អំពីយើងខ្ញុំ

អរិយធម៌និងវប្បធម៌ជាសំណុះលក្ខណ:ផ្ទាល់របស់ជិវភាព​  ប្រាជ្ញា  សិល្ប: និងសំភារ:នៃ
ប្រទេសឬក៏សង្គមនិមួយៗដោយឡែកខែ្មរនៅប្រទេសវៀតណាមខាងត្បូង(កម្ពុជាក្រោម)​ ​​ដើមឡើយក៏បានមានវប្បធម៌និងអរិយធម៌ដ៏ត្រចះត្រចង់របស់ខ្លួនផងដែរ​​ តែដោយមាន
សង្រ្គាមលោកនិងសង្រ្គាមសីវិលកើតឡើងបន្តបន្ទាប់រាប់សតវត្សរ៍មកបានធ្វើឲ្យវប្បធម៌

និងទំនៀមទំលាប់ខ្មែរក្រោម ធ្លាក់ចុះនិងបាត់បងជាច្រើន​ ក្នុងនោះក៏មានវប្បធម៌បរទេស
ហូរចូលមកលាយលំជាមួយផងនោះ​ បានធ្វើឲ្យយើងពិបាកចំណាំបានថាជាវប្បធម៌ខ្មែរ។​​
ហេតុនេះ​ វប្បធម៌អូរត្រាវយើងខ្ញុំបាននឹងខិតខំរាវរកឡើងវិញនូវអ្វីដែលបានបាត់បង់ ហើយ
បានរក្សាទុក នូវអ្វីដែលបានបន្សល់ទុកមក​ ​ដើម្បីដាក់បង្ហាញនៅក្នុងគេហទំព័រនេះ ក្នុង
បំណងចង់ឲ្យអ្នកស្រាវជ្រាវបានដឹងបានស្គាល់និងសំរាប់អ្នកសិក្សាជំនាន់ក្រោយបានយល់
នូវវប្បធម៌របស់ជនជាតិមួយដែលរសនៅលើផែនដីយើងនេះ។​ ហេតុនេះ​ បើសិនជាលោក
អ្នកបានចូលមើលហើយមានឃើញត្រង់ណាមានការខ្វះចន្លោះមិនត្រូវតាមទំនៀមទំលាប់
ឬក៏មិនសមហេតុផលទៅតាមទំនៀមរបស់ខែ្មរនោះ​ សូមលោកអ្នកជួយសហការជាមួយ
នឹងយើងខ្ញុំដើម្បីកែលំអបន្ថែម។

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