រលួសមាស ជាសន្ដានដើមផ្កាមួយប្រភេទ ប៉ុន្តែចំឡែកត្រង់ដើមនេះគ្មានផ្កាទេ គេដាំយកលំអត្រង់
ស្លឹកវានោះឯង ។ ស្លឹករលួសមាស ផ្លាស់ប្ដូរបានជាបីពណ៌ក្នុងមួយឆ្នាំ គឺដំបូង ពណ៌ស មានសណ្ឋានដូចចម្ប៉ាអស់រយៈ ២-៣ខែ ស្លឹកនេះប្រែជាក្រហមឆ្អៅ ដូចផ្កាក្ងោក លុះបាន៣-៤ខែ
តមកទៀត ស្លឹកដដែលនេះ ក៏ប្ដូរពណ៌បៃតងចាស់ដូចស្លឹកឈើធម្មជាតិវិញ ។ ដោយសារតែចេះ
ផ្លាស់ប្ដូរពណ៌ ល្អមើលប្លែកពីដើមឈើដទៃ ៗ ទៀតដូចនេះហើយ បានជាគេដាំដើមរលួសមាស
នេះនៅពីមុខផ្ទះ ឬ ក្នុងសួនសាធារណៈ ផ្សេងៗ។ មិនតែប៉ុណ្ណោះ ចាស់ទុំតែងនិទានរឿងព្រេងជាប្រវត្តិដើមរុក្ខជាតិនេះយ៉ាងកម្សត់ នាំអោយអ្នកផងទាក់ចិត្តនឹងដើមនេះ កាន់តែខ្លាំងឡើង ។
រឿងនោះ មានសេចក្ដីដំណាលថា៖ មានបុរសម្នាក់ ឈ្មោះកុល្លីយៈ មានប្រពន្ធឈ្មោះនាងកែវ
កេសី មានកូនស្រីម្នាក់ឈ្មោះ នាងកុលកេសី ។ ស្ដេចទ្រង់ប្រទានងារជាមេស្រុក សំរាកត្រួតត្រា
លើប្រជារាស្ត្រទូទៅ ។មានបុរសកម្សត់ម្នាក់ទៀត នៅនាក្បែរលំនៅមេស្រុកនេះ មានរបររកស៊ីធ្វើស្រែក្នុងពេលដែលប្រពន្ធមានផ្ទៃពោះគ្រប់ទសមាស ក៏ប្រសូតបុត្រប្រុសមួយនៅក្នុងស្រែក ដែលនាងកំពុងច្រូតស្រូវ អ្នកផងទាំងពួង ដែលនៅចាំស្រូវស្រែផងគ្នា ក៏អោយឈ្មោះកូននោះ
ហៅថា ចៅកុដុម្ពីក៍កុមារ ។កុដុម្ពីក៍កុមារកាលចម្រើនវ័យវឌ្ឍនាការ បានអាយុ ១៦ ឆ្នាំ ក៏ប្រកប
ដោយរូបឆោម យ៉ាងឆើត គួរជាទីចាប់អារម្មណ៍នៃស្រីផងទាំងពួង ។ ឯនាងកុលកេសី ជាបុត្រី
កុល្លីយបុរស ក៏មានសំរស់គួរចេតនាដែរ ។ ទាំងពីរនាក់ បានលបលួចស្នេហារវាងគ្នា នឹងគ្នា រហូតទាល់តែដាច់ចិត្តនាំគ្នារត់ចេញពីស្រុកកំណើតដោយខ្លាចឪពុក ម្ដាយទាំងពីរខាងធ្វើទោស។
ទាំងពីរនាក់ប្ដីប្រពន្ធ ខំដើរផងរត់ផង កាត់ព្រៃព្រឹក្សា ប្រទះហ្វូងម្រឹគាគួរអោយភ័យខ្លាច ទាំង
យប់ទាំងថ្ងៃឥតឈប់ឈរ បានទៅដល់ខេត្តក្រៅមួយ ជាជនបទដាច់ស្រយាលឈ្មោះ កាសី ។
អ្នកស្រុកកាសីនេះ គ្មានអ្នកណាម្នាក់ រកស៊ីដោយសម្មាអាជីវោទេ ម្នាក់ ៗ គិតតែពីលួចប្លន់
កាប់សំលាប់ដណ្ដើមគេ យកទាំងភ្នែកស្រស់ ៗ។ បើគេទៅមើលក្នុងផ្ទះជនទាំងនោះគេឃើញ
តែកន្សែងយន្ត-មន្ត-អាគម បាយសី ពេញល្វែងផ្ទះ ។ ទាំងមេស្រុកនៅស្រុកនោះ ក៏ចូលដៃជើងជាមួយពួកចោរនោះដែរ ។ ឯកុដុម្ពីក៍ និង នាង កុលករសី បានទៅដល់ស្រុកនោះភ្លាម
ក៏ត្រូវពួកចោរហនេយ្យុំ ចាប់កុដុម្ពីក៍បាន ប៉ុន្តែបាននាងកុលកេសីជាប្រពន្ធ យកចិញ្ចៀនទៅ
អោយមេស្រុក ដើម្បីសុំអង្វរអោយមេស្រុកជួយយ៉ាងណា អោយពួកចោរដោះលែងនាងមកវិញ។ មេស្រុកបានទៅនិយាយ និងក្រុមចោរដោយសំអាងថា ៖ ជាញាតិសាលោហិតរបស់ខ្លួន ចោរក៏ដោះលែងអោយកុដុម្ពីក៍រួចខ្លួន ហើយទាំងពីរនាក់ប្ដីប្រពន្ធ ក៏បានសុំលោកមេស្រុក និង
ប្រពន្ធគាត់ធ្វើជាឪពុក-ម្ដាយធម៌ ។ មេស្រុក និងប្រពន្ធគាត់ ត្រេកអរណាស់ព្រោះគាត់គ្មានកូន បានកូនទាំងពីរនាក់នេះ នឹកថានឹងបានបន្តពូជធារ និងជាអ្នកទទួលមត៌កផង ។គាត់ស្រឡាញ់
កុដុម្ពីក៍ និង នាងកុលកេសី ទុកដូចជាកូនបង្កើត។ មិនយូរប៉ុន្មាន មេស្រុកនិង ភរិយា ក៏ស្លាប់
ទៅ ។ កុដុម្ពីក៍ និងនាងកុលកេសី ក៏ ទទួលមត៌កអំពី ឪពុក-ម្ដាយធម៌ បានឡើងជាមេស្រុក
ជំនួសឪពុកម្ដាយ។ចាប់ពីថ្ងៃនោះ កុដុម្ពីក៍ និងនាងកុលកេសី បានឡើងជាអ្នកមានស្ដុកស្ដម្ភ
ចេញមុខចេញមាត់ មានខ្ញុំកំដរ ស្រី ប្រុសបម្រើឆ្វេងស្ដាំ ឥតខ្វះ ទាំងក្រុមចោរ ដែលធ្លាក់តែរក
ស៊ីលួចប្លន់ ក៏បាក់បបខ្លបខ្លាច លែងរកស៊ីលួចប្លន់ដូចមុនទៀតត្រឡប់មករកស៊ីតាមធម្មតាវិញ។
តមក កុដុម្ពីក៍ បាននាមថា៖ កុលកដិកុដុម្ពីក៍សេដ្ឋី មាននាមល្បីល្បាញខាងមានសម្បត្តិច្រើន។
កុលកោដិកុដុម្ពីក៍សេដ្ឋី បានរួមសម្ភពជាមួយនាងកុលកេសី បានបុត្រីមួយឈ្មោះនាងកុមារិកា។
នាងកុមារិកា ដោយនាងបានសាងបារមីជាព្រះជននីពោធិសត្វ កាលពីជាតិមុន នាងក៏ប្រកបដោយរូបឆោមយ៉ាងស្រស់ឆើតឆាយលើសកុមារិកាឯទៀត ៗ ក្នុងស្រុក ហើយនាងមានចិត្តជា
ទិព្វទៀតផង នាងគិតយ៉ាងណានឹងបានសំរេចយ៉ាងនោះដូចប្រាជ្ញា។លុះនាងកុមារី មានព្រះជន្ម
៧វស្សា មានស្រីមេម៉ាយចិត្តឫស្យាម្នាក់ ឈ្មោះនាងកាឡីមានកូនស្រី ២នាក់ គឺ ៖ នាងចន្ទី
និង នាងចន្ទនី សុទ្ធតែជាស្រីកាឡកណ្ណីដូចគ្នា ។ នាងមេម៉ាយកាឡិនេះមានបងស្រីម្នាក់ទៀត
