។
ព្រះពោធិសត្វពោលទៀតថា
បើដូច្នោះប្រពន្ធរបស់អ្នកធ្វើមិច្ឆាចារជាមួយនឹងព្រាហ្មណ៏ដទៃហើយ
បានជាវាប្រើអ្នកឲ្យដើរសុំគេ បើអ្នកយកកហាបណៈទាំងនេះទៅដល់ផ្ទះ
មុខជាវាយកទៅឲ្យសាហាយ អ្នកត្រូវលាក់ទុកត្រង់ទីណាមួយសិន
សឹមចូលទៅតែខ្លួនទទេចុះ ព្រាហ្មណ៏បានទៅដល់ស្រុករបស់ខ្លួនហើយ
ក៏លាក់ទុកកហាបណៈទាំងនោះត្រង់មាត់ទ្វារស្រុក
ទើបស្រែកហៅប្រពន្ធថានែប្អូន នែប្អូន ។
ពេលនោះនាងព្រាហ្មណីកំពុងចរចាលេងជាមួយសាហាយ បានឮពាក្យព្រាហ្មណ៏ចូលផុតហើយ
វាដឹកដៃសាហាយឲ្យទៅពួនត្រង់សន្ទះទ្វារ ទើបសួរទៅព្រាហ្មណ៏ថា
អ្នកបានប្រាក់ប៉ុន្មាន? ព្រាហ្មណ៏ប្រាប់ថាបាន ១០០០ កហាបណៈ តែអញដំកល់ទុកត្រង់ទ្វារស្រុក
មិនបានយកមកទេ ។ នាងព្រាហ្មណីទៅប្រាប់សាហាយ ៗ ទៅយកទាល់តែអស់ ។
លុះព្រឹកទ្បើងព្រាហ្មណ៏ទៅយកកហាបណៈមិនឃើញសោះ ទើបទៅប្រាប់ដល់ព្រះពោធិសត្វម្តងទៀត
ព្រះពោធិសត្វជ្រាបហេតុនោះសព្វគ្រប់ ក៏ឲ្យស្បៀងគ្រប់គ្រាន់ ៧
ថ្ងៃដល់ព្រាហ្មណ៏ ហើយប្រាប់ឧបាយថា អ្នកត្រួវអញ្ជើញព្រាហ្មណ៏ ១៤ នាក់គឺ ៧
នាក់ជាជិតខាងអ្នក ៧ នាក់ទៀតជាជិតខាងប្រពន្ធ ឲ្យបរិភោគតាំងពីរថ្ងៃស្អែកទៅ ក្នុងមួយថ្ងៃៗ អ្នកត្រូវបន្ថយម្នាក់ ៗ
រៀងរាល់ថ្ងៃ លុះដល់ថ្ងៃទី ៧ អញ្ជើញតែពីរនាក់ គឺម្នាក់ខាងអ្នក
ម្នាក់ទៀតខាងប្រពន្ធ. បណ្តាព្រាហ្មណ៏ទាំងអស់នោះ ព្រាហ្មណ៏ណាត្រូវជាជិតខាងប្រពន្ធអ្នក
មកគ្រប់ទាំង៧ថ្ងៃពុំដែលលោះខាន អ្នកត្រូវប្រាប់ដល់ខ្ញុំ ។
ព្រាហ្មណ៏ធ្វើដូច្នោះឃើញមែន ទើបទៅប្រាប់ដល់ព្រះពោធិសត្វ ៗ
ឲ្យបុរសទាំងទ្បាយទៅចាប់ព្រាហ្មណ៏ចោរនោះមក ហៅសួរថា អ្នកយកប្រាក់ ១០០០
កហាបណៈរបស់ព្រាហ្មណ៏នេះអំពីគល់ឈើនោះឬទេ?
ព្រាហ្មណ៏ចោរឆ្លើយថា បពិត្របណ្ឌិតខ្ញុំឥតយកទេ ។
ព្រះពោធិសត្វប្រាប់ថាខ្ញុំហ្នឹងហើយឈ្មោះសេនកបណ្ឌិត អ្នកស្តាប់ទេឬ?
ព្រាហ្មណ៏ចោរឮឈ្មោះភ្លាម ភិតភ័យជាខ្លាំង
ទើបឆ្លើយប្រាប់ត្រង់ថាខ្ញុំយកមែនឥទ្បូវនេះទុកត្រង់កន្លែងនោះ ។
ព្រះពោធិសត្វ
ប្រើបុរសទាំងទ្បាយនាំព្រាហ្មណ៏ចោរទៅធ្វើអជ្ញារបស់ស្តេច
ហើយឲ្យនិរទេសចេញពីនគរទៀត. ទើបឲ្យប្រាក់ ១០០០ កហាបណៈជាមួយនឹងយសយ៉ាងធំដល់ព្រាហ្មណ៏ចាស់
ហើយឲ្យនៅក្នុងសំណាក់របស់ព្រះអង្គទាំងពីរនាក់ប្តីប្រពន្ធដរាបដល់អស់អាយុ
។ ( ព្រះមហា ប៉ុល. សៅ)
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
Không có nhận xét nào:
Đăng nhận xét