1/ hòa Thương Lăm Phu Chùa OThuâng Củ Kẻ ,
2/ Đại đức Thạch Môi chùa Chong proLien huyền Củ Kẻ
3/ Đại đức Thạch rươn Chùa proKhup Huyển duên hải
4/ đại đức Thạch Sỷ Chùa sasanasammagiransi (ô Trào)
សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង

(១០៨) សម័យនោះឯង មានដំរីរបស់ស្តេចស្លាប់ជាច្រើន ។ ចួនជា វេលា ស្រុកអត់បាយ (សាច់ទី២ ) មនុស្សទាំងឡាយនាំគ្នាស៊ីសាច់ដំរី ក៏បាន ប្រ គេន សាច់ដំរីដល់ពួក ភិក្ខុដែលត្រាច់ ទៅ បិណ្ឌបាត ។ ភិក្ខុ ទាំងឡាយក៏នាំគ្នា ឆាន់ សាច់ដំរី ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក សមណ សក្យបុត្រ មិន សមបើ នឹងហ៊ាន ឆាន់សាច់ដំរីសោះ ដំរីក៏ជាអង្គ(យាន)របស់ស្តេច បើស្តេចទ្រង់ជ្រាប មុខខ្ញាល់នឹង ភិក្ខុទាំងនោះមិនខាន ។ ពួកភិក្ខុក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះ ភាគ ។ ព្រះអង្គ ទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់ សាច់ដំរីទេ ភិក្ខុណាឆាន់ត្រូវអាបត្តិទុក្កដ ។
សម័យនោះឯង វេលា ស្រុក អត់ បាយ មនុស្ស ទាំង ឡាយនាំគ្នាស៊ីសាច់ឆ្កែ ក៏ប្រគេន សាច់ ឆ្កែដល់ពួកភិក្ខុដែល ត្រាច់ទៅបិណ្ឌបាត ។ ភិក្ខុទាំងឡាយក៏នាំគ្នា ឆាន់សាច់ឆ្កែ។ពួកមនុស្ស ពោល ទោស តិះដៀលបន្តុះ បង្អាប់ថា ពួកសមណសក្យបុត្រមិនសមបើនឹងហ៊ាន ឆាន់សាច់ ឆ្កែសោះ ព្រោះឆ្កែជាសត្វគួរ ខ្ពើមរអើម។ ភិក្ខុទាំង ឡាយក្រាបបង្គំ ទូល សេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ ត្រាស់ ថាម្នាលភិក្ខុ ទាំងឡាយ ភិក្ខុមិនត្រូវ ឆាន់សាច់ឆ្កែទេ ភិក្ខុណាឆាន់ត្រូវអាបត្តិទុក្កដ ។
សម័យនោះឯង ពេល ស្រុក អត់ បាយ មនុស្ស ទាំងឡាយស៊ីសាច់ពស់ ក៏បាន ប្រគេន សាច់ពស់ ដល់ ពួកភិក្ខុដែលត្រាច់ ទៅ បិណ្ឌ បាត ។ ភិក្ខុទាំង ឡាយ ក៏នាំគ្នាឆាន់ សាច់ពស់ ។ ពួកមនុស្សពោលទោស តិះ ដៀល បន្តុះបង្អាប់ថា ពួកសមណ សក្យបុត្រមិន សម បើ នឹងហ៊ា នឆាន់សាច់ពស់សោះ ព្រោះ ពស់ជាសត្វគួរខ្ពើមរអើម។ ចំណែកខាង សេ្តចនាគ ឈ្មោះ សុបស្សបានចូលទៅ គាល់ព្រះដ៏មានព្រះភាគលុះចូលទៅ ដល់ហើយក៏ថ្វាយបង្គំ ព្រះដ៏មាន ព្រះ ភាគហើយឋិតនៅក្នុងទីសមគួរ ។ លុះសុបស្សនាគរាជឋិតនៅក្នុងទីសមគួរហើយ បានក្រាប បង្គំ ទូល ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើននាគទាំងឡាយ ជាសត្វគ្មាន សទ្ធា គ្មាន សេចក្តី ជ្រះថ្លាទេ ក្រែងពួកនាគទាំង នោះបៀតបៀនភិក្ខុទាំងឡាយខ្លះ មិនខាន បពិត្រ ព្រះអង្គដ៏ចំរើន ខ្ញុំ ព្រះអង្គ សូមអង្វរ សូមកុំឲ្យលោកម្ចាស់ទាំងឡាយ ឆាន់សាច់ពស់ឡើយ ។ លំដាប់នោះព្រះដ៏មាន ព្រះភាគ ញុំាងសុបស្សនាគឲ្យ ឃើញ ច្បាស់ឲ្យកាន់យកតាមឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មិ កថាហើយ ។ លុះ សុបស្សនាគ រាជដែល ព្រះដ៏មាន ព្រះភាគ ទ្រង់ឲ្យ ឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហានឲ្យ រីករាយ ដោយ ធម្មិកថា ហើយក៏ ថ្វាយ បង្គំព្រះ ដ៏មានព្រះភាគធ្វើប្រទក្សិណចៀសចេញទៅ ។ ព្រោះនិទាន នេះ ដំណើរនេះទើបព្រះដ៏មាន ព្រះភាគទ្រង់ ធ្វើធម្មិកថា ហើយ ត្រាស់ហៅ ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ ឆាន់សាច់ពស់ទេភិក្ខុណាឆាន់ត្រូវអាបត្តិទុក្កដ។ .