ឈ្មោះកាឡីនីយា ។មេកាឡីជាស្រីមេម៉ាយ មានចិត្តសាវ៉ា នឹកចង់បានប្ដី ដោយបានឮល្បីថា ៖ កុលកោដិកុដុម្ពិក៍សេដ្ឋីមានទ្រព្យច្រើន ក៏ទៅប្រលោមលួងលោមទាល់តែកុលកោដិកុដុម្ពីក៍សេដ្ឋី
ព្រមស្នេហាជាមួយដោយភ្លេចដល់នាងកុលកេសី ជាស្រីប្រកបដោយលក្ខណាត្រឹមត្រូវនោះទៅ។
មេកាឡី កាលដែលបានកុលកោដិកុដុម្ពីក៍ ជាស្វាមីហើយ ក៏ច្រណែនឈ្នានីស ចាក់រុករករឿងលើកដាក់ទៅលើនាងកុលកេសីប្រពន្ធដើម ថាជាស្រីមានសហាយស្មន់អន្ធការផ្សេងៗ រៀងរាល់
ថ្ងៃ មិនចេះឈប់ឈរសោះទាល់តែ កុលកោដិកុដុម្ពិក៍ក៏ជឿតាមសំដីរបស់ខ្ឡួន ។ ថ្ងៃមួយ
កុលកោដិកុដុម្ពីក៍និងនាងកុលកេសីទៅបង់សំណាញ់ ក្នុងទន្លេកំពុងតែបង់សំណាញ់ស្រាប់តែ
គាត់រករឿងលើកកំហុសដាក់លើ ប្រពន្ធថាមានសហាយ ទោះបីនាងកុលកេសី និយាយតាម
ត្រង់យ៉ាងណា ក៏កុដុម្ពីក៍មិនជឿ ក៏កើតជាជំលោះក្នុងកណ្ដាលជលសា ពេលនោះកុដុម្ពីក៍ ក៏វាយនាងកុលកេសីទម្លាក់ទៅក្នុងទឹកស្លាប់ទៅ ក៏ទៅកើតជាត្រីដំរី ដោយអំណាចផលានិសង្ស
របស់នាងកុមារិកា ជាកូន ដែលនាងមានចិត្តជាទិព្វ។លុះកុលកោដិកុដុម្ពីក៍ ត្រឡប់មកវិញនាង
កុមារិកាក៏សួររកមាតា ។ ឪពុកឆ្លើយថា ៖ ឥតបានដឹងអ្វីសោះក្នុងរឿងនេះ តែនាងកុមារិកា ក៏នៅតែសួរជជីករកឬសគល់ថា ៖ ខ្ញុំឃើញច្បាស់ជាម៉ែទៅជាមួយឪ ហើយម្ដេចក៏ឪ ឆ្លើយថា
មិនដឹងយ៉ាងនេះ ? ។នាងកុមារិកាសង្ស័យ ក៏ដើរទៅកំពង់ ដើម្បីតាមរកមើលមាតា ទៅដល់
ក៏ទួញយំ រៀបរាប់ពីដំណើរបាត់មាតា ។ ត្រីដំរីជាមាតាឮ ក៏ងើបក្បាលពីក្នុងទឹក មកនិយាយ
រឿងប្រាប់កូនស្រីតាំងពីដើមដល់ចប់ ហើយនិយាយថាម្ដាយគ្មានអីស៊ីទេ ម្ដាយឃ្លាតណាស់ ចូរកូនរកចំណីអោយម្ដាយស៊ីផង ។ នាងកុមារិកា ក៏សន្យាថា នឹងយកកន្ទក់និងចុងអង្ករទៅ
ស៊ីរៀងរាល់ថ្ងៃ ។ តាំងពីថ្ងៃនោះមក នាងកុមារិកាបាននាមថ្មីថា ”មរណមាតា”។ មេកាឡី
ក្រោយដែលបានដឹងថា ៖ ត្រីដំរីនោះជាមាតានាងមរណមាតា ក៏អោយចន្ទនីជាកូន ទៅចាប់
យកមកសំលាប់ធ្វើជាម្ហូបស៊ីទៀត តែដោយហេតុនាងមរណមាតា មានផលានិសង្សច្រើន ក៏បណ្ដាឲ្យកណ្ដុរសពាំបានស្រកាត្រីពីរនោះទៅគប់ក្នុងដី ក៏ស្រាប់តែដុះឡើងជាដើមត្រប់ ហើយនាងទំនុកបម្រុងដើមត្រប់ ធ្វើវត្តប្រតិបត្តិរៀងរាល់ថ្ងៃ ។ មេកាឡីដឹងថា ដើមត្រប់ជា
មាតានាងមរណមាតា ក៏អោយគេយកដើមត្រប់ទាំងឬសទាំងគល់ទៅបុកកម្ទេចចោល តែពេល
នោះមានឆ្មាមួយ បានពាំឬសពីរសរសៃទុកឲ្យនាងមរណមាតា ។ នាងយកឬសត្រប់ពីរទៅដាំ ក៏កើតជាដើមរលួសពីរដើម រលួសនេះប្លែកពីរលួសធម្មតា គឺមានស្លឹកនោះប្រកបឆ្អិនឆ្អៅ ហើយដើមនោះក៏គ្មានបន្លាដូចរលួសធម្មតាដែរ។នៅថ្ងៃមួយ ព្រះចៅផែនដី ព្រះអង្គទ្រង់យាង
មកប្រពាតព្រៃ ពេលថ្ងៃក្ដៅព្រះអង្គយាងចូលទៅសំរាកព្រះកាយក្រោមម្លប់ដើមរលួស មួយគូ
នោះ។ មុននឹងទ្រង់ចេញចាកទីនោះទៅ ព្រះអង្គត្រង់ត្រាស់សួររកម្ចាស់ដើមឈើចំឡែកនេះ ដើម្បីសុំគាស់យកទៅដាំក្នុងព្រះរាជវាំង ។ ស្ដេចទ្រង់យល់រូបឆោម នាងមរណមាតា ដ៏ស្រស់
បស់ ជាទីគាប់ព្រះទ័យហើយ ព្រះអង្គក៏ត្រាស់សុំដើមឈើនោះ នាងក៏ព្រមថ្វាយ ។ តែពួកអមាត្យខំជីកគាស់យ៉ាងណា ក៏មិនរបើករលើងដើមនោះពីដីសោះ លុះព្រះអង្គត្រាស់សួរនាង
មរណមាតានាងក៏សំពះអធិដ្ឋានដល់ទេវធីតាជាមាតាដែលថែដើមនោះស្រាប់តែដើមរលួសផុស
ពីដីអណ្ដែតឡើងទៅដុះនៅក្នុង ផើងមាស របស់ព្រះមហាក្សត្រ នៅមុខព្រះមហាប្រាសាទ ។
ព្រះអង្គក៏ទ្រង់ត្រាស់ហៅនាងមរណមាតា ឲ្យចូលទៅព្រះរាជវាំងហើយអភិសេកជាមហេសីឡើង ឯផ្កានោះអោយនាមហៅថា ” ផ្ការលួសមាស ” ព្រោះបានអណ្ដែតមកស្ថិតនៅក្នុងផើងមាស ហើយមានពណ៌ស្លឹកនោះត្រចះត្រចង់ណាស់។
សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
Thứ Bảy, tháng 1 09, 2010
Đăng ký:
Đăng Nhận xét (Atom)
បញ្ហាវេយ្យាករណ៍បាលី ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រ...
-
សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ១រោចបុស្ស ២០១២ សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ...
-
មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម...
-
នេះពិធិបុណ្យសព របស់ លោកយាយ នាមសាង នូវថ្ងៃ១កើត ខែពិសាខ ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥
Không có nhận xét nào:
Đăng nhận xét