សម័យនោះឯងពួកព្រានសម្លាប់ សត្វ សីហៈហើយស៊ីសាច់សត្វសីហៈ ក៏បាន ប្រគេន សាច់សីហៈដល់ពួកភិក្ខុដែល ត្រាច់ទៅ បិណ្ឌ បាត ។ ពួកភិក្ខុឆាន់សាច់ សីហៈ ហើយ ក៏នៅ ក្នុងព្រៃ ។ ពួកសត្វសីហៈ ធុំក្លិនសាច់ សីហៈ ក៏ សម្លាប់ភិក្ខុជា ច្រើន ។ ភិក្ខុទាំងឡាយ ក្រាប បង្គំ ទូលសេចក្តី នុ៎ះចំពោះព្រះមានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ មិនត្រូវឆាន់សាច់សីហៈទេ ភិក្ខុណា ឆាន់ ត្រូវ អាបត្តិទុក្កដ ។
សម័យនោះឯងពួកព្រាន សម្លាប់សត្វខ្លាឃ្មុំហើយស៊ីសាច់ខ្លា ឃ្មុំក៏ បាន ប្រគេន សាច់ខ្លាឃ្មុំ ដល់ពួកភិក្ខុ ដែល ត្រាច់ ទៅបិណ្ឌបាត ។ ពួកភិក្ខុឆាន់សាច់ខ្លាឃ្មុំ ហើយ ក៏ទៅនៅ ក្នុងព្រៃ ។ពួកខ្លាឃ្មុំ បានធុំ ក្លិនសាច់ខ្លាឃ្មុំហើយ ក៏សម្លាប់ភិក្ខុជា ច្រើន។ ភិក្ខុ ទាំងឡាយក្រាបបង្គំ ទូលសេចក្តីនុ៎ះ ចំពោះ ព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយភិក្ខុមិនត្រូវឆាន់ សាច់ខ្លាឃ្មុំទេ ភិក្ខុណាឆាន់ត្រូ វអាបត្តិទុក្កដ ។
សម័យនោះឯង ពួកព្រាន សម្លាប់សត្វ ឆ្កែព្រៃហើយស៊ីសាច់ឆ្កែព្រៃ ក៏បានប្រគេនសាច់ឆ្កែព្រៃដល់ពួកភិក្ខុដែល ត្រាច់ ទៅ បិណ្ឌបាត ។ ភិក្ខុទាំងឡាយ ឆាន់ សាច់ ឆ្កែព្រៃហើយក៏ទៅនៅក្នុងព្រៃ ។ ពួនឆ្កែ ព្រៃ បានធុំក្លិនសាច់ឆ្កែព្រៃហើយ ក៏សម្លាប់ ភិក្ខុជាច្រើន ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះ ព្រះដ៏មាន ព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយភិក្ខុមិនត្រូវឆាន់សាច់ឆ្កែព្រៃទេ ភិក្ខុណាឆាន់ត្រូវ អាបត្តិទុក្កដ ។
១- ព្រះថោង នាងនាគ ១- ព្រះថោង នាងនាគ រឺ ដើមកំនើត ការកកើត ទឹកដីខ្មែរ នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរតាមការនិទានដំនាលតៗគ្នាមក ព្រះថោង និង នាងនាគជាអ...